មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានត្រឡប់មកដល់ប្រទេសកម្ពុជា វិញហើយ នៅព្រឹកថ្ងៃសុក្រ ទី១៦ សីហា បន្ទាប់ពីលោកបានចាកចេញទៅកាន់សហរដ្ឋអាមេរិក រយៈពេល ១០ថ្ងៃមកហើយនោះ។ លោក សម រង្ស៊ី ប្រកាសរក្សាជំហរដដែលក្នុងការប្រឆាំងនឹងលទ្ធផលបោះឆ្នោតបណ្ដោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោកប្រកាសបន្តស្វែងរកយុត្តិធម៌ក្នុងរឿងនេះ។
ដោយ សេក បណ្ឌិត និង អ៊ួន ឈិន
2013-08-16
RFA

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រឡប់មកដល់កម្ពុជា ស្ថិតលើផ្លូវនាខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣។ RFA/Uon Chhin
ការប្រកាសបែបនេះ ធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រជាច្រើនពាន់នាក់ ដែលទៅចូលរួមទទួលដំណើរវិលត្រឡប់របស់លោក។
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា លទ្ធផលឆ្នោតពិតប្រាកដ ត្រឹមត្រូវ គឺគណបក្សនេះឈ្នះគណបក្សប្រជាជនកម្ពុជា បើសិនជា គ.ជ.ប មានជំហរឯករាជ្យ និងយុត្តិធម៌នោះ។
លោក សម រស្ស៊ី ប្រកាសថា ចាប់ពីពេលលោកមានវត្តមាននៅក្នុងស្រុកពីពេលនេះទៅ លោកនឹងរៀបចំព្រឹត្តិការណ៍ច្រើនបែបយ៉ាង ដើម្បីការពារជ័យជម្នះនេះ។
លោកបានពន្យល់ទៅដល់ក្រុមអ្នកគាំទ្រលោកជាច្រើនពាន់នាក់ ដែលបានទៅទទួលស្វាគមន៍លោកវិលមកពីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១៦ សីហា ថា គ.ជ.ប ប្រកាសថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោត ៣លាន ២សែននាក់ គណបក្សសង្គ្រោះជាតិ បាន ២លាន ៩សែនសំឡេង គឺចាញ់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែបញ្ហានេះ ដោយសារគណបក្សប្រជាជនកម្ពុជា ឃុបឃិតជាមួយ គ.ជ.ប លួចបន្លំសន្លឹកឆ្នោតពីបក្សសង្គ្រោះជាតិ ចំនួនជាង ១លានសំឡេង។
គ.ជ.ប មិនទាន់បែងចែកអាសនៈក្នុងរដ្ឋសភា សម្រាប់គណបក្សដែលឈ្នះឆ្នោតនៅឡើយ ប៉ុន្តែសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត បានស្រង់យកសំឡេងឆ្នោតបណ្ដោះអាសន្នដែលប្រកាសដោយ គ.ជ.ប នោះ យកទៅគណនារកចំនួនអាសនៈឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨កៅអី គណបក្សសង្គ្រោះជាតិ បាន ៥៥កៅអី។ ចំនួននេះ ដូចគ្នានឹងការប្រកាសក្រៅផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ កក្កដា គឺនៅក្រោយបោះឆ្នោតចប់ភ្លាមៗ ហើយថា លទ្ធផលនោះនឹងគ្មានការផ្លាស់ប្ដូរទេ។
