Monday, 19 August 2013
តុង សុប្រាជ្ញ
ភ្នំពេញ ប៉ុស្តិ៍
«នៅក្រុងលក់ដី នៅព្រៃលក់ឈើ!» នេះគឺជាសុភាសិតថ្មីមួយហើយជាក់ស្តែងទៀត។ បន្ទាប់ពីបានស្ដាប់ឮអ្នកលក់តុទូ ដែលលក់នៅតាមបណ្តាខេត្តសម្បូរព្រៃឈើ ខ្ញុំចាំពាក្យមួយដែលអ្នកលក់ថា៖ «បើឈើកាប់ដូចសព្វថ្ងៃនេះ តែមួយអាណត្តិ ៥ ឆ្នាំក្រោយនេះទៀត គឺល្មមម៉ាអស់ឈើប្រណីត»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកខ្មែរមានគ្រោះធម្មជាតិចម្លែកៗជាច្រើនដូចជា រន្ទះបាញ់ និងខ្យល់ព្យុះ។ កាលពីដើមឆ្នាំនេះ នៅភាគខាងលិច ខ្យល់ព្យុះបក់បោកប៉ើងផ្ទះពលរដ្ឋរាប់ពាន់ខ្នង និងសេចក្តីស្លាប់ធ្លាក់លើពលរដ្ឋក្រីក្រទៀត គឺជាទីកន្លែងមិនធ្លាប់កកើតមានឡើង។ មកដល់ជិតចុងឆ្នាំវិញ គឺទឹកលិច ខេត្តមួយចំនួន នៅភាគខាងជើងឆៀងខាងលិច មានខេត្ត បន្ទាយមានជ័យ ខេត្ត ឧត្តរមានជ័យ និងខេត្ត ព្រះវិហារ បើគិតមកដល់ថ្ងៃទី១៨ សីហា គឺមានមនុស្សស្លាប់ដោយសារទឹកជំនន់ចំនួន ៩ នាក់ និងជម្លៀសពីផ្ទះសម្បែងចំនួន ៤៤៧ គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព។
នៅកម្ពុជា ជាធម្មតានៅរដូវវស្សា គឺគេភ័យព្រួយ និងការពារតែខេត្តណា ដែលនៅតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាបទេតែខេត្តទាំង ៣ នេះ មិននៅជាប់នឹងទន្លេសាបឯណា ហេតុអីគ្រាន់តែភ្លៀងធ្លាក់មកធម្មតាសោះ ដល់ថ្នាក់លិចទឹក? ហើយបើមើលទៅទីតាំងភូមិសាស្ត្រ និងព័ត៌មានរបស់ថៃ គឺទឹកមិនលិចនៅប្រទេសថៃ ដែលមានខេត្តជាប់នឹងប្រទេសកម្ពុជាទេ គឺមានតែលិចនៅតំបន់ភាគខាងជើង នៅខេត្ត ឈៀងម៉ៃ ប៉ុណ្ណោះ។ ដូច្នេះគឺមានតែខេត្ត បន្ទាយមានជ័យ ដែលលិចនោះមកពីតំបន់ទាបជាង ប្រទេស ថៃតែប៉ុណ្ណឹង រីឯខេត្ត ឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ទឹកសុទ្ធតែទឹកភ្លៀងធ្លាក់ ពីភ្នំ ដងរែកមកចូលស្ទឹងទាំងអស់ដែលធ្វើឲ្យជន់លិចនោះ មិនមែនហូរមកពីថៃទេ គឺមកពីអស់ដើមឈើធំៗជួយទប់ទឹកភ្លៀងដែលហូរបាក់ជង្ហុកធំៗ មិនអាចទប់បាន ហើយខេត្តទាំង ៣ នោះគឺអ្នកកាប់ឈើ គេនាំគ្នាកាប់យ៉ាងសប្បាយគគ្រឹកគគ្រេងបែបអនាធិបតេយ្យ។ ហ្នឹងហើយជាលទ្ធផលអាក្រក់ នៃការកាប់បំផ្លាញព្រៃឈើនោះ។ តែជាផលវិបាកគឺប្រជាពលរដ្ឋក្រីក្រតូចតាចរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ទាំងនោះទៅវិញទេជាអ្នករងគ្រោះនោះ រីឯមន្ត្រីធំៗ និងមេៗឈ្មួញជួញដូរឈើនៅខេត្តទាំងនោះវិញនៅផ្ទះវីឡាស្កឹមស្កៃដេកក្នុងម៉ាស៊ីនត្រជាក់យ៉ាងគ្រហើៗ។
គេសង្កេតឃើញថា ដល់ពេលមានគ្រោះទឹកជំនន់ហើយ គេឃើញកាកបាទក្រហម និងអាជ្ញាធរចុះចែកអំណោយ មួយកញ្ចប់ៗម្នាក់មើលទៅហាក់បីដូចជាជួយសម្បើមណាស់រួម សុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ទន្ទឹមនឹងគ្នានោះ ការចែកអំណោយបណ្តើរសម្លឹងឃើញសន្លឹកឆ្នោតពីអ្នករងគ្រោះដែរ។
តាមពិតអំណោយបានតែរយៈពេលខ្លីទេ តែផលប៉ះពាល់ទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋវិញច្រើនជាងអំណោយ ១០០ ដងឯណោះ ស្រូវ និងផលដំណាំខូចអស់ ហើយពួកគាត់ប្រឈមមុខនឹងជំងឺឆ្លង និងខាតពេលវេលាសម្បើមណាស់។ មិនបាច់គិតវែងឆ្ងាយទេ គ្រាន់យើងរើផ្ទះពីផ្ទះមួយទៅផ្ទះមួយ យើងពិបាកប៉ុនណា? ចុះទម្រាំប្រជាពលរដ្ឋរងគ្រោះទាំងនោះ រើអីវ៉ាន់ហើយ មើលកូនចៅបាយទឹក និងសត្វពាហនៈរបស់ពួកគាត់ទៀត។ រីឯអាជ្ញាធរដែនដីបានត្រឹមតែប្រកាសព័ត៌មានថាឲ្យប្រុងប្រយ័ត្ន តែតាមពិតពួកគាត់ត្រូវតែប្រុងប្រយ័ត្នរួចជាស្រេចហើយ ព្រោះទឹកជន់មកដល់ហើយនោះ។ តែបើអាជ្ញាធរដែនដីដើរប្រកាសក្នុងព្រៃថា ឲ្យឈប់កាប់ឈើទើបត្រូវជាង មានទៅអ៊ីចឹងអីគឺមានតែកាងឈើឲ្យឈ្មួញទៀត បែរជាធ្វើបាបប្រជាពលរដ្ឋចូលព្រៃការពារឈើទៅវិញ ហើយ ៥ ឆ្នាំក្រោយនេះទៀត គឺជនជាតិដើមភាគតិចដែលរកស៊ីដោយសារតែអនុផលព្រៃឈើ មិនដឹងជារកអ្វីទទួលទាន ហើយសត្វព្រៃក៏វិនាសហិនហោចដែរ។
