ថ្ងៃ សៅរ៍ 17 សីហា 2013
ដោយ ញឹម សុផល
RFI
តំណាងគណបក្សជាប់ឆ្នោតទាំងពីរ និង គ.ជ.ប បានផ្ទៀងផ្ទាត់លើសន្លឹកឆ្នោត បានចប់សព្វគ្រប់ហើយ។ កាលពីថ្ងៃសុក្រម្សិលមិញ ក្រុមការងារបានលើកយកមកពិនិត្យ ផ្ទៀងផ្ទាត់សន្លឹកឆ្នោត នៅតាមមណ្ឌលមួយចំនួន ក្នុងខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តកណ្តាល និងខេត្តសៀមរាប។ គណបក្សសង្គ្រោះជាតិ ដែលបានជំទាស់នឹងនិតិវិធីដោះស្រាយ ភាពមិនប្រក្រតីរបស់ គជប ហើយបានអះអាងថា គណបក្សនេះ នឹងប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ដោយឡែក កាលពីថ្ងៃទី១៥សីហា បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់តារាងរាប់សន្លឹកឆ្នោត នៅខេត្តក្រចេះ គជប បានបដិសេធ និងទុកជាអសារបង់នូវបណ្តឹងតវ៉ាលទ្ធផលបោះឆ្នោតរបស់គណបក្សប្រឆាំង។

មន្ត្រីបច្ចេកទេស គ ជ ប និងតំណាងគណបក្សនយោបាយទាំងពីរកំពុងពិនិត្យផ្ទៀតផ្ទាត់តួលេខបោះឆ្នោតឡើងវិញ។ RFI/Nhim Sophal
គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា នឹងបន្តសំណុំរឿងប្តឹងពី ការផ្ទៀងផ្ទាត់តួលេខលទ្ធផលឆ្នោតទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញជាបន្តទៀត បន្ទាប់ពីមានការផ្ទៀងផ្ទាត់ឡើងវិញរយៈពេលពីរថ្ងៃនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
លោកស្រី មួ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថាគណបក្ស គណបក្ស ប្រឆាំងមួយនេះមិនអាចទទួលយកបានទេនូវលទ្ធផលនៃការផ្ទៀងផ្ទាត់ពីតួលេខនៅក្នុងទំរង់ នានានៃលទ្ធផលឆ្នោត ដោយសារតែ គ.ជ.ប បដិសេធមិនព្រមបើកកញ្ចប់សុវត្ថិភាព «ក»។
កញ្ចប់សុវត្ថិភាព«ក» គឺជាកញ្ចប់ដែលផ្ទុកទៅដោយឯកសារសំណៅដើម ដែលគណបក្ស សង្គ្រោះជាតិទាមទារ ឲ្យ គ.ជ.ប បើកយកមកផ្ទៀងផ្ទាត់គ្នាជាមួយទំរង់ឯកសារ ១១០២ និង ១១០៤ របស់គណបក្សនយោបាយនិងអ្នកសង្កេតការណ៍។
ទាក់ទងទៅហ្នឹងបញ្ហានេះដែរលោក ទេព នីថា, អគ្គលេខាធិការ គ.ជ.ប បានបំភ្លឺថា ការផ្ទៀង ផ្ទាត់តួលេខដែលសង្ស័យដែលបញ្ចប់កាលនៅព្រឹកថ្ងៃសុក្រ បង្ហាញថាមានភាពត្រឹមត្រូវតាម ទម្រង់ ១១០។ តែលោកទទួលស្គាល់ថា មានកំហុសខ្លះដែលមន្ត្រីបានស្រង់តួលេខខុសរវាងទម្រង់ ១១០២ និង ទម្រង់១១០៤ ក៏ប៉ុន្តែមានតែប្រការនេះ មានមិនច្រើនទេគឺត្រឹមតែ ២, ៣ ការិយាល័យប៉ុណ្ណោះ។ ដោយឡែក ៨ការិយាល័យនៅខេត្តកណ្តាលដែលមានការ សង្ស័យខ្លាំងជាងគេ ពីគណបក្សប្រឆាំងថាមិនមានទម្រង់ ១១០៨ ដើម្បីផ្ទៀងផ្ទាត់នោះ ត្រូវលោកទេព នីថា បញ្ជាក់ថា ក្រុមការងារបន្តផ្ទៀងផ្ទាត់រហូតដល់ចប់ដោយអត់មានបញ្ហាអ្វីទេ ជាមួយនឹងឯកសារចំលងនៃទម្រង់ ១១០៨។
