ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013
http://vodhotnews.com
មេដឹកនាំបក្សប្រឆាំង នៅព្រឹកថ្ងៃអាទិត្យនេះ អំពាវនាវម្តងទៀត ឲ្យបក្សកំពុងគ្រប់គ្រងអំណាច និងជាដៃគូដែលមានអាសនៈក្នុងសភាដូចគ្នា សម្រាប់អាណត្តិទី៥នេះ ងាកមករកតុចរចាវិញ ជុំវិញការខ្វែងគំនិតគ្នានៃលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មាន នៅស្នាក់ការបស់ខ្លួននៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៨ ខែសីហានេះថា លោកចង់ឲ្យគណបក្សប្រជាជនកម្ពុជា ឈប់ចល័តកងទ័ព និងរថពាសដែក និងចាប់យុវជនបន្តទៀត ដែលនាំឲ្យមានការភ័យខ្លាចដល់សាធារណជន។

(លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការគណបក្ស)
លោកថា ស្ថិតក្នុងកាលៈទេសៈនេះ គណបក្សនេះគួតែងាកមកពិភាក្សាគ្នា រកដំណោះស្រាយដោយសន្តិវិធីម្តងទៀត ពីការខ្វែងគំនិតគ្នានៃលទ្ធបោះឆ្នោតបណ្តោះអាសន្ន ដែលប្រកាសដោយ គ.ជ.ប។
ក្រោយការបោះឆ្នោតគណបក្សប្រឆាំង និងបក្សកាន់អំណាច បានបរាជ័យពីរដងរួចមកហើយ នៃការពិភាក្សាគ្នា បង្កើតឲ្យមានស្ថាប័នឯករាជ្យមួយ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហាញជំហរម្តងហើយ ពេលចុះពិនិត្យការដ្ឋានសាងសង់ស្ពានស្ទឹងមានជ័យ នាខែកក្កដាក្រោយការបោះឆ្នោតថា បើតំណាងបីរូបរបស់លោកមិនអាចពិភាក្សាទម្លាយភាពទាល់ច្រកបាន លោកនឹងអាចជួបជាមួយប្រធានគណបក្សប្រឆាំង លោក សម រង្ស៉ី ដើម្បីរកដំណោះស្រាយ។
យ៉ាងណាក៏ដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះ នៅតែអះអាងថា ពួកគេទទួលបាន៦៣អាសនៈ ឈ្នះគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមអាសនៈសរុប១២៣ក្នុងសភា៕

អ្នកចូលរួមស្ដាប់ការថ្លែងការរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ(រូបថត តាត ឧត្ដម)
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
Il faut pas oublier enlever le nec avoir la television et la radio c est decisif pour 5 annees avenir le rest ca va venir doucement bonne change
More and more people showing their love and support toward Mr. Sam Rainsy, people who love justice and hate corruption..
គណបក្សសង្គ្រោះជាតិពន្លឿនការចរចារជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពី UN បដិសេធសំណើររបស់ខ្លួន
(ចេញផ្សាយថ្ងៃទី 17-08-2013, 12:27 pm) | ដោយ៖ អភិសេរី វឌ្ឍនៈ
