គណបក្សសង្គ្រោះជាតិដាក់ពាក្យបណ្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញ រួចរាល់ហើយ

ថ្ងៃ ចន្ទ 19 សីហា 2013
ដោយ គឹម យុទ្ធណា
RFI

គណបក្ស​​សង្គ្រោះ​ជាតិ​​បានដាក់​ពាក្យបណ្តឹង​រួចរាល់​ហើយ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ទៅកាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​​ឲ្យ​ស្ថាប័ន​មួយ​នេះ​ ផ្តល់នូវ​ភាពយុត្តិធម៌​ដល់​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត។ ស្ថា​ប័ន​កំពូល​​មួយ​នេះ នឹង​បើកកិច្ចប្រជុំពេញ​អង្គ នៅ​ព្រឹក​ថ្ងៃអង្គារ ទី២០​ ខែ​សីហា ​ឆ្នាំ២០១៣ ស្អែក​នេះ ដើម្បី​បន្ត​​ដោះស្រាយ​​​លើ​​ពាក្យបណ្តឹង​ទាំង​១៧​​ របស់​គណបក្ស​សង្គ្រោះជាតិ។

អ្នក​គាំទ្រ​គណបក្សសង្រ្គោះជាតិ ជួប​ជុំ​គ្នា នៅទីស្នាក់គណបក្ស។ @ Chea Bunthoeun

សេចក្តីរាយការណ៍​របស់ គឹម យុទ្ធណា

(02:32)

បណ្តឹង​ទាំង១៧ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ទៅ​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ គឺ​សុទ្ធតែជា​បណ្តឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ច្រានចោល​កាលពី​ចុង​ស​ប្តា​ហ៏​កន្លងទៅនេះ ដោយបាន​លើកឡើងថាបណ្តឹង​ទាំងអស់នោះ​មិន​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ និង​មិនមាន​ភស្តុតាង​គ្រប់គ្រាន់។

ក្រោយ​ការសម្រេច​របស់​គ.ជ.បមិន​ចាត់ការ​ទៅលើ​បណ្តឹង​ទាំងអស់នេះ​រួចមក ក្រុមប្រឹក្សា​អ្នក​ច្បាប់​​គណបក្ស​សង្គ្រោះ​ជាតិ​បានពិនិត្យ ​និង​ប្រជុំ​សម្រេច​បញ្ជូន​បណ្តឹង​មកកាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដែល​ស្ថាន​ប័ន​មួយ​នេះ​នឹងត្រូវ​ឈប់​ទទួល​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ករណី​បោះឆ្នោត​នៅ​ថ្ងៃទី១៩ ខែសីហា​នេះ។
 
លោកហូរ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​​ថា បណ្តឹង​ទាំង១៧ដែល​គណ​បក្ស​​សង្គ្រោះ​ជាតិ​បានដាក់​ទៅកាន់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​រួមមាន​​បណ្តឹង​ចំនួន១៦ករណី ដែលជា​ករណី​ទូទៅ​កើតមានឡើង​នៅ​ថ្នាក់​រាជធានី-ខេត្ត​ ដូចជា​​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត ការបញ្ជាក់​អត្ត​សញ្ញាប័ណ្ណ​មិន​ប្រក្រតី​របស់​អាជ្ញាធរ និង​ការតវ៉ា​ផ្សេងៗ​ទៀត​​របស់​ពលរដ្ឋ​ដែលមាន​ឈ្មោះ​បោះឆ្នោត។ ដោយឡែក​បណ្តឹង​មួយ​ករណី​នៅ​ថ្នាក់ជាតិ​​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ គឺជា​បណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​ករណី​មានឈ្មោះ​ស្ទួន​របស់​អ្នកបោះឆ្នោត​ប្រមាណ​ជាង៣២ម៉ឺន​នាក់​ ដែល​អាច​នាំទៅរក​ការបន្លំ​សន្លឹកឆ្នោត​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោកហូរ វ៉ាន់។
 
ពាក់ព័ន្ធ​នឹង​ការច្រានចោល​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១៧ករណី​ ទាក់ទង​នឹង​ការចោទប្រកាន់​ពី​ការលួចបន្លំ​សន្លឹកឆ្នោតពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​​នោះ ត្រូវបាន​លោកហូរ វ៉ាន់ បញ្ជាក់ថា នោះ​វា​គ្រាន់តែ​ជាការ​រុញ​ករណីនេះ​ឲ្យ​ផុតពី​ការទទួលខុសត្រូវ​រប​ស់គ.ជ.បតែប៉ុណ្ណោះ។ ហើយ​ថា​និតិ​វិធី​ដោះស្រាយ​របស់​គ.ជ.ប​ដែល​មាន​​រយៈពេល​តែ៤៨ម៉ោង​នោះ វា​មិនអាច​ទទួលយក​បានទេ ខណៈដែល​ការ​ពិនិត្យ​​មើល​ករណី​បណ្តឹងនីមួយៗត្រូវការ​ពេលវេលា​ពិនិត្យ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ។
 
លោកអ៊ុត ឈន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អ្នកនាំពាក្យ​ស្ថាប័ន​មួយ​នេះ​ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា រហូតមកដល់​ថ្ងៃនេះ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការឈប់​ទទួល​បណ្តឹងតវ៉ា​ពី​គណបក្សនយោបាយ នៅ​មិនទាន់​ដឹង​មាន​ពាក្យបណ្តឹង​ប៉ុន្មាន​នៅឡើយ​ទេ ខណៈដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ផ្តើម​សវនាការ​ដោះស្រាយ​លើ​បណ្តឹង​ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​នេះ។