ដោយឡែកករណីធំបំផុតដែលគណបក្សសង្គ្រោះជាតិមានការសង្ស័យដោយសារ គ.ជ.ប មិនព្រមបើកកញ្ចប់ «ក» នោះ ត្រូវបានលោក ទេព នីថា បកស្រាយថា នៅក្នុងនីតិវិធី គ.ជ.ប ការអនុញាតិឲ្យបើកកញ្ចប់សុវត្ថិភាព «ក» លុះត្រាតែ មានបណ្តឹងនិងមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ទើប គ.ជ.ប អាចបើកកញ្ចប់ «ក»។ លោកបន្តថា កញ្ចប់សុវត្ថិភាព «ក» ត្រូវគេដាក់ ក្នុងកញ្ចប់ «ខ» ហើយ កញ្ចប់ «ខ» គេដាក់ក្នុង កញ្ចប់«គ» ពោលគឺនៅក្នុងកញ្ចប់ «ក» មានទម្រង់១១០២, ១១០៤ និង ១១០។ ហើយនៅក្នុងនោះដែរ មានសន្លឹកឆ្នោតដែលប្រើ សន្លឹក ឆ្នោតមិនាបនប្រើ មានត្រាសម្ងាត់ និងសម្ភារៈផ្សេងៗទៀតក្នុងការិយាល័យប្រមូលដាក់ក្នុង នោះទាំងអស់។ ក៏ប៉ុន្តែគេមានទម្រង់ដើមដូចគ្នានៅខាងក្រៅកញ្ចប់ដ៏សំខាន់នោះ សម្រាប់ធ្វើ ការបូកសរុបនិងផ្ទៀងផ្ទាត់ដោយមិនចាំបាច់បើកកញ្ចប់សុវត្ថិភាព «ក»។
ទោះយ៉ាងនេះក្តីនៅល្ងាចថ្ងៃទី ១៦សីហាដដែល គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការជាផ្លូវការណ៍មួយ ដោយចោទប្រកាន់ថា គ.ជ.ប បានធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត ដោយគណបក្សនេះ ច្រានចោលទាំងស្រុងនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដែលប្រកាសដោយ គ.ជ.ប កាលពីពេលដ្មីៗនេះ៕
il faut se battre pour avoir la justice, pour la purrete de notre institution,ne jamais laisser les injustices gargnent toujours sans se battre,et defenser, c’est le temp pour mobiliser les populations ,les militaires , les polices, les fonctionnaires, les services prives, les services publics pour defense la justice, pour la purrete de nos institutions, pour la justice sociale, pour le cambodge sans corruption,le gouvernement tricheur vole tous les richesses de nos enfents, reveillez vous ,aidez vous meme, bouhda vous aide…
គណបក្សសង្គ្រោះជាតិពន្លឿនការចរចារជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពី UN បដិសេធសំណើររបស់ខ្លួន