ដោយឃើញថា អង្គការសហប្រជាជាតិបដិសេធនូវសំណើររបស់ខ្លួន ទើបគណបក្សសង្គ្រោះបន្ទន់ឥរិយាបទខ្លះ ហើយងាកមករកតុចរចារឡើងវិញជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយទាក់ទងនឹងលទ្ធផលឆ្នោតដែលមានភាពមិនប្រក្រតីមួយចំនួនដូចអ្វីដែលគណបក្សសង្គ្រោះជាតិបានអះអាង។
ក្រុមអ្នកវិភាគនយោបាយវិវត្តក្នុងប្រទេសកម្ពុជា បានធ្វើសេចក្តីកត់សំគល់ថា ស្ថានការណ៍នយោបាយនាពេលនេះគឺមិនមែនគណបក្សប្រជាជនជាអ្នកកាន់អំណាចទេ គឺកូនសោសន្តិភាពស្ថិតនៅក្នុងកណ្ដាប់ដៃគណបក្សសង្គ្រោះជាតិ ដែលគណបក្សនេះគួរតែពិចារណាផ្ដោតសំខាន់ ទៅលើបញ្ហាសន្តិសុខសណ្ដាប់ធ្លាប់ ហើយងាកមករកតុចរចារឡើងវិញចៀសវាងការធ្វើបាតុកម្មដែលនាំអោយមានការកើតចលាចលក្នុងប្រទេស៕
១. មេដឹកនាំគណៈបក្សសង្រ្គោះជាតិ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
២. អង្កការសហប្រជាតិ ស្ថានទូតនានា អំពាវនាវអោយចរចាររកដំណោះស្រាយ ក៍មិនមែនហាមឃាត់ការធ្វើបាតុកម្មដែរ។ ការធ្វើបាតុកម្មគឺសិទ្ធរបស់ពលរដ្ឋមានធានាក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ។ ដូច្នេះបើមានការបង្ក្រាបនោះ អង្កការសហប្រជាជាតិ ស្ថានទូតនានានឹងគាំទ្រខាងគណៈបក្សសង្រ្គោះជាតិភ្លាម គេមិនគាំទ្ររបបផ្តាចការទេ។
៣. អ្នកមានចាំទេ? បេសកកជនរបស់អង្កការសហប្រជាជាតិបានចេញរបាយការណ៍យ៉ាងណា នោះហើយគឺជាជំហរអង្កការសហប្រជាជាតិប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។ ម្តេចអស់លោកភ្លេចរឿងនោះហើយ? បើអស់លោកមិនក្លាហាន តើអោយគេទះដៃសាទរយ៉ាងដូចម្តេច? សូម្បីប្រជាជនដែលគាំទ្រគណៈបក្សសង្រ្គោះជាតិ ក៍យល់ថា មេដឹកនាំគណៈបក្សនេះ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!!
៤. អស់លោកមិនយល់ចិត្តបក្ខពួកលោកហ៊ុន សែនឬ យល់ស្តើងពេកហើយ។ បក្ខពួកលោកហ៊ុន សែន ក្រុមគ្រួសារលោកហ៊ុន សែន និងលោកហ៊ុន សែន គឺជាប្រៀបដូចជាក្រុមជនអន្ធពាល ដែលមិនចេះខ្លបខ្លាចអ្នកស្លូតត្រង់ឡើយ។ បើអ្នកខ្លាំង ទើបពួកនេះអោនក្បាលមករកអ្នក។
៥. ភាពខ្លាំងរបស់គណៈបក្សប្រឆាំងនៅក្រោយបោះឆ្នោតលើកនេះ គឺអន់ខ្លាំង មិនអាចប្រៀបធៀបជាមួយភាពខ្លាំងរបស់គណៈបក្សប្រឆាំងកាលពីឆ្នាំ១៩៩៨នោះទេ!!
៦.ជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
