ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កំពុងពិចារណាដោះលែងយុវជន ៤នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមបទចោទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល បន្ទាប់ពីមេធាវី និងគ្រួសាររបស់យុវជនទាំងនោះបានដាក់លិខិតសុំធានាឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី១៩ ខែសីហា។
ដោយ ទេព សុរ៉ាវី
2013-08-19
RFA

យុវជនម្នាក់ក្នុងចំណោម ៤នាក់ ដែលត្រូវចាប់ខ្លួនពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល ដើរចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៣។ RFA/Sochivy
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ មានប្រសាសន៍ថា មេធាវីការពារក្តីឲ្យយុវជន ៤នាក់ រួមនឹងគ្រួសាររបស់ពួកគេ បានមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ដាក់លិខិតសុំធានាឲ្យយុវជនទាំងនោះនៅក្រៅឃុំបណ្ដោះអាសន្ន។ លោកបញ្ជាក់ថា លិខិតសុំធានានៅក្រៅឃុំនៅលើដៃលោក សេង នាង ជាចៅក្រមកាន់រឿងក្តីនេះ ហើយចៅក្រមកំពុងពិនិត្យ និងពិចារណាចំពោះសំណើរបស់ពួកគេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក សេង នាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានទេ នៅថ្ងៃទី១៩ ខែសីហា ដោយលោកប្រាប់ថា កំពុងជាប់រវល់។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនយុវជន ៤នាក់ នៅក្នុងពន្ធនាគារកាលពីថ្ងៃទី១៧ ខែសីហា ក្រោមបទចោទថា បានញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ យុវជនទាំង ៤នាក់នោះ មានឈ្មោះ លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និងកញ្ញា សុខ ដាលីន។
បងស្រី កញ្ញា សុខ ដាលីន គឺអ្នកស្រី អ៊ិន សុភាពរី ប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីនិងមេធាវីបានធ្វើលិខិតសុំធានាប្អូនស្រីនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីរសៀលថ្ងៃទី១៩ ខែសីហា។ អ្នកស្រីសង្ឃឹមថា ចៅក្រមនឹងដោះលែងយុវជនទាំង ៤នាក់ រួមទាំងប្អូនគាត់ផងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច និងចៅក្រមហាក់មានឆន្ទៈដោះលែងពួកគេឲ្យមានសេរីភាពវិញ។
អ្នកស្រីបញ្ជាក់ថា សមត្ថកិច្ចបានទូរស័ព្ទហៅអ្នកស្រីនិងមេធាវីយ៉ាងប្រញាប់កាលពីព្រឹកថ្ងៃ១៩ សីហា ឲ្យទៅតុលាការ ដើម្បីដាក់ពាក្យសុំធានាប្អូន និងយុវជនទាំងនោះឲ្យនៅក្រៅឃុំ ខណៈដែលគាត់និងមេធាវីមិនទាន់ទាំងត្រៀមខ្លួនស្រួលបួលទៅធានាពួកគេ។
ព័ត៌មានពីអង្គការសង្គមស៊ីវិលដែលតាមដានករណីនេះឲ្យដឹងថា ដំបូងចៅក្រមគ្រោងនឹងដោះលែងពួកគេភ្លាមៗ បន្ទាប់ពីមានលិខិតសុំធានានៅក្រៅឃុំរបស់មេធាវី និងគ្រួសារយុវជនទាំងនោះ។ ប៉ុន្តែដោយរៀបចំឯកសារមិនទាន់ទើបសម្រេចពន្យារការដោះលែងនៅថ្ងៃទី២០ ខែសីហា។
មានការរិះគន់ជាច្រើនពីក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើនតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) ចំពោះការចាប់ខ្លួនយុវជនទាំងនោះ ដោយគ្រាន់តែពួកគេមានបំណងយកផ្កាទៅចែកជូនកងទ័ពក្នុងន័យសុំសន្តិភាព។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងអង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៩ ខែសីហា អំពាវនាវសុំឲ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់យុវជនទាំង ៤នាក់។
អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកានៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា ការចាប់ខ្លួនយុវជនេះ កើតឡើងស្របពេលដែលយុវជនងើបឡើងចូលរួមក្នុងនយោបាយ និងក្នុងពេលដែលមានរបាយការណ៍ពីការបង្កើនកម្លាំងយោធានៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានចោទជាសំណួរក្នុងសេចក្ដីថ្លែងការណ៍ដែរ ដោយចោទសួរថា តើមានមូលដ្ឋានអីដែលគ្រាន់តែចែកផ្កាក្លាយជាការប៉ុនប៉ងញុះញង់ឲ្យមានបទឧក្រិដ្ឋ។ លោកចាត់ទុកថា ការចាប់ខ្លួនយុវជននេះ ជាការប៉ុនប៉ងយ៉ាងច្បាស់មួយដើម្បីគំរាមដល់យុវជនកម្ពុជា កុំឲ្យចូលធ្វើសកម្មភាពក្នុងនយោបាយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកការចាប់ខ្លួនយុវជនទាំងនោះជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដែលធានាដោយច្បាប់។ អង្គការនេះយល់ឃើញថា សកម្មភាពរបស់យុវជនយកផ្កា និងទឹកសុទ្ធចែកជូនកងទ័ព ដែលរាជរដ្ឋាភិបាលចល័តចូលក្រុង ដោយភ្ជាប់នូវពាក្យថា ប៉ូលិស ប៉េអឹម ទាហាន និងប្រជាជនខ្មែរ ជាគ្រួសាររួមឈាមតែមួយ មិនមែនជាការញុះញង់និងខុសច្បាប់ទេ។
រីឯអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក សន ម៉ាគិនថូស (SEAN McIntosh) ឲ្យដឹងតាមសារអេឡិចត្រូនិក នៅថ្ងៃទី១៩ ខែសីហា បញ្ជាក់ថា ខាងស្ថានទូតសហរដ្ឋអាមេរិក ដឹងអំពីការចាប់ខ្លួនយុវជនទាំង ៤នាក់នោះ។ ស្ថានទូតនឹងតាមដានការវិវត្តន៍នានាលើករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកគាំទ្របក្សសង្គ្រោះជាតិត្រៀមចូលរួមធ្វើមហាបាតុកម្មអហិង្សា
- លោក កឹម សុខា ព្រមានបក្សប្រជាជនរឿងប្រើកម្លាំងយោធាប្រឆាំងបាតុករ
- តូបអាជីវករសកម្មជនបក្សសង្គ្រោះជាតិខេត្តកណ្ដាលត្រូវគេលួចដុត
- តើលោក ហ៊ុន សែន ពិតជានិយាយថាបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតមែនឬ?
- ប្រធានគណបក្សខ្មែរឈប់ក្រព្រមានបក្សជាប់ឆ្នោតពីអស្ថិរភាពនយោបាយ
- តុលាការសម្រេចឃុំយុវវ័យ៤នាក់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- ពលរដ្ឋមួយចំនួនកាន់តែភ័យខ្លាចចំពោះការបន្ថែមរថពាសដែក
- តួនាទីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសង្គមកម្ពុជា
- គ.ជ.ប.បញ្ចប់នីតិវិធីដោះស្រាយបណ្ដឹងរបស់បក្សនយោបាយ
It is only an allegation to pose a threat against the opposition party. Everyone knows that the ruling party is trying to do whatever possible to barricade the demonstration.
it was the proper way to arrested them, we can’t let this idiot guys destroyed our beloved
country.,
———————–
khmer governments needs to go after ring leaders, asks USA authorities to extradite them to face justice in cambodia.,
liked USA, went after terrorism,, around the world
————-
these guys dared to play with fire, then, they deserved to be in jail,,
no excuses, no mercy, no bailed out
We strongly condemn the allegation and fabrication that lead to the arrest of our innocent Khmer youth. Dooms day for the CPP ( Communist Puppet Party ) is coming soon .
This is call intimidating people…do whatever they can to make people fear and to stop/block people who fight for their rights..
It is ridiculous to see an Authority of Cambodia accused and arrested innocent people without reasonable. In U.S. the police had only pulled over the driver without reasonable, he got the law suit and lost the case, then the judge ordered him to be fired.
So whoever arrested those youth must be face in kick out from their duty by law and order.
If not they will acts more cruelly to innocent people, and Cambodia become to the lawless country under the rule of the dark dream of dictator.
It is correct
បុរសខ្លាំង ខ្លាចផ្កា ?????????????????
បើពូកឯងនាំគ្នាធ្វើអីចឹង ច្បាស់ណាស់អញចាញ់ឆ្នោតទៀតហើយអា គ្រាន់តែអញឈ្លោះជាមួយ មួ សុខហ៊ួរ លើកមុន អញមានភាពអាមាស់មិនចងហ៊ានចេញមុខ អញឈ្នះមែន តែប្រជាជនមិនអោយអញឈ្នះទេអា អើយ
កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ
បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប! មិនអាចធ្វើបុណ្យលាងបាបបានទេ។
សូម្បីព្រះពុទ្ធសមនគោតមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!
អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង
ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង
មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត
ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ
សម្បត្ត ប្រពន្ធកូនបានឡើយ។
ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន
ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ
នេះជាធម្មអមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹងនិងប្រៀនប្រដៅដល់
សត្វលោកនិងទេវតា និងព្រហ្ម។
===================
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!
ជ័យយោយុត្តិធម៌!
នរកគមពុងតាមរក ពួកតុលាហើយវាមិនយុត្តិធម៌ ឈូក ទណ្ឌិត មិនទានចាប់ដាក់គុកនៅឡើយ