ជា លទ្ធផលជាក់ស្តែង តាមរយៈការប្រកាសលទ្ធផលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិ ទី៥នេះជាបឋមដោយ គ.ជ.ប គឺ ២២ កៅអីរបស់គណបក្សកាន់អំណាចត្រូវបានបាត់បង់ ដែលមិនរំពឹងគិតថាបាត់ដល់ថ្នាក់ហ្នឹងមិនគួរឲ្យជឿសោះ។ ព្រៃឈើគឺជាមូលហេតុចម្បងមួយដែលបណ្ដាលឲ្យបាត់កៅអីនេះ ព្រោះប៉ះពាល់ដល់ប្រជាពលរដ្ឋភាគច្រើន។ បើការពារព្រៃឈើមិនបាននោះទេ កុំថាឡើយបាត់ ២២ កៅអី គឺប្រហែលជាសល់តែកៅអីនៅផ្ទះទេ ដែលមិនបាត់នោះ។ នៅពេលឃោសនាមុនបោះឆ្នោត បក្សកាន់អំណាចលើកឡើងពីការកសាងឡើងពីបាតដៃទទេ រហូតដល់រីកចម្រើនមកទល់សព្វថ្ងៃនេះ តែផ្ទុយទៅនឹងការអភិវឌ្ឍបែបនេះគឺ ព្រៃឈើវិញគឺដើរច្រាសទិស ពីព្រៃឈើ ៧៣ ភាគរយនៃផ្ទៃប្រទេសទៅរកសូន្យវិញ? ទីបំផុតកម្ពុជាទទួលបណ្តាសាពីធម្មជាតិដូចគ្នា គឺលិចទឹកដូចគ្នានៅរដូវវស្សា។ ដូច្នេះរាជរដ្ឋាភិបាលថ្មីត្រូវតែមានចំណាត់ការរឿងព្រៃឈើដែលនៅសល់ និងត្រូវតែដាំឈើថ្មីបន្ថែមទៀត ក្រែងស្រង់ដើមយកកៅអីមកវិញបានខ្លះ៕
សូមផ្តល់យោបល់តាមរយៈ soprach.tong@phnom penhpost.com
នៅចាំអីទៀតបើមិនប្រញាប់ដូរមេដឹកនាំទេ គឺច្បាស់ជាអស់ទឹកដីនៅទៀត កូនខ្មែរអើយ!
=====
បើចាញ់គេហើយហេតុអីក៏នៅតែក្រាញមិនព្រមចុះចេញពីតំណែងអិចឹង??? អីក៏យ៉ាប់ម្លេះ???
———————-
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការបំរើប្រជាពលរដ្ឋមិនមែនបំរើផលប្រយោជន៍បុគ្គលនិង
ក្រុមបក្សពួកកាន់អំណាចនោះទេ ។
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើការស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋមិនមែនរបស់រដ្ឋាភិបាលកាន់
អំណាចឬបក្សកាន់អំណាចនោះទេ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទណាម្នាក់វាយ
ប្រហារឬធ្វើអត្ថឃាតមកលើប្រជាជន នោះបានន័យថាមិនបំរើផលប្រយោជន៍ឲ្យប្រជាជនទេ
គឺបំរើផលប្រយោជន៍ឲ្យបុគ្គល បក្សបុគ្គ គឺជាខ្មាំងសត្រូវរបស់ប្រជាជនខ្មែរ ពេលនោះចលនាតស៊ូ
ទូទាំងប្រទេសប្រាកដជាក្រោកឡើងតតាំងរកសិទ្ធិសេរីភាព និងការរស់នៅក្រោមក្រសែភ្នែកនិង
ក្តីសង្ឃឹមរបស់ប្រទេសវៀតណាមដែលមិនចាំបាច់ធ្វើសង្គ្រាមយូរនិងខាតបង់កម្លាំងទព័ច្រើន។
តើរបៀបនេះឬដែលហៅថាអ្នកដឹកនាំវៃឆ្លាត ស្រឡាញ់ប្រជាជន ស្រឡាញ់សន្តិភាព រកសន្តិភាព
សេចក្តីសុខសាន្តជូនប្រជារាស្រ្ត?
