ទោះ CPP ចង់​ចរចា​ចែក​អំណាច​ក៏ CNRP នៅ​តែ​មិន​ចាប់​អារម្មណ៍

Friday, 16 August 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

130816_05

លោក កឹម សុខា អនុ​ប្រ​ធាន​គណបក្ស​សង្គ្រោះជាតិ​។ រូបថត ម៉ៃ វីរៈ​

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាន​អញ្ជើញ​គណបក្ស​ប្រឆាំង​ជួប​ប្រជុំ​និង​ពិភាក្សា​អំពី​របៀប​ដែល​គណបក្ស ទាំង​ពីរ​អាច​បែង​ចែក​អំណាច​និង​បង្កើត​រដ្ឋាភិបាល​រួម​គ្នា។ នេះ​បើ​តាម​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ថ្លែង​អះអាង​កាល​ពី​ម្សិលមិញ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ប្រហែល ៤០០ នាក់​នៅ​វេទិកា​អ្នក​បោះឆ្នោត នៅ​ទីស្នាក់ការ​គណបក្ស​នៅ ទួលគោក លោក កឹម សុខា បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ ទោះ​យ៉ាង​ណា​មិន​ចាប់​អារម្មណ៍​នឹង​រដ្ឋាភិបាល​ចម្រុះ​ទេ ហើយ​ក៏​មិន​ចូល​រួម​រដ្ឋាភិបាល​រហូត​ទាល់​តែ «យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ឲ្យ»។

លោក​បន្ត​ថា ៖ «គណបក្ស​កាន់​អំណាច​បាន​អញ្ជើញ [គណបក្ស​សង្គ្រោះ​ជាតិ] ជួប​ប្រជុំ ដើម្បី​ចែក​អំណាច​នៅ​ក្នុង​សភា​និង​ក្នុង​រដ្ឋាភិបាល។ ប្រសិន​បើ​យើង​ចូល​រួម យើង​នឹង​មាន​វាសនា​ដូច [អតីត​ដៃ​គូ​រដ្ឋាភិបាល​ចម្រុះ] គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច»។

លោក​ថ្លែង​ទៀត​ថា ៖ «យើង​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌​ឲ្យ​អ្នក​បោះឆ្នោត​ជា​មុន​សិន​ហើយ​ទាល់​តែ​បន្ទាប់​ចំពោះ​ទើប​យើង​នឹង​យក [អាសនៈ​របស់​យើង] នៅ​ក្នុង​រដ្ឋសភា​និង​បង្កើត​រាជ​រដ្ឋាភិបាល»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​និង​ជា​តំណាងរាស្រ្ត លោក ជាម យៀប បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក កឹម សុខា កាល​ពី​ល្ងាច​ម្សិលមិញ។

លោក​ថ្លែង​ថា៖ «គណបក្ស​របស់​ខ្ញុំ​មិន​បាន​ផ្ញើ​សារ​ទៅ [គណបក្ស​សង្គ្រោះ​ជាតិ] ទេ។ ប្រសិន​បើ​គណបក្ស​នោះ​មិន​ចូល​រួម​ជាមួយ​គណបក្ស​របស់​ខ្ញុំ [នៅ​ក្នុង​រដ្ឋាភិបាល] គណបក្ស​របស់​ខ្ញុំ​នឹង​ធ្វើ​តែ​ម្នាក់​ឯង។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​យល់​ព្រម​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាជន​ដែល​បាន​បោះឆ្នោត​ឲ្យ​គាត់​ចំនួន ៥៥ អាសនៈ​នៅ​ក្នុង​សភា​ទេ»។

លោក ជាម យៀប បាន​ចង្អុល​បង្ហាញ​ទៅ​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៦ ដែល​ចែង​ថា សំឡេង​ត្រឹម​តែ ៥០ បូក ១ នៅ​ក្នុង​សភា គឺ​អាច​បង្កើត​រាជ​រដ្ឋាភិបាល​បាន​ហើយ។

លោក​អះអាង​បន្ត​ថា៖ «ច្បាប់​ត្រូវ​ការ​តែ ៦៣ អាសនៈ​ហើយ [យើង] មាន ៦៨ អាសនៈ ដូច្នេះ​គ្មាន​បញ្ហា​ទេ។ មិន​មាន​ភាព​ជាប់​គាំង​ខាង​នយោបាយ​ទេ»។

នៅ​ក្នុង​សុន្ទរកថា កាល​ពី​ម្សិលមិញ​ដែរ លោក កឹម សុខា បាន​បញ្ជាក់​ថា ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​ហ្មត់ចត់​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្នើ​សុំ​ឲ្យ​មាន​សម្បទាន​នយោបាយ​មួយ​ចំនួន និង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ខ្លះ ប្រសិន​បើ​គណបក្ស​លោក​នឹង​ទទួល​យក​អាសនៈ​ក្នុង​សភា។

លោក​បាន​បន្ត​ថា៖ «ការ​សន្យា [ដែល​និយាយ] ថា មក​ហើយ​ចូល​រួម​សិន ហើយ​បន្ទាប់​មក [យើង] នឹង​ផ្លាស់​ប្តូរ​នេះ​និង​ផ្លាស់​ប្តូរ​នោះ យើង​មិន​ជឿ​ទេ [ចំពោះ​ការ​សន្យា​បែប​នេះ]»។