ក៏ប៉ុន្តែ ថ្មីនេះ គណបក្សសង្គ្រោះជាតិ រកឃើញថា គណបក្សខ្លួនអាចទទួលបានសំឡេងឆ្នោតយ៉ាងតិច ៦៣កៅអី ឈ្នះគណបក្សប្រជាជនកម្ពុជា។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បដិសេធសុំមិនបកស្រាយជុំវិញការចោទប្រកាន់របស់មេដឹកនាំបក្សប្រឆាំងនោះទេ។
ប៉ុន្តែ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការឈ្នះ ឬចាញ់មិនស្ថិតនៅលើការប្រកាសដោយខ្លួនឯងនោះទេ គឺត្រូវស្ថិតនៅលើយន្តការច្បាប់ដែលមាន គ.ជ.ប ជាអាជ្ញាកណ្ដាល។
ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅពេលនេះ គឺមានការចោទប្រកាន់ថា គ.ជ.ប មិនឯករាជ្យ តែ គ.ជ.ប តែងតែបានច្រានចោលចំពោះការចោទប្រកាន់ទាំងនេះជាបន្តបន្ទាប់។
ក្នុងអំឡុងពេលនៃការតវ៉ាលើលទ្ធផលឆ្នោតនេះ លោក សម រង្ស៊ី ក៏បានប្រតិកម្មចំពោះរដ្ឋាភិបាល ដែលបានចល័តកម្លាំងទ័ពជុំវិញទីក្រុងភ្នំពេញ។ សកម្មភាពនេះលោកចាត់ទុកថា ជាការគំរាមកំហែងមួយធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យ។
ឆ្លើយតបនឹងបញ្ហានេះ លោកឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស នៃក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី១៣ ខែសីហា ថា គ្មានអ្វីដែលគួរឲ្យពលរដ្ឋត្រូវព្រួយបារម្ភចំពោះសកម្មភាពពង្រាយកម្លាំងទ័ពរបស់រដ្ឋាភិបាលនេះទេ។ លោកថា សកម្មភាពនេះជាការរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ កម្មកររោងចក្រ និងអ្នកធ្វើការនៅកន្លែងផ្សេងៗមួយចំនួនខ្លះទៀត បានសុំច្បាប់សម្រាកវិលទៅស្រុកវិញមួយរយៈ ព្រោះខ្លាចមានផ្ទុះឡើងនូវមហាបាតុកម្ម និងមានអំពើហិង្សាបង្ក្រាបបាតុកម្មនោះ នាំឲ្យមានភាពជ្រួលច្របល់នៅពេលដែលគណបក្សធំពីរនៅតែបន្តឈ្លោះគ្នា និងដណ្ដើមគ្នាថាឈ្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចំណាត់ការរបស់បក្សសង្គ្រោះជាតិក្រោយពេល គ.ជ.ប.ប្រកាសលទ្ធផលឆ្នោត
- បក្សប្រឆាំងច្រានចោលការដោះស្រាយបណ្ដឹងករណីក្នុងខេត្តចំនួន៣
- យុវជន៤នាក់ត្រូវឃាត់ខ្លួនចោទពីបទញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យផ្ដួលរដ្ឋាភិបាល
- ក្រសួងព័ត៌មានអំពាវនាវឲ្យពលរដ្ឋបន្តរក្សាភាពស្ងប់ស្ងៀម
- កម្លាំងយោធាប្រមាណ៦០នាក់បន្ថែមទៀតត្រូវគេបង្កើននៅខេត្តកំពត
- សកម្មជនបក្សសង្គ្រោះជាតិនៅកំពតអះអាងថាមានជនប្លែកមុខប៉ងធ្វើឃាត
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រកាន់ជំហរឲ្យកម្ពុជាបោះឆ្នោតសាជាថ្មី
- បក្សសង្គ្រោះជាតិនឹងបន្តការចរចាទៅតាមឆន្ទៈរបស់ពលរដ្ឋ
- គ.ជ.ប.ចាប់ផ្ដើមដោះស្រាយបណ្ដឹងបក្សសង្គ្រោះជាតិចំនួន១៧បណ្ដឹង
