តើលោក ហ៊ុន សែន ពិតជានិយាយថា បក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត មែនឬ?

ដោយ តាំង សារ៉ាដា
2013-08-18
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ RFA/Sok Serey

១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ RFA/Sok Serey

បណ្តាញ​សង្គម​ហេ្វសប៊ុក​ បាន​បង្ហោះ​វីដេអូ​ខ្សែ​អាត់​សម្លេង​ របស់​លោក​ នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ដែល​បាន​សារភាព​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ជា​បាន​ចាញ់​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​ ៥​ នេះ​ ដែល​គេ​ចាត់​ទុក​ថា​ ជា​ការ​បែកធ្លាយ​ការ​សំងាត់​។  នេះ​ គឺ​ជា​សំឡេង​ លោក​ ហ៊ុន​ សែន​ ដែល​ផ្សព្វផ្សាយ​ តាម​បណ្តាញ​សង្គម​ហេ្វសប៊ុក​ កាល​ពី​ថ្ងៃ​អាទិត្យ​៖​ «បច្ចុប្បន្ន​ ម៉ោង​នេះ​ ថ្ងៃ​នេះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ទៅ​ហើយ​ ។​  អាហ្នឹង​ គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹង​ច្បាស់​ហើយ​ នៅ​សល់​តែ​ថ្នាក់​ក្រោម​ទេ​ ដែល​នៅ​ស្រពិចស្រពិល​។  ខ្ញុំ​ចង់​បញ្ជាក់​ ថ្នាក់​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា​អត់ទាន់​ដឹង​ទេ​ថា​ ខ្លួន​ឯង​ចាញ់​ទៅ​ហើយ​។  ហ្នឹង​ខ្ញុំ​ពន្យល់​ទៅ​សកម្មជន​ទាំងអស់​ឱ្យ​ផ្សព្វផ្សាយ​»។

ការ​បង្ហោះ​វីដេអូ​អាត់​សំឡេង​នេះ​ បាន​បណ្តាល​ឱ្យ​មាន​មន្ទិល​សង្ស័យ​ ថា​  តើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពិត​ជា​បាន​ពោល​ដូច្នេះ​មែន​ ឬ​ទេ​?​

