លោក សម រង្ស៊ី នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ម៉ោង៩ព្រឹក

ថ្ងៃ ព្រហស្បតិ៍ 15 សីហា 2013
ដោយ ស៊ុន មេសា
RFI

ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី បាន​ពន្យា​ពេល ត្រឡប់​មកកាន់​កម្ពុជា​ហើយ។ តាម​ប្រភព​បក្សប្រឆាំង បាន​អះអាងថា លោក សម រង្ស៊ី នឹង​វិល​មកកាន់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ទី១៦ សីហា​ស្អែក​នេះ។

លោក សម រង្ស៊ី និង លោក កឹម ដែលកំពុងសម្តែងក្តី រីករាយរាក់ទាក់ ទៅកាន់អ្នកគាំទ្រដ៏ច្រើនកុះករកាលពីថ្ងៃសុក្រ ទី១៩ កក្កដា។ rfi/siv channa

តាម​ព័ត៌មាន​ចុងក្រោយ​នៃ​ការវិលត្រឡប់​របស់​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបាន​អះអាង​ជាថ្មី​ថា​លោក នឹង​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១៦ សីហា​ស្អែក។ នេះ​បើតាម​ប្រភព​របស់​គណបក្សប្រឆាំង​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ចំណែកឯ​លោកស្រី​មូរ សុខ​ហួរ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ដែរ​ថា លោក សម រង្ស៊ី​មានធុរៈ​ដែល​មិនអាច​មកដល់​កម្ពុជា​នៅថ្ងៃនេះ​បានទេ។
គួររំលឹកថា ប្រធាន​គណ​កប្ស​ប្រឆាំង​រូបនេះ បាន​អវត្តមាន​ពី​កម្ពុជា​តាំងពី​ថ្ងៃទី៦ សីហា​មក​ម្លេះ។ លោក សម រង្ស៊ី បាន​អវត្តមាន​ពី​ប្រទេស​រយៈពេល​ជាង​មួយ​សប្តាហ៍​ដើម្បី​ទៅ​ចូលរួម​ពិធីការ​របស់​កូនស្រី​នៅ​សហរដ្ឋអាមេរិក។

នៅ​សហរដ្ឋអាមេរិក​នោះ​ហើយ ដែល​លោក សម រង្ស៊ី​កាលពី​ថ្ងៃទី១១ សីហា បាន​ព្រមាន​ពី​ការធ្វើ​មហា​បាតុកម្ម​ប្រសិនបើ​ក្រុមចម្រុះ​បច្ចេកទេស ដើម្បី​អង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត នៅតែ មាន​ភាពចម្រូងចម្រាស​មិនអាច​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន។ ទាក់ទិន​នឹង​ការប្រកាស​ធ្វើបាតុកម្ម​នេះដែរ លោកស្រី មួរ សុខ​ហួរ បាន​បញ្ជាក់ថា គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ផ្តល់​យុត្តិធម៌​ដល់​អ្នកបោះឆ្នោត។ មន្ត្រី​គណបក្សប្រឆាំង​រូបនេះ​បាន​អះអាងថា បាន​រកឃើញ​ភាពមិនប្រក្រតី​ប្រមាណ​ជាង១ម៉ឺន​ករណី​ទាក់ទង​នឹង​ការបាត់​ឈ្មោះ អ្នកបោះឆ្នោត ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​បាន។ យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា មហា​បាតុកម្ម​ដែល​នឹង​អាច​ផ្ទុះឡើង​នោះ គឺជា​មហា​បាតុកម្មអហិង្សា៕

 

What Next?

Recent Articles

6 Responses to "លោក សម រង្ស៊ី នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ម៉ោង៩ព្រឹក"

  1. eclipse says:

    ការបង្កើតរាជរដ្ឋាភិបាលកម្ពុជាថ្មី នៅក្រោយការបោះឆ្នោតអាណត្តិទី៥ នេះត្រូវ

    ជាប់គាំង ពីព្រោះគ្មានអ្នកមានសមត្ថភាពខ្ពង់ខ្ពស់មកជួយសម្រុះសម្រួល។ បើ

    សង្ឃឹមទៅលើ ព្រះអង្គព្រះមហាក្សត្រខ្មែរ គឺគ្មានឥទ្ធិពលអ្វីទាំងអស់  បើទោះបី

    ជាមានការកំញើញពីការផ្តល់ជំនួយអាវុធខ្លីរបស់ចិន និងការចល័តកងទ័ពនៅ

    ពាសពេញរាជធានីភ្នំពេញតែមួយ យ៉ាងណាក៏ដោយ។

  2. Sen-Gaddafi says:

    សូមលោកប្រធានមេត្តាអញ្ជើញមកស្រុកយើងមកខ្ញុំរង់ចាំលោកប្រធានដើម្បីចូលរួមមហាបាតុកម្មយ៉ាងអន្ទៈសារ ហើយព្រោះពេលនេះគឺជាឪកាសដ៍ល្អសម្រាប់បក្សប្រឆាំងដើម្បីតម្រង់ទិសស្រុកខ្មែរទៅទិសប្រជាធិបតេយ្យពិត ប្រាកដឲ្យខានតែបាននៅអាណតិនេះ។ បើទោះបីជាហ៊ុនសែនមានរថគ្រោះច្រើនគ្រឿងមែនតែបេះដូងរបស់យុវជន ប្រៀបបានមានរថគ្រោះពីរគ្រឿងអញ្ចឹង។ ដូចច្នេះទឹកចិត្តនិងការប្តេជ្ញាចិត្តពិតជាខ្លាំងជាកាំភ្លើងនិងរថគ្គ្រោះរបស់ ហ៊ុនសែនទៅទៀត ពួកយើងរង់ចាំរថគ្រោះដែលបញ្ជារដោយទាហានដែលមានចិត្តមិនស្មោះចំពោះហ៊ុនសែន។

