កង​អាវុធហត្ថ​ត្រូវ​គេ​ត្រៀម​ទប់​បាតុកម្ម

Monday, 19 August 2013
ម៉ៃ ទិត្យថារ៉ា និង Daniel Quinlan
ភ្នំពេញ ប៉ុស្តិ៍

130819_01

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ប្រ​ដាប់​ដោយ​ដំបង​និង​ខែល​ទាំង​នេះ ធ្វើការ​ជួប​ជុំ​គ្នានៅ​ពហុ​កី​ឡដ្ឋានជាតិ​អូឡាំពិកកា​លពីថ្ងៃ​សៅ​រ៍​ ​​ដើម្បី​ហ្វឹក​ហាត់​ទប់ទល់​នឹង​បាតុកម្ម​។ រូបថត Daniel Quinlan

ភ្នំពេញៈ កម្លាំង​កង​រាជ​អាវុធហត្ថ​ប្រមាណ ១ ពាន់​នាក់ ក្នុង​ឯក​សណ្ឋាន​ប្រឆាំង​កុបកម្ម ត្រូវ​បាន​គេ​ឃើញ​កំពុង​តែ​ហ្វឹកហ្វឺន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ជា​ផ្នែក​មួយ នៃ​ការ​ហ្វឹកហ្វឺន ដែល​មន្រ្តី​ជាន់​ខ្ពស់ បាន​និយាយ​ថា ត្រូវ​បាន​គេ​រៀបចំ​ឡើង ដើម្បី​ត្រៀម​ទប់ទល់​ទៅ​នឹង​មហា​បាតុកម្ម ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង។

ប្រដាប់​ដោយ​មួក ខែល និង​ដំបង ប្រឆាំង​កុបកម្ម កង​កម្លាំង​ទាំង​នេះ បាន​ឈរ​តម្រៀប​ជួរ​គ្នា ជាមួយ​នឹង​ការ​ស្រែក​ព្រមៗ​គ្នា​យ៉ាង​ខ្លាំង​។សម្ភារ​យោធា ដែល​រួម​មាន​អាវុធ ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ឡាន​ជាច្រើន ដែល​កំពុង​រង់ចាំ ដែល​រួម​មាន​ឡាន​ពេទ្យ​ទាហាន​ចំនួន ១ គ្រឿង ដែល​លម្អ​ទៅ​ដោយ​ឈ្មោះ​អ្នក​ឧបត្ថម្ភ) គឺ​លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ភរិយា​របស់​លោក គឺ​លោក​ស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​។ បន្ទាប់​មក​កង​រាជ​អាវុធហត្ថ​ទាំង​នោះ ត្រូវ​បាន​គេ​ដឹក​ចេញ​តាម​ក្បួន​ឡាន​យោធា។





លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា កង​កម្លាំង​ជាង ១ ពាន់​នាក់ បាន​ចូល​រួម​ក្នុង​ការ​ហ្វឹកហ្វឺន ដែល​បង្រៀន​ពួក​គេ​ពី​របៀប «ការពារ (ប្រទេស) ក្នុង​អំឡុង​បាតុកម្ម»។

ការ​ហ្វឺកហ្វឺន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចល័ត​ទ័ព និង​កង​រាជ​អាវុធហត្ថ​ក្នុង និង​ជុំវិញ​រាជធានី​ភ្នំពេញ ដែល​នាំ​ឲ្យ​មាន​ពាក្យ​ចរចាម​អារ៉ាម​ថា​រដ្ឋាភិបាល កំពុង​ត្រៀម​បង្ក្រាប​យ៉ាង​ចាស់​ដៃ ទៅ​លើ​ការ​តវ៉ា។

រដ្ឋាភិបាល បាន​បញ្ជាក់​ថា បក្ស​ប្រឆាំង មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ថា អំពើ​ហិង្សា​ណា​មួយ នឹង​មិន​ត្រូវ​គេ​អត់​ឱន​ឲ្យ​បាន​ទេ ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​ជា​បុគ្គល ក្នុង​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​លោក ផៃ ស៊ីផាន បាន​និយាយ​ថា៖ «នេះ​ជា​វិធានការ​បង្ការ​មួយ​…​ដូច្នេះ​កង​រាជ​អាវុធហត្ថ អាច​ត្រូវ​គេ​ត្រៀម​ដើម្បី​បង្ក្រាប​ភ្លាមៗ ប្រសិន​បើ​បាតុកម្ម ក្លាយ​ទៅ​ជា​កុបកម្ម»។

