ឡាន​ទឹក​និង​កង​កម្លាំង​ត្រូវ​បាន​ត្រៀម

Friday, 16 August 2013
ឆាយ ច័ន្ទនីដា
ភ្នំពេញ ប៉ុស្តិ៍

130816_03

កម្លាំង​នគរ​បាល​ប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់​ប្រជុំ​ជួរ​​​នៅ​តាម​ផ្លូវ​ខាង​មុខ​អធិការ​ខណ្ឌ​ មាន​ជ័យ​។ រូបថតសូ វិសាល

ភ្នំពេញៈ ក្រុម​មន្រ្តី បាន​និយាយ​ថា ប៉ូលិស​រាជធានី​ភ្នំពេញ បាន​ដាក់​ពង្រាយ​ឡាន​បាញ់​ទឹក​ជាច្រើន​គ្រឿង ចាប់​ពី​ខណ្ឌ ចំការមន ខណ្ឌ ដង្កោ និង​ខណ្ឌ ឫស្សីកែវ រហូត​ដល់​ខាង​ក្រៅ​វត្ត បទុម ក្នុង​ខណ្ឌ ដូនពេញ ខណៈ​ដែល​មាន​ការ​បារម្ភ​អំពី​ការ​តវ៉ា​។ ជាមួយ​គ្នា​នេះ នៅ​ខណ្ឌ មានជ័យ កាល​ពី​ម្សិលមិញ នគរបាល​ក៏​បាន​ប្រជុំជួរ​កង​កម្លាំង​របស់​ខ្លួន ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ យ៉ាង​ច្រើន​ខុស​ពី​ធម្មតា​ផង​ដែរ នៅ​តាម​ផ្លូវ​ខាង​មុខ​អធិការដ្ឋាន​ខណ្ឌ ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​មាន​ការ​ភ្ញាក់​ផ្អើល។

ប្រធាន ប៉ូលិស​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក នេត វន្ថាថា បាន​និយាយ​ថា៖ «ខ្ញុំ​គ្រាន់​តែ​ធ្វើ​តាម​បញ្ជា​របស់​មន្រ្តី​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​គិត​ថា វា​ក៏​សម្រាប់​រារាំង​ក្រុម​ជនពាល ឬ​ក្រុម​ជ្រុល​និយម មិន​ឲ្យ​ធ្វើ​អ្វី​ដែល​គ្រោះថ្នាក់​ដល់​កន្លែង​សំខាន់ៗ​ផង​ដែរ​។ មិន​មាន​បញ្ហា​ទេ (នៅ​ពេល​នេះ)។ យើង​គ្រាន់​តែ​ដាក់​ឡាន​ទឹក ដើម្បី​ទប់​ស្កាត់​ឧបទ្ទវហេតុ មិន​ឲ្យ​កើត​ឡើង​ក្បែរ​ទី​នេះ​តែ​ប៉ុណ្ណោះ»។

កាល​ពី​សប្តាហ៍​មុន មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ថ្លែង​ថា នឹង​ធ្វើ​មហា​បាតុកម្ម ប្រសិន​បើ​លទ្ធផល​ការ​បោះឆ្នោត មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ជ័យជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ជា​ការ​ឆ្លើយ​តប រដ្ឋាភិបាល​បាន​ព្រមាន​ថា ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ ដល់​ការ​ខូច​ខាត​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​ការ​តវ៉ា។ ជាមួយ​គ្នា​នោះ មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា ទាហាន​ត្រូវ​បាន​គេ​ចល័ត​ពី​តាម​បណ្តា​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ ហើយ​កង​កម្លាំង​នៅ​ភ្នំពេញ ក៏​បាន​ត្រៀម​រួច​ជា​ស្រេច​ផង​ដែរ។

អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​ប៉ូលិស​ជាតិ​លោក គៀត ច័ន្ទថារិទ្ធ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ទំនង​ជា «មិន​មាន​សញ្ញា​ថា នឹង​មាន​បាតុកម្ម​ទេ» នៅ​ពេល​នេះ ប៉ុន្តែ​ថា ឡាន​ទឹក ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ពង្រាយ «ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ធានា​ស្ថានភាព​ឲ្យ​មាន​ស្ថិរភាព»។ លោក បន្ថែម​ថា៖ «មិន​មាន​ក្រប​ខ័ណ្ឌ​យក​ឡាន​ទឹក​ចេញ​នៅ​ឡើយ​ទេ»។