  3. pingpong says:

    ក្នុងកាលៈទេសៈនេះ តើលោកសមរង្សីគួរចូលស្រុកឬទេ? តើចូលមកដើម្បីអ្វី?ចរចារឬបាតុកម្ម?
    ១. បើលោកសមរង្សីចូលមកដើម្បីចរចារជាមួយលោកហ៊ុន សែន គឺចូលមកក៍មិនថ្មីដែរ!!
    ២. បើចូលមកគ្មានគោលបំណងដើម្បីចរចារនិងដើម្បីបាតុកម្មគឺមិនគួរទាល់តែសោះ ។ លោកសមរង្សីគួរនៅក្រៅប្រទេសសិន។ អ្នកទទួលបន្ទុកដឹកនាំបាតុកម្មគឺលោកកឹមសុខាតែម្នាក់គឺគ្រប់គ្រាន់ហើយ។
    ៣. តើហេតុអ្វីបានជាលោកសមរង្សីដាច់ខាតនៅខាងក្រៅ ពីព្រោះនៅពេលបាតុកម្មកើតឡើងភ្លាម ក្រុមលោកហ៊ុន សែននឹងផ្តាច់ផ្លូវចូលក្រុង ផ្តាច់ប្រព័ន្ធទូរសព្ទ ផ្តាច់អ៊ិនធ័ណែត និងចាប់ចងភ្លាមដែរ។ នៅពេលដែលបក្ខពួកលោកហ៊ុន សែនចាប់ផ្តើមបង្រ្កាបបាតុករភ្លាម លោកសមរង្សីនៅក្រៅប្រទេសត្រូវបង្កើតក្រុមប្រឹក្សាសង្រ្គោះជាតិភ្លាម រួចប្តឹងអង្កការសហប្រជាជាតិ និងអំពាវនាវអោយដាក់ទណ្ឌកម្ម។ ចំណែកនៅក្នុងប្រទេសត្រូវប្រឹងប្រែងតស៊ូប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។
    ៤. នៅពេលបាតុកម្មកើតភ្លាម ក្រុមលោកហ៊ុនសែននឹងអនុវត្តឃុំឃាំងមេដឹកនាំសង្រ្គោះជាតិនៅក្នុងផ្ទះភ្លាមដែរ បូករួមទាំងផ្តាចប្រព័ន្ធទំនាក់ទំនងនោះ ក្រុមបាតុករទាំងអស់និងនៅឯកោរគ្មានទីពឹង។ ទន្ទឹមនេះពួកលោកហ៊ុន សែនប្រើប្រាស់ប្រព័ន្ធពត៌មានរបស់ខ្លួន ផ្សាយថា ពួកបាតុករព្រមចុះចាញ់ និងគណៈបក្សសង្រ្គោះជាតិបែកបាក់ព្រមចុះចូលរួមជាមួយពួកលោកហ៊ុន សែនដែរ។
    ៥. បើគ្មានអង្កការនៃក្រុមប្រឹក្សាសង្រ្គោះជាតិនៅខាងក្រៅទេ តើអន្តរជាតិទទួលជួយអ្នកណានិងអាចកៀបបក្ខពួកលោកហ៊ុន សៃនរបៀប នៅខណៈក្រុមបាតុករទូទាំងប្រទេសត្រូវបក្ខពួកលោកហ៊ុន សេនកាត់ជាកង់ៗ ឬបំបែកជាក្រុមតួចៗនះ????? ដោយផ្តាច់ផ្លួវ ប្រព័ន្ធទំនាក់ទំនង និងឃុំឃាំងពួកមេដឹកនាំនៅតែក្នុងផ្ទះ មិនអាចទំនាក់ទំនងគ្នាបាន។

  4. says:

    អា pingpong និយាយដូចពងក្ដរអញ្ញ  រឿងហ្នឹងហ៊ុនសែនគេចេះ  ហើយគេបានធ្វើរួចហើយ។ អាល្ងងសោះចូលមកធ្វើចេះ  ក្ដរអញ្ញទេតើវើយ!!!!។អាពួក​អា Sen-Gaddafi មិនទាន់ឃើញក្ក្ដារមឈូស
    គឺមិនទាន់ស្រក់ទឹកភ្នែកទេ  សាកមើលច្បាស់ជាដឹងហើយ!ឬមួយបានត្រឹមតែថាដូចចៅហ្វាយ
    ពួកឯង។

  5. socheat says:

    CNRP will be win win on election 2013

  6. ពួកអាស់អស់ឯងចង់ឲ្យកម្ពុជាក្លាយជាអេហ្សីប ? ប្រធានបក្ស (ថៅកែបាតកម្ម)