ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ដារិន សម្រេចឃុំខ្លួនយុវវ័យ ៤នាក់ នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបើកការសាកសួរស្ទើរពេញមួយថ្ងៃ នៅថ្ងៃទី១៧ ខែសីហា។ យុវវ័យទាំង ៤នាក់នេះ ត្រូវចាប់ខ្លួនពីបទញុះញង់អោយមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។
ដោយ សុ ជីវី
2013-08-17
RFA

ជនសង្ស័យ ៣នាក់ ក្នុងចំណោម ៤នាក់ ដែលត្រូវចាប់ខ្លួនពីបទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល ចេញពីបញ្ចប់សវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣។ RFA/Sochivy
យុវវ័យទាំង ៤នាក់នោះមានឈ្មោះ លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និងកញ្ញា សុខ ដាលីន។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានផ្ដល់មេធាវីការពារអោយយុវជន ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន ចំណែកពីររូបទៀតមានមេធាវីដែលក្រុមហ៊ុនផ្ដល់អោយ។
យោងតាមសម្ដីរបស់ ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន ពួកគេពុំជាប់ទាក់ទងនឹងការចែកខិត្តប័ណ្ណឡើយ គឺមានគម្រោងក្នុងការចែកជូនផ្កាមួយពាន់ទងទៅដល់កងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ។ ពួកគេបានទាក់ទងនឹងមនុស្សម្នាក់តាមហ្វេសប៊ុក ដែលអះអាងថា មានចិត្តសប្បុរសបានជួយទិញផ្កាអោយ និងបានណាត់ពេលវេលាអោយអ្នកទាំង២ ទៅយកផ្កា គឺនៅក្រោយពេលយកផ្កានោះហើយដែលពួកគេត្រូវនគរបាលចាប់ខ្លួន។
ប្រធានគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានអោយដឹងថា តាមចម្លើយរបស់ ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន គឺបង្ហាញថា ពួកគេគ្រាន់តែចង់បានសន្តិភាព មិនចង់ឃើញការបង្ហូរឈាមប៉ុណ្ណោះ ដែលមិនគួរជាប់ទោសដោយសារគម្រោងជូនផ្កាបែបនេះឡើយ។
លោក អំ សំអាត៖ «បើសិនជាគាត់រកទៅឃើញថា ដូចជាគាត់ឆ្លើយអ៊ីចឹង គួរណាស់តែមានការដោះលែងគាត់ឲ្យនៅក្រៅឃុំ ពីព្រោះ អានេះបើយើងនិយាយទៅ វាទាក់ទងនឹងសិទ្ធិសេរីភាពរបស់គាត់ផងក្នុងការបញ្ចេញមតិ។ ចំណែកឯលីហ្វលេត ឬក៏ខិត្តប័ណ្ណដែលកងកម្លាំងនគរបាលរកឃើញនោះត្រូវរកឲ្យឃើញថា នរណានៅពីក្រោយខិត្តប័ណ្ណហ្នឹង! អ្នកណាជាអ្នកបង្កើតខិត្តប័ណ្ណហ្នឹងឡើង អ៊ីចឹងត្រូវតាមរកចាប់ចាប់អ្នកដែលបង្កើតខិត្តប័ណ្ណហ្នឹង មិនមែនមកចាប់ក្រុមយុវជនដែលគាត់អត់បានដឹងអី ហើយគ្រាន់តែទៅយកផ្កាទៅអី ហើយយកទៅចែកជូនហ្នឹង ហើយចាប់ខ្លួនគាត់ អាហ្នឹងវាមិនជាការល្អ ហើយវាមិនត្រឹមត្រូវទៅតាមច្បាប់ទេ»។
ចំណែកយុវជន ហ៊ើយ បូរិន បុគ្គលិកក្រុមហ៊ុនអាតូម៉ិច និងកញ្ញា ឡុង លីផេង ជាម្ចាស់រោងពុម្ពមួយកន្លែង ទំនងថាបានពាក់ព័ន្ធដល់ការបោះពុម្ពខិត្តប័ណ្ណ។ គឺពួកគេបានទាក់ទងនឹងមនុស្សម្នាក់តាមបណ្ដាញអ៊ីនធឺណិត ដែលចង់បោះពុម្ពឯកសារ ឬខិត្តប័ណ្ណមួយចំនួន។
