រថក្រោះ, រថពាស​ដែក រាប់​សិប​គ្រឿង​ដឹក​ចូល​តាម​ផែ ព្រះ​សីហនុ

Friday, 16 August 2013
ជាង សុខា
ភ្នំពេញ ប៉ុស្តិ៍

130816_01

រថក្រោះ​​និង​រថពាស​ដែក​ទាំង​នេះ ​ត្រូវ​បាន​គេ​ឃើញ​នៅ​ឯ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហនុ​ ក្នុង​ខេត្ត​ព្រះ​សីហនុ​ កាលពីថ្ងៃ​ម្សិលមិញ​។

ភ្នំពេញៈ រថក្រោះ​និង​រថពាស​ដែក​ជាច្រើន​បាន​មក​ដល់​ខេត្ត ព្រះ​សីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។ នេះ​បើ​តាម​មន្រ្តី​កំពង់ផែ ស្វយ័ត​ក្រុង ព្រះ​សីហនុ​ម្នាក់​ដែល​បាន​ថ្លែង បញ្ជាក់​កាល​ពី​ម្សិលមិញ។

លោក លូ គឹមឈន់ ប្រធាន អគ្គ​នាយក​កំពង់ផែ​ស្វយ័ត ក្រុង ព្រះសីហនុ​បាន​បញ្ជាក់​ថា រថក្រោះ និង​រថពាស​ដែក​នេះ បាន​ដឹក​ចូល​មក​ដល់ កំពង់ផែ​ហើយ ប៉ុន្តែ​លោក បាន​បដិសេធ​មិន​ប្រាប់​លម្អិត​ឬ​បង្ហាញ​អំពី​ចំនួន​រថក្រោះ​និង​រថពាស​ដែក​ទាំង​នោះ​ទេ។

លោក គឹមឈន់ បន្ត​ថា៖ «ខ្ញុំ​មិន​ដឹង​អំពី​ប្រភព​ប្រទេស​នាំ​ចូល​ទេ។ អ្នក​គួរ​សួរ​ទៅ​ក្រសួង​ការពារ​ជាតិ​ប្រសើរ​ជាង។ វា​ជា​ទ្រព្យ​សម្បត្តិ​របស់​ក្រសួង​ការពារ​ជាតិ ដូច្នេះ​ខ្ញុំ​មិន​អាច​ក្ដាប់​បាន​ទៅ​លើ​បញ្ហា​នេះ​ទេ»។

ប្រភព​មួយ​ដែល​បាន​ឲ្យ​ដឹង​អំពី​ការ​ដឹក​រថក្រោះ​និង​រថពាស​ដែក​មក​នេះ បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ជាមួយ​អ្នក​កាសែត បាន​ប្រាប់​ថា រថក្រោះ​និង​រថពាស​ដែក​ទាំង​នេះ​បាន​មក​ដល់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ហើយ​គាត់​អះអាង​ទៀត​ថា មន្រ្តី​យោធា​បាន​មក​ទទួល​យក​រថក្រោះ​និង​រថពាស​ដែក​ទាំង​នេះ​ពី កំពង់ផែ​ក្រុង ព្រះ​សីហនុ តាំង​ពី​ពេល​មក​ដល់​នោះ​ម៉្លេះ។

ប្រភព​ថ្លែង​បន្ត​ថា៖ «រថក្រោះ​និង​រថពាស​ដែក​ជាង ៨០ គ្រឿង​ហើយ​ក៏​មាន​គ្រាប់​កាំភ្លើង និង​គ្រាប់​កាំភ្លើង​ត្បាល់ ប្រហែល ១០០ កុងតឺន័រ​ទៀត​ផង​ដែរ​»។ គាត់​បន្ថែម​ទៀត​ថា យុទ្ធភណ្ឌ​យោធា​ទាំង​នេះ​ដឹក​ចូល​មក​ពី​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត។


