ករណីឃាតកម្មចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១២ ខែសីហា បានឈានដល់ការចាប់ខ្លួនជនសង្ស័យ ២នាក់។
ដោយ អ៊ួន ឈិន
2013-08-14
RFA

សាកសពអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ស្ពឺ លោក សាន់ សឿង ដែលត្រូវឃាតកបាញ់សម្លាប់កាលពីយប់ថ្ងៃទី១២ សីហា ឆ្នាំ២០១៣ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសលវិច័យ។ RFA/Uon Chhin
មន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ ថ្លែងនៅថ្ងៃទី១៤ ខែសីហា ថា ជនសង្ស័យ ២នាក់ បានត្រូវមន្ត្រីនគរបាលខេត្តកំពត ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែសីហា បន្ទាប់ពីមានករណីឃាតកម្មកើតឡើងចំពោះជនរងគ្រោះ ឈ្មោះ សាន់ សឿង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១២ ខែសីហា។
ប្រធានសេនាធិការនៃអគ្គស្នងការនគរបាលជាតិ និងជាអ្នកនាំពាក្យរបស់នគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា បន្ថែមពីលើការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ការស៊ើបអង្កេតកំពុងតែមានការជឿនលឿន។ លោកបន្តថា ភស្តុតាងដែលប៉ូលិសដកយកបានពីជនសង្ស័យទាំងពីរនាក់ គឺកាំភ្លើងខ្លីម៉ាក កា-៥៩ (K-59) ១ដើម និងគ្រាប់ចំនួន ១៤គ្រាប់។ លោក គៀត ច័ន្ទថារិទ្ធ ហៅករណីឃាតកម្មនេះថា បទល្មើសព្រហ្មទណ្ឌ។
ទាក់ទិននឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ ជួង វណ្ណៈ ហៅ ង៉ោល ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅនៅភូមិបឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀត ឈ្មោះ ទ្រី គន្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទោះយ៉ាងណាក៏ដោយ លោក យន់ ផល្លី ហៅករណីឃាតកម្មនេះថា ជារឿងនយោបាយ។
ពាក់ព័ន្ធនឹងករណីសម្លាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានអញ្ជើញទៅចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព កាលពីព្រឹកថ្ងៃទី១៤ ខែសីហា អះអាងថា លោកនឹងជួយរកយុត្តិធម៌ជនរងគ្រោះ និងក្រុមគ្រួសារឲ្យខាងតែបាន។
នៅឯពិធីបុណ្យសព អ្នកជិតខាងរបស់ជនរងគ្រោះ និងប្រជាពលរដ្ឋភូមិស្បែកព្រាល បានឲ្យដឹងថា លោក សាន់ សឿង ជាមនុស្សស្លូតបូតប្រកបរបរធ្វើស្រែចម្ការ និងលក់ដូរបន្តិចបន្តួចនៅផ្ទះជាមួយភរិយារបស់លោក។ លោកមិនដែលមានទំនាស់ជាមួយអ្នកណាឡើយ។ លោកចូលចិត្តធ្វើបុណ្យទាន និងជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ហើយជារឿយៗ លោកតែងនិយាយអំពីអនាគតប្រទេសជាតិ។ លោកធ្លាប់បានទៅទទួលមេដឹកនាំបក្សសង្គ្រោះជាតិ។ លោកចូលចិត្តស្ដាប់វិទ្យុ ហើយបើកឮៗ ជាពិសេស គឺវិទ្យុអាស៊ីសេរី។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានគេបញ្ជូនពីខេត្តកំពត ទៅខេត្តកំពង់ស្ពឺ ហើយ កាលពីថ្ងៃទី១៣ ខែសីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រមួយចំនួនសុំច្បាប់សម្រាកដោយខ្លាចមានមហាបាតុកម្ម
- សហភាពអឺរ៉ុបជំរុញឲ្យគណបក្សសង្គ្រោះជាតិពន្លឿនការចរចា
- គ.ជ.បរង់ចាំបណ្ដឹងពីបក្សនយោបាយក្រោយប្រកាសលទ្ធផលបណ្ដោះអាសន្ន
- សង្គមស៊ីវិលធ្វើពិធីបួងសួងសុំសន្តិភាពនិងយុត្តិធម៌
- សកម្មជនបក្សប្រឆាំងខេត្តកំពតម្នាក់ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
- មេភូមិ៣នាក់នៅកំពង់ឆ្នាំងរងការចោទថារើសអើងបក្សនយោបាយ
- ការព្រួយបារម្ភពីស្ថានការណ៍នយោបាយតានតឹងក្រោយប្រកាសលទ្ធផលឆ្នោត
- ទស្សនៈជុំវិញព្រះរាជអវត្តមាននៃព្រះមហាក្សត្រពីកម្ពុជា
- អាមេរិកទទូចសុំឲ្យកម្ពុជាដោះស្រាយទំនាស់នយោបាយដោយសន្តិវិធី
We all call for United Nation to come and help investigate this corruption’s election…I want UN to help find justice for our people, they kill our people, they robbed our people’s heart and our people’s rights!
Of course, we all need the United Nation to help for the investigate of the corrupted election in our country. Also, we need the UN to find the justice that they had killed, robbed, hurt, and dominated on the human rights of our people by the abusive government.
