គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel) បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញពីភាពមិនប្រក្រតីជុំវិញការស្វែងរកដំណោះស្រាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងបណ្ដឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលបោះឆ្នោតចំនួនបួន (ក្រចេះ កណ្ដាល បាត់ដំបង និងសៀមរាប)។
ដោយ យាង សុជាមេត្តា
2013-08-18
RFA
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយទាក់ទងនឹងបញ្ហានេះដែរ ដោយបានបង្ហាញពីក្ដីព្រួយបារម្ភចំពោះវិធីសាស្ត្រដែល គ.ជ.ប ប្រើក្នុងការដោះស្រាយបណ្ដឹងរបស់បក្សប្រឆាំង ហើយថា វិធីសាស្ត្រនៃការដោះស្រាយពុំមានតម្លាភាព។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី១៧ សីហា ២០១៣ ខុមហ្រ្វែល បានលើកឡើងថា ការផ្ទៀងផ្ទាត់លទ្ធផលនៅក្នុងការិយាល័យបោះឆ្នោតមួយចំនួនក្នុងខេត្តក្រចេះ គ.ជ.ប បានយកទម្រង់ ១១០៤ ផ្ទៀងផ្ទាត់ជាមួយនឹងទម្រង់ ១១០២ ដែលនៅក្រៅកញ្ចប់សុវត្ថិភាព “ក”។ ខុមហ្រ្វែលថា ទម្រង់ ១១០២ ដែល គ.ជ.ប យកមកផ្ទៀងផ្ទាត់នោះ គឺជាឯកសារដែលគេអាចកែ ឬធ្វើថ្មីបាន ព្រោះមិនមែនជាឯកសារដើមដែលរក្សាទុកនៅក្នុងកញ្ចប់សុវត្ថិភាព “ក” ។ ខុមហ្រ្វែលបន្តថា ដោយឡែកទម្រង់ ១១០២ ដែល គ.ជ.ប យកមកធ្វើការផ្ទៀងផ្ទាត់នោះ មានស្នាមប្រើប្រាស់ទឹកលុបច្រើនលើទម្រង់ទាំងនោះ ហើយចំណែកទម្រង់ ១១០៤ វិញ អក្សរនៅលើទម្រង់ទាំងនោះ ភាគច្រើនគឺដូចគ្នា ហើយដែលខុមហ្វ្រែល សន្និដ្ឋានថា អាចមានការសរសេរឡើងវិញនៅថ្នាក់ណាមួយនៃគណៈកម្មការរៀបចំការបោះឆ្នោត។
សេចក្ដីថ្លែងការណ៍បន្ថែមទៀតថា ខុមហ្រ្វែលបានធ្វើការពិនិត្យលទ្ធផលបោះឆ្នោតពីទម្រង់ ១១០២ របស់ គ.ជ.ប ធៀបជាមួយលទ្ធផលក្នុងទម្រង់ ១១០៤ នៅខេត្តក្រចេះ ដែលអ្នកសង្កេតការណ៍ខុមហ្រ្វែល ទទួលបានពីមន្ត្រីការិយាល័យរាប់សន្លឹកឆ្នោតឃើញថា ក្នុងចំណោម ១៣ការិយាល័យ មាន ២ការិយាល័យដូចគ្នាទាំងស្រុង ហើយ ១១ការិយាល័យផ្សេងទៀត លទ្ធផលរបស់គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដូចគ្នា ប៉ុន្តែលទ្ធផលរបស់គណបក្សផ្សេងទៀតខុសគ្នា។
ខុមហ្រ្វែលអះអាងថា ទម្រង់ ១១០៤ ដែលអ្នកសង្កេតការណ៍ខុមហ្រ្វែល ទទួលបានពីមន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត មិនមានកត់ត្រាលទ្ធផលរបស់គណបក្សទាំងនោះទេ ហើយថា ចំនួនសន្លឹកឆ្នោតបានការ និងមិនបានការក៏មានការខុសគ្នាផងដែរ។
ចំណែកដំណោះស្រាយសម្រាប់មណ្ឌលខេត្តកណ្ដាលវិញ ខុមហ្រ្វែលលើកឡើងថា ទម្រង់ ១១០៤ ក្នុងដៃ គ.ជ.ប និងទម្រង់ ១១០៤ ក្នុងដៃគណបក្សសង្គ្រោះជាតិ មានការខុសគ្នា ពិសេសនៅត្រង់សន្លឹកឆ្នោតក្នុងប្រអប់ឆ្នោតសរុប រាប់ទាំងសន្លឹកឆ្នោតបានការ និងសន្លឹកឆ្នោតមិនបានការ។
នៅទីបំផុតខុមហ្រ្វែល បានធ្វើសេចក្ដីសន្និដ្ឋានជារួមថា ពិតជាមានភាពមិនប្រក្រតីផ្នែកបច្ចេកទេសទាក់ទងទៅនឹងលទ្ធផលបោះឆ្នោតក្នុងទម្រង់ ១១០២ និង ១១០៤។ គួរបញ្ជាក់ថា ទម្រង់ ១១០២ គឺជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតដែលបំពេញដោយគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ចំណែកឯទម្រង់ ១១០៤ គឺជាក្រដាសលទ្ធផលបឋមនៃការបោះឆ្នោតតាមការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោត។