កាល​ពី​ខែ តុលា​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ដឹក​ចូល​រថក្រោះ​ប្រហែល ១០០ គ្រឿង​និង​រថពាស ដែក ៤០ គ្រឿង ពី​ប្រទេស អ៊ុយក្រែន ដែល​ការ​ដឹក​នោះ គឺជា​ការ​ដឹក​ចូល​ទ្រង់​ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាម​ក្នុង​ស្រុក។

វា​មិន​ច្បាស់​ទេ​ថា តើ​ការ​នាំ​ចូល​យុទ្ធភណ្ឌ​យោធា​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ទិញ​ដូច​មុន​ឬ​ថា​តើ​ការ​នាំ​ចូល​ទើប​មក​ដល់​នៅ​ចំ​ពេល​មាន​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

មន្រ្តី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន រួម​ទាំង​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ មិន​អាច​ទាក់​ទង​បាន​ទេ។ លោក សៅ សុខា អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ដឹក​ចូល​នេះ​ទេ ហើយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។ លោក​ថ្លែង​ថា៖ «វា​មិន​មែន​ជា​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច»។

ការ​ដឹក​មក​ដល់​នេះ​គឺ​កើត មាន​គ្រាន់​តែ ២ សប្តាហ៍ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​កាំភ្លើង​ដៃ​ចំនួន ១ ពាន់ និង​គ្រាប់​ចំនួន ៥ ម៉ឺន​ដល់​កង​នគរបាល​កម្ពុជា​។ ក្រុម​មន្រ្តី​ទទូច​ថា ការ​ផ្តល់​ឲ្យ​នេះ​គឺជា​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​តាំង​តែ​ពី​ពេល​មុន​មក​ម៉្លេះ ប៉ុន្តែ ផ្តល់​ឲ្យ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​វិភាគ​មួយ​ចំនួន​ពី​ក្រុម​អ្នក វិភាគ​ដែល​បាន​លើក​ឡើង​ថា​អំពី​ការ​ដឹក​ដែល​ធ្វើ​ឡើង​នៅ​ចំ​ពេល​កើត​មាន​បញ្ហា ក្រោយ​ការ​បោះឆ្នោត​ជាតិ។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ប្រកាស​ប្តេជ្ញា​ថា នឹង​ដឹកនាំ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លួវ​ការ​ចុង​ក្រោយ មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ឈ្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ការ​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដឹក​រថក្រោះ​និង​រថពាស​ដែក និង​កងទ័ព​មួយ​ចំនួន​ចូល​មក​ភ្នំពេញ៕ PS

 

What Next?

Recent Articles

17 Responses to "រថក្រោះ, រថពាស​ដែក រាប់​សិប​គ្រឿង​ដឹក​ចូល​តាម​ផែ ព្រះ​សីហនុ"

  1. Ratha says:

    តើអាវុធយុទ្ធភណ្ឌទាងនេះត្រូវបញ្ជូនមកដល់កម្ពុជា ដើម្បីជួយការពារអំណាចសម្ដេចហ៊ុន សែន ចឹងឬ?
    យ៉ាងហោចណាស់អាវុធទាំងនោះត្រូវតែបញ្ជូនទៅស្តុកទុកក្នុងកងអង្គរក្សសម្ដេចហ៊ុន សែន ជាមិនខាន។

  2. Mao says:

    ដឹងថាខ្លួនចាញ់ឆ្នោត ហើយប្រជារាស្រ្តស្អប់ខ្លួនទៀត ត្រូវតែប្រើទព័ការពារអំណាចរបស់ខ្លួន ទោះអ្នកណារិះគន់អីក៏រិះគន់ទៅ ព្រោះតេស្រឡាញ៉អំណាចជាងជីវិតប្រជាពលរដ្ធ

  3. Anonymous says:

    That’s why Cambodians in the rest of the country become poorer and poorer because HS spends those money for military weapons rather than for consumer goods.

