នៅថ្ងៃទី១៤ ខែសីហា កងកម្លាំងមានសមត្ថកិច្ចនៅស្រុករមាសហែក ខេត្តស្វាយរៀង បានឃាត់រថយន្តដឹកអ្នកដំណើរជាច្រើនគ្រឿងមិនអោយចូលមកក្រុងភ្នំពេញ។ ការហាមឃាត់របស់ក្រុមសមត្ថកិច្ចនេះ គឺមិនបានបញ្ជាក់ប្រាប់មូលហេតុច្បាស់លាស់ណាមួយដល់ក្រុមអ្នករត់ឡានឈ្នួលនិងអ្នកធ្វើដំណើរនោះទេ។
ដោយ រ៉ាន់ សំណាង
2013-08-15
RFA
រថយន្តឈ្នួលដឹកអ្នកដំណើរជាង ១២គ្រឿង ត្រូវបានសមត្ថកិច្ចមិនអនុញ្ញាតអោយធ្វើដំណើរមកកាន់រាជធានីភ្នំពេញឡើយ បន្ទាប់ពីមានការដកយកអត្តសញ្ញាណប័ណ្ណ និងកត់ឈ្មោះអ្នកធ្វើដំណើរ និងម្ចាស់រថយន្តឈ្នួល។ ក្រុមសមត្ថកិច្ចក៏បង្គាប់អោយអ្នកធ្វើដំណើរទាំងអស់វិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ដោយពុំបានប្រាប់ពីមូលហេតុណាមួយនៃការដាក់ពង្រាយនគរបាលដែលឃាត់រថយន្តដឹកអ្នកដំណើរទាំងនេះទេ។
ពលរដ្ឋម្នាក់រស់នៅភូមិព្រៃគ្រញូង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក អ្នកស្រី យ៉ាន់ ចាន់ណា ជាកម្មករកាត់ដេរដែលត្រូវវិលត្រឡប់មកធ្វើការក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា មានការបង្អាក់ដំណើរអ្នកស្រី និងពលរដ្ឋដទៃទៀតពីសំណាក់នគរបាលជាច្រើននាក់។
លោក អាំង វ៉ើ អ្នករត់រថយន្តឈ្នួលពីព្រៃវែង មករាជធានីភ្នំពេញ មានប្រសាសន៍ថា អាជ្ញាធររារាំងលោកនិងអ្នករត់រថយន្តឈ្នួលជាច្រើននាក់ទៀត មិនអោយចូលរាជធានីភ្នំពេញ ដោយមិនពន្យល់ពីមូលហេតុនោះទេ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សំ អុល អធិការនគរបាលស្រុករមាសហែក បានទេ ដើម្បីស្រាយបំភ្លឺពីករណីនេះ។
ទោះបីជាយ៉ាងណា ការឃាត់ឃាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលនេះ ត្រូវបានពលរដ្ឋ យល់ថា នេះជាចេតនាអាជ្ញាធរដើម្បីរារាំងពលរដ្ឋពីបណ្ដាខេត្តមួយចំនួនដែលមានបំណងចូលរួមមហាបាតុកម្មនៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋបារម្ភពីសង្វៀនជល់មាន់ភ្នាល់ដាក់ប្រាក់ខុសច្បាប់នៅខេត្តក្រចេះ
- ពលរដ្ឋនៅស្រុកត្រាំកក់ប្ដឹងថៅកែរោងចក្រថាបិទផ្លូវទឹកបណ្ដាលឲ្យលិចស្រូវ
- មជ្ឈដ្ឋានមួយចំនួនមិនពេញចិត្តនឹងគេហទំព័ររបស់ស្ថាប័នរដ្ឋ
- ពេទ្យសត្វចុះចាក់ថ្នាំការពារជំងឺសត្វពាហនៈនៅតាកែវនិងកំពត
- ពលរដ្ឋនៅភាគពាយ័ព្យរក្សាភាពស្ងប់ស្ងាត់ក្រោយការបោះឆ្នោត
- ពលរដ្ឋរិះគន់គុណភាពផ្លូវថ្នល់
- ឪពុករបស់លោក ហ៊ុន សែន ទទួលមរណភាព
- ភាពវឹកវរក្នុងសង្គមអាចកើតមាននៅកម្ពុជា?