អាអាចម៌រឿងទំនាស់ដីធ្លីសោះវាថាជារឿងនយោបាយដែរ។អញហួសចិត្ត។ចង់ចំណេញខ្លាំងម៉្លេះអានេះវើយ។ប្រយ័ត្នចុះនរកវើយ។
ប្រសិនបើរឿងនោះជារឿងនយោបាយមែននោះពិតជាគួរឲ្យអស់សំណើចមែនទែនព្រោះនៅក្នុង សង្គមលទ្ធិប្រជាធិបតេយ្យមនុស្សគេមានសិទ្ធបោះឆ្នោតឲ្យបេក្ខជនដែលគេស្រឡាញ់និងចូលចិត្ត ហើយគ្រាន់តែរឿងគេមិនបានបោះឆ្នោតឲ្យសោះបែរទៅជាបាញ់សំលាប់គេដោយព្រៃផ្សៃទៅវិញ។ គ្រាន់តែការបញ្ចេញមតិគាំទ្រតាមរយះបោះឆ្នោតដោយសម្ងាត់ជូនបក្សមេដឹកនាំដែលខ្លួនស្រឡាញ់ គឺមិនជាធ្ងន់ធ្ងររហូតដល់ទៅសំលាប់ជីវិតគ្នានោះទេ ខ្ញុំមិនគាំទ្រនូវទង្វើរដ៍មិនគួរឲ្យតម្លៃនេះទេ។ អ្នកនយោបាយសូមមេត្តាបើកចិត្តឲ្យទូលាយបើចង់ប្រគួតគ្នានៅលើទីលានប្រជាធិបតេយ្យព្រោះ យើងមិនអាចបង្ខំបេះដូងគេទាំងអស់គ្នាមកឲ្យស្រឡាញ់ខ្លួនតែម្នាក់នោះទេ ហើយប្រសិនបើគេ មិនគាំទ្រខ្លួនយើងខំស្វែងយល់ថាតើគេមិនចូលចិត្តត្រង់ណាហើយខំកែរប្រែនៅចំនុចដែលគេមិន គាំទ្រនោះទៅ នោះនៅអាណតិក្រោយគេនិងបោះឆ្នោតឲ្យហើយមេត្តាកុំភ័យរហូតទៅសំលាប់គ្នា គ្រាន់តែសន្លឹកឆ្នោតមួយសន្លឹកនោះ នេះគឺជាអំពើរដ៍ឆោតល្ងង់របស់អ្នកនយោបាយនោះទៅវិញ ទេ។ ព្រោះបើអ្នកនយោបាយនោះកាន់តែព្រៃផ្សៃនោះប្រជាជនកាន់តែស្អប់ខ្ពើមនិងមានគំនុំក្នុង ចិត្តរបស់គេកាន់តែច្រើនឡើងៗ។
ណែអាស្លាប់ទាន់ហន់-=-=-=-=-=-=-។។ =-បើអាមិនដឹងខ្យល់កុំហាមាត់ស្អុយដល់គេ.
ឥឡូវលោកតាបានស្លាប់ទៅបាត់ហើយ ហើយប្រហែលជាបក្សប្រជាជនកំពុងតែសប្បាយរីករាយដោយបានឮថា អ្នកមិនគាំបក្សខ្លួនត្រូវបានខ្លួនជួលអ្នកសំលាប់បានជោគជ័យហើយ។ ប៉ុន្តែអ្នកមិនត្រូវមើលរំលងសាកសពរបស់ លោកតាបានដោយងាយស្រួលនោះទេ បើទោះបីជាអ្នកកំពុងតែសើចព្រោះបានបង្ករទុក្ខដល់គ្រួសាររបស់គេ។ ខ្ញុំជឿរថាថ្ងៃដែលលោកតាកំពុងតែវេទនានិងវិលមករកអ្នកដែលចូលចិត្តឥរិយាបទព្រៃផ្សៃវិញជាមិនខាន។ គ្រាន់តែគេមិនបោះឆ្នោតឲ្យកូនខ្លួនបែទៅជួលឃាតករមកសំលាប់ជីវិតរបស់គេពិតជាហួសចិត្តនឹកស្មានមិន ដល់សោះថាបក្សប្រជាជនសម្បូរមនុស្សកំសាកញីរបៀបហ្នឹងសោះគួរឲ្យខ្មាស់ឆ្កែរមែនទែន។
A Chourn is dog if you don’t know, don’t say you ever gone outsid countries ? If you ever gone outside countries you will love Khmer and want Khmer country develop same coutries on the world..,
តើវាអាចជារឿងទំនាស់ផ្ទាលខ្លួនទេ បើអ្នកជនរងគ្រោះនឹងឃាតកររសនៅដាច់ឆ្ងាយពីគ្នា មិនមានជាប់ទាក់ទិននឹងជីវិតប្រចាំថ្ងៃ ឬថាមិនដែលស្គាល់គ្នា អាចមានគំនំផ្ទាលខ្លួនទេ
ដោយសាជនរងគ្រោះជាអ្នកបំរើនយោបាយ ទើបមានចំណោទថាជារឿងនយោបាយ