កាល​ពី​ថ្ងៃ​សុក្រ លោក សម រង្ស៊ី បាន​ប្រើ​ពាក្យ​សម្តី​ខ្លាំងៗ នៅ​ក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក របស់​លោក ដោយ​អំពាវនាវ​ឲ្យ​ទាហាន​ដែល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​រារាំង ការ​តវ៉ា ប្តូរ​ភក្តីភាព។ លោក​បាន​សរសេរ​ថា៖ «ក្មួយៗ​ទាំង​អស់ សូម​ជួយ​ជំរុញ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​រួម​កម្លាំង​ជាមួយ​ពលរដ្ឋ​យើង​ដែល​រួម​មាន​យុវជន ដែល​ស្រឡាញ់​ប្រទេស ដើម្បី​ទាមទារ​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​នៅ​ឆ្នាំ​នេះ»។ សម្តី​ទាំង​នេះ បាន​ទាក់​ទាញ​ការ​ឆ្លើយ​តប​ខ្លាំងៗ ពី​រដ្ឋាភិបាល ដោយ​ក្រុម​មន្រ្តី​ព្រមាន​ថា សម្តី​បែប​នេះ​អាច​ជា​ការ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

ដោយ​មិន​បាន​ពន្យល់ សម្តី​ទាំង​នេះ ត្រូវ​បាន​គេ​លុប​ចេញ​ពី​ទំព័រ​បណ្តាញ​សង្គម​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ម្សិលមិញ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​សម្តី​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​លោក សម រង្ស៊ី បាន​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទាំង​នេះ​ទៅ​លោក សម រង្ស៊ី ដែល​កំពុង​តែ​ស្ថិត​នៅ​តាម​ផ្លូវ​ពី​ក្រុង ប៉ារីស​មក​រាជធានី​ភ្នំពេញ។

លោក សម រង្ស៊ី ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​វិញ​នៅ​ម៉ោង ៩ ព្រឹក នេះ ខណៈ​ដែល​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា នឹង​មិន​មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង​ទេ៕ NR

 

What Next?

Recent Articles

2 Responses to "ឡាន​ទឹក​និង​កង​កម្លាំង​ត្រូវ​បាន​ត្រៀម"

  1. បរកែវ- រតនៈគិរី says:

    យើងធ្លាប់ប្រឡូកក្នុងសមរភូមិច្រើនលើក​ និងច្រើនជំនាន់មកហើយ មិនដែលស្គាល់អ្វីហៅថា

    ពូកនិងម៉ាស៊ីនត្រជាក់ទេ ព្រោះតែស្រែកឃ្លានសន្តិភាព

    និងយុត្តិធម៌។ រតនៈគិរីយើងអស់ឈើដោយអាលោកកែបជួកម៉ា ដូរការធ្វើផ្លូវ

    និងអាគារជាមួយវៀតណាម​ដែលស្អុៗបានត្រឹមតែពីឆ្នាំបាក់បែករលាយអស់ហើយ។​

    យើងចាំគ្រប់ៗគ្នា និងវើយ។

    ឥឡូវក៏ថោកម្លេះ បក្សប្រជាជន ចង់គំរាមប្រជាជនតាមការប្រើអាវុធឬ???

    កូនខ្មែរស្មោះជាអ្នកបញ្ជាអាវុធសម្រាប់គំរាមអាមេបំផ្លាញជាតិ​ និងបោក

    ប្រាស់កងទព័មកយូរហើយ។

    អីក៏ថោកទាមខ្លាំងម្លេះ !!! បើចាញ់ឆ្នោតគេហើយម៉េចក៏មិនឲ្យគេទៅ ក្រែងអួតខ្លួនថាជាអ្នកស្នេហា

    ជាតិឬ????

    គ.ជ.ប ជាក្រុមក្បត់ជាតិ ជាក្រុមបង្កើតឲ្យមានការហិនហោចក្នុងប្រទេសជាតិយូរណាស់មកហើយ!