  4. Khmer Family says:

    សួរស្តី ប្រិយ៍មិត្ត ទាំងឡាយ! រយះពេល 2ខែ មកនេះ តើ សុខសប្បាយឬទេ? តើមានការនឹករលឹកដល់ខ្ញុំដែរឬទេ? ហើយមានឆ្ងល់ទេ តើបាត់ខ្ញុំទៅណា មួយរយៈនេះ? ឡា ឡា ឡា ឡា

  5. Khmer Family says:

    សួរស្តី ប្រិយ៍មិត្ត វាគ្មិនទាំងឡាយ! តើសុខសប្បាយដែរទ រយៈពេល2ខែនេះ? មានឆ្ងល់ដែរទេ ថាបាត់ខ្ញុំទៅណា មួយរយៈនេះ? ឡា ឡា ឡា ឡា

  6. Chourn says:

    ខ្ញុំសប្បាយចិត្តនិងសូមស្វាគមន៍ដ៍អស់ពីចិត្តចំពោះរដ្ឋាភិបាលដែលបាននាំចូលរថពាសដែកដ៍សន្ធឹក សន្ធាប់ដើម្បីកាពារប្រទេសជាមួយវៀតណាមនិងថៃ។ ហើយកាន់តែសប្បាយចិត្តទៀតនោះប្រសិន បើរដ្ឋាភិបាលមិនប្រើអាវុធយុទ្ធភណ្ឌ័ទាំងនោះមកបង្ក្រាបបាតុករដោយសន្តិវិធីនោះ។ បញ្ហានោយ បាយគឺគេមិនត្រូវប្រើកំលាំងយោធាដែលជាកំលាំងការពារជាតិមកបង្ក្រាបប្រជាជនខ្លួននោះទេ គឺគេ ដោះស្រាយតាមរយះការចរចារគ្នាដោយសន្តិវិធី។ ដូចជាពេលថ្មីៗនេះពាក់ពន្ធ័និងបញ្ហាបោះឆ្នោត ឥឡូវកំពុងតែជាប់គាំង ដូច្នេះខ្ញុំសូមអង្វរដល់អ្នកនយោបាយទាំងពីរថា ត្រូវតែមានឆ្ទៈក្នុងការចុះចេញ ពីអំណាចប្រសិនបើខ្លួនធ្លាក់ឆ្នោតហើយនោះ។ ការដែលខ្លួនចាញ់ឆ្នោតហើយនៅតែមានៈមិនចុះចេញ ពីអំណាចគឺជាវិប្បដិសារីដែលមិនអាចបកក្រោយហើយអាចឈានទៅដល់ទីបញ្ចប់ដោយជាសមិនផុត នោះទេនៅថ្ងៃអនាគត់ ប្រសិនបើនៅតែចចេសប្រើកំលាំងយោធានោះ។ ប្រទេសជាច្រើនសព្វថ្ងៃគេ មានទំនាក់ទំនងគ្នាសម្ពន្ធ័មិត្តគ្នាច្រើនណាស់ ហើយដូច្នេះហើយគឺគេមិនបើកភ្នែកមើលនិងធ្វើមិនដឹង មិនឮចំពោះប្រទេសមួយដែលកំពុងតែ សំលាបប្រជាជនខ្លួដោយរង្គាលនោះទេ។ សូមេត្តាគិតឲ្យបានជ្រៅបន្តិចមុននិងសម្រេចចិត្ត ប្រើកំលាំងយោធាជាមួយនិងអ្នកដែលមានតែដៃទទេនោះ។

  7. Strey Khmer says:

    At this time, Hun Sen’s government prepared for war, with the civilian people in the Cambodia. Hun Sen and his followers tried to have war against its own people. Those weapon and the troops as interior of German in the second World II during it started it from dictator Hitler as Cambodian known as Riclear.
    Wherever Hitler’s troops went, these” interior” were rounded up Jews people and sent to prison camps. The lucky ones were forced to work as slaves. The rest were murdered. So that the Allies groups including America get involved to save those Jews people from the troops of Hitler.
    In April 30, 1945, Hitler knew the war was lost. To escape the “disgrace” of surrender, the German dictator committed suicide in his Berlin headquarter. A week later, German surrendered to Allies.
    So the Cambodian needs the Allies troops to save their lives from the dictator Hun Sen at this bad conditioner of his troops surrounding inside the country as soon as possible.