តើស្រឡាញ់ភាពសុខសាន្ត សន្តិភាព ឬ ស្រឡាញ់អំណាច៉????? ប្រជាជននៅទូទាំងពិភពលោក
លោកចេះធ្វើការវិភាគនិងពិចារណាគិតឃើញយ៉ាងច្បាស់ សូម្បីតែកូនក្មេងក៏ចេះគិតឃើញដែរ។
=======
បើវាពិបាកខ្លាំងពេក ណ្ហើយកុំនៅយូរពេកវាយគ្នាឲ្យណាណីតែម្តងទៅ! យី កាលមុនធ្លាប់
លីអាបេ40 ឈូសអាក្រោះ ចុះឥឡូវយើងដូរមកលីអាអំប្រាស់វិញម្តងមើល ចង់សាកលមើល
ខ្លាំងណាស់តើអាសម្លេងវានិងយ៉ាងម៉េចដែរ តើវានៅដូចកាលពីថ្ងៃទី០៥ ទី០៦ លើកមុនទៀត
ទេ ។ ខ្មោចអាភុនភាពវាមកក្សឹបដាក់ត្រចៀកថាសម្លេងវានៅដូចកាលផ្លូវបំបែកពេទ្យលោកសង្ឃ
អីចឹង! មានអីត្រឹមតែអាក្រោះធ្វើពីដែកនិង។ បែរជាលោកបងញ៉ឹកប៊ុនឆៃ ចង់តែសោចទេរត់ឲ្យ
បាតជើងសព្រាតកាត់ភូមិពោងពាយ បឹងបាយ៉ាប រួចទំលាក់អាវុធខ្លីចោល ក៏សំដៅឃ្មួញអន្លង់
កាង៉ានរហូតស្ទឹងកំបុតកប់ស្រូវ។ កាលនោះ អាអំប្រាស់នៅលើស្មាយើងស្ទើតែឈូសអាក្រោះ
មួយមកពីភ្នំពេញថ្មីជិតក្លោងទ្វារវត្តសំរោងអណ្តែតទៀត។ ពេលនេះកាណុងយើងគឺគាំទ្រសិទ្ធិ
សេរីភាពរបស់ប្រជាជន គាំទ្រយុត្តិធម៌ មិនគាំទ្រអ្នកដែលមានវៀតណាមនៅពីក្រោយ គាំទ្របក្ស
ណាដែលសង្គ្រោះជាតិ ។
(ហាមអ្នកគាំទ្រឬប្រឆាំងងប់ងល់វិភាគ)តម្លៃនៃសន្តិភាពសំរាប់កម្ពុជាដូចបច្ចុប្បន្ននេះ គឺវាមានតម្លៃខ្ពស់មហាសាលមិនអាចកាត់ថ្លៃបាន។ សូមចូលរួមប្រៀបធៀបទាំងអស់គ្នារវាង«សន្តិភាព +ការអភិវឌ្ឍន៍សន្សឹមៗ» និង «សង្គ្រាម+ការអភិវឌ្ឍន៍លឿន»។
១) សន្តិភាព + ការអភិវឌ្ឍន៍សន្សឹមៗ= ទិដ្ឋភាពនេះយើងបានឃើញទាំងអស់គ្នាហើយ នាពេលបច្ចុប្បន្ន រួមមាន
– ការអភិវឌ្ឍន៍(ឃើញនឹងភ្នែកទាំងអស់គ្នាមិនចាំបាច់ធ្វើការបកស្រាយ)
– គ្មានសង្គ្រាម(គ្មានចលាចលសង្គម តំបន់អបគមន៍ គ្មានគ្រាប់ផ្លោង ប្រជាជនអាចដើរហើរបានគ្រប់ច្រកល្ហកដោយសេរី និងសប្បាយ ជាពិសេសនៅរដូវបុណ្យទានម្តងៗ)
– ទំនាស់ក្នុងសង្គម(មានដូចជា នៅបុរីកីឡា បឹងកក់ និង នៅកន្លែងផ្សេងៗមួយចំនួនទៀត យើងឃើញហើយថា សង្គមកម្ពុជា គឺជាសង្គមនៃគ្រួសារខ្មែរមួយដ៏ធំ តើធ្វើយ៉ាងដូចមេ្តចមិនអោយមានទំនាស់ខ្លះ? ជាក់ស្តែង សូម្បីតែគ្រួសារដ៏តូចរបស់យើងម្នាក់ៗ តែងតែមានទំនាស់កើតឡើងជារឿយៗ)