ទាក់ទិននឹងករណីនេះ អគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ សីហា ថា ជនសង្ស័យទាំង ៤នាក់ កំពុងធ្វើសកម្មភាពចែកចាយខិត្តប័ណ្ណជាច្រើនរយសន្លឹក ដែលមានខ្លឹមសារញុះញង់អោយមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ ការចែកចាយខិត្តប័ណ្ណនោះធ្វើតាមបញ្ជារបស់លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ដ្បិតលោក សួន សេរីរដ្ឋា កាលពីថ្ងៃទី១៤ ខែសីហា បានថ្លែងការណ៍ដូចខ្លឹមសារខិត្តប័ណ្ណដែលសមត្ថកិច្ចរឹបអូសបាន។
លោក សួន សេរីរដ្ឋា បដិសេធ
លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលត្រូវបានអគ្គស្នងការនគរបាលជាតិប្រកាសថា ជាមេខ្លោងបញ្ជាឲ្យយុវវ័យ ៤នាក់ ចែកចាយខិត្តប័ណ្ណជាច្រើនរយសន្លឹកញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល បានច្រានចោល និងអះអាងថា យុវវ័យទាំងនោះមិនឋិតនៅក្នុងក្រុមចលនារបស់លោកទេ។ រីឯគណបក្សសង្គ្រោះជាតិ ក៏បានទាមទារឲ្យតុលាការដោះលែងពួកគេទាំងនោះដោយគ្មានលក្ខខណ្ឌដែរ។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែសីហា ថា យុវវ័យ ៤នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ពុំមានជាប់ពាក់ព័ន្ធនឹងក្រុមចលនារបស់លោកនោះទេ។ លោកទាមទារឲ្យដោះលែងនិងផ្ដល់យុត្តិធម៌ដល់យុវជនទាំងនោះ និងបញ្ឈប់វប្បធម៌លាបពណ៌ឲ្យខ្មែរគ្នាឯងទៀត។
លោក សួន សេរីរដ្ឋា ចាត់ទុកការចាប់ខ្លួនយុវវ័យទាំង ៤នាក់ ពាក់ព័ន្ធពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល ដោយគ្រាន់តែពួកគេទិញផ្កាចែកជូនដល់កងកម្លាំងប្រដាប់អាវុធជាការរំលោភសិទ្ធិមនុស្ស គ្មានលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសដែលមិនគោរពច្បាប់។ លោកបន្តថា ការជូនផ្កាឲ្យកងទ័ព គឺជាមធ្យោបាយមួយនៃការសាងស្ពានសន្តិភាព ហើយគំនិតរបស់លោកនេះ ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) តាមគេហទំព័រ និងតាមវិទ្យុសំឡេងអំណាចពលរដ្ឋខ្មែរ ដូច្នេះការយកទស្សនៈរបស់លោកទៅអនុវត្តមិនមែនជាកំហុសរហូតឈានទៅចាប់ខ្លួនយុវវ័យទាំងនោះទេ។
លោក សួន សេរីរដ្ឋា៖ «ប្រសិនបើរដ្ឋាភិបាលបិទសេរីភាពអស់ហ្នឹង រដ្ឋាភិបាលហ្នឹងមិនមែនជារដ្ឋាភិបាលដើម្បីបម្រើពលរដ្ឋ មិនមែនរដ្ឋាភិបាលការពារពលរដ្ឋ មិនមែនរដ្ឋាភិបាលរបស់ពលរដ្ឋ កើតឡើងពីពលរដ្ឋទេ គឺជារដ្ឋាភិបាលជនផ្ដាច់ការដែលទុកអ្នកដែលកាន់កងទ័ព ទុកអ្នកកាន់កម្លាំងប្រដាប់អាវុធគ្រាន់តែជាទាសករសម្រាប់បម្រើក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះ»។