ចាប់ពីពេលនេះ អំណាចនៅខាងគណបក្សប្រឆាំង កំពុងមានឥទ្ធិពលស្វ័យសេដ្ឋកិច្ច ខ្លាំងជាង !។
ខ្ញុំសូមទោស បើខ្ញុំមិនគប្បី ទៅដល់លោក អ្នក ចូលចិត្តអាន អំពីការវិភាគចូលរួមចំណែកដើម្បីសុខ
សន្តិភាពប្រទេសកម្ពុជាយើង។ វិបត្តិលទ្ធផលការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣នេះ គួរតែត្រូវ
បានដោះស្រាយរកយុត្តិធម៌ ដើម្បីអោយម្ចាស់សន្លឹកឆ្នោត និង ម្ចាស់ នៃភាពមិនប្រក្រតីទទួលបាន
ភាពស្រស់ស្រាយ សប្បាយចិត្ត។ ព្រះមហាក្សត្រខ្មែរ ព្រះអង្គមាននាទី ជាអ្នកសម្រុះសម្រួល។បើ
សិនជា គំនិតខ្ញុំនេះ យល់ថា ជារូបមន្ត ឡប់សតិ សូមមេត្តា គ្រវែងចោល។ មានលទ្ធភាព ពីរ ដែល
ខ្មែរយើង ជាអ្នកមានសមត្ថភាពខ្ពង់ខ្ពស់ត្រូវបន្ទន់ឥរិយាបទទាំងអស់គ្នា។ អំណាចដឹកនាំសេដ្ឋកិច្ច
និងអំណាចដឹកនាំយោធា និងសន្តិសុខ។ អំណាចដឹកនាំយោធា សន្តិសុខនេះត្រូវនៅក្រោមបន្ទាប់ពី
ព្រះមហាក្សត្រខ្មែរ។ តើលោកមេដឹកនាំ សម រង្ស៊ី គ្មានសមត្ថភាពដឹកនាំយោធា សន្តិសុខ មែនឫ?
រីឯអំណាចដឹកនាំសេដ្ឋកិច្ច គឺជានាយករដ្ឋមន្ត្រី។ បើសិនជាលោកមេដឹកនាំ សម រង្ស៊ី មានសមត្ថ-
ភាពដឹកនាំយោធា សន្តិសុខមែននោះក៏គាត់មានសមត្ថភាពជាឧត្តមទីប្រឹក្សាជាន់ខ្ពស់នៃព្រះមហា
ក្សត្រខ្មែរ ទទួលបន្ទុកជួយដោះស្រាយកិច្ចការសេដ្ឋកិច្ចប្រទេសកម្ពុជា ជាដដែល។ តើជំរើសមួយ
ណា ដែលអំណាចនាយករដ្ឋមន្ត្រីចាំផ្ទះ គួរតែសម្រេចចិត្ត មុនគេ ?។
I am very please to see khmers people showing their love and support for Mr. Sam Rainsy, people want to see change and new competition with new fresh idea, people sicken tired of corruptions today, their lands being robbed and stolen by rich and powerful family, people sicken tired that their family who got killed and nobody care and justice have not been found or caught and brought to justice…There’s no justice! Chea Vichea, Vuthy, Piset Phallika, and many many more that shot and killed>>>>Its time for a new change!!!!
គណបក្សសង្គ្រោះជាតិពន្លឿនការចរចារជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពី UN បដិសេធសំណើររបស់ខ្លួន
ដោយឃើញថា អង្គការសហប្រជាជាតិបដិសេធនូវសំណើររបស់ខ្លួន ទើបគណបក្សសង្គ្រោះបន្ទន់ឥរិយាបទខ្លះ ហើយងាកមករកតុចរចារឡើងវិញជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយទាក់ទងនឹងលទ្ធផលឆ្នោតដែលមានភាពមិនប្រក្រតីមួយចំនួនដូចអ្វីដែលគណបក្សសង្គ្រោះជាតិបានអះអាង។