លោក​បាន​អះអាង​ថា បាតុកម្ម​ទ្រង់​ទ្រាយ​ធំ គឺជា «ជម្រើស​ចុង​ក្រោយ» ហើយ​លោក​បាន​បន្ថែម​ថា ប្រសិន​បើ​កង​កម្លាំង​ដែល​ស្មោះ​នឹង​រដ្ឋាភិបាល​ធ្វើ​ការ​វាយ​ប្រហារ ឬ​បាញ់​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​ដែល​គ្មាន​អាវុធ​ក្នុង​ករណី​មាន​ការ​តវ៉ា នោះ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នឹង «ចាត់​វិធានការ»។

និស្សិត​សាកល​វិទ្យាល័យ​ម្នាក់​ឈ្មោះ រេន ចាន់រិទ្ធិ អាយុ ២៧ ឆ្នាំ ដែល​បាន​ចូល​រួម​វេទិកា​នេះ​ថ្លែង​ថា គាត់​ជឿ​ថា​និស្សិត​ភាគ​ច្រើន​បំផុត​បាន​ត្រៀម​ខ្លួន​នឹង​តស៊ូ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​សន្តិវិធី។

និស្សិត​រូប​នេះ​បាន​បន្ត​ថា៖ «ខ្ញុំ​ប្រាកដ​ណាស់​នឹង​គាំទ្រ​ការ​តវ៉ា​ពីព្រោះ​ប្រជាជន​ឥឡូវ​នេះ កំពុង​ស្រែក​ទាមទារ​យុត្តិធម៌​សម្រាប់​ប្រទេស​របស់​យើង អំណាច​នៃ​ប្រជាប្រិយភាព​នឹង​ឈ្នះ​លើ​ភាព​ផ្តាច់ការ​និង​យោធា»៕ PS

រាយការណ៍​បន្ថែមៈ Kevin Ponniah

 

What Next?

Recent Articles

5 Responses to "ទោះ CPP ចង់​ចរចា​ចែក​អំណាច​ក៏ CNRP នៅ​តែ​មិន​ចាប់​អារម្មណ៍"

  1. Strey Khmer says:

    Of course, we must fight for Equal Rights to our Nation.
    For ex, the dictator Adolf Hitler and his Nazi Party gained power in Germany. Hitler built the world’s most powerful military force to sweep across the country of Poland. His military killed many Jews people in that country. Outraged by Hitler’s aggression England and France
    declare war on Germany. Later on, Russian and America joined with them, the joining for all those countries, it was called as Allies.
    Finally, Hitler couldn’t stand for his ashamed of lost war by surrender, so he committed suicide in his military force.
    So our country is not alone, the world has been watching and worrying about CPP gained power to dominate on people rights and justice in their activity living.

  2. Real Khmerologist says:

    Boycotting national assembly meeting is the first option for the resolution which the opposition party is looking for. The first cession in forming a new parliament need to have 120 seats from the winning political parties, according to the constitution. The ruling party is now insisting that they have won 68 seats out of 123, so without the involvement from the opposition, the new government can not be recognized as being legally elected by the voters. Any parliamentary seats can not be sacked unless they are intentionally abandoned by the opponents.

  3. Ratha says:

    ប្រទេសនានាគេបានឆ្លងកាត់ភាពអយុត្តិធម៌ក្នុងការបោះឆ្នោតទៅអស់ហើយ សំខាន់តំបន់អាស៊ាននេះមានតែ
    កម្ពុជាយើងមួយទេដែលមិនទាន់ឆ្លងផុត ពេលនេះដល់ពេលហើយទាំងប្រជាជនពលរដ្ឋ ទាំងនិស្សិតឬអ្នក
    ស្រឡាញ់ភាពយុត្តិធម៌ ត្រូវបបួលគ្នាចេញមកការពារភាពយុត្តិធម៌ទាំងឡាយឲ្យបានគង់វង់តកូនតចៅ បើមិន
    ចេញមកថ្ងៃនេះទេនោះថ្ងៃក្រោយក៏យើងត្រូវតែចេញមកមិនខាន។

  4. Love Khmer. says:

    CNRP is party that love Khmer so all Khmer people must follow this party on election 2013 CNRP is win, all Khmer people living out side countries is follow CNRP, Khmer love Khmer not love other nations.

  5. www says:

    យើងមិនសូវជឿទេ សមមិត្តនេះ ព្រោះកាលពីនៅជាប្រធានអង្គការសិទ្ធិមនុស្ស ប្រកាសថាមិនធ្វើនយោបាយទេ ចង់បំពេញតួនាទីជាសង្គមសីវិលវិញ ប៉ុន្តែពេលចេញមុខបង្កើតគណបក្សនយោបាយ បែរជាពោលថា ធ្វើនយោបាល ជួយជាតិ និងបម្រើប្រជាជនប្រសើរជាង! នៅពេលដ៏ខ្ឡីខាងមុខ ពេលបានតំណែងសមគួរ ពិតជាមានវោហាការពារខ្លួមបែបធូរល្ហុយ។ សុំតែម្យ៉ាង សូមប្រើអំណាចដែលរាស្រ្តផ្តល់ការទុកចិត្ត បម្រើរាស្រ្តផងទាន!