លិខិតដែលចុះហត្ថលេខាដោយលោក សុន ឆ័យប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៥ ខែសីហា បានស្នើសុំទៅឯកឧត្តម ជាម យៀប ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា កម្មវត្ថុស្នើបន្តកិច្ចប្រជុំការងារនៃគណបក្សទាំងពីរពាក់ព័ន្ធការបោះឆ្នោតដែលប្រព្រឹត្តិទៅនៅមន្ទីររដ្ឋសភាកាលពីថ្ងៃទី៩ ខែសីហាឆ្នាំ២០១៣។
ជាច្រើនលើកច្រើនសារ លោក សម រង្ស៊ី បានប្រឡូយពាក្យ«បាតុកម្ម» ក្នុងនាមលោកជាអ្នកប្រឆាំង។ ដោយបានឮពាក្យគំរាមបាតុកម្មរបស់គណបក្សប្រឆាំង ប្រជាពលរដ្ឋភាគច្រើនមានការព្រួយបារម្មណ៍ ខ្លាចក្រែងមានសង្គ្រាមស៊ីវិលកើតឡើង ដែលបណ្ដាលអោយប្រទេសជាតិ ធ្លាក់ក្នុងភាពវិនាសអន្ដរាយដូចសម័យឆ្នាំ១៩៧០។
នៅក្នុងពិធីមង្គលការកូនស្រីពៅលោក សម រង្ស៊ី បានបញ្ចុះបញ្ចុះកងទ័ពជាតិអោយចូលរួមជាមួយពួកលោក ដើម្បីធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលដែលកំពុងកាន់អំណាចបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោក សម រង្ស៊ី ក៏បានឆ្លៀតប្រកាសស្វែងរកជំនួនផងដែរ សម្រាប់ទិញស្បៀងអាហារទុកស្រគួរសម្រាប់ហ្វូងបាតុករ ដែលលោកបំរុងដឹកនាំបាតុកម្មក្នុងថ្ងៃខាងមុខនេះ។
យើងធ្លាប់ប្រឡូកក្នុងសមរភូមិច្រើនលើក និងច្រើនជំនាន់មកហើយ មិនដែលស្គាល់អ្វីហៅថា
ពូកនិងម៉ាស៊ីនត្រជាក់ដូចពួកអាពីរបីក្បាលឯងខាងលើនេះទេ ព្រោះតែស្រែកឃ្លានសន្តិភាព
និងយុត្តិធម៌ឲ្យពួកឯង ។ ឥឡូវក៏ថោកម្លេះ ចង់គំរាមប្រជាជនតាមការប្រើអាវុធឬ???
កូនខ្មែរស្មោះជាអ្នកបញ្ជាអាវុធសម្រាប់គំរាមអាមេបំផ្លាញជាតិ និងបោក
ប្រាស់កងទព័មកយូរហើយ។
អីក៏ថោកទាមខ្លាំងម្លេះ !!! បើចាញ់ឆ្នោតគេហើយម៉េចក៏មិនឲ្យគេទៅ ក្រែងអួតខ្លួនថាជាអ្នកស្នេហា
ជាតិឬ????
គ.ជ.ប ជាក្រុមក្បត់ជាតិ ជាក្រុមបង្កើតឲ្យមានការហិនហោចក្នុងប្រទេសជាតិយូរណាស់មកហើយ!
ក្រុមវានេះមិនគួរទុកឲ្យនៅតទៅទៀតទេ ។ ក្រុមវានេះ ជាអ្នកបង្កើតរដ្ឋាភិបាលចោរ
និងបង្ហិនប្រទេសជាតិស្ទើគ្រប់វិស័យ ។ បើទុកវាតទៅទៀតពិតជាបាត់បង់ទឹកដីខ្មែរហើយ។
សូមបង្អូនធ្វើការពិចារណាស្វែងយល់ផងកុំអាងអី សំអាងតែទៅលើរដ្ឋធមនុញ្ញនិងពេក មនុស្សជា
អ្នកតាក់តែងទេ សាកលលោកវិវដ្តទៅមុខ មិនទ្រឹងមួយកន្លែងទេ៕ ដូចនេះរដ្ឋធមនុញ្ញក៏ត្រូវតែវិវដ្ត
ទៅមុខដែរ ឯពួកអាគ.ជ.ប អាឆ្កែបំផ្លាញប្រទេសជាតិនេះក៏ត្រូវតែកំចាត់វាចោលចេញទៅ។
ពួកយើងលីអាប៊េការ៉ង់មកច្រើនសមរភូមិហើយមិនដែលស្គាល់ម៉ាស៊ីនត្រជាក់ទេ ដើម្បីយុត្តិធម៌
ជូនជាតិ និងប្រទេសជាតិ ឥឡូវជនក្បត់នៅចំពោះមុខហើយតើនៅចាំអីទៀត?
