អង្គការ​តម្លាភាព​កម្ពុជា​បង្កើត​ប័ណ្ណ​ប្រឆាំង​អំពើ​ពុករលួយ

អំពើ​ពុករលួយ​ជា​ក្តី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​អំពើ​ពុករលួយ​នេះ​ទៀតសោត​បាន​ធ្វើ​អោយ​ខាត​បង់​ចំណូល​ថវិកា​រដ្ឋ និង​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត។

ដោយ អាន ម៉ារីដា
2013-08-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ថ្មីៗ​នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​រៀបចំ​ប័ណ្ណ​ពិសេស​មួយ ដែល​គេ​អោយ​ឈ្មោះ​ថា ប័ណ្ណ​ប្រឆាំង​អំពើ​ពុករលួយ ដែល​ជា​បច្ចេកទេស​ថ្មី​មួយ​អាច​អោយ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ដែល​មាន​​​ប័ណ្ណ​នេះ អាច​រាយការណ៍​អំពី​អំពើ​ពុករលួយ​ផ្សេងៗ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​ដោយ​សម្ងាត់ ហើយ​​​ប័ណ្ណ​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ចុង​ខែ​សីហា ខាង​មុខ​ហើយ។

ប័ណ្ណ​ពិសេស​នេះ​មាន​ពណ៌​ផ្ទៃ​មេឃ ដែល​មាន​សណ្ឋាន និង​រូបរាង​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ពី​កាត​អេធីអ៊ឹម (ATM Card)។

ប្រធាន​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា អ្នកស្រី នៅ សុវត្ថា បាន​ជំរុញ​ប្រជាពលរដ្ឋ​និង​យុវជន ចូល​រួម​បំបាត់​អំពើ​ពុករលួយ ដោយ​បាន​លើក​ឡើង​ពី​កាត​ពិសេស​នេះ កាល​ពី​ថ្ងៃ​ទិវា​យុវជន​អន្តរជាតិ ទី​១២ ខែ​សីហា កន្លង​ទៅ​នេះ ដែល​ជា​បច្ចេកទេស​ថ្មី​មួយ​អាច​អោយ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ដែល​មាន​ប័ណ្ណ​នេះ រាយការណ៍​អំពី​អំពើ​ពុករលួយ​ដោយ​ធានា​លាក់​ការណ៍សម្ងាត់​ដល់​អ្នក​ដែល​បាន​រាយការណ៍​ទាំង​នោះ។

អ្នកស្រី នៅ សុវត្ថា៖ «ទៅ​តាម​ច្បាប់​ដូច​ដែល​បាន​ចែង​ទុក​ថា អ្នក​ដែល​រាយការណ៍​ស្តីពី​អំពើ​ពុករលួយ​ត្រូវ​បាន​លាក់​ការណ៍​យ៉ាង​សម្ងាត់​បំផុត។ ករណី​ដែល​ប្អូនៗ​នៅ​តែ​មិន​ទុក​ចិត្ត​ទៀត ប្អូនៗ​អាច​ទូរស័ព្ទ​ទៅ​លេខ ១២៩២ របស់​អង្គការ​តម្លាភាព​បាន​ដូច​គ្នា។ លេខ​អង្គការ​តម្លាភាព​កម្ពុជា មិន​ត្រឹម​តែ​ខល​ចូល​ត្រឹម​តែ​ប្ដឹង​ពី​អំពើ​ពុករលួយ​នោះ​ទេ សូម្បី​តែ​រឿង​ដែល​មាន​ពាក់ព័ន្ធ​រឿង​ផ្លូវ​ច្បាប់ ដែល​ប្អូន​ឆ្ងល់​ថា រឿង​ហ្នឹង​ពុក​រលួយ​ឬ​អត់? ឬ​រឿង​ហ្នឹង​ពាក់ព័ន្ធ​ជាមួយ​រឿង​ច្បាប់​ធម្មតា​ទេ យើង​អាច​សួរ​ដោយ​ឥត​គិត​ថ្លៃ»