កាល​ពី​សប្តាហ៍​មុន រថក្រោះ និង​រថពាស​ដែក​ជាច្រើន​គ្រឿង បាន​មក​ដល់​ក្រុង ព្រះ​សីហនុ ដោយ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លោក ទីតូ បាន​និយាយ​ថា កង​រាជ​អាវុធហត្ថ​មក​ពី​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​ចល័ត​មក​រាជធានី ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ការ​តវ៉ា​ណា​មួយ​ដែល​ត្រូវ​ប្រកាស​ដោយ «គណបក្ស​នយោបាយ​មួយ»។

លោក​បន្ត​ថា៖ «ប្រសិន បើ​មាន​មហា​តវ៉ា​ពិត​មែន ដូច​ដែល​បក្ស​មួយ បាន​សន្យា យើង​បារម្ភ​ថា អំពើ​ហិង្សា​នឹង​ផ្ទុះ​ឡើង ដូច្នេះ​យើង ចង់​ការពារ (មនុស្ស​គ្រប់ៗ​គ្នា) ហើយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ ក្លាយ​ជា​ជន​រងគ្រោះ​ឡើយ»។

ខណៈ​កម្លាំង​កង​រាជ​អាវុធហត្ថ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ជើង​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ កង​រាជ​អាវុធហត្ថ​រាប់​សិប​នាក់ ក៏​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​ជើង នៅ​កន្លែង​អតីត​សណ្ឋាគារ រណសិរ្ស ទល់​មុខ​ព្រះ​បរម​រាជវាំង ដែល​គេ​បាន​បិទ​របង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ផង​ដែរ។

អតីត​សណ្ឋាគារ រណសិរ្ស ដែល​មាន​ផ្ទៃ​ដី ៧ ពាន់​ម៉ែត្រ​ការ៉េ ដែល​ពី​មុន ជា​កម្មសិទ្ធិ​របស់​គណបក្ស​ប្រជាជន ហើយ​ត្រូវ​បាន​រឹប​អូស​ដោយ​រដ្ឋាភិបាល ខណៈ​ដែល​ជួល​ទៅ​ឲ្យ​ម្ចាស់​សណ្ឋាគារ រណសិរ្ស ត្រូវ​បាន​គេ​លក់​កាល​ពី​ឆ្នាំ ២០០៨ ទៅ​ឲ្យ​ក្រុមហ៊ុន អភិវឌ្ឍ​ឯកជន​មួយ ត្រូវ​បាន​គេ​គិត​ថា នឹង​ប្រែ​ក្លាយ​កន្លែង​នេះ​ទៅ​ជា​លំនៅឋាន​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក មិន ឃិន រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​តាម​ការ​ចោទ​ប្រកាន់​ថា បាន​រៀបចំ​លក់​សណ្ឋាគារ​នេះ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​និយាយ​ថា ដី​នោះ នៅ​តែ​ស្ថិត​ក្នុង​ដៃ​គណបក្ស​ប្រជាជន​នៅ​ឡើយ។

កង​កម្លាំង​មួយ​ចំនួន​តូច ដែល​ឈរ​ជើង​នៅ​កន្លែង​សណ្ឋាគារ​នោះ បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ពួក​គេ ត្រូវ​បាន​គេ​បញ្ជូន​មក​ពី​ខេត្ត មណ្ឌលគិរី និង ក្រចេះ​ឲ្យ​មក​រាជធានី​ភ្នំពេញ។

ក្នុង​សម្លៀក​បំពាក់​ធម្មតា អ្នក​ទាំង​នោះ បាន​និយាយ​ថា ពួក​គេ «កំពុង​រង់ចាំ» នៅ​ទី​នោះ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ។

លោក ទីតូ បាន​និយាយ​ថា​៖« តាម​ធម្មតា កង​រាជ​អាវុធហត្ថ​របស់​យើង ស្ថិត​នៅ​ក្នុង​បន្ទាយ ប៉ុន្តែ​យើង បាន​ដាក់​ពង្រាយ​ពួក​គេ​នៅ​តាម​កន្លែង​ខ្លះៗ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ»។ លោក បាន​បញ្ជាក់​ថា កង​កម្លាំង​ទាំង​នេះ តាម​ធម្មតា ត្រូវ​គេ​បញ្ជូន​ទៅ​ទី​ណា​ក៏​បាន នៅ​ក្នុង​ប្រទេស​ដែល​គេ​គិត​ថា «អស្ថិរភាព»។

លោក ម៉ៅ រ៉ានី មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត ក្រចេះ បាន​និយាយ​ថា លោក មិន​បាន​ដឹង​ថា តើ​កង​កម្លាំង​ប៉ុន្មាន​នាក់​ទេ ដែល​ត្រូវ​បាន​គេ​យក​ចេញ​ពី​ខេត្ត​របស់​លោក៕ NR

រាយការណ៍​បន្ថែម​ដោយ KEVIN PONNIAH

 

What Next?