ពួកនេះ មានកំណើតពីក្រុមខ្មែរក្រហម។ ដូចនេះវាមិនបានគិតគូរពីសិទ្ធិសេរីភាព
របស់ប្រជាជនទេ។ ពួកវាធ្វើម៉េចឲ្យតែបក្សវាឈ្នះ។ ដូចនេះ សូមផ្តាំទៅបងប្អូនដែលបំរើក្នុងជួរ
គ្រប់កងកម្លាំងប្រដាប់អាវុធទាំងអស់ មេត្តាកុំជឿការឃោសនា និងការបញ្ជាររបស់ពួកបោក
ប្រាស់នេះតទៅទៀត។ បងប្អូនត្រូវគិតយើងជាជនជាតិខ្មែរដូចគ្នា ម្តាយឪពុកយើងជាឈាមខ្មែរ
បើបងប្អូនសម្លាប់ខ្មែរ តើប្រទេសយើងអ្នកណាជាអ្នករស់នៅ??? មានតែវៀតណាមទេ។
សូមកុំដំណើរឆ្ពោះទៅទឹសខាងលិច យុទ្ធសាស្ត្រដាំដើមឬស្សី ។ ប្រយ័ត្នដូចនគរចំប៉ា!!!
ដូចនេះសូមបងប្ងូនកុំប្រើឧត្តគតិ គំនិតមិនល្អដូចអ្នកដឹកនាំ ដូចអ្នកបញ្ជារ ត្រូវគិតថាទោះជា
អត់អ្នកទាំងនេះក៏យើង បងប្អូនយើង ឪពុកម្តាយយើងក៏អាចរស់បានដែរ ធ្វើយ៉ាងណាឲ្យតែទឹក
ដីយើងគង់វង្ស។ បើយើងរក្សាព្រៃបាន យើងមិនខ្វះឈើនិងអុសប្រើប្រាស់ទេ! សូមបង្អូនកុំជឿ
និងលក់ទឹកចិត្តបំរើឲ្យបក្សដែលលួចសន្លឹកឆ្នោត បន្លន់ឆន្ទៈរបស់បងប្អូនកូនចៅ និងម្តាយឪពុក
យើង។
ប្រជាជនទាមទារការផ្លាស់ប្តូររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេស
ជាតិគ្មានការរីកចំរើនប្រទេសជាតិហិនហោចធនធានធម្មជាតិ ប្រជាពលរដ្ឋក្ររហាម វេទនា
សេវាសុខាភាពមិនបានបំរើដល់ប្រជានជន ជំរិតប្រជាជនតាមការគោះយលលុយតាំងពីថ្នាក់
ក្រោមរហូតដល់ថ្នាក់លើ ។ ពេលប្រជាជនទាមទារសិទ្ធិរកយុត្តិធម៌ បែរជាប្រើក្រុមអង្គរក្សនិង
ប៉ូលិសទាហ៊ានមកបង្ក្រាប និងលបបាញ់សម្លាប់ប្រជាជនពិសេសអ្នកដែលចេះដឹងច្រើនជាងគេ
ចេះជួយប្រជាជន ជាសមកម្មជនដើម្បីសិទ្ធិពលរដ្ឋ ។ ប្រពន័អប់រំស៊ីសំណូកពីក្រោមដល់លើ។
តុលាការក្បត់ឆន្ទះអ្នកស្មោះត្រង់ អ្នកយុត្តិធម៌ ពុករលួយគ្រប់បែបគ្រប់យ៉ាង បក្សពួកនិយម
ទាំងមន្ទីក្រសួងរហូតដល់ក្រសួងធម្មការនិងសាសនា ព្រះសង្ឃក៏មានបក្សពួកតាមដានតាមវត្ត
អារាម។ ចោរហារយក៏ច្រើន ល្បែងក៏ច្រើន អ្នកធំគ្មានសិលធម៌ អ្នកមានអំណាចគំរាមអ្នកស្លូត