បន្ថែម​ពី​នេះ អ្នកស្រី​ក៏​បាន​បញ្ជាក់​ថា ប័ណ្ណ​នេះ​បង្កើត​ឡើង​ក្នុង​ចំណែក​អោយ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​បុព្វហេតុ​ស្នេហា​ជាតិ ហើយ​ប័ណ្ណ​នេះ​មិន​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ការ​គំរាមកំហែង​អ្នក​ណា​ម្នាក់ ឬ​មាន​និន្នាការ​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ដើម្បី​ផល​​ប្រយោជន៍​ខ្លួន​ឡើយ៖ «ចង់​ជម្រាប​ថា អ្នក​ដែល​មាន​ប័ណ្ណ​នេះ មិន​មែន​បាន​ន័យ​ថា ប្អូនៗ​មាន​អភ័យ​ឯកសិទ្ធិ​ពិសេស ដើម្បី​ទៅ​គំរាម​អ្នក​ណា​ម្នាក់​ទេ។ ប្អូន​កាន់​កាត​គឺ​ដើម្បី​រំលឹក​ខ្លួន​ឯង ប្អូនៗ​ធ្វើ​នេះ​គឺ​ដើម្បី​កាត់​បន្ថយ​អំពើ​ពុករលួយ​ចេញ​ពី​ខ្លួន​ឯង មិន​មែន​ធ្វើ​ដើម្បី​គំរាម​គេ​ទេ តែ​នៅ​លើ​កាត​នេះ​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មាន​អំពើ​ពុករលួយ ប្អូនៗ​អាច​ខល​ទៅ​លេខ​ទាំង​អស់​នេះ លេខ ១២៨២ គឺ​ជា​លេខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប័ណ្ណ​នេះ​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​អ្នក​ដែល​មាន​ប័ណ្ណ​នេះ ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពី​ក្រុមហ៊ុន​មួយ​ចំនួន អង្គការ​ផ្សេងៗ រោង​កុន​នានា និង​ហាង​កាត់​វ៉ែនតា​ជាដើម៖ «ពិសេស​ជាង​គេ​ទៅ​ទៀត គឺ​អង្គការ​តម្លាភាព​ទើប​តែ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​ក្រុមហ៊ុន​ចំនួន ១៥ នៅ​ពេល​បច្ចុប្បន្ន តែ​យើង​អត់​បាន​ចុះ​ការ​ព្រមព្រៀង​ជា​ផ្លូវការ ដូច្នេះ​យើង​អត់​ទាន់​ប្រកាស​ទេ តែ​យើង​មាន​ការ​បញ្ចុះ​តម្លៃ​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន ដូចជា​ហាង​កាហ្វេ ជា​ក្រុមហ៊ុន ហាង​ទេសចរណ៍ ​ជា​ហាង​ស្បា ហើយ​យើង​និង​ព្យាយាម​ទៅ​តាម​បណ្ដា​ក្រុមហ៊ុន​ដូចជា ក្រុមហ៊ុន​រោងកុន​មួយ​ចំនួន​ទៀត។ ការ​បញ្ចុះ​តម្លៃ​មាន​ចាប់​ពី ៣ ទៅ ៣០​ភាគរយ រួម​ទាំង​កាត់​​វ៉ែនតា​ផង​ដែរ ហើយ​យើង​នឹង​ប្រាប់​ព័ត៌មាន​ថា តើ​ហាង​ណា ទីតាំង​នៅ​ទី​ណា ចុះ​តម្លៃ​ប៉ុន្មាន​ភាគរយ​ហ្នឹង តាម​ហ្វេសប៊ុក ផេក (Facebook page) ហើយ​និង ធីអាយ ខេមបូឌា វ៉ឹបសាយ (ticambodia website) ជា​ភាសា​ខ្មែរ និង​ជា​ភាសា​អង់គ្លេស ដើម្បី​អោយ​អ្នក​ទាំង​អស់​គ្នា​ដែល​ចង់​ជ្រើសរើស​ជម្រើស​ណា​មួយ អាច​មើល​ហើយ​ទៅ​រក​តែម្ដង ហើយ​បង្ហាញ​កាត​នោះ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ភ្លាម»

បច្ចុប្បន្ន​នេះ​អង្គការ​តម្លាភាព​កម្ពុជា កំពុង​បន្ត​រៀបចំ​ពី​ការ​ប្រើប្រាស់​កាត​នេះ ហើយ​និង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ចុង​ខែ​សីហា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

One Response to "អង្គការ​តម្លាភាព​កម្ពុជា​បង្កើត​ប័ណ្ណ​ប្រឆាំង​អំពើ​ពុករលួយ"

  1. បរកែវ- រតនៈគិរី says:

    If not change the country ruler the Cambodian people still getting suffering!

    បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
    ———————

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។ ចំណាំទុកអាមេក្លោងនាំអាវុធចូលទីក្រុង​ និងអាក្រុមគ.ជ.ប