    ក្រុមវានេះមិនគួរទុកឲ្យនៅតទៅទៀតទេ ។ ក្រុមវានេះ ជាអ្នកបង្កើតរដ្ឋាភិបាលចោរ

    និងបង្ហិនប្រទេសជាតិស្ទើគ្រប់វិស័យ ។ បើទុកវាតទៅទៀតពិតជាបាត់បង់ទឹកដីខ្មែរហើយ។

    សូមបង្អូនធ្វើការពិចារណាស្វែងយល់ផងកុំអាងអី សំអាងតែទៅលើរដ្ឋធមនុញ្ញនិងពេក មនុស្សជា

    អ្នកតាក់តែងទេ សាកលលោកវិវដ្តទៅមុខ មិនទ្រឹងមួយកន្លែងទេ៕ ដូចនេះរដ្ឋធមនុញ្ញក៏ត្រូវតែវិវដ្ត

    ទៅមុខដែរ ឯពួកអាគ.ជ.ប អាឆ្កែបំផ្លាញប្រទេសជាតិនេះក៏ត្រូវតែកំចាត់វាចោលចេញទៅ។

    ពួកយើងលីអាប៊េការ៉ង់មកច្រើនសមរភូមិហើយមិនដែលស្គាល់ម៉ាស៊ីនត្រជាក់ទេ ដើម្បីយុត្តិធម៌

    ជូនជាតិ និងប្រទេសជាតិ ឥឡូវជនក្បត់នៅចំពោះមុខហើយតើនៅចាំអីទៀត?

    ពួកនេះ មានកំណើតពីក្រុមខ្មែរក្រហម។ ដូចនេះវាមិនបានគិតគូរពីសិទ្ធិសេរីភាព

    របស់ប្រជាជនទេ។ ពួកវាធ្វើម៉េចឲ្យតែបក្សវាឈ្នះ។ ដូចនេះ សូមផ្តាំទៅបងប្អូនដែលបំរើក្នុងជួរ

    គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាកុំជឿការឃោសនា និងការបញ្ជាររបស់ពួកបោក

    ប្រាស់នេះតទៅទៀត។ បងប្អូនត្រូវគិតយើងជាជនជាតិខ្មែរដូចគ្នា ម្តាយឪពុកយើងជាឈាមខ្មែរ

    បើបងប្អូនសម្លាប់ខ្មែរ តើប្រទេសយើងអ្នកណាជាអ្នករស់នៅ??? មានតែវៀតណាមទេ។

    សូមកុំដំណើរឆ្ពោះទៅទឹសខាងលិច យុទ្ធសាស្ត្រដាំដើមឬស្សី ។ ប្រយ័ត្នដូចនគរចំប៉ា!!!

    ដូចនេះសូមបងប្ងូនកុំប្រើឧត្តគតិ គំនិតមិនល្អដូចអ្នកដឹកនាំ ដូចអ្នកបញ្ជារ ត្រូវគិតថាទោះជា

    អត់អ្នកទាំងនេះក៏យើង បងប្អូនយើង ឪពុកម្តាយយើងក៏អាចរស់បានដែរ ធ្វើយ៉ាងណាឲ្យតែទឹក

    ដីយើងគង់វង្ស។ បើយើងរក្សាព្រៃបាន យើងមិនខ្វះឈើនិងអុសប្រើប្រាស់ទេ! សូមបង្អូនកុំជឿ

    និងលក់ទឹកចិត្តបំរើឲ្យបក្សដែលលួចសន្លឹកឆ្នោត បន្លន់ឆន្ទៈរបស់បងប្អូនកូនចៅ និងម្តាយឪពុក

    យើង។

    ប្រជាជនទាមទារការផ្លាស់ប្តូររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេស

    ជាតិគ្មានការរីកចំរើនប្រទេសជាតិហិនហោចធនធានធម្មជាតិ ប្រជាពលរដ្ឋក្ររហាម វេទនា

    សេវាសុខាភាពមិនបានបំរើដល់ប្រជានជន ជំរិតប្រជាជនតាមការគោះយលលុយតាំងពីថ្នាក់

    ក្រោមរហូតដល់ថ្នាក់លើ ។ ពេលប្រជាជនទាមទារសិទ្ធិរកយុត្តិធម៌ បែរជាប្រើក្រុមអង្គរក្សនិង

