Comfrel បំភ្លឺ​ពី​ការប្រកាស​ចំនួន​អាស​នៈ​បណ្តោះអាសន្ន​ក្រោយ​ការបោះឆ្នោត​​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃអាទិត្យ ទី18 ខែសីហា ឆ្នាំ2013
http://vodhotnews.com

កញ្ញា គង់ រ៉ា​វីន អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ ខុម​ហ្វ្រែល (រូបភាពពី ហ្វេសប៊ុក)

កញ្ញា គង់ រ៉ា​វីន អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ ខុម​ហ្វ្រែល (រូបភាពពី ហ្វេសប៊ុក)

​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) អះអាង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ចំនួន​អាស​នៈ​នៃ​លទ្ធផល​​បោះ​ឆ្នោត ដែល​ខ្លួន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​នោះ​មិនមែន​ជា​លទ្ធផល​ពិត ដែល​អាច​យក​ជា​ផ្លូវការ​បាន​ទេ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពីភាពមិនប្រក្រ​តី​នៃ​ការបោះឆ្នោត​នៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អាទិត្យ​នេះ អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ ខុម​ហ្វ្រែល កញ្ញា គង់ រ៉ា​វីន អះអាងថា លទ្ធផល​បោះឆ្នោត​ដែល​ ខុម​ហ្វ្រែល​ ប្រកាស​កន្លងមក គឺជា​លទ្ធផល ដែល​សិក្សា​ទៅលើ ​១៤៧០​ការិយា​ល័យ​​ប៉ុណ្ណោះ ដែល​អ្នក​អង្កេត​ការណ៍​របស់​ខ្លួន​ផ្តល់ឲ្យ​ក្នុងចំណោម​ជិត​២​ម៉ឺន​(១៩០០៩)​ការិយាល័យ នៅ​ទូទាំង​ប្រទេស​។​

​ក្រោយ​រាប់​សន្លឹកឆ្នោត​បាន​មួយថ្ងៃ Comfrel ប្រកាស​ឲ្យដឹង​ពី​លទ្ធផល​បណ្តោះថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​បាន ៦៧​អាស​នៈ​ ចំណែក គណ​បក្ស​សង្គ្រោះ​ជាតិ​អាច​ទទួលបាន ៥៦អាសនៈ ដែល​ចំនួន​នេះ ប្រហែល​គ្នា​ទៅ​នឹង​ការអះអាង​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជ​រដ្ឋា​ភិបា ​លោក ខៀវ កាញារិទ្ធ ប្រកាសថា បក្ស​ប្រជាជន​បាន ៦៨​អាសនៈ និង​បក្សប្រឆាំង​បានតែ​៥៥​អាស​នៈ​ក្នុងចំណោម​អាស​នៈ​សរុប​ក្នុង​សភា​មាន​១២៣​៕

សូមសរសេរមកកាន់ អ្នកនាង ថុល0 ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

 

What Next?

Recent Articles

3 Responses to "Comfrel បំភ្លឺ​ពី​ការប្រកាស​ចំនួន​អាស​នៈ​បណ្តោះអាសន្ន​ក្រោយ​ការបោះឆ្នោត​​"

  1. Pingpong says:

    ១. មេដឹកនាំគណៈបក្សសង្រ្គោះជាតិ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
    ២. អង្កការសហប្រជាតិ ស្ថានទូតនានា អំពាវនាវអោយចរចាររកដំណោះស្រាយ ក៍មិនមែនហាមឃាត់ការធ្វើបាតុកម្មដែរ។ ការធ្វើបាតុកម្មគឺសិទ្ធរបស់ពលរដ្ឋមានធានាក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ។ ដូច្នេះបើមានការបង្ក្រាបនោះ អង្កការសហប្រជាជាតិ ស្ថានទូតនានានឹងគាំទ្រខាងគណៈបក្សសង្រ្គោះជាតិភ្លាម គេមិនគាំទ្ររបបផ្តាចការទេ។
    ៣. អ្នកមានចាំទេ? បេសកកជនរបស់អង្កការសហប្រជាជាតិបានចេញរបាយការណ៍យ៉ាងណា នោះហើយគឺជាជំហរអង្កការសហប្រជាជាតិប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។ ម្តេចអស់លោកភ្លេចរឿងនោះហើយ? បើអស់លោកមិនក្លាហាន តើអោយគេទះដៃសាទរយ៉ាងដូចម្តេច? សូម្បីប្រជាជនដែលគាំទ្រគណៈបក្សសង្រ្គោះជាតិ ក៍យល់ថា មេដឹកនាំគណៈបក្សនេះ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!!
    ៤. អស់លោកមិនយល់ចិត្តបក្ខពួកលោកហ៊ុន សែនឬ យល់ស្តើងពេកហើយ។ បក្ខពួកលោកហ៊ុន សែន ក្រុមគ្រួសារលោកហ៊ុន សែន និងលោកហ៊ុន សែន គឺជាប្រៀបដូចជាក្រុមជនអន្ធពាល ដែលមិនចេះខ្លបខ្លាចអ្នកស្លូតត្រង់ឡើយ។ បើអ្នកខ្លាំង ទើបពួកនេះអោនក្បាលមករកអ្នក។
    ៥. ភាពខ្លាំងរបស់គណៈបក្សប្រឆាំងនៅក្រោយបោះឆ្នោតលើកនេះ គឺអន់ខ្លាំង មិនអាចប្រៀបធៀបជាមួយភាពខ្លាំងរបស់គណៈបក្សប្រឆាំងកាលពីឆ្នាំ១៩៩៨នោះទេ!!
    ៦.ជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។

  2. Anonymous says:

    Really bad for CPP, everything made by CPP.

  3. បរកែវ- រតនៈគិរី says:

    If not change the country ruler the Cambodian people still getting suffering!

    បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
    ———————

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។ ចំណាំទុកអាមេក្លោងនាំអាវុធចូលទីក្រុង​ និងអាក្រុមគ.ជ.ប