យោងតាមសម្ដីរបស់ ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន ឲ្យដឹងថា ពួកគេពុំជាប់ទាក់ទងនឹងការចែកខិត្តប័ណ្ណឡើយ គឺមានគម្រោងចែកជូនផ្កាកុលាបពណ៌លឿងមួយពាន់ទងទៅដល់កម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ ដើម្បីសុំសន្តិភាព និងឲ្យបញ្ចៀសអំពើហិង្សា។ គម្រោងចែកផ្កានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានដាក់កម្លាំងទ័ពនិងរថក្រោះពង្រាយច្រើននៅរាជធានីភ្នំពេញ។
លោក សួន សេរីរដ្ឋា បានអំពាវនាវសុំឲ្យសហគមន៍អន្តរជាតិ មន្ត្រីទូតទាំងអស់ជួយទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងយុវវ័យទាំង ៤នាក់ឲ្យមានសេរីភាពវិញ។
គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១៨ ខែសីហា ទាមទារឲ្យអាជ្ញាធរដោះលែងយុវជន ៤នាក់នោះជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
គណបក្សសង្គ្រោះជាតិបានថ្កោលទោសដាច់អហង្ការចំពោះអាជ្ញាធរដែលបានចាប់ខ្លួនយុវវ័យទាំង ៤នាក់ ដោយគ្រាន់តែពួកគេយកផ្កានិងទឹកសុទ្ធចែកជូនកងទ័ពដែលត្រូវរដ្ឋាភិបាលចល័តចូលក្នុងក្រុង។ គណបក្សនេះចាត់ទុកទង្វើរបស់អាជ្ញាធរថា ជាការរំលោភបំពានធ្ងន់ធ្ងរដល់សិទ្ធិបុគ្គលនិងសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដែលធានាដោយច្បាប់និងរដ្ឋធម្មនុញ្ញ។
ប្រធានគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឲ្យដឹងថា មេធាវីមកពីអង្គការលីកាដូ និងមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ៤នាក់ ការពារក្តីឲ្យយុវវ័យ ២នាក់ គឺលោក ទត់ ចាន់បញ្ញា និងកញ្ញា សុខ ដាលីន។ មេធាវីទាំងនោះ ក៏គ្រោងនឹងទៅជួបកូនក្តីរបស់ខ្លួននៅក្នុងពន្ធនាគារនៅថ្ងៃច័ន្ទ ទី១៩ ខែសីហា មុននឹងដាក់លិខិតធានាសុំនៅក្រៅឃុំបណ្ដោះអាសន្ន។ រីឯយុវវ័យ ២នាក់ទៀត បានជួលមេធាវីឯកជនជួយការពារក្តី។
លោកបន្តថា ពួកគេទាំង ២នាក់មិនដឹងពីការបោះពុម្ពខិត្តប័ណ្ណ និងមិនស្គាល់ឈ្មោះ ហ៊ើយ បូរិន បុគ្គលិកក្រុមហ៊ុនអាតូម៉ិច និងកញ្ញា ឡុង លីផេង ម្ចាស់រោងពុម្ពដែលបានបោះពុម្ពខិត្តប័ណ្ណនោះឡើយ៖ «យើងគាំទ្រឲ្យមានការស៊ើបអង្កេតរកឲ្យឃើញថា នរណាដែលនៅពីក្រោយខ្នងនៃខិត្តប័ណ្ណទាំងអស់ហ្នឹង មិនមែនយើងភ្ជាប់ខិត្តប័ណ្ណទៅនឹងក្រុមយុវជនដែលគ្នាអត់បានដឹងរឿងអ្វីសោះហើយធ្វើការចាប់ខ្លួនយុវជនទេ»។
យុវវ័យទាំង ៤នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាលតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើតុលាការរកឃើញពិរុទ្ធភាពនោះ ពួកគេអាចនឹងជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យប្រាក់ពី ១លានទៅ ៤លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប្រធានគណបក្សខ្មែរឈប់ក្រព្រមានបក្សជាប់ឆ្នោតពីអស្ថិរភាពនយោបាយ
- ពលរដ្ឋមួយចំនួនកាន់តែភ័យខ្លាចចំពោះការបន្ថែមរថពាសដែក
- តួនាទីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសង្គមកម្ពុជា