បើ​យោងតាម​សេចក្តីប្រកាសចុះ​ថ្ងៃទី១៧ ខែសីហា បង្ហាញថាអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន៣៣ និង​បាន​ដោះស្រាយ​រួច​ហើយ​ចំនួន​១៤ពាក្យ​បណ្តឹង។

សេចក្តីប្រកាស​បន្តថា ក្រុមប្រឹក្សាធម្មនុញ្ញកំពុង​ដោះស្រាយ​ចំនួន១៩ពាក្យបណ្តឹង នៅក្នុង​នោះ​មាន​​បណ្តឹង​​បដិសេធ​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំការបោះឆ្នោតលើ​លទ្ធ​ផល​​បណ្តោះអាសន្ននៃ​ការបោះឆ្នោតចំនួន៩ពាក្យបណ្តឹង ដែល​បានទទួលនៅ​ថ្ងៃទី១៧​ខែសីហា ​​កន្លងទៅនេះ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

4 Responses to "គណបក្សសង្គ្រោះជាតិដាក់ពាក្យបណ្តឹង ទៅក្រុមប្រឹក្សាធម្មនុញ្ញ រួចរាល់ហើយ"

  1. បរកែវ- រតនៈគិរី says:

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។

  2. siwatha says:

    Widespread fraudulent…by cpp corrupted officials, cheated, manipulated, intimidated..

  3. Anonymous says:

    NEC people should be destroyed them, becuase not work for us, just for CPP.

  4. ឃាត់​​ខ្លួន​​កូន​​ថៅ​​កែ ហាង​​លក់​​សម្ភារៈ​​កីឡា​​យី​​ហោ ហុង ស្ព័រ ពាក់​​ព័ន្ធ​​ករណី​​បាញ់​​បោះ​​សេរី

    ថ្ងៃទី​ 19 ខែសីហា ឆ្នាំ2013, ម៉ោង 11:13 PM
    ដោយ ៖ វីរៈ

    ភ្នំពេញ៖ កម្លាំង​នគរ​បាល និង​កម្លាំង​កង​អាវុធ​ហត្ថ ខណ្ឌ​ដូន​ពេញ បាន​ធ្វើ​ការ​ឡោម​ព័ទ្ធ និង​ឃាត់​ខ្លួន កូន​ប្រុស​ថៅ​កែ​ហាង​​លក់​សម្ភារៈ​កីឡា​យី​ហោ ហុង ស្ព័រ
     
    ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣១៨ មហាវិថី ព្រះមុនីវង្ស ក្នុង​ភូមិ​ទី៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៣ នេះ បន្ទាប់ពីមានការ​ផ្ទុះ​អាវុធចំនួន ១គ្រាប់ កាលពីវេលា​ម៉ោង ១ និង២៤នាទី​យប់រំលង​អាធ្រាត្រ ។
    សមត្ថកិច្ចបានឱ្យដឹងថា ជន​បង្ក​ឈ្មោះ សុខ ឡងឌី អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ និង ជាកូន​ប្រុស​របស់ ថៅកែលក់សម្ភារៈកីឡា បានបង្កការផ្ទុះអាវុធ កាលពីវេលា ម៉ោង១និង២៤នាទី យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ។ ពេលនោះសមត្ថកិច្ច ខណ្ឌដូនពេញ បានចុះ​ទៅកាន់កន្លែងកើតហេតុ ធ្វើការយាមកាមនៅទីនោះ រង់ចាំទទួលការឯកភាព ពីតំណាងអយ្យការ អមសាលា​ដំបូង​រាជធានីភ្នំពេញសិន ទើបអាចចូលទៅឆែកឆេរ ។
    រហូតដល់ព្រឹកថ្ងៃទី១៩ ខែសីហា កម្លាំងសមត្ថកិច្ច ទទួលបានការឯកភាពពីតំណាងអយ្យការ ក៏បានចុះទៅឃាត់ខ្លួន ជនបង្កឈ្មោះ សុខ ឡងឌី បញ្ជូនទៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញដើម្បីសួរនាំបន្ដទៀត ចំពោះការផ្ទុះអាវុធ ទាំងកណ្ដាលយប់ ។ ការផ្ទុះអាវុធ១គ្រាប់នេះ គ្រាន់តែបង្កឱ្យមានការភ្ញាក់ផ្អើល មិនបណ្ដាលឱ្យ​នរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ហើយគេសង្ស័យថាឈ្មោះ សុខ ឡងឌី ដែលទើបត្រឡប់មក ពីចូលរួមពិធីខួប កំណើតមិត្ដភ័ក្ដិ ស្រវឹងខ្លាំងពេក ក៏មាន​ការផ្ទុះ​អាវុធ​តែម្តង ៕
    យ៉ាងណាក៏ដោយបច្ចុប្បន្ន ជនបង្កការផ្ទុះអាវុធទាំងកណ្ដាលយប់ខាងលើនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដទៀត
    dddddxdddddddddddddddddddddddddddddddddddddddddddddddddddd
    និងហើយសម័យដែកជោរ គឺអ្នកមានអំនាចច្រើនធ្វើអំពើឆ្កួតអញ្ចឹង ជាពិសេសគឺក្រុមអង្គរក្សដែកជោរតែម្តង ពេលខ្លះបុកគេហើយនិយាយដឺដងដាក់ជនរងគ្រោះទៀត ដោយប្រាប់គេថាចាំទៅយកលុយនៅទួលក្រសាំង ឬខុទ្ទកាល័យសម្តេចជោរ ទាំងនេះហើយដែលប្រជាជ្នស្អប់ខ្ពើុំមនោះ