ដោយ៖ លោក តាំង វីដា
ថ្ងៃចន្ទ័ ទី19 ខែសីហា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
រូបថតដោយ តាំង វីដា
កម្មករជាង ២០០០នាក់ នៅរោងចក្រសំលៀកបំពាក់ SL១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅព្រឹកថ្ងៃចន្ទនេះ បន្តកូដកម្មនៅមុខរោងចក្រ បន្ទាប់ពីបិទកំណាត់ផ្លូវលេខ៣៧១ អស់រយៈពេលជាងពីរម៉ោង ដើម្បីទាមទារលក្ខខណ្ឌការងារ ៨ចំណុច ពីរោងចក្រ។
តំណាងកម្មករ អ្នកស្រី ប៉ាវ ផាន់ណា ឲ្យដឹងថា ការតវ៉ា ដែលឈានដល់ការបិទកំណាត់ផ្លូវលេខ ៣៧១ និងបង្កការស្ទះចរាចរណ៍ នៅព្រឹកនេះ មិនមែនជាចេតនារបស់កម្មករឡើយ ប៉ុន្តែបញ្ហានេះបណ្តាលមកពីថៅកែរោងចក្រ បានយកឡានដឹកឈើ ៣គ្រឿង មកឃាំងពីមុខរោងចក្រ ក្នុងគោលបំណងបណ្តេញកម្មករ ទើបបណ្តាលឲ្យកម្មករមិនពេញចិត្ត រួមគ្នាឈរតវ៉ា រហូតដល់មានការបិទផ្លូវ។ អ្នកស្រី អះអាងថា មិនត្រឹមតែប៉ុណ្ណោះ ថៅកែក្រុមហ៊ុន បានដាក់កម្លាំងប្រដាប់អាវុធជាច្រើន ដើម្បីបង្កភាពភ័យខ្លាចដល់កម្មករ ៖ "ធ្វើអីក៏ដោយគឺស្រេចតែចិត្ត អត់មានគិតដូចថាពីទឹកចិត្តកម្មករ របៀបម៉េចៗ ស្នើឲ្យក្រុមហ៊ុនដកកម្លាំងប្រដាប់អាវុធចេញពីបរិវេណក្រុមហ៊ុន ព្រោះអីរោងចក្រហ្នឹង តាំងពីមានភាពចលាចលមក ដាក់សុទ្ធតែប៉េអឹមយកមកគំរាមកំហែងកម្មករតែម្តង ដាក់សុទ្ធតែអាវុធមក រោងចក្រនេះពុករលួយណាស់ កេងប្រវ័ញ្ចបង្ខិតបង្ខំកម្មករ"។
ក្រុមកម្មករ បានបញ្ឈប់បិទផ្លូវនៅម៉ោងជាង ១០ព្រឹកនេះ បន្ទាប់ពីមានការសម្របសម្រួលពីអភិបាលរងខណ្ឌមានជ័យ លោក ហៀក ចន្ទលាង ។
មន្ត្រីច្បាប់នៃសម្ព័ន្ធសហជីព ស៊ីខៅឌូ (CCAWDU) លោក ប៊ុត ប៊ុនឈាន ឲ្យដឹងថា ថៅកែធ្លាប់បានអនុញ្ញាតឲ្យតំណាងកម្មករចូលរួមចរចា កាលពីសប្តាហ៍មុន តែមិនមានលទ្ធផល ដោយសារចំណុចទី៣ នៃការទាមទារចម្បង មិនត្រូវបានយល់ព្រមពីក្រុមហ៊ុន ៖ "ថ្ងៃទីពីរនេះថ្ងៃកូដកម្ម គឺយើងបានចូលចរចាដែរ ប៉ុន្តែដោយសារចំណុចទីបី ជាចំណុចខ្ទាស់ហ្នឹងបញ្ហា ទាំងបញ្ហារួម ដូច្នោះអ្វីដែលមានការយល់ព្រមនោះគឺអត់មានកិច្ចព្រមព្រាងណាមួយឡើយ ប្រសិនបើអត់មានដំណោះស្រាយ ស្នើជាឆន្ទៈរួម ដើម្បីឲ្យមានការដង្ហែក្បួន ឬក៏ជាយុទ្ធនាការណាមួយ ដើម្បីឲ្យថ្នាក់ដឹកនាំប្រទេសហ្នឹង ចាត់វិធានការដោះស្រាយដោយសន្តិវិធី"។
ចំណុចទី៣ នៃការទាមទារនោះ គឺឲ្យក្រុមហ៊ុនដក លោក មាស សុថា ចេញពីក្រុមហ៊ុន ដោយកម្មករអះអាងថា អ្នកគ្រប់គ្រងផ្នែកទូទៅរូបនេះ ត្រូវបានជួលមកឲ្យការពារក្រុមហ៊ុន។
VOD មិនអាចសុំការបំភ្លឺពីថៅកែក្រុមហ៊ុន បាននៅឡើយទេ។
អគ្គលេខាធិការគណៈកម្មការដោះស្រាយវិវាទបាតុកម្ម កូដកម្មនៃក្រសួងការងារ លោក សឹង ម៉ុន ឲ្យដឹងថា គណៈកម្មការកំពុង ចូលរួមសម្របសម្រួលឲ្យមានការចរចា ជាថ្មីម្តងទៀត រវាងភាគីក្រុមហ៊ុន និងតំណាងកម្មករ ដើម្បីដោះស្រាយការទាមទារនោះ។
តាមញត្តិទាមទារ លក្ខខណ្ឌការងារ ទាំង៨ ចំណុចនោះ រួមមាន ស្នើឲ្យក្រុមហ៊ុនបែងចែកវេនធ្វើការឲ្យបានត្រឹមត្រូវ និងមានការឯកភាពពីកម្មករ និងកម្មការិនី។ កម្មករ ស្នើឲ្យក្រុមហ៊ុន ដកកម្លាំងប្រដាប់អាវុធ ចេញពីបរិវេណរបស់ក្រុមហ៊ុន ហើយបើកប្រាក់ឈ្នួលនៅថ្ងៃទី៧ ជារៀងរាល់ដើមខែ។
កម្មករ ស្នើឲ្យក្រុមហ៊ុនផ្តល់ប្រាក់ថ្លៃបាយចំនួន៣ដុល្លារអាមេរិក និងពិភាក្សាឡើងវិញ រាល់អ្នកដែលពាក់ព័ន្ធនឹងកិច្ចសន្យាម៉ោងការងារថ្មី (ពី១២ម៉ោងមកត្រឹម១០ម៉ោង៣០នាទីវិញ) និងសំណើលើចំណុចផ្សេងៗទៀត។
គួរបញ្ជាក់ថា កម្មកររោងចក្រ SL១ ក្នុងសង្កាត់បឹងទំពុន ដែលមានគ្នាជាង ៤០០០នាក់ បានធ្វើកូដកម្មតវ៉ា អស់ពេលជិត១០ថ្ងៃមកហើយ គិតមកទល់ពេលនេះ៕




សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
If not change the country ruler the Cambodian people still getting suffering!
បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
———————
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។