  8. K says:

    សូមអ្នកនយោបាយទាំងអស់មេត្តាកុំយក ប្រទេសកម្ពុជាធ្វើជាសមរភូមិដណ្តើមអំណាច ហើយយក
    ប្រជារាស្រ្តស្លូតត្រង់ធ្វើជាចំណាប់ខ្មាំង ឬ ជាឈ្នាន់នយោបាយ។

  9. កូនឪ says:

    មានសព្វាវុធទំនើបៗជាកិត្តិយសរបស់ប្រទេសមួយ
    ប៉ុន្តែការទិញមកដើម្បីការពារអំណាចរបស់ខ្លួន ក្រុមគ្រួសារខ្លួន និងបក្សពួកជារឿងគួរឲ្យខ្លាច
    ខ្ចីទិញ ទិញជំពាក់ ជំពាក់ទិញ ថ្ងៃក្រោយអាណាសង គឺជាតិខ្មែរទាំងនគរនឹងណា

  10. ឆ្កួតហើយ ឡប់វង្វេង វិលសតិ ដឹងថាចាញ់គេ រេរកលេស​.

  11. ជាតិអង្គរ says:

    អាវុធនេះទុកបាញ់អ្នកបញ្ជាឲ្យនាំមកសំលាប់ប្រជាជនស្លូតត្រង់។

  12. Sva watpnom says:

    ប្រមូលរថពាសដែកទុកសំឡាប់ខ្មែរ អត់ហ៊ានយកទៅដាក់ទល់ដែនទេខ្លាចសៀមបាញ់ឆេះ។ដាក់ពង្រាយនៅភ្នំពេញ
    បើកវ៉ចុះ វ៉ឡើងបំភ៏យរាស្រ្តនឹងបង្អួតស្រី លនឹងល។

  13. ឥន្ទទំនាយ says:

    វាជាការល្ឣម្យ៉ាងដែរ!បើមានរបស់ទាំងនេះទុកគ្រាន់វាយក្បាលឆ្កែ! ដែលវាវង្វេងភ្លេចខ្លួននិងចង់
    ស្គាល់សម្លេងគ្រាប់រំសេវយូរៗម្តងកុំឣោយវាភ្លេច!ឬវាកើតរោគឣផ្សុកពេក!

  14. បរកែវ- រតនៈគិរី says:

    អីក៏ថោកទាមខ្លាំងម្លេះ !!! បើចាញ់ឆ្នោតគេហើយម៉េចក៏មិនឲ្យគេទៅ ក្រែងអួតខ្លួនថាជាអ្នកស្នេហា

    ជាតិឬ????

