រដ្ឋសភាសង់របងបន្ថែម ដើម្បីសុវត្ថិភាព​​តំណាងរាស្ត្រ និងប្រឆាំងចោរលួច

ថ្ងៃ ចន្ទ 19 សីហា 2013
ដោយ លាង ដឺលុច
RFI

រដ្ឋសភា​ជាតិ​បាន​បើកការដ្ឋាន​សាងសង់​របងដែក​មួយជាន់ទៀត លើសពី​របង​បេតុងដែល​ខ្ពស់ និង​​រឹងមាំ​រួច​ហើយនោះ។ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​បាន​​ពន្យល់ ប្រាប់​ថា របង​​មួយ​​បន្ថែម​ទៀត​ត្រូវ​​សាងសង់​ព័ន្ធ​ជុំវិញ​​រដ្ឋសភា ត្រូវ​ធ្វើឡើង​ដើម្បីពង្រឹង​សន្តិសុខ សុវត្ថិភាព​​តំណាងរាស្ត្រ ​ទ្រព្យ​សម្បត្តិរដ្ឋសភា និង​ចោរលួចផង។

កម្មករ​កំពុង​​ធ្វើរបង​​បន្ថែម​ពីលើ​របង​រដ្ឋសភា​។ @Siv Channa

សេចក្តី​រាយការ​ណ៏របស់​ លាង ដឺលុច

(01:21)

អាគាររដ្ឋសភាថ្មីរបស់កម្ពុជាដែលមានតម្លៃជិត៣០លានដុល្លារ ហើយ​ដែល​ត្រូវ​បាន​សម្ពោធ​នៅ​ក្នុង​ឆ្នាំ២០០៧​នោះ នៅ​មិន​ទាន់​មាន​សុវត្ថិភាព​ល្អ​នៅ​ឡើយ​ទេ។ ជាង​មួយ​សប្តាហ៍​ហើយ ​នៅ​ពេល​នេះ រដ្ឋសភា​បាន​បើក​ការដ្ឋាន​សាងសង់​របង​មួយ​ជាន់​ទៀត ​ហ៊ុំព័ទ្ធ​ពី​ក្រៅ​របង​បេតុង​របស់​រដ្ឋសភា​ទាំងមូល។ របងថ្មី​នេះមាន​កំពស់១,៦៥ម៉ែត្រ។

លោកជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា ​បាន​ពន្យល់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការ​សាងសង់​របងរដ្ឋសភាថែមមួយជាន់ទៀតនេះ មាន​គោលដៅ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាពបន្ថែមទៀតនៅក្នុងរដ្ឋសភា។ លោកបញ្ជាក់ថា ក្រៅ​ពី​ការ​ផ្តល់សុវត្ថិភាព​បន្ថែម ដល់​អ្នកតំណាងរាស្ត្រ និងការពារទ្រព្យសម្បត្តិនៅក្នុងរដ្ឋសភា ការ​សាងសង់​​​របង​បន្ថែម​នេះ ក៏​ដើម្បី​បញ្ចៀស​​ចោរ​លួចផងដែរ។ ហើយការសាងសង់របងនេះ នឹង​​ត្រូវបញ្ចប់​អោយ​បានមុន​ ការ​បើក​​សម័យ​ប្រជុំរដ្ឋសភាដំបូងនៃ​នីតិកាលថ្មីនេះ។

លោក ជាម យៀប បាន​ច្រានចោល​​ការ​សង្ស័យ​ដែល​ភ្ជាប់​ការដ្ឋានសាងសង់​របង​រដ្ឋសភា​នេះ​ទៅ​នឹង​បញ្ហាតាន​តឹង​​ផ្នែក​នយោបាយ ​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ។ ភាព​តានតឹង​ដែល​បាន​កើត​​ឡើង​​ដោយសារ​គម្រោងធ្វើមហាបាតុកម្ម​របស់គណបក្សសង្គ្រោះជាតិ និង​ការ​ដាក់​ពង្រាយកម្លាំង​ប្រដាប់អាវុធ ដែល​ថ្នាក់ដឹកនាំផ្នែកសមត្ថកិច្ចអះអាងថា ដើម្បី​ធានា​សន្តិសុខ និង​ស​ណ្តាប់ធ្នាប់នោះ។

សារព័ត៌មានបានផ្សាយជាបន្តបន្ទាប់ អំពី​ការចល័តសព្វាវុធធុនធ្ងន់ និង​កង​កម្លាំង​ប្រដាប់​អាវុធ។ ចុងក្រោយនេះ គេក៏ប្រទះឃើញរបងបន្លាលួសជាច្រើន និងរថយន្តពន្លត់អគ្គីភ័យ ត្រូវ​បាន​គេ​ដាក់​ត្រៀម​ នៅ​ក្នុង​ទីធ្លានៃរាជាយស្ម័យយាន៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

5 Responses to "រដ្ឋសភាសង់របងបន្ថែម ដើម្បីសុវត្ថិភាព​​តំណាងរាស្ត្រ និងប្រឆាំងចោរលួច"

  1. socheat says:

    សម័យតេជោទាល់តែធ្វើរបងអោយច្រើនជាន់បន្តិចទើបបាន ព្រោះសំបូរចោរណាស់ ។

  2. Mao says:

    សូម្បីតែចោរលួចសន្លឹកឆ្នោតក័មានដែរ ប្រហែលជាមានចោរលួចកៅអីសភាទៀតមើលទៅ បានជាខំធ្វើរបងថែមមួយជាន់ទៀត

  3. សន្តិភាព says:

    កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ

    បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!

    មិនអាចធ្វើបុណ្យលាងបាបបានទេ។

    សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!

    អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន​ និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង

    ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង

    មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត

    ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ

    សម្បត្ត ប្រពន្ធកូនបានឡើយ។

    ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន

    ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ

    នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង

    និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។

    ===================

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!

    ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!

  4. ប្រជាពលរដ្ឋភ្ណំពេញ says:

    ហាស់​​ ហា គួរឲ្យអស់សំណើចណស់ ប្រទេសកម្ពុជាពិតជាសម្បូរចោរមែន ដល់ថ្នាក់ហ៊ានចូលលួច

    ក្នុងមន្ទីរសភាជាតិ​ ។ វា មិនត្រឹមតែលួចសន្លឹកឆ្នោតនៅក្នុង គ​ ជ​ ប ទេ វាហ៊ានលួចក្នុងសភាទៀត។​​​

    ប្រហែលពួកចោរមកពីប្រទេសយួនហើយមើលទៅ !!!!!!!!! តើមិនឲ្យប្រជាជនមិនព្រួយម្តេចបាន? ? ?

    បើសភាជាតិភ័យយ៉ាងនេះទៅហើយ​​ ! !​!

  5. . says:

    ប្រទេសកម្ពុជាពិតជាសម្បូរចោរមែន សភាជាតិ​ ការពារតែខ្លួន ចុះប្រជាជានគិតយ៉ាងណា?