លិខិតដែលចុះហត្ថលេខាដោយលោក សុន ឆ័យប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៥ ខែសីហា បានស្នើសុំទៅឯកឧត្តម ជាម យៀប ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា កម្មវត្ថុស្នើបន្តកិច្ចប្រជុំការងារនៃគណបក្សទាំងពីរពាក់ព័ន្ធការបោះឆ្នោតដែលប្រព្រឹត្តិទៅនៅមន្ទីររដ្ឋសភាកាលពីថ្ងៃទី៩ ខែសីហាឆ្នាំ២០១៣។
ក្រុមអ្នកវិភាគនយោបាយវិវត្តក្នុងប្រទេសកម្ពុជា បានធ្វើសេចក្តីកត់សំគល់ថា ស្ថានការណ៍នយោបាយនាពេលនេះគឺមិនមែនគណបក្សប្រជាជនជាអ្នកកាន់អំណាចទេ គឺកូនសោសន្តិភាពស្ថិតនៅក្នុងកណ្ដាប់ដៃគណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះគួរតែពិចារណាផ្ដោតសំខាន់ ទៅលើបញ្ហាសន្តិសុខសណ្ដាប់ធ្លាប់ ហើយងាកមករកតុចរចារឡើងវិញចៀសវាងការធ្វើបាតុកម្មដែលនាំអោយមានការកើតចលាចលក្នុងប្រទេស៕
មិនមែន UN បដិសេធសំណូមពរ របស់លោកមេដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ។ UN ចង់បាន
សំណូមពរ របស់គណបក្សធំៗ ទាំងពីរ បើសិនជា ដំណោះស្រាយ ចាល់ច្រក ជាប់គាំង ទៅមុខមិនរួច។
នេះជាវាចា ដ៏ឥតមានលម្អៀង នៃ UN ពិភពលោក។
ប្រជាជនទាមទារការផ្លាស់ប្តូររដ្ឋាភិបាល ព្រោះរដ្ឋាភិបាលនេះបានធ្វើឲ្យប្រទេស
ជាតិគ្មានការរីកចំរើនប្រទេសជាតិហិនហោចធនធានធម្មជាតិ ប្រជាពលរដ្ឋក្ររហាម វេទនា
សេវាសុខាភាពមិនបានបំរើដល់ប្រជានជន ជំរិតប្រជាជនតាមការគោះយលលុយតាំងពីថ្នាក់
ក្រោមរហូតដល់ថ្នាក់លើ ។ ពេលប្រជាជនទាមទារសិទ្ធិរកយុត្តិធម៌ បែរជាប្រើក្រុមអង្គរក្សនិង
ប៉ូលិសទាហ៊ានមកបង្ក្រាប និងលបបាញ់សម្លាប់ប្រជាជនពិសេសអ្នកដែលចេះដឹងច្រើនជាងគេ
ចេះជួយប្រជាជន ជាសមកម្មជនដើម្បីសិទ្ធិពលរដ្ឋ ។ ប្រពន័អប់រំស៊ីសំណូកពីក្រោមដល់លើ។
តុលាការក្បត់ឆន្ទះអ្នកស្មោះត្រង់ អ្នកយុត្តិធម៌ ពុករលួយគ្រប់បែបគ្រប់យ៉ាង បក្សពួកនិយម
ទាំងមន្ទីក្រសួងរហូតដល់ក្រសួងធម្មការនិងសាសនា ព្រះសង្ឃក៏មានបក្សពួកតាមដានតាមវត្ត
អារាម។ ចោរហារយក៏ច្រើន ល្បែងក៏ច្រើន អ្នកធំគ្មានសិលធម៌ អ្នកមានអំណាចគំរាមអ្នកស្លូត
ត្រង់ ។ បរិស្ថានអាប់អ៊ួរ។ ពត៌មានគ្មានអ្វីក្រៅពីបំផុសប្រជាជនឲ្យស្អប់គ្នា គំរាមតាមការ
ឃោសនា គ្មានការអប់រំ មានតែការពង្វក់ស្មារតីប្រជាពលរដ្ឋរាំច្រៀង និងកម្មវិធីឃោសនាទំនិញ
ពាណិជកម្ម (សួរថា តើអ្នកក្រមានលុយទិញទំនិញអស់និងទេបើក្ររកតែអង្កច្រកឆ្នាំងមិនបាន?)