ព្រមជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញថ្លែងការណ៍មួយនៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៣ ដោយបង្ហាញក្ដីព្រួយបារម្ភចំពោះវិធីសាស្ត្រដែល គ.ជ.ប ប្រើក្នុងការផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។ សេចក្ដីថ្លែងការណ៍បន្តថា ដំណោះស្រាយរបស់ គ.ជ.ប ខ្វះនូវតម្លាភាព ដោយសារ គ.ជ.ប មិនបានបើកអោយមើលជាសាធារណៈនូវទម្រង់ដើមដែលបានបិទជិតក្នុងកញ្ចប់សុវត្ថិភាព “ក”។
សេចក្ដីថ្លែងការណ៍ក៏បានដងស្រង់ពាក្យសម្ដីរបស់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោកបានលើកឡើងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា របស់លោក ស្វាគមន៍ចំពោះការបើកឱកាសអោយសង្គមស៊ីវិលចូលរួមក្នុងការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត ប៉ុន្តែលោកថា ការដែល គ.ជ.ប បដិសេធការបើកកញ្ចប់សុវត្ថិភាព “ក” ហើយមិនបង្ហាញទម្រង់ដើមសម្រាប់អង្កេត និងផ្ទៀងផ្ទាត់លើតួលេខដែល គ.ជ.ប រៀបចំឡើង នោះនឹងនៅតែបន្តធ្វើអោយមានការបារម្ភចំពោះភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត។
សេចក្ដីថ្លែងការណ៍របស់ខុមហ្រ្វែល និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៣ ដោយបានបង្ហាញពីការមិនពេញចិត្ត និងមិនទទួលយកចំពោះដំណោះស្រាយរបស់ គ.ជ.ប ហើយបានច្រានចោលនូវលទ្ធផលបណ្ដោះអាសន្នទាំងស្រុងដែលប្រកាសដោយ គ.ជ.ប។
ជាថ្មីម្ដងទៀត គណបក្សសង្គ្រោះជាតិ នៅតែទទូចស្នើអោយបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយ ដើម្បីធ្វើការស្រាវជ្រាវរាល់ភាពមិនប្រក្រតីនៃការបោះឆ្នោត និងស្នើអោយ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីអោយផ្ទៀងផ្ទាត់នូវភាពមិនប្រក្រតីនៃទម្រង់លេខ ១១០៤ ជាមួយទម្រង់លេខ ១១០២ និង ១១០៨ ដែលមានភាពចម្រូងចម្រាសខ្លាំងក្នុងពេលស្វែងរកដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋមួយចំនួនកាន់តែភ័យខ្លាចចំពោះការបន្ថែមរថពាសដែក
- តួនាទីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសង្គមកម្ពុជា
- គ.ជ.ប.បញ្ចប់នីតិវិធីដោះស្រាយបណ្ដឹងរបស់បក្សនយោបាយ
- ពលរដ្ឋមួយចំនួនប្រតិកម្មនឹងអាជ្ញាធរបង្ខំឲ្យផ្ដិតមេដៃគាំទ្រលទ្ធផលឆ្នោត
- ក្រុមការងារបក្សប្រឆាំងអំពាវនាវឲ្យមានការស៊ើបអង្កេតករណីផ្ទុះមីននៅព្រះវិហារ
- បក្សប្រឆាំងច្រានចោលការដោះស្រាយបណ្ដឹងករណីក្នុងខេត្តចំនួន៣
- ក្រសួងព័ត៌មានអំពាវនាវឲ្យពលរដ្ឋបន្តរក្សាភាពស្ងប់ស្ងៀម
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រកាន់ជំហរឲ្យកម្ពុជាបោះឆ្នោតសាជាថ្មី
- បក្សសង្គ្រោះជាតិនឹងបន្តការចរចាទៅតាមឆន្ទៈរបស់ពលរដ្ឋ
Les tricheurs sont peur la realite et le voleur nec vole au compt de cpp en plus il ecoute person
If not change the country ruler the Cambodian people still getting suffering!
បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
———————
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។ ចំណាំទុកអាមេក្លោងនាំអាវុធចូលទីក្រុង និងអាក្រុមគ.ជ.ប