ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013
http://vodhotnews.com
គណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ ថ្កោលទោសអាជ្ញាធរមានសមត្ថកិច្ច ដែលចាប់ខ្លួនយុវជន៤នាក់ និងទាមទារឲ្យដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ការចាប់ខ្លួនយុវជនកាលពីល្ងាចថ្ងៃទី១៦ ដែលពួកគេគ្រាន់តែទិញផ្កា ទឹកសុទ្ធជូនកងទ័ព ដែលរដ្ឋាភិបាលចល័តនៅរាជធានីភ្នពេញ គឺជាទង្វើរំលោភបំពានធ្ងន់ធ្ងរដល់សិទ្ធិបុគ្គល និងសេរីភាពសម្តែងមតិរបស់ប្រជាពលរដ្ឋ ដែលធានាដោយដោយច្បាប់ជាតិ។
សេចក្តីថ្លែងការណ៍ដដែល ជំរុញឲ្យអាជ្ញាធរដោះលែងសកម្មជនទាំងនោះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដើម្បីឲ្យពួកគេបានទៅជួបជុំក្រុមគ្រួសារ បន្តការងារ និងការសិក្សាវិញ។
យុវជនទាំង៤នាក់នោះ រួមមាន ទត់ ចាន់បញ្ញា ហ៊ើញ បូរិន កញ្ញា ឡុង លីឆេង និងកញ្ញា សុខ ដាលីន ហើយរហូតមកដល់ពេលនេះពួកគេកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរ។
អគ្គស្នងការនគរបាលជាតិអះអាងថា យុវជន៤នាក់ដែលខ្លួនចាប់ខ្លួនកន្លងមក ជាអ្នកចែកចាយលិខិតប័ណ្ណមានខ្លឹមសារញុះញុងឲ្យមានហិង្សាប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល តាមបញ្ជាររបស់ លោក សួន សេរីរដ្ឋា។
គណបក្សប្រឆាំងមួយនេះ បានអំពាវនាវឲ្យរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង ប្រជាពលរដ្ឋគ្រប់រូបភាព ដូចជា ការចល័តទ័ព ការចាប់ខ្លួនពលរដ្ឋ និងការបង្ខំឲ្យពលរដ្ឋចុះហត្ថលេខាទទួលស្គាល់លទ្ធផលបោះឆ្នោត ជាដើម៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com


We also condemn this barbaric acts against our innocent people of Cambodia, and urge the incumbent government to release them unconditionally.
it was the proper way to arrested them, we can’t let this idiot guys destroyed our beloved
country.,
———————–
khmer governments needs to go after ring leaders, asks USA authorities to extradite them to face justice in cambodia.,
liked USA, went after terrorism,, around the world
————-
these guys dared to play with fire, then, they deserved to be in jail,,
no excuses, no mercy, no bailed out
១. មេដឹកនាំគណៈបក្សសង្រ្គោះជាតិ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
២. អង្កការសហប្រជាតិ ស្ថានទូតនានា អំពាវនាវអោយចរចាររកដំណោះស្រាយ ក៍មិនមែនហាមឃាត់ការធ្វើបាតុកម្មដែរ។ ការធ្វើបាតុកម្មគឺសិទ្ធរបស់ពលរដ្ឋមានធានាក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ។ ដូច្នេះបើមានការបង្ក្រាបនោះ អង្កការសហប្រជាជាតិ ស្ថានទូតនានានឹងគាំទ្រខាងគណៈបក្សសង្រ្គោះជាតិភ្លាម គេមិនគាំទ្ររបបផ្តាចការទេ។
៣. អ្នកមានចាំទេ? បេសកកជនរបស់អង្កការសហប្រជាជាតិបានចេញរបាយការណ៍យ៉ាងណា នោះហើយគឺជាជំហរអង្កការសហប្រជាជាតិប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។ ម្តេចអស់លោកភ្លេចរឿងនោះហើយ? បើអស់លោកមិនក្លាហាន តើអោយគេទះដៃសាទរយ៉ាងដូចម្តេច? សូម្បីប្រជាជនដែលគាំទ្រគណៈបក្សសង្រ្គោះជាតិ ក៍យល់ថា មេដឹកនាំគណៈបក្សនេះ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!!
