តុលាការ​​នឹង​​បន្ត​ពិចារណា​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​យុវជន​៤​នាក់​នៅ​ថ្ងៃស្អែក​​

ដោយ៖​ ញឹម សុខន​
ថ្ងៃចន្ទ័ ទី19 ខែសីហា ឆ្នាំ2013
http://vodhotnews.com

លោក មាស ចាន់​​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ (រូបថត ញឹម សុខន)

លោក មាស ចាន់​​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ (រូបថត ញឹម សុខន)

ចៅក្រម​​សាលាដំបូង​​រាជធានី​ភ្នំពេញ នឹង​​បន្ត​ពិចារណា​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​យុវជន ៤​នាក់ ដែល​រង​បទ​ចោទថា​បាន​ញុះញង់​បង្ក​ហិង្សា​ប្រដាប់​អាវុធ​ផ្តួលរំលំ​រដ្ឋាភិបាល បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ  និង​សាកសួរ​ទៅកាន់​ក្រុម​គ្រួសារ​ជនជាប់ចោទ​។​

​លោក មាស ចាន់​​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​អ្នក​ក្រុម​អ្នកសារព័ត៌មាន​នៅ​ម៉ោងជាង​៥​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែ​សីហា​នេះ​ថា បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្តឹង​សុំ​នៅក្រៅ​ឃុំ​របស់​មេធាវី​យុវជន​ទាំង​៤​នាក់​នោះ នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ចន្ទ​នេះ ចៅក្រម​បាន​ពិភាក្សា និង​សាក​សួរ​មេធាវី និង​គ្រួសារ​ជនរងគ្រោះ លើ​អង្គហេតុ​សុំ​នៅក្រៅ​ឃុំ​នេះ​។ លោក​ថា ចៅក្រម​នឹង​ពិចារណា​លើ​អង្គ​ហេតុនេះ នៅ​ថ្ងៃស្អែក​បន្តទៀត ថា​តើ​ត្រូវ​ដោះ​លែង​យុវជនជាប់ចោទ​ទាំង​៤​នាក់​នេះ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ឬ​យ៉ាងណា​?

​គួរបញ្ជាក់​ថា   កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា​នេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​យុវជន​៤​នាក់ មានឈ្មោះ​ទ​ត់ ចាន់​បញ្ញា ហ៊ើ​ញ បូរិន កញ្ញា ឡុង លី​​​ឆេង និង​កញ្ញា សុខ ដាលីន ចោទ​ពី​បទ​ញុះញង់​ឲ្យមាន​អំពើហិង្សា​ប្រដាប់អាវុធ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ក្រោយមក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។ បន្ទាប់ពី​ចាប់ខ្លួន​យុវជន​ទាំង​៤​នាក់​នោះ អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​​​មួយ​ចំនួន បាន​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ជនសង្ស័យ​ទាំងនោះ ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អា​សន្ន ដោយ​អះអាង​ថា​យុវជន ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ មិន​​បាន​​ធ្វើ​ខុស​ដូច​បទចោទប្រកាន់​ទេ​៕​

សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

 

What Next?

Recent Articles

5 Responses to "តុលាការ​​នឹង​​បន្ត​ពិចារណា​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​យុវជន​៤​នាក់​នៅ​ថ្ងៃស្អែក​​"

  1. ជាតិអង្គរ says:

    សូមឲ្យព្រះជួយយុវជនទំាងបួននាក់រូចចេញពីអំពើអយុត្តិធម៌និងបានសេរីភាពវិញ។ ដាក់បណ្តាសាលើពួកអ្នកបញ្ជាឲ្យចាប់យុវជនដោយគ្មានកំហុសនេះ។

  2. សាមកុកក្បាច់ says:

    អាងាប់របៀបនេះវាធ្វើអោយ CPP ចាញ់ឆ្នោតទៀតហើយអាណាត់ ទី 6 គេស្តាប់ទូទាំងប្រទេស អីភ្លើៗ ម្លេះអា ។​ ពូកអា ល្ងងៗ របៀបនេះដូចជួយអោយ បក្សប្រឆាំងមានកំលាំងអីចឹង ភ្លើណាស់ អា

  3. one khmer says:

    នេះគេហៅថាមមាចហើរមិនស្គាល់ភ្លើង។តែទោះជាយ៉ាងណាក៏គួរតែសំរាលទោសឲ្យពួកគេទៅ
    ព្រោះពួកគេនៅក្មេងខ្ចីខាងនយោបាយណាស់។

  4. Pingpong says:

    ១. ពួកគេមានកំហុសនៅពេលនេះ ដោយសារប្រឆាំងពួកកាន់អំណាច ដែលប្រជារាស្រ្តមិនចូលចិត្ត
    ២. ពួកគេនឹងក្លាយជាវីរជននៅពេលក្រោយពីពួកលោកហ៊ុន សែនដួលរលំ
    ៣. ពួកកុំមុយនីស្តតែងចោទគេឯងប្រឆាំងនឹងក្រុមខ្លួនថា ខ្មាំង ប៉ុន្តែប្រជារាស្ត្រប្រជាធិបតេយ្យលើពិភពលោក តែងលើកសរសើរពួកគេ នឹងផ្តល់នូវមេដាយនិងពានរង្វាន់សេរីភាព។

  5. សន្តិភាព says:

    កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ

    បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!

    មិនអាចធ្វើបុណ្យលាងបាបបានទេ។

    សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!

    អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន​ និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង

    ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង

    មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត

    ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ

    សម្បត្ត ប្រពន្ធកូនបានឡើយ។

    ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន

    ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ

    នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង

    និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។

    ===================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!

    ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!