វិទ្យុ​អាស៊ីសេរី​ បាន​ស្រាវជ្រាវ​រក​ទៅ​ឃើញ​ថា​ វីដេអូ​ខ្សែ​អាត់​សម្លេង​នេះ​ មិនមែន​ជា​រឿង​បែកធ្លាយ​ការ​សំងាត់​អ្វី​ទេ​។​  ការពិត​ គឺ​ជា​ខ្សែ​អាត់​សម្លេង​ ដែល​កាត់ចេញ​ពី​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ របស់​លោក​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ ក្នុង​ការ​រិះគន់​ចំពោះ​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ ដែល​បាន​លើក​ឡើង​ថា​៖​ «បើ​ផ្អែក​តាម​លទ្ធផល​បោះឆ្នោត​ឃុំ/សង្កាត់​ឆ្នាំ​ ២០១២​កន្លង​មក​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាញ់​ឆ្នោត​បាត់​ទៅ​ហើយ​ ហើយ​មាន​តែ​ថា្នក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ដែល​បាន​ដឹង​ រីឯ​មន្រ្តី​ថា្នក់​ក្រោម​របស់​គណបក្ស​ប្រជាជន​ នៅ​មាន​ការ​ស្រពិចស្រពិល​នៅឡើយ​»​។​  នេះ​ គឺ​ជា​សំឡេង​ដើម​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ដែល​ថ្លែង​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ ដោយ​លើក​ឡើង​ទាំង​ស្រុង​នូវ​បន្ទូល​របស់​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​៖​ «នៅ​ពេល​នឹង​ ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ បាន​ទៅ​ខេត្ត​ក្រចេះ​។​ ពេលនោះ​ គឺ​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ បាន​និយាយ​ ខ្ញុំ​កុណា​ ខ្ញុំ​សុំ​អាន​ទាំង​ស្រុង​នូវ​ចំណុច​ ដែល​ដក​ស្រង់​ចំណុច​ ដែល​ទាក់ទង​នឹង​កថា​ខណ្ឌ​នឹង​។​  ចំឡើយ​ មាន​គេ​និយាយ​ដែរ​ថា​ គេ​ចង់​មាន​សន្តិភាព​ ហើយ​មាន​ការ​រីក​ចំរើន​ ប៉ុន្តែ​ការ​រីក​ចំ​​រើន​នឹង​ ឱ្យ​មក​ដល់​ខាង​ក្រោម​ផង​។​  ខ្ញុំ​ក៏​បាន​បញ្ជាក់​ឱ្យ​ប្រជារាស្រ្ត​ដឹង​ពី​ចំណុច​សំខាន់​ថា​ ទី​១​ បើ​សិន​ជា​យើង​ឈរ​លើ​តួ​លេខ​ការ​បោះឆ្នោត​ឃុំ/សង្កាត់​ ឆ្នាំ​២០១២​ កន្លង​មក​នេះ​ គឺ​យើង​ឃើញ​ថា​ គណបក្ស​ប្រជាជន​ចាញ់​ទៅ​ហើយ​។​  គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែ​ ៣​លាន​៥​សែន​ទេ​ ឯ​៦​លាន​ទៀត​ គឺ​អត់​បាន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ទេ​។​  ហេតុ​អី​បាន​ជា​អ្នក​ប្រឆាំង​អត់​បាន​ឈ្នះ​ ដោយសារ​តែ​ការ​បែក​បាក់​គ្នា​។​  ប៉ុន្តែ​ស្ថានភាព​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ​ គឺ​ផ្លាស់ប្តូរ​ហើយ​ ពី​ព្រោះ​មក​ពី​អ្វី​ ព្រោះ​ឥឡូវ​នេះ​ នៅ​សល់​តែ​គណបក្ស​២​ត្រៀម​ប្រកួតប្រជែង​គ្នា​។​  គណបក្ស​ប្រជាជន​កម្ពុជា​បាន​៣​លាន​៥​សែន​សំឡេង​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​សង្ឃឹម​ថា​នឹង​យក​៦​លាន​សំឡេង​ បាន​ន័យ​ថា​ បច្ចុប្បន្ន​ ម៉ោង​នេះ​ ថ្ងៃ​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ទៅ​ហើយ​ គឺ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹង​ច្បាស់​ហើយ​ នៅ​សល់​តែ​ថ្នាក់​ក្រោម​ទេ​ ដែល​នៅ​ស្រពិចស្រពិល​។​  ខ្ញុំ​ចង់​បញ្ជាក់​ ថ្នាក់​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា​អត់ទាន់​ដឹង​ខ្លួន​ទេ​ ថា​ខ្លួន​ឯង​ចាញ់​ទៅ​ហើយ​។​  អា​នឹង​ ខ្ញុំ​ពន្យល់​ទៅ​សកម្មជន​ទាំងអស់​ឱ្យ​ផ្សព្វផ្សាយ​»​។​

ទាក់ទិន​នឹង​រឿង​នេះ​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ លោក​ ផៃ​ ស៊ីផាន​ ចាត់​ទុក​ការ​កាត់​ត​សម្លេង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ថា​ជា​ការ​បំភ្លៃ​ការ​ពិត​ និង​ជា​ការ​លេង​សង្គ្រាម​ចិត្ត​សាស្រ្ត​ប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