    គ.ជ.ប ជាក្រុមក្បត់ជាតិ ជាក្រុមបង្កើតឲ្យមានការហិនហោចក្នុងប្រទេសជាតិយូរណាស់មកហើយ!
    ក្រុមវានេះមិនគួរទុកឲ្យនៅតទៅទៀតទេ ។ ក្រុមវានេះ ជាអ្នកបង្កើតរដ្ឋាភិបាលចោរ
    និងបង្ហិនប្រទេសជាតិស្ទើគ្រប់វិស័យ ។ បើទុកវាតទៅទៀតពិតជាបាត់បង់ទឹកដីខ្មែរហើយ។
    សូមបង្អូនធ្វើការពិចារណាស្វែងយល់ផងកុំអាងអី សំអាងតែទៅលើរដ្ឋធមនុញ្ញនិងពេក មនុស្សជា
    អ្នកតាក់តែងទេ សាកលលោកវិវដ្តទៅមុខ មិនទ្រឹងមួយកន្លែងទេ៕ ដូចនេះរដ្ឋធមនុញ្ញក៏ត្រូវតែវិវដ្ត
    ទៅមុខដែរ ឯពួកអាគ.ជ.ប អាឆ្កែបំផ្លាញប្រទេសជាតិនេះក៏ត្រូវតែកំចាត់វាចោលចេញទៅ។
    ពួកយើងលីអាប៊េការ៉ង់មកច្រើនសមរភូមិហើយមិនដែលស្គាល់ម៉ាស៊ីនត្រជាក់ទេ ដើម្បីយុត្តិធម៌
    ជូនជាតិ និងប្រទេសជាតិ ឥឡូវជនក្បត់នៅចំពោះមុខហើយតើនៅចាំអីទៀត?
    ពួកនេះ មានកំណើតពីក្រុមខ្មែរក្រហម។ ដូចនេះវាមិនបានគិតគូរពីសិទ្ធិសេរីភាព
    របស់ប្រជាជនទេ។ ពួកវាធ្វើម៉េចឲ្យតែបក្សវាឈ្នះ។ ដូចនេះ សូមផ្តាំទៅបងប្អូនដែលបំរើក្នុងជួរ
    គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាកុំជឿការឃោសនា និងការបញ្ជាររបស់ពួកបោក
    ប្រាស់នេះតទៅទៀត។ បងប្អូនត្រូវគិតយើងជាជនជាតិខ្មែរដូចគ្នា ម្តាយឪពុកយើងជាឈាមខ្មែរ
    បើបងប្អូនសម្លាប់ខ្មែរ តើប្រទេសយើងអ្នកណាជាអ្នករស់នៅ??? មានតែវៀតណាមទេ។
    សូមកុំដំណើរឆ្ពោះទៅទឹសខាងលិច យុទ្ធសាស្ត្រដាំដើមឬស្សី ។ ប្រយ័ត្នដូចនគរចំប៉ា!!!
    ដូចនេះសូមបងប្ងូនកុំប្រើឧត្តគតិ គំនិតមិនល្អដូចអ្នកដឹកនាំ ដូចអ្នកបញ្ជារ ត្រូវគិតថាទោះជា
    អត់អ្នកទាំងនេះក៏យើង បងប្អូនយើង ឪពុកម្តាយយើងក៏អាចរស់បានដែរ ធ្វើយ៉ាងណាឲ្យតែទឹក
    ដីយើងគង់វង្ស។ បើយើងរក្សាព្រៃបាន យើងមិនខ្វះឈើនិងអុសប្រើប្រាស់ទេ! សូមបង្អូនកុំជឿ
    និងលក់ទឹកចិត្តបំរើឲ្យបក្សដែលលួចសន្លឹកឆ្នោត បន្លន់ឆន្ទៈរបស់បងប្អូនកូនចៅ និងម្តាយឪពុក
    យើង។
    ប្រជាជនទាមទារការផ្លាស់ប្តូររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេស
    ជាតិគ្មានការរីកចំរើនប្រទេសជាតិហិនហោចធនធានធម្មជាតិ ប្រជាពលរដ្ឋក្ររហាម វេទនា
    សេវាសុខាភាពមិនបានបំរើដល់ប្រជានជន ជំរិតប្រជាជនតាមការគោះយលលុយតាំងពីថ្នាក់
    ក្រោមរហូតដល់ថ្នាក់លើ ។ ពេលប្រជាជនទាមទារសិទ្ធិរកយុត្តិធម៌ បែរជាប្រើក្រុមអង្គរក្សនិង