Recent Articles

10 Responses to "កង​អាវុធហត្ថ​ត្រូវ​គេ​ត្រៀម​ទប់​បាតុកម្ម"

  1. Chourn says:

    ខ្ញុំសូមគាំទ្រនូវការការពាសន្តាប់ធ្នាប់សារធារណៈប៉ុន្តែកន្លងមកមានពាកចរចាមអារាមច្រើនដែលថា ការពិតសមត្ថកិច្ចទាំងអស់នោះមិនបានអនុវត្តកិច្ចការសាធារណៈនោះទេតែបែជាមានរូបភាពបំរើ ឲ្យបក្សកាន់អំណាច ហើយតែងតែធ្វើការបង្ក្រាបទៅលើអ្នកគ្មានអំណាចនិងទន់ខ្សោយ។ យ៉ាងណា មិុញការដែលកងរាជអាវុធហត្ថ័យកពហុកីឡាដ្ឋានជាតិអូឡាំពិកទៅធ្វើជាទីកន្លៃងហ្វឹកហាត់សមត្ថ កិច្ចដើម្បីទប់ទល់បាតុកម្មនោះ វាជារូបភាពមិនល្អនោះទេ ធម្មតាកងកំលាំងប្រដាប់អាវុធតែងតែមាន កន្លែងហ្វឹកហាត់ត្រឹមត្រូវមិនមែនក្នុងស្ថាតអូឡាំពិកនោះទេព្រោះទីនេះសម្រាប់ជនសីុវិលចូលហាត់ ប្រាណ។ មានខ្លះនិយាយថាការដែលយកពហុកីឡាដ្ឋានធ្វើការហ្វឹកហាត់នៅកណ្តាលទីក្រុងបែបនេះ គឺជារូបភាពគំរាមនិងបំភិតបំភ័យអ្នកនៅភ្នំពេញក្នុងន័យដើម្បីកុំឲ្យចេញតវ៉ាបាតុកម្មជាមួយបក្ស ប្រឆាំង។ ទោះជាយ៉ាងណាក៍ដោយយើងមិនត្រូវប្រើកំលាំងបាយប្រឈមមុខដាក់គ្នារវាងខ្មែរនិងខ្មែរ នោះទេ សំខាន់គឺយើងសំដែងមតិដើម្បីរកដំណោះស្រាយសមរម្យណាមួយជួនប្រជាជន។

  2. 18 Mars says:

    ការពារសុវត្ថិភាពស្អី…គឺប្លន់គេហើយត្រៀមទប់ស្កាត់កុំឲ្យម្ចាស់(ម្ចាស់ឆ្នោត)តវ៉ា ។ ពេលនេះហ៊ុនសែន ចង់ខ្លាចស្រមោលខ្លួនឯង…មិនសូវទុកចិត្តខ្សែជាស៊ីមនិងហេងសំរិនប៉ុន្មានទេ ព្រោះព្យាយាមកាច់ បំបាក់ខ្សែលោកជាស៊ីម យូរហើយដល់ឥឡូវចេះតែបារម្ភ……មានគំរូច្រើនប្រទេសហើយដែលព្យា យាមប៉ពាល់លើបាតុករ ហើយតែងតែទទួលទុក្ខច្រើនជាងលាភ……..ជួនកាលទីប្រឹក្សាខ្លះឆ្លៀតរុញ ទុកបណ្តោយទឹក​ (ពាក្យចាស់ថា៖ ចចើងចង់លាភរែងបាត់ធនទៅ)

  3. បរកែវ- រតនៈគិរី says:

    ហេតុតែឃ្លានកាន់អំណាចខ្លាំងម្លេះព្រះអើយ! អំណាចនេះធ្លាប់តែធ្វើបាបប្រជាជនស្លូតត្រង់ជាច្រើន

    ឆ្នាំមកហើយចាប់តាំងពីថ្ងៃលោកឡើងកាន់អំណាច។ សូមមើលតាមទូរទស្សន៍ចាស់

    កាលពីមិនទាន់មានពណ៌ មានតែសនិងខ្មៅ។ ដំណើរពួកគេដើររាងអ៊ឿ គំរាមសម្លាប់ប្រជាជនគ្មាន

    ញញើតដៃ។ បំផ្លាញព្រៃឈើ រ៉ែ និងធនធានធម្មជាតិដទៃទៀតគ្មានស្រណោះ។ ប្រជាជនរងទុក្ខជាប់

    ត្រូវបានពួកគេគៀបសម្លុតបំបាក់ស្មារតី តាមការបាញ់ប្រហារនិងចាប់ដាក់គុកស្រស់ទាំងគ្មានមូល