ហេត្ថារចរនាសម្ពន័ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារាម មន្ទីពេទ្យ ។ល។ សួរថាបានលុយមកពី
ណា??? អាសូតែច្រើនពេញផ្ទៃប្រទេសទៅ តែបន្តិចហើយគ្មានគុណភាពទៀត តើព្រៃឈើអស់
ប៉ុន្មាន??? ដីវិនិយោគឲ្យគេអស់ប៉ុន្មាន? ជំពាក់បំណុលគេអស់ប៉ុន្មាន? ។ល។ ប្រប៉ិននិងហើយ
នៅខំអ៊ួតខ្លួនស្រែកដាក់វិទ្យុបាយន័តាមបណ្ដាខេត្តឲ្យអ្នកណាស្តាប់? ប្រជាជនគេថ្លង់ណាស់
មិនបាច់មកប្រឹងឃោសនាទៀតទេ បើចាញសន្លឹកឆ្នោតគេហើយតើនៅខំត្រដរខ្យល់ដល់ពេល
ណាទៀត??? បើនៅតែបន្តដឹកនាំក៏អត់ន័យខ្លឹមសារអីដែរ គេនិងគិតក្នុងចិត្តថា
ជារដ្ឋាភិបាលចោរ ! ប្រទេសជាតិដឹកនាំដោយមេចោរៗលួចសន្លឹកឆ្នោត
ប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋ! បក្សប្រជាជនជាបក្សចោរ! គំនិត្យនេះនឹងមាននៅក្នុងប្រជាពលរដ្ឋ
តៗគ្នាជារៀងរហូត។
The severe irregularities and fraudulent need to be investigated by an independent institution, but not by NEC, the one that caused the problem. Any complaints and petition filed by the opposition against the flawed election result, should be clarified and meet the expectation for free and fair election. The next step that the opposition party has to encounter is, to boycott the first session of forming national assembly in exchange of real justice from the electoral process. Everyone knows that the incumbent government of dictator Hun Xen is threatening national security by the use of forces to defend his own interest for controlling the invincible power which he has robbed from our voters in four decades.
ចង់ចូលរួមជាមួយបក្សលោកសែន…?
ហេតុ? គិតសិន…CPP អាចជាស្រីស្អាត បើ CNRP ចូលនោះ គឺ CPP ផ្អែមល្ហែម រួចបញ្រ្ចកស្រា
អោយស្រវឹង ញាត់សាច់មាន់ ញាត់ជ្រូកខ្វៃឆ្ងាញ់មួយពេលហ្នឹង ដេក…ស្អែកឡើងភ្ញាក់ខ្លួន
អស់ខោអស់អាវអស់កាបូបលុយអស់កាតអស់គ្រឿងអលង្ការអស់អាលិញ!
ដូច្នេះ បើ CPP ជាស្រីទេពធីតាធុនហ្នឹង មុននឹងស្និទ្ធនាង យើងត្រូវបង្ហាញថាយើងជាបុរស
ពិតមានគោលដៅច្បាស់លាស់ម៉ឺងមាត់ មានអនាគត មានសមត្ថភាពធ្វើរឿងគ្រប់យ៉ាង
មានការទំនាក់ជាមួយមនុស្សល្អ មានអ្នកគាំទ្រ ប្រកាន់ជំហររឹងជាមួយនឹងភាពល្អគ្រប់
បែបយ៉ាង បង្ហាញថាជាមនុស្សប្រុសដែលមិនឈ្លក់នឹងខ្លួនស្រី មានឧត្តមគតិត្រឹមត្រូវ
ចង់បានតែអ្វីដែលល្អ ចូលចិត្តតស៊ូភាពពិបាកជាទីបំផុត…ធ្វើយ៉ាងម៉េចអោយស្រីទេពធីតា
នោះយល់ពីភាពពិតយើង ទើបអាចស្និទ្ធគ្នានាំគ្នាអភិវឌ្ឍ លុះក្ស័យអើយ…!
ហាស ហាស ហាស ហាស ហាស ហាស…មនុស្សស្រីប្រភេទកាកី ប្រភេទយក្ស ប្រភេទ
អ្វីក៍ដោយ វាទាមទារត្រូវភាពជាបុរសពិតបង្ហាញទៅនាង ទើបនាងអត់ហ៊ានធ្វើអីផ្តេសផ្តាស!
កុំលេងសើច…
កុំសប្បាយចិត្ត…
ត្រូវភ្ញាក់ជានិច្ច!
មានតែបក្សCNRP តែមួយគត់ដែលជាក្តីសង្ឃឹមចុងក្រោយរបស់រាស្រ្តខ្មែរ បើលោកប្រធានចង់ទទួល
យកលទ្ធផលត្រូវទទួលយកក្រោយការត្រួតពិនិត្យកញ្ចប់ (ក) ជាមុនសិន ដើម្បីអោយរាស្រ្តអស់ចិត្ត។