    ប៉ូលិសទាហ៊ានមកបង្ក្រាប និងលបបាញ់សម្លាប់ប្រជាជនពិសេសអ្នកដែលចេះដឹងច្រើនជាងគេ
    ចេះជួយប្រជាជន ជាសមកម្មជនដើម្បីសិទ្ធិពលរដ្ឋ ។ ប្រពន័អប់រំស៊ីសំណូកពីក្រោមដល់លើ។
    តុលាការក្បត់ឆន្ទះអ្នកស្មោះត្រង់ អ្នកយុត្តិធម៌ ពុករលួយគ្រប់បែបគ្រប់យ៉ាង បក្សពួកនិយម
    ទាំងមន្ទីក្រសួងរហូតដល់ក្រសួងធម្មការនិងសាសនា ព្រះសង្ឃក៏មានបក្សពួកតាមដានតាមវត្ត
    អារាម។ ចោរហារយក៏ច្រើន ល្បែងក៏ច្រើន អ្នកធំគ្មានសិលធម៌ អ្នកមានអំណាចគំរាមអ្នកស្លូត
    ត្រង់ ។ បរិស្ថានអាប់អ៊ួរ។ ពត៌មានគ្មានអ្វីក្រៅពីបំផុសប្រជាជនឲ្យស្អប់គ្នា គំរាមតាមការ
    ឃោសនា គ្មានការអប់រំ មានតែការពង្វក់ស្មារតីប្រជាពលរដ្ឋរាំច្រៀង ផឹកស៊ី (ស្តាប់មើលចុះ
    ម្នាក់ៗបើរកស៊ីបានគឺនាំគ្នាអ៊ួតតែពីការផឹក រួចវាយប្រហារគ្នា) និងកម្មវិធីឃោសនាទំនិញ
    ពាណិជកម្ម (សួរថា តើអ្នកក្រមានលុយទិញទំនិញអស់និងទេបើក្ររកតែអង្កច្រកឆ្នាំងមិនបាន?) ហេត្ថារចរនាសម្ពន័ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារាម មន្ទីពេទ្យ ។ល។ សួរថាបានលុយមកពីណា??? អាសូតែច្រើនពេញផ្ទៃប្រទេសទៅ តែបន្តិចហើយគ្មានគុណភាពទៀត តើព្រៃឈើអស់ប៉ុន្មាន??? ដីវិនិយោគឲ្យគេអស់ប៉ុន្មាន? ជំពាក់បំណុលគេអស់ប៉ុន្មាន? ។ល។ ប្រប៉ិននិងហើយ
    នៅខំអ៊ួតខ្លួនស្រែកដាក់វិទ្យុបាយន័តាមបណ្ដាខេត្តឲ្យអ្នកណាស្តាប់? ប្រជាជនគេថ្លង់ណាស់
    មិនបាច់មកប្រឹងឃោសនាទៀតទេ បើចាញសន្លឹកឆ្នោតគេហើយតើនៅខំត្រដរខ្យល់ដល់ពេល
    ណាទៀត??? បើនៅតែបន្តដឹកនាំក៏អត់ន័យខ្លឹមសារអីដែរ គេនិងគិតក្នុងចិត្តថា
    ជារដ្ឋាភិបាលចោរ ! ប្រទេសជាតិដឹកនាំដោយមេចោរៗលួចសន្លឹកឆ្នោត
    ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ! បក្សប្រជាជនជាបក្សចោរ! គំនិត្យនេះនឹងមាននៅក្នុងប្រជាពលរដ្ឋ
    តៗគ្នាជារៀងរហូត។

  15. ឆ្ងល់ដែរ! ថាស្រុកយើងនៅមានអ្នកពកថ្ងាសសន្ថឹកសន្ថាប់ណាស់មែនទេ?
    មកដល់សម័យកាលនេះទៅហើយ នៅអោយមនុស្សតែ ពិរបីអ្នកបញ្ចារក្បាលទំាងកំរោលបានទៀត.
    នេះបើវាប្រើអោយទៅ សុីអាចម៏ ច្បាស់ជាទៅទៀត តាមគណិតវិជ្ចាសាស្ស ពិភាគទ្រួសៗ.

  16. ម៉ែយ៉ែម says:

    មិនមែនបក្សចោរទេគឺបក្សទមិឡ។

  17. Khmer says:

    ទុកបាញ់កូន សម សារី