    ហេតុច្បាស់លាស់ ។​មិនចេះខ្មាស់ប្រជាពលរដ្ឋខ្លួនឯងសោះ! យើងជាកូនខ្មែរសង្ឃឹមយ៉ាងមុតមាំ

    ថា​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាកូនខ្មែរ មានចំណេះដឹង និងការយល់ខុសនិងត្រូវ

    បានសច្បាស់លាស់ណាស់ នឹងមិនធ្វើអ្វីឲ្យខុសពីទឺកចិត្តនិឆន្ទៈរបស់ប្រជាជនយើងឡើយ

  4. Kon Khmer says:

    តើឆ្ងល់ទេ ហេតុអ្វីបានជាហ៊ុន សែន មិនប្រើប៉ូលីស ដើម្បីបង្រ្កាបបាតុកម្ម បែរប្រើ PM ទៅវិញ? PM មានចិត្តសាហាវជាង ឬហ៊ុន សែន មិនទុកចិត្ត ស ខេង ???

  5. បរកែវ- រតនៈគិរី says:

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

  6. បរកែវ- រតនៈគិរី says:

    If not change the country ruler the Cambodian people still getting suffering!

    បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
    ———————

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។ ចំណាំទុកអាមេក្លោងនាំអាវុធចូលទីក្រុង​ និងអាក្រុមគ.ជ.ប

  7. ប៉ែឃ្មូច says:

    វាជា​ការពិតណាស់ អំពើហឹង្សានឹងកើតមានក្នុងចំណោមបាតុករ ព្រោះបាតុករពោរពេញដោយកំហឹង
    វាជាតួនាទីរបស់រដ្ឋបាលក្នុងការទប់ស្កាត់អំពើហឹង្សារបស់បាតុករ ប្រទេសណាក៏ធ្វើដូច្នេះដែរ
    ការបាតបង់ជីវិតមនុស្សនឹងកើតមានចៀសមិនផុត​ បើមានបាតុកម្មទ្រង់ទ្រាយធំមែននោះ
    ទាំងសងខាងគួរពិចារណាឲ្យបានម៉ត់ចត់មុននឹងធ្វើពើហឹង្សាណាមួយ

  8. mission impossible says:

    khmer peoples needs to hold Mr SR + KS responsible for country destruction, in which MASS RALLIES

    also, need to bring them to UN to face justice

  9. Real Khmerologist says:

    Instead, the United Nations is advocating liberal democracy, and would bring a criminal who has committed atrocity against humanity to the international tribunal…

  10. បរកែវ- រតនៈគិរី says:

    យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកាន់អំណាច គឺគេមិនដែលឲ្យកងកម្លាំងប្រដាប់អាវុធបានរៀនចេះដឹង

    ជ្រៅជ្រះស្អីទេ ផ្ទុយទៅវិញឲ្យរៀនតែខាងកាប់ចាក់បាញ់ប្រហារ និងឲ្យប្រាក់ខែមិនគ្រប់គ្រាន់។​

    ព្រោះថាបើរៀនចេះដឹងក្នុងសតត្សរ៍សម័យកុំព្យូទ័រនេះ ពួកគាត់ច្បាស់ជាទទួលពត៌មានបានច្រើន

    ហើយនិងមានការពិចារណារបានល្អ អំពីផលល្អ និងផលអាក្រក់ នយោបាយល្អ និង

    នយោបាយអាក្រក់ អ្នកដឹកនាំល្អ និងអ្នកដឹកនាំអាក្រក់ ស្ថានភាពប្រទេសរីកចំរើន​ និងស្ថានភាព

    ប្រទេសហិនហោចរិចរិល។

    បើអ្នកដឹកនាំប្រទេសល្អ ពិតជាមានឆន្ទៈស្រឡាញ់ប្រជាជន ស្រឡាញ់ប្រទេសជាតិ ជួយប្រជាជន

    ជួយសង្គមជាតិ ស្មោះត្រង់ប្រជាជន ចង់ឲ្យប្រទេសក្លាយជាប្រទេសនិតិរដ្ឋនោះ គឺអ្នកដឹកនាំនោះ

    ពិតជាគិតពីវិស័យអំរំ វិស័យធនធានមនុស្ស និងជួយដល់កូនខ្មែរ គ្រប់ស្រទាប់វណ្ណៈ រួមតាំងកង