៤. អស់លោកមិនយល់ចិត្តបក្ខពួកលោកហ៊ុន សែនឬ យល់ស្តើងពេកហើយ។ បក្ខពួកលោកហ៊ុន សែន ក្រុមគ្រួសារលោកហ៊ុន សែន និងលោកហ៊ុន សែន គឺជាប្រៀបដូចជាក្រុមជនអន្ធពាល ដែលមិនចេះខ្លបខ្លាចអ្នកស្លូតត្រង់ឡើយ។ បើអ្នកខ្លាំង ទើបពួកនេះអោនក្បាលមករកអ្នក។
៥. ភាពខ្លាំងរបស់គណៈបក្សប្រឆាំងនៅក្រោយបោះឆ្នោតលើកនេះ គឺអន់ខ្លាំង មិនអាចប្រៀបធៀបជាមួយភាពខ្លាំងរបស់គណៈបក្សប្រឆាំងកាលពីឆ្នាំ១៩៩៨នោះទេ!!
៦.ជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
នៅស្រុកខ្មែ ម្ខាងនោះ ឡប់អស់ហើយ។
អ្នកចល័តទ័ព រចពាសដែក លួសបន្លា ខែល ដំបង……មធ្យោបាយហឹង្សាចូលក្រុងមិនទទួលទោស វាបែជាអ្នកផ្សព្វផ្សាយអហឹង្សាជាប់ទោសទៅវិញ។
បើអញ្ចឹងម៉េចមិនចាប់ព្រះសង្ឃបំបិទវត្តរឺយកវត្តធ្វើគុកទៅ ព្រោះលោកសង្ឃផ្សព្វផ្សាយធម៏អហឹង្សាដែហ្នឹង។ ស្ទីលបែបនេះកើតមាននៅជំនាន់ ទ្រឿង ម៉ិញយ៉ាង ហ៊ុំលោកឲ្យនៅក្នុងវត្ត ។ ប្រហែលដល់ពេលប្រវត្តិសាស្រ្តជាន់ដានចាស់ហើយ។
បើឲ្យផ្កា ទទួលទោស ចុះរូបសញ្ញាបក្សមួយនោះ ទេពតាបាចផ្កាដែរ ម៉េចមិនដាក់ទោសបក្សមួយនោះផង។
លំអៀងឡប់ ឡប់លំអៀង។
A sen a sen pourquoi tu es toujour sovage sans limite tu sais le peuple presques que tout le royaum contre toi contre ta sovagerie contre ta foutesse contre ta mechanchete Et tu restes toujours soude et stupide ecoutes person tu crois que tu es un dieu eternel penses a tes enfents a tes petits enfents ils sont la quand tu es disparu
សូមជម្រាបទៅលោកប្រធានសមរង្សិថាបក្សប្រជាជនគេចង់បង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ព្រោះគេដឹងថាខ្លួនចាញ់ឆ្នោតហើយដូច្នេះទាន់គេមានគជបជួយបន្លំសន្លឹក ឆ្នោតនិងទាហានទ្រាបត្រាជួយការពារអំណាចឲ្យ ហើយប្រសិនបើទុកពេលតទៅមុខទៀតនោះ បក្សប្រជាជននិងបាត់បង់ឧកាស ដូច្នេះបក្សប្រជាជនគេបង្ខំឲ្យគជបប្រញប់ប្រញាលប្រកាស លទ្ធផលចុងក្រោយឲ្យបានឆាប់ហើយបន្ទាប់មកបក្សប្រជាជននិងបង្ខំបង្កើតរដ្ឋាភិបាលថ្មីដោយ មិនរង់ចាំបក្សប្រឆាំងនោះទេ ហើយប្រសិនបើបក្សប្រជាជនបង្កើតរដ្ឋាភិបាលហើយនោះនោះបក្ស ប្រជាជនកាន់តែមានឥទ្ធិពលលើកងទ័ពពេលនោះប្រសិនបើបក្សប្រឆាំងធ្វើការតវ៉ានោះគេងាយ និងបង្ក្រាបណាស់។ ដូច្នេះខ្ញុំសូមជូនយោបល់ទៅបក្សប្រឆាំងថាសូមបក្សប្រឆាំងប្រញាប់ដាក់ថ្ងៃ ធ្វើបាតុកម្មអហិង្សាឲ្យបានឆាប់រហ័ស ព្រោះបើធ្វើបាតុកម្មក្រោយការប្រកាសលទ្ធផលចុងក្រោយ និងការបង្កើតរដ្ឋាភិបាលថ្មីហើយនោះនោះមិនមានឥទ្ធិពលនោះទេ។ សូមធ្វើបាតុកម្មឲ្យបានឆាប់ រហ័សតាមដែលអាចធ្វើទៅបានដើម្បីឲ្យអន្តរជាតិបានចូលរួមនិងអាចធ្វើការបោះឆ្នោតសារជាថ្មី។