- ទូតអាមេរិកប្រារព្ធខួបបុណ្យឯករាជ្យជាតិលើកទី២៣៧
ល្បិចបិទទំនប់ដើម្បីបាចទឹកអោយរីងសំរាប់ចាប់ត្រីអោយអស់ពីក្នុងត្រពាំង។
ល្បិចនេះសាហាវមែន
សូមជូនយោបល់បន្តិច,
ពួកកូនចៅ ហ៊ុន សែន និង មេរបស់វាកំពុងឆ្គួតនិងអំណាច, សប្បាយលើគំនរទុកប្រជារាស្រ្តរាប់លាន នាក់ ហើយពួកវា ប្រៀបដូចឆ្កែឆ្គួត ដើរខាំគេខាំឯងមុននឹងវាងាប់។ នេះបញ្ជាក់ថាបរាជយ័របស់ពួកវា កាន់តែខិតចូលមកដល់ហើយ…
សូមផ្តាំទៅ លោក ហ៊ុន សែន និងបរិវារបស់វាផង ថាកំលាំងប្រជាពលរដ្ឋដែលងើបឡើងម្តងនេះដូចជា កំលាំងទឹកជំនន់ដ៏ខ្លាំងក្លា ទោះបីខំទប់យ៉ាងណាក៏មិនអាចទៅរួចដែរ។ ប្រជាពលរដ្ឋម្នាក់ៗកំពុងត្រៀមខ្លួនដើម្បីពលីជីវិត ដើម្បីប្តូរមកវិញ នូវប្រជាធិបតេយ្យពិតប្រាកដ ការគោរពសិទ្ធិមនុស្ស និងបូរណភាពទឹកដី និងភាពរុងរឿង សំរាប់កូនខ្មែរជំនាន់ក្រោយ។
សូមបងប្អូនជនរួមជាតិទាំងអស់កុំភិតភយ័ចំពោះសកម្មភាពចលត័ទព័របស់ជនល្មោភអំណាច និងផ្តាច់ការ នេះវាគ្រាន់គំរាម និងបំបាក់ស្មារតីដល់ពួកយើងដើម្បីកុំឲ្យងើបឡើងប្រឆាំងនឹងពួកវា ហើយពួកវាប្រាកដជាមិនហ៊ានបាញ់សំលាប់ពួគយើងទេក្នុងខណៈពេលដែល អន្តរជាតិជាពិសេស UN, EU និង USAបានកំពុងតែតាមដានរាល់គ្រប់សកម្មភាពរបស់រដ្ឋាភិបាលចាំផ្ទះរបស់ អាមនុស្ស ហ៊ុន សែន។ សូមពួកយើងងាកមកមើលអតីតកាល របស ហ្កាដាហ្វី សាដាមហ៊ូសេន ដែលសំលាប់ប្រជាពលរដ្ឋខ្លួនឯង ទីបំផុត ស្លាប់ខ្លួនទាំងអស់ ហើយវាសនា របស់លោក ហ៊ុន សែន នឹង ដូចពួកទាំងអស់នោះ បើពួកវាហ៊ានសំលាប់ជនជាតិខ្មែរ…
អាកូនពុកឈប់ធ្វើរឿងអោយរាស្រ្តរងទឹកភ្នែកបានទេ ឪពុកកូននៅឋាននរករងកម្មខ្លាំងណាស់
ថ្ងៃណាក៌ត្រូវគេជេរដាក់បណ្តាសាររាល់ថ្ងៃដែរ
ខ្ជិលស៊ីត្រីតូចចាំស៊ីអាធំៗតែម្តង
ហេតុអ្វីក៏អាក្រក់ម្ល៉េះ គ្រាន់តែមកធ្វើការមិនឲ្យមកផង!អយុត្តិធម៌ណាស់ ។ សូមឲ្យព្រះដាក់បណ្តាសាឲ្យហ៊ុន សែន ងាប់ឆាប់ៗ ទៅ ។
តើស្រុកខ្មែរមានប្រជាធិបតេយ្យពិតប្រាកដឬនៅ បើរបៀបអញ្ជឹងនោះ??????
អន់ជាងឆ្កែទៅទៀត ទង្វើនេះសអោយឃើញថា បះពាល់ដល់ជីវភាពប្រជាពលរដ្ដបាត់ទៅហើយ ស្លាប់អ្នកណា? ល្បិចអន់ជាងសត្វ។
hun sen n est pas eternel, continue les acts pourritures les peuples punis un jour.