- គ.ជ.ប.បញ្ចប់នីតិវិធីដោះស្រាយបណ្ដឹងរបស់បក្សនយោបាយ
- ពលរដ្ឋមួយចំនួនប្រតិកម្មនឹងអាជ្ញាធរបង្ខំឲ្យផ្ដិតមេដៃគាំទ្រលទ្ធផលឆ្នោត
- ក្រុមការងារបក្សប្រឆាំងអំពាវនាវឲ្យមានការស៊ើបអង្កេតករណីផ្ទុះមីននៅព្រះវិហារ
- ចំណាត់ការរបស់បក្សសង្គ្រោះជាតិក្រោយពេល គ.ជ.ប.ប្រកាសលទ្ធផលឆ្នោត
- បក្សប្រឆាំងច្រានចោលការដោះស្រាយបណ្ដឹងករណីក្នុងខេត្តចំនួន៣
- យុវជន៤នាក់ត្រូវឃាត់ខ្លួនចោទពីបទញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យផ្ដួលរដ្ឋាភិបាល
he was playing with fire -, he was deserved to be in jail for along times,
khmer governments, needs to go after ring leaders in USA,
asks USA to cooperate – to extradite the ring leader to face justice in cambodia
no excuses, no mercy ,, no bailed out
ខ្ញុំគិតថាកាយវិការក្នុងការបង្កើតសន្តិភាពដោយមិនឲ្យប្រើអំពើហឹង្សាវាមិនមែនជាទោសធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញកម្ពុជាត្រូវការអ្នកដែលមានកាយវិការសន្តិភាពដូចក្រុមនិសិត្សនេះណាស់។ ទស្សនៈ សន្តិភាពវាជួយឲ្យកម្ពុជាជាសផុតពីអំពើហឹង្សារដែលវានិងអាចកើតឡើងចុះបើគ្រាន់តែគ្នាមាន ឧត្តមគតិក្នុងការចូលរួមសង្គមតាមរយះអំពាវនាវដើម្បីឲ្យប្រទេសមានសន្តិភាពមិនខុសនោះទេ៕ សូមរដ្ឋាភិបាលមេត្តាគិតឡើងវិញ។
ដ្ឋាភិបាលកំពុងតែឡប់វិលក្បុងហើយ! បាតដៃប្រឡាក់ឈាម! ឈាមស្រែកស្បែកហៅ!
អ្នកមានបាបកម្មត្រូវតែទទួលបាប មិនអាចធ្វើបុណ្យលាងបាបបានដាច់ខាត។ បាបនិងបុណ្យដូច
ទឹកនិងប្រេង មិនអាចរលាយចូលគ្នាបានទេ។ បើបាបខ្លួនឯងហើយ កុំនាំគេឲ្យសាងបាបថែមទៀត។
បើអ្នកមិនចេះគិតពិតជាបាបកម្មអូសទាញឲ្យធ្លាក់រណ្តៅនរកអាសូរ្យកាយនិងតិរច្ឆានងើបមិនរួច
រាប់ពាន់អសង្ខ័យ។ អ្នកដែលល្អគឺអ្នកចេះទទួលស្គាល់ការពិត ចេះទទួលកំហុស។
អាពូជសត្វតិរច្ឆានថោកទាបណាស់ គេយកបាច់ផ្កាឱ្យសោះ ចោទគេថាញុះញង់ប្រដាប់អាវុធ
បើគេចង់បាញ់ក្បាលវាចាំបាចគេទៅជិតយកផ្កាឱ្យពួកវាធ្វើអី គេតម្រង់ចុងកាណុងចំក្បាលឆ្កែពួកវា
ពីចម្ងាយបាត់ទៅហើយ ជ្រិញជាងគេគឺពួកអាតុលាការដុះកន្ទុយថោកទាប វាកាត់ទោសមិនស្គាល់
បាច់ផ្កាឬគ្រាប់កាំភ្លើងសោះតែម្ដង ។
ឱ្យគ្រាប់កាំភ្លើងពួកវាវិញទៅ
ព្រោះពួកកូនអត់ពូជ កើតចេញពីរន្ធក្ដិតអាអត់ពូជ ហ៊ុន សែន
វាស្រឡាញ់តែគ្រាប់កាំភ្លើងទេ វាមិនចូលចិត្តបាច់ផ្កាឡើយ ។
ពិតជាគួរឱ្យខ្មាស់បរទេសណាស់ ដែលមន្រ្តីរដ្ឋាភិបាល ហ៊ុន សែន ល្ងង់ខ្លៅងងឹតមុខហួសខ្នាតមិនស្គាល់ផ្កា
យល់ថាបាច់ផ្កាជាបទញុះញង់ហិង្សាប្រដាប់អាវុធ អញ្ចឹងហើយនៅប្រកាច់ចង់កាន់អំណាចទៀតឬ?
ពូ ហ៊ុន សែន អើយខ្ញុំមិនដែលឃើញអ្នកណាមុខក្រាស់ច្រេះស៊ីអត់មានកេរ្តិ៍ខ្មាស់ដូចពូឯងសោះហើយ!