គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ចាត់វិធានការ​លើ​ក្រុម​ប្រឌិត​ខ្សែអាត់​សំឡេង​​

ដោយ៖​ លោក ស៊ុន ណារិន​​
ថ្ងៃចន្ទ័ ទី19 ខែសីហា ឆ្នាំ2013
http://vodhotnews.com

គណបក្ស​ប្រជាជន​កម្ពុជា សំណូមពរ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់វិធានការ​ម៉ឹងម៉ាត់ ដើម្បី​រារាំង​ទប់ស្កាត់​នូវ​សកម្មភាព​បំបាន​ច្បាប់​របស់​អ្នក ដែល​បង្កើត​នូវ​ខ្សែអាត់​មួយ និយាយ​ពី​ការសារភាព​របស់​នាយ​ក​រដ្ឋមន្ត្រី អំពី​ការ​ចាញ់​ការបោះឆ្នោត​។

​កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ វីដេអូ​ខ្សែអាត់​សំឡេង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​សារភាពថា គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ការបោះឆ្នោត ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហេ្វស​ប៊ុក ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ សង្ស័យ​ថា​នេះ​ជា​សម្តី​ពិត​របស់​នាយក​រដ្ឋមន្ត្រី ឬក៏​យ៉ាងណា​។​

​ក្នុង​វីដេអូ​ក្លីប​នោះ បានលើកឡើង​ពី​សម្តី​នាយករដ្ឋមន្ត្រី​ថា​៖ «​បច្ចុប្បន្ន ម៉ោង​នេះ ថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត​ទៅហើយ​។  អា​ហ្នឹង​គឺ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​ច្បាស់​ហើយ នៅសល់​តែ​ថ្នាក់​ក្រោម​ទេ ដែល​នៅ​ស្រពេចស្រពិល​។  ខ្ញុំ​ចង់​បញ្ជាក់ ថ្នាក់ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា អត់​ទាន់​ដឹង​ទេ​ថា ខ្លួនឯង​ចាញ់​ទៅហើយ​។  ហ្នឹង​ខ្ញុំ​ពន្យល់​ទៅ​សកម្មជន​ទាំង​អស់​ឲ្យ​ផ្សព្វផ្សាយ​»​។​

​សេក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​១៩​ខែ​សីហា បាន​បដិសេធ​ដាច់ខាត​លើ​ខ្សែអាត់​សំឡេង​នេះ ដោយ​ហៅ​ថា​នេះ​ជា​សកម្មភាព​បំពាន​ច្បាប់ ដែល​ក្រុម​ទុច្ចរិត​មួយ​ចំនួន តែងតែ​បង្ក​ឡើង​ឥតឈប់ឈរ នៅក្នុង​ពេល​ប្រជាជន​កម្ពុជា កំពុង​ត្រូវការ​នូវ​ភាពស្ងប់ស្ងាត់ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ធម្មតា​។​

​ខ្សែអាត់​សំឡេង ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ ជា​ខ្សែអាត់​ក្លែងក្លាយ កើតចេញ​ពី​ការកាត់ត​សុន្ទរកថា​ជា​សាធារណៈ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុងពេល លោក​បាន​រិះគន់​ចំពោះ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​។ លោកនាយក​រដ្ឋមន្ត្រី មាន ប្រសាសន៍ថា​៖«…….ខ្ញុំ​ក៏​បាន​បញ្ជាក់​ឱ្យ​ប្រជារាស្ត្រ​ដឹង​ពី​ចំណុច​សំខាន់​ថា ទី​១ បើសិនជា​យើង​ឈរ​លើ​តួលេខ​ការបោះឆ្នោត​ឃុំ​/​សង្កាត់ ឆ្នាំ​២០១២ កន្លងមកនេះ គឺ​យើង​ឃើញថា គណបក្ស​ប្រជាជន​ចាញ់​ទៅហើយ​។  គណបក្ស​ប្រជាជន​កម្ពុជា បានតែ ៣​លាន ៥​សែន​ទេ ឯ ៦​លាន​ទៀត គឺ​អត់​បាន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ទេ​។  ហេតុ​អី​បាន​ជា​អ្នកប្រឆាំង​អត់​បាន​ឈ្នះ ដោយសារ​តែ​ការបែកបាក់​គ្នា​។ គណបក្ស​ប្រជាជន​កម្ពុជា បាន ៣​លាន​៥​សែន​សំឡេង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សង្ឃឹមថា​នឹង​យក ៦​លាន​សំឡេង បានន័យថា បច្ចុប្បន្ន ម៉ោង​នេះ ថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត​ទៅហើយ គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​ច្បាស់​ហើយ នៅសល់​តែ​ថ្នាក់​ក្រោម​ទេ ដែល​នៅ​ស្រពេចស្រពិល​។  ខ្ញុំ​ចង់​បញ្ជាក់ ថ្នាក់ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា អត់​ទាន់​ដឹងខ្លួន​ទេ ថា​ខ្លួនឯង​ចាញ់​ទៅហើយ​។  អាហ្នឹង​ខ្ញុំ​ពន្យល់​ទៅ​សកម្មជន​ទាំង​អស់​ឲ្យ​ផ្សព្វផ្សាយ​»៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com​

 

What Next?

Recent Articles

5 Responses to "គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​ចាត់វិធានការ​លើ​ក្រុម​ប្រឌិត​ខ្សែអាត់​សំឡេង​​"

  1. ជាតិអង្គរ says:

    ចាញ់ហើយថាមិនចាញ់អាណាត់ទី៥​បក្សប្រជាជនពិតជាចាញ់មែននឹងឯង។​

  2. Former Hia lola says:

    Even if Hun Sen becomes mental handicap, he wouldn’t say something like that either.
    .
    ទោះបីជាលោកហ៊ុនសែន បានក្លាយទៅជាជនពិការវិកលចរិត នោះក៏​ដោយ គាត់ក៏មិននិយាយបែបនេះដែរ។

  3. lolo says:

    There is only stupid people who believe the tap like this.

  4. Strey Khmer says:

    Of course, CPP is the loser, however; Hun Sen perverse in power without ashamed to everyone in the world.

  5. សន្តិភាព says:

    កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ

    បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!

    មិនអាចធ្វើបុណ្យលាងបាបបានទេ។

    សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!

    អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន​ និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង

    ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង

    មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត

    ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ

    សម្បត្ត ប្រពន្ធកូនបានឡើយ។

    ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន

    ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ

    នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង

    និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។

    ===================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!

    ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!