14 Responses to "តើលោក ហ៊ុន សែន ពិតជានិយាយថា បក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត មែនឬ?"

  1. Pingpong says:

    ១. មេដឹកនាំគណៈបក្សសង្រ្គោះជាតិ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។
    ២. អង្កការសហប្រជាតិ ស្ថានទូតនានា អំពាវនាវអោយចរចាររកដំណោះស្រាយ ក៍មិនមែនហាមឃាត់ការធ្វើបាតុកម្មដែរ។ ការធ្វើបាតុកម្មគឺសិទ្ធរបស់ពលរដ្ឋមានធានាក្នុងធម្មនុញ្ញអង្កការសហប្រជាជាតិ។ ដូច្នេះបើមានការបង្ក្រាបនោះ អង្កការសហប្រជាជាតិ ស្ថានទូតនានានឹងគាំទ្រខាងគណៈបក្សសង្រ្គោះជាតិភ្លាម គេមិនគាំទ្ររបបផ្តាចការទេ។
    ៣. អ្នកមានចាំទេ? បេសកកជនរបស់អង្កការសហប្រជាជាតិបានចេញរបាយការណ៍យ៉ាងណា នោះហើយគឺជាជំហរអង្កការសហប្រជាជាតិប្រឆាំងនឹងបក្ខពួកលោកហ៊ុន សែន។ ម្តេចអស់លោកភ្លេចរឿងនោះហើយ? បើអស់លោកមិនក្លាហាន តើអោយគេទះដៃសាទរយ៉ាងដូចម្តេច? សូម្បីប្រជាជនដែលគាំទ្រគណៈបក្សសង្រ្គោះជាតិ ក៍យល់ថា មេដឹកនាំគណៈបក្សនេះ កំពុងជ្រិញជ្រំជាន់ចានជ្រក់!!!
    ៤. អស់លោកមិនយល់ចិត្តបក្ខពួកលោកហ៊ុន សែនឬ យល់ស្តើងពេកហើយ។ បក្ខពួកលោកហ៊ុន សែន ក្រុមគ្រួសារលោកហ៊ុន សែន និងលោកហ៊ុន សែន គឺជាប្រៀបដូចជាក្រុមជនអន្ធពាល ដែលមិនចេះខ្លបខ្លាចអ្នកស្លូតត្រង់ឡើយ។ បើអ្នកខ្លាំង ទើបពួកនេះអោនក្បាលមករកអ្នក។
    ៥. ភាពខ្លាំងរបស់គណៈបក្សប្រឆាំងនៅក្រោយបោះឆ្នោតលើកនេះ គឺអន់ខ្លាំង មិនអាចប្រៀបធៀបជាមួយភាពខ្លាំងរបស់គណៈបក្សប្រឆាំងកាលពីឆ្នាំ១៩៩៨នោះទេ!!
    ៦.ជ្រិញជ្រំជាន់ចានជ្រក់!!! យប់យូរសប្តិច្រើន ! លទ្ធផលនឹងទទេស្អាត។

  2. តាម៉ុក says:

    គាំទ្រ!(Pingpong)

  3. តេជោយ៉ត says:

    ចេះតែមានហើយ មិនពិតក៍ថាពិតដែរ បុរាណបានពោលថា: កុំដុតអោយខ្លោច កុំរោយអោយឆៅ!!!!

  4. Sen-Gaddafi says:

    សូមជម្រាបទៅលោកប្រធានសមរង្សិថាបក្សប្រជាជនគេចង់បង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ព្រោះគេដឹងថាខ្លួនចាញ់ឆ្នោតហើយដូច្នេះទាន់គេមានគជបជួយបន្លំសន្លឹក ឆ្នោតនិងទាហានទ្រាបត្រាជួយការពារអំណាចឲ្យ ហើយប្រសិនបើទុកពេលតទៅមុខទៀតនោះ បក្សប្រជាជននិងបាត់បង់ឧកាស ដូច្នេះបក្សប្រជាជនគេបង្ខំឲ្យគជបប្រញប់ប្រញាលប្រកាស លទ្ធផលចុងក្រោយឲ្យបានឆាប់ហើយបន្ទាប់មកបក្សប្រជាជននិងបង្ខំបង្កើតរដ្ឋាភិបាលថ្មីដោយ មិនរង់ចាំបក្សប្រឆាំងនោះទេ ហើយប្រសិនបើបក្សប្រជាជនបង្កើតរដ្ឋាភិបាលហើយនោះនោះបក្ស ប្រជាជនកាន់តែមានឥទ្ធិពលលើកងទ័ពពេលនោះប្រសិនបើបក្សប្រឆាំងធ្វើការតវ៉ានោះគេងាយ និងបង្ក្រាបណាស់។ ដូច្នេះខ្ញុំសូមជូនយោបល់ទៅបក្សប្រឆាំងថាសូមបក្សប្រឆាំងប្រញាប់ដាក់ថ្ងៃ ធ្វើបាតុកម្មអហិង្សាឲ្យបានឆាប់រហ័ស ព្រោះបើធ្វើបាតុកម្មក្រោយការប្រកាសលទ្ធផលចុងក្រោយ និងការបង្កើតរដ្ឋាភិបាលថ្មីហើយនោះនោះមិនមានឥទ្ធិពលនោះទេ។ សូមធ្វើបាតុកម្មឲ្យបានឆាប់ រហ័សតាមដែលអាចធ្វើទៅបានដើម្បីឲ្យអន្តរជាតិបានចូលរួមនិងអាចធ្វើការបោះឆ្នោតសារជាថ្មី។

  5. i says:

    A sen a sen quant tu vas devenir quelqu’un corect ou tu veux comme le destin de kadafi et tes enfents tes petits enfents ou ils peuvent aller sans toi la terre ronde tu n es pas eternel,..fait le bon act tu retrouves la paix l’interrieur de sois, le cotraire, tu vas a l’enfer vivant, histoire de notre pays se repeter, ne marcher pas dans la meme trace,…

  6. បរកែវ- រតនៈគិរី says:

    បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង???​ អីក៏យ៉ាប់ម្លេះ???
    ———————-

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង

    ក្រុមបក្សពួកកាន់អំណាចនោះទេ ។

    កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់

    អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ

    ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ

    គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ

    ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង​

    ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។

    តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព

    សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?

    តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក

    លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។

    =======

    បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់

    លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល​ ចង់សាកលមើល

    ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត

    ទេ ។​ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ

    អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ

    បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល​ ក៏សំដៅឃ្មួញអន្លង់

    កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ

    មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ

    សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស

    ណាដែលសង្គ្រោះជាតិ ។

  7. ព្រាននារី says:

    ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។

  8. Former Hia lola says:

    Some body think that US is UN. US againsts Hun Sen, it doesn’t mean UN agaists Hun Sen. UN represents over 100 countries in the world.

  9. ម៉ែនសូក says:

    ពិតណាស់ !កញ្ចាស់ ហ៊ុន សែន ពិតជាចាញ់ឆ្នោតមែន ទាំងឪទាំងកូនវាចាញ់ឆ្នោតទាំងអស់
    គ្មានប្រជាជនខ្មែរណាបោះឆ្នោតគាំទ្រពូជចោរប្លន់ប្រជាជនដ៍ឃោរឃៅព្រៃផ្សៃណឹងទៀតទេ
    ចឹងហើយបានជាខំប្រវ៉េប្រវ៉ាបញ្ជាពួកអាកងអាគអាចម៍ យករថក្រោះ រថពាសដែក
    ទៅចាំបាញ់សម្លាប់ប្រជាជនខ្មែរធ្វើបាតុកម្ម ព្រោះមេចោរប្លន់អំណាច ហ៊ុន សែន មិនព្រមចុះចេញពីតំណែងទេ
    ទោះជាប្រជាជនធាក់ក្បាល តិះដៀលច្រាស់ឆ្អេះយ៉ាងណាក៍ដោយ !

  10. lolo says:

    The guy who made this tap of Hun Sen sdeech thinks that every body is still 2 years old.
    Would every body believe that Hun Sen said like that? It is funny!
    If Hun Sen turns to crazy mental sickness, he would never say that word.
    Cam News! we are not a 2 years old kids.

  11. Strey Khmer says:

    Hun Sen said ” If he lost the election, he will start the war.”
    Now, he is staring the war against with people in Cambodia
    who harmless and bare hands.
    Where is the money that Hun Sen got from to support the
    soldiers to against people in the Cambodia?

  12. siwatha says:

    Mr. Hun Sen should step down peacefully and help support the new party from behind, let other party have a chance to serve the country to, I think working together are still the same gold for our counry the samething…

  13. Free and Fair says:

    I think it is the real voice of HS, not face fake, but to me it is nothing wrong with him this word to say, as a leader can psychologically and/or politically say to our subordinates, it is leadership style only. it is psychology/tactic to improve his people to work harder or to test his people. People rather to close this deal not to go further, as opposition party is not ready to lead the country yet. Opposition Party needs more to be ready not now.

  14. ប្រជាជនខ្មែរ says:

    ហ៊ុន សែន ជាជនក្បត់ពាក្យសន្យាភូតភខ្លួនឯង!
    បើសូម្បីតែខ្លួនឯងកុហក់ខ្លួនឯងទៅហើយ ទោះជាទៅនិយាជាមួយឆ្កែតាមចិញ្ចើមថ្នល់
    ក៍វាមិនយកក្ដិតស្ដាប់ដែរ!
    កន្លងមក ហ៊ុន សែន ធ្លាប់សន្យាកាត់ក្បាលចោល បើទប់ស្កាត់អំពើកាប់ឈើខុសច្បាប់មិនបាន
    ប៉ុន្តែ ហ៊ុន សែន កំសាកខ្លាចងាប់ជាងកូនមាន់ទៅទៀត!
    មុនពេលបោះឆ្នោត ហ៊ុន សែន សន្យាថាបើចាញ់ឆ្នោតសុខចិត្តចុះចេញពីតំណែង
    ប៉ុន្តែ ហ៊ុន សែន មុខក្រាស់សែនក្រាស់អត់កេរ្តិ៍ខ្មាស់ជាងសត្វឆ្កែអង្គេស៊ីទៅទៀត!
    ប្រជាជនខ្មែរគ្មានអីត្រូវយកគូថស្ដាប់ពូជអាត្រកូលហ៊ុនភូតភ កុហក់បោកប្រាស់ទៀតទេ ។