    កម្លាំងគ្រប់ប្រភេទ ត្រូវតែចេះរាល់ជំនាញ ពិសេសគឺសម័យកុំព្យូទ័រនេះ ត្រូវតែចេះគ្រប់ៗគ្នា។

    ប្រសិនបើប្រជាជនចេះគ្រប់គ្នា ប្រជាជនមិនល្ងង់ ប្រទេសជាតិពិតជារីកចំរើន​ ប្រទេសជាតិពិត

    ជាប្រទេសនិតិរដ្ឋ គ្មានអំពើពុករលួយ មានយុត្តិធម៌ល្អ មិនអាចជនណាមួយមករំលោភសិទ្ធិសេរី

    ភាព រំលោភលើភាពយុត្តិធម៌របស់ប្រជាជន។​ ប្រទេសជាតិគ្មានអំពើហិង្សា ប្រជាជនមានតែទឹក

    មុខញញឹមដាក់គ្នា យោគយល់គ្នា ជួយគ្នា​ ទៅកាន់ទីណាក៏មានតែសន្តិភាព និងភាពសុខសាន្ត។

    ប៉ុន្តែបងខ្ញុំ ប្អូនខ្ញុំ ចូលបំរើកងទព័ ប៉ូលិស ប៉េអិមតាំងពីក្រោយថ្ងៃរំដោះរបបខ្មែរក្រហមមក មិនចេះ

    អ្វីទាំងអស់ បានត្រឹម ឋានន្តរស័កដោយពីរជាន់ សក្ត័មួយ ហើយមិនចេះភាសា ឬការរីកចំរើនស្អី

    ទាំងអស់ គាត់ថាមកពីយើងអត់ខ្សែ អត់បក្សពួក យើងចាំតែគេប្រើ។ គេមិនដែលគិតពីការបង្កើន

    សម្ថភាបរបស់មន្ត្រីរាជការទេ ព្រោះខ្លាចចេះជាងគេ។ នេះហើយជារបៀបអ្នកដឹកនាំប្រទេស

    ល្មោភអំណាច មិនបានស្នេហាប្រជាជន ស្នេហាបានត្រឹមតែមាត់ បង្កប់គំនិតអាក្រក់គឺមិនឲ្យចេះ

    ស្រួលប្រើ​ ស្រួលគំរាម ស្រួលបំបាក់ស្មារតី គួបផ្សំនិងការបង្កើនអង្គរក្សស្រួលបង្ក្រាប

    រាល់អង្គភាព។ មើលចុះ គេធ្លាប់គំរាម ធ្លាប់ចាប់មនុស្សដាក់គុក ស្រស់ៗដោយគ្មានមូលហេតុ

    គេធ្លាប់គំរាមតុលាការ គេធ្លាប់បញ្ជារលើមេញ្ជាការគ្រប់ប្រភេទដើម្បីសម្តែងពីអំណាចទាំងខុស

    ដូចនេះ សូម្បីតែកូនឆ្កែគេក៏ដាក់ អក្សរ ហស ដែរ ឡាន ឬម៉ូតូណាដែលមានតែម ហស ក៏សំដែង

    ឬទ្ធានុភាពឲ្យគេខ្លាចញាក់សាច់ដែរ ពិសេសឡានពួកទាហ៊ានម្រាលៗ យកតែមហសមកសម្លុត

    ប្រជាជនស្លូតត្រង់ អាជ្ញាធរភូមិឃុំក៏ដូចឆ្នោះដែរ ។ គិតទៅឯណាទៅដែលស្នេហាប្រជាជន

    ស្នេហាសន្តិភាព​ រកភាពសុខសាន្តជូនជាតិ គឺគ្មានទេ! តើប្រទេសជាតិរីកចំរើនទេ? គេបំផ្លិចបំ

    ផ្លាញធនធានធម្មជាតិដាក់ត្រឹមតែតែមហស ក៏សហគម៍មិនហ៊ានធ្វើអីគេដែរ រហូតគំនំតាមបាញ់

    សម្លាប់សកម្មជនការពារទ្រព្រសម្បត្តជាតិថែមទៀត។ នេះឬដែលហៅថាស្រឡាញ់ប្រទេសជាតិ

    ស្នេហាជាតិ???? បើគិតនិកឲ្យច្រើនយើងពិតជាមានការឈឺចាប់និងសោកស្តាយច្រើនរាប់

    បើមិនអស់។ ដូចនេះ គួរតែមានការផ្លាស់ប្តូរសមស្របហើយ​តាមទឹកចិត្តរបស់ប្រជាជនទូទាំង

    ប្រទេសហើយ។