ត្រង់ ។ បរិស្ថានអាប់អ៊ួរ។ ពត៌មានគ្មានអ្វីក្រៅពីបំផុសប្រជាជនឲ្យស្អប់គ្នា គំរាមតាមការ
ឃោសនា គ្មានការអប់រំ មានតែការពង្វក់ស្មារតីប្រជាពលរដ្ឋរាំច្រៀង ផឹកស៊ី (ស្តាប់មើលចុះ
ម្នាក់ៗបើរកស៊ីបានគឺនាំគ្នាអ៊ួតតែពីការផឹក រួចវាយប្រហារគ្នា) និងកម្មវិធីឃោសនាទំនិញ
ពាណិជកម្ម (សួរថា តើអ្នកក្រមានលុយទិញទំនិញអស់និងទេបើក្ររកតែអង្កច្រកឆ្នាំងមិនបាន?) ហេត្ថារចរនាសម្ពន័ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារាម មន្ទីពេទ្យ ។ល។ សួរថាបានលុយមកពីណា??? អាសូតែច្រើនពេញផ្ទៃប្រទេសទៅ តែបន្តិចហើយគ្មានគុណភាពទៀត តើព្រៃឈើអស់ប៉ុន្មាន??? ដីវិនិយោគឲ្យគេអស់ប៉ុន្មាន? ជំពាក់បំណុលគេអស់ប៉ុន្មាន? ។ល។ ប្រប៉ិននិងហើយ
នៅខំអ៊ួតខ្លួនស្រែកដាក់វិទ្យុបាយន័តាមបណ្ដាខេត្តឲ្យអ្នកណាស្តាប់? ប្រជាជនគេថ្លង់ណាស់
មិនបាច់មកប្រឹងឃោសនាទៀតទេ បើចាញសន្លឹកឆ្នោតគេហើយតើនៅខំត្រដរខ្យល់ដល់ពេល
ណាទៀត??? បើនៅតែបន្តដឹកនាំក៏អត់ន័យខ្លឹមសារអីដែរ គេនិងគិតក្នុងចិត្តថា
ជារដ្ឋាភិបាលចោរ ! ប្រទេសជាតិដឹកនាំដោយមេចោរៗលួចសន្លឹកឆ្នោត
ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ! បក្សប្រជាជនជាបក្សចោរ! គំនិត្យនេះនឹងមាននៅក្នុងប្រជាពលរដ្ឋ
តៗគ្នាជារៀងរហូត។
Remembered 1 million people’s name were deprived from their right to vote….I heard people complaint that some of them have(same-name) two names on the list they wonder why?, and other don’t have or can’t find them, their names were missing….alot of irregularities especially Battambang province..
ឆ្ងល់ដែរ! ថាស្រុកយើងនៅមានអ្នកពកថ្ងាសសន្ថឹកសន្ថាប់ណាស់មែនទេ?
មកដល់សម័យកាលនេះទៅហើយ នៅអោយមនុស្សតែ ពិរបីអ្នកបញ្ចារក្បាលទំាងកំរោលបានទៀត.
នេះបើវាប្រើអោយទៅ សុីអាចម៏ ច្បាស់ជាទៅទៀត តាមគណិតវិជ្ចាសាស្ស ពិភាគទ្រួសៗ.