កម្មករ SL1 បន្ត​តវ៉ា ដោយ​ឈាន​ដល់​ការ​បិទ​ផ្លូវ​មួយ​សន្ទុះ

Monday, 19 August 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍

IMG_5598

ភ្នំពេញៈ កម្មករ​រាប់​ពាន់​នាក់​នៅ​រោងចក្រ SL1 ក្នុង​ខ័ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​បាន​បិទ​ផ្លូវ​លេខ ៣៧១​ ប្រមាណ​ជា​មួយ​ម៉ោង​ កាល​ពី​ព្រឹក​មិញ​នេះ​ បន្ទាប់​ពី​កម្មករ​ទាំង​នេះ​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ ៩ ចំណុច​ពី​រោងចក្រ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

លោក ស៊ុត សៀម មន្ត្រី​មក​ពី​សហជីព​ស៊ីខៅឌូ​ដែល​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៌​នៅ​រោងចក្រ​នេះ បាន​ឲ្យ​ដឹង​ថា កម្មករ​បាន​នាំ​គ្នា​ឈរ​នៅ​លើ​ផ្លូវ​លេខ ៣៧១ ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ចរាចរណ៌​មាន​ការ​លំបាក​បន្តិច។

លោក​បាន​ថ្លែង​ថា៖ «កម្មករ​ខឹង​នឹង​ឡាន​ដឹក​អុស​របស់​រោងចក្រ​ដែល​បាន​ចត​នៅ​កន្លែង​ដែល​ពួកគេ​ធ្លាប់​ឈរ​តវ៉ា​រាល់​ថ្ងៃ ហើយ​ព្រឹក​មិញ​នេះ នៅ​ពេល​ដែល​ពួកគេ​មក​ ក៏​ឃើញ​ឡាន​ដឹក​អុស​ពីរ​ឈប់​នៅ​មុខ​រោងចក្រ នាំ​ឲ្យ​ពួកគេ​គ្មាន​កន្លែង​ឈរ ក៏​នាំគ្នា​ទៅ​ឈរ​នៅ​លើ​ផ្លូវ​ធំ​វិញ»។

កម្មករ​ជាង ៤០០០ នាក់ បាន​ធ្វើ​ការ​តវ៉ា​តាំង​ពី​ថ្ងៃ​អង្គារ​សប្តាហ៌​មុន​មក​ម្ល៉េះ ដោយ​បាន​ទាម​ទារ​ឲ្យ​ដក​កម្លាំង​សមត្ថកិច្ច​ដែល​ក្រុមហ៊ុន​បាន​ស្នើរ​មក​ការពារ​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ និង​សុំ​ឲ្យ​លោក​ឧញ៉ា មាស សុត្ថា ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​មួយ​រូប​នៅ​ក្នុង​ក្រុម​ហ៊ុន​នេះ​ចេញ សុំ​តម្លើង​ប្រាក់​ឈ្នួល​រហូត​ដល់ ១៥០ ដុល្លារ និង​ប្រាក់​អត្ថប្រយោជន៌​មួយ​ចំនួន​ទៀត។

ភាគី​រោងចក្រ​បាន​ធ្វើ​ការ​បដិសេធ​នូវ​ការ​ទាមទារ​របស់​កម្មករ ហើយ​បាន​ចោទ​ថា ការ​តវ៉ា​នេះ​គឺ​ជា​ការ​តវ៉ា​ខុស​ច្បាប់ និង​ជា​ការ​ញុះ​ញង់ និង​គំរាម​កំហែង​ពី​សំណាក់​សហជីព​ទៅ​លើ​កម្មករ។

 

What Next?

Recent Articles

One Response to "កម្មករ SL1 បន្ត​តវ៉ា ដោយ​ឈាន​ដល់​ការ​បិទ​ផ្លូវ​មួយ​សន្ទុះ"

  1. បរកែវ- រតនៈគិរី says:

    If not change the country ruler the Cambodian people still getting suffering!

    បើមិនដូរអ្នកដឹកនាំប្រទេសទេប្រជាជនខ្មែរនៅតែទទួលការឈឺចាប់និងវេទនារហូត!
    ———————

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។