បើតាមដានដោយសុភវិនិច្ឆ័យ ទើបដឹងថា គណៈប្រជាជនបានត្រៀមខ្លួនតាំងពីដឹងថា ខ្លួនបានបាត់អាសនៈក្នុងចំនួនមួយ ដែលមិនគួរជឿសោះ។ គណៈបក្សប្រជាជនកម្ពុជា មិនគិតពីការបាត់អាសនៈទេ ព្រោះធ្វើម្តេច «លេងល្បែង គឺវាអញ្ចឹង, ម្តងយើង ម្តងគេ»។ តែអ្នកដែលចង់បង្ករឿង គឺមេដឹកនាំគណៈបក្សសង្គ្រោះជាតិ ដែលបានខិតខំបូកផ្សំ បង្គំរឿងរ៉ាវតិចតួច និងប្រឌិតថែម ដែលអ្នកសង្កេតការណ៍អន្តរជាតិ និងជាតិ បានចាត់ទុកថា « ជារឿងធម្មតាទេ ទោះនៅ សរអ. ក៏មិនទាន់បានល្អឥតខ្ចោះ នោះដែរ» ជាលេសដើម្បីរៀបចំចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងនឹងលទ្ធផលឆ្នោតអាណត្តិទី ៤ និងលុបចោលលទ្ធផលអាណត្តិទី៥ តាមរយៈ ការញុះញង់ឲ្យមាន «មហាបាតុកម្មបដិវត្តផ្តួលរំលំលោកហ៊ុនសែនចេញពីអំណាច» ដែលលោកសម រង្សី ខ្លួនឯង បានប្រកាសក្នុងពេលជួបជាមួយអ្នកគាំទ្របក្ស មុនពេលចេញពីភ្នំពេញ នោះ។ ក្នុងទិដ្ឋភាពច្បាប់ សំដីលោកសម រង្សី នេះ គឺខុសហើយ, សូមឈបនិយាយដូច្នះទៀត។
ការដែលរាជរដ្ឋាភិបាលគណៈបក្សប្រជាជនបានត្រៀមនូវវិធានការទាំងអម្បាលមាណ នៅពេលនេះ ខ្ញុំយល់ថា ជាការត្រៀមដ៏ត្រឹមត្រូវ និងសមស្របមួយ ដើម្បីសន្តិសុខរបស់ប្រជាពលរដ្ឋទាំងមូល គឺការរក្សាសន្តិភាពជានិរន្តរបស់ប្រទេស មិនមែនដើម្បីអំណាច រដ្ឋាភិបាលអាណត្តិទី ៤ ទេ។ ព្រោះអាណត្តិទី ៥ លោកហ៊ុន សែននៅតែទទួលបានអំណាចស្របច្បាប់ដដែល ។ តែអ្នកគួរនិយាយថា សុំឲ្យគណៈបក្សប្រជាជន «វិលមកតុចរចារ» គឺ ខុសហើយ ។ អ្នកដែលគួរវិលមកតុចរចារគឺ អ្នកដែលចិញ្ចឹមចិត្ត បង្កើតមហាបាតុកម្មបដិវត្ត នោះវិញទេ។
សូមជម្រាបទៅលោកប្រធានសមរង្សិថាបក្សប្រជាជនគេចង់បង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ព្រោះគេដឹងថាខ្លួនចាញ់ឆ្នោតហើយដូច្នេះទាន់គេមានគជបជួយបន្លំសន្លឹក ឆ្នោតនិងទាហានទ្រាបត្រាជួយការពារអំណាចឲ្យ ហើយប្រសិនបើទុកពេលតទៅមុខទៀតនោះ បក្សប្រជាជននិងបាត់បង់ឧកាស ដូច្នេះបក្សប្រជាជនគេបង្ខំឲ្យគជបប្រញប់ប្រញាលប្រកាស លទ្ធផលចុងក្រោយឲ្យបានឆាប់ហើយបន្ទាប់មកបក្សប្រជាជននិងបង្ខំបង្កើតរដ្ឋាភិបាលថ្មីដោយ មិនរង់ចាំបក្សប្រឆាំងនោះទេ ហើយប្រសិនបើបក្សប្រជាជនបង្កើតរដ្ឋាភិបាលហើយនោះនោះបក្ស ប្រជាជនកាន់តែមានឥទ្ធិពលលើកងទ័ពពេលនោះប្រសិនបើបក្សប្រឆាំងធ្វើការតវ៉ានោះគេងាយ និងបង្ក្រាបណាស់។ ដូច្នេះខ្ញុំសូមជូនយោបល់ទៅបក្សប្រឆាំងថាសូមបក្សប្រឆាំងប្រញាប់ដាក់ថ្ងៃ ធ្វើបាតុកម្មអហិង្សាឲ្យបានឆាប់រហ័ស ព្រោះបើធ្វើបាតុកម្មក្រោយការប្រកាសលទ្ធផលចុងក្រោយ និងការបង្កើតរដ្ឋាភិបាលថ្មីហើយនោះនោះមិនមានឥទ្ធិពលនោះទេ។ សូមធ្វើបាតុកម្មឲ្យបានឆាប់ រហ័សតាមដែលអាចធ្វើទៅបានដើម្បីឲ្យអន្តរជាតិបានចូលរួមនិងអាចធ្វើការបោះឆ្នោតសារជាថ្មី។