    ប៉ូលិសទាហ៊ានមកបង្ក្រាប និងលបបាញ់សម្លាប់ប្រជាជនពិសេសអ្នកដែលចេះដឹងច្រើនជាងគេ

    ចេះជួយប្រជាជន ជាសមកម្មជនដើម្បីសិទ្ធិពលរដ្ឋ ។ ប្រពន័អប់រំស៊ីសំណូកពីក្រោមដល់លើ។

    តុលាការក្បត់ឆន្ទះអ្នកស្មោះត្រង់ អ្នកយុត្តិធម៌ ពុករលួយគ្រប់បែបគ្រប់យ៉ាង បក្សពួកនិយម

    ទាំងមន្ទីក្រសួងរហូតដល់ក្រសួងធម្មការនិងសាសនា ព្រះសង្ឃក៏មានបក្សពួកតាមដានតាមវត្ត

    អារាម។ ចោរហារយក៏ច្រើន ល្បែងក៏ច្រើន អ្នកធំគ្មានសិលធម៌ អ្នកមានអំណាចគំរាមអ្នកស្លូត

    ត្រង់ ។ បរិស្ថានអាប់អ៊ួរ។ ពត៌មានគ្មានអ្វីក្រៅពីបំផុសប្រជាជនឲ្យស្អប់គ្នា គំរាមតាមការ

    ឃោសនា គ្មានការអប់រំ មានតែការពង្វក់ស្មារតីប្រជាពលរដ្ឋរាំច្រៀង ផឹកស៊ី (ស្តាប់មើលចុះ

    ម្នាក់ៗបើរកស៊ីបានគឺនាំគ្នាអ៊ួតតែពីការផឹក រួចវាយប្រហារគ្នា) និងកម្មវិធីឃោសនាទំនិញ

    ពាណិជកម្ម (សួរថា តើអ្នកក្រមានលុយទិញទំនិញអស់និងទេបើក្ររកតែអង្កច្រកឆ្នាំងមិនបាន?)

    ហេត្ថារចរនាសម្ពន័ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារាម មន្ទីពេទ្យ ។ល។

    សួរថាបានលុយមកពីណា??? អាសូតែច្រើនពេញផ្ទៃប្រទេសទៅ

    តែបន្តិចហើយគ្មានគុណភាពទៀត តើព្រៃឈើអស់ប៉ុន្មាន??? ដីវិនិយោគឲ្យគេអស់ប៉ុន្មាន?

    ជំពាក់បំណុលគេអស់ប៉ុន្មាន? ។ល។ ប្រប៉ិននិងហើយ

    នៅខំអ៊ួតខ្លួនស្រែកដាក់វិទ្យុបាយន័តាមបណ្ដាខេត្តឲ្យអ្នកណាស្តាប់? ប្រជាជនគេថ្លង់ណាស់

    មិនបាច់មកប្រឹងឃោសនាទៀតទេ បើចាញសន្លឹកឆ្នោតគេហើយតើនៅខំត្រដរខ្យល់ដល់ពេល

    ណាទៀត??? បើនៅតែបន្តដឹកនាំក៏អត់ន័យខ្លឹមសារអីដែរ គេនិងគិតក្នុងចិត្តថា

    ជារដ្ឋាភិបាលចោរ ! ប្រទេសជាតិដឹកនាំដោយមេចោរៗលួចសន្លឹកឆ្នោត

    ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ! បក្សប្រជាជនជាបក្សចោរ! គំនិត្យនេះនឹងមាននៅក្នុងប្រជាពលរដ្ឋ

    តៗគ្នាជារៀងរហូត។

  2. ឆ្ងល់ដែរ! ថាស្រុកយើងនៅមានអ្នកពកថ្ងាសសន្ថឹកសន្ថាប់ណាស់មែនទេ?
    មកដល់សម័យកាលនេះទៅហើយ នៅអោយមនុស្សតែ ពិរបីអ្នកបញ្ចារក្បាលទំាងកំរោលបានទៀត.
    នេះបើវាប្រើអោយទៅ សុីអាចម៏ ច្បាស់ជាទៅទៀត តាមគណិតវិជ្ចាសាស្ស ពិភាគទ្រួសៗ.