– ចោរ លួច ប្លន់ (ប្រទេសណាក៏មានដែរ)
– អយុត្តិធម៌ ពុករលួយ បក្សពួក (សំរាប់ចរឹកមនុស្សខ្មែរ ទាំង CNRP ក៏ដូចជា CPP មិនខុសគ្នាទេ តែអាចធ្វើការកែលំអរបាន តាមរយះការអប់រំ និង វិធានការច្បាប់។ហើយប្រទេសទាំងអស់នៅលើពិភពលោកមិនទាន់មានប្រទេសណាមួយអាចលុបបំបាត់បានទាំងស្រុងទេ។ លទ្ធផលនៃការបោះឆ្នោតសំរាប់នីតិកាលទី៥ នឹងជួយកែលំអរយ៉ាងខ្លាំងនៅក្នុងផ្នែកនេះ)
– ស្មារតីនិងមនសិការស្នេហាជាតិ(ចំណុចនេះគ្រប់បេះដូងខ្មែរម្នាក់ៗមិនខុសគ្នាទេ កន្លងមកយើងបានឃើញស្រាប់ហើយ នៅក្នុងជំលោះទឹកដីរវាងកម្ពុជានិងថៃ ការទាមទារទឹកដី កោះ ពីវៀតណាម។ ការហូរចូលជនជាតិវៀតណាមមករស់នៅកម្ពុជា ករណីនេះយើងអាចទប់ស្កាត់បានតាមរយះការពង្រឹងច្បាប់អន្តោប្រវេសន៍ លទ្ធផលបោះឆ្នោតសារនេះ ក៏ជួយទប់ស្កាត់លំហូរនេះបានច្រើនដែរ។
២)សង្គ្រាម+ការអភិវឌ្ឍន៍លឿន= មានអ្នកខ្លះនិយាយថាបើCPPចាញ់ឆ្នោតប្រទេសនឹងមានសង្គ្រាម(វាពិតជានឹងកើតមានយ៉ាងពិតប្រាកដ ដោយសំអាងហេតុផលជាច្រើន តែយើងមិនអាចយកមកបញ្ចាក់បាន)។ ដូច្នេះកាលបើសង្គ្រាមកើតឡើងហើយ ទោះបីជាថ្នាក់ដឹកនាំCNRPពូកែអភិវឌ្ឍន៍ប្រទេសយ៉ាងណាក៏ដោយ ក៏ទៅមិនរួចដែរ។
សន្និដ្ឋាន: យើងមិនត្រូវការផ្លាស់ផ្តូរទេ តែយើងត្រូវការកំណែទំរង់ដ៏ស៊ីជំរៅមួយ។
ឧទាហរណ៍ ដូចជាការលើកឡើងរបស់អត្ថបទខាងលើពិតជាមិនខុសទេ យើងសង្កេតឃើញថា ក្នុងរយះពេល៣ឆ្នាំចុងក្រោយនេះ បាតុភូតខ្យល់ព្យុះបានកើតមានឡើងយ៉ាងចំឡែក មកលើប្រទេសកម្ពុជាយើងនេះ។ បាតុភូតខ្យល់ព្យុះនេះវាកើតមាន ស្របពេលដែលមានការកាប់បំផ្លាញព្រៃឈើ យ៉ាងគំហ៊ុកនារយះពេល២ ទៅ ៣ ឆ្នាំចុងក្រោយនេះ។
ជាអនុសាសន៍ សូមមេត្តា ដាក់បន្ទុកទៅលើអង្គភាពជំនាញ ជាជាងការបង្កើតគណកម្មការចំរុះ ដែលនាំអោយអង្គភាពជំនាញជិះសេះលែងដៃ គិតតែរកប្រយោជន៍ផ្ទាល់ខ្លួន បន្ទោសតែសភាពការណ៍ដើម្បីគេចវេសពីការទទួលខុសត្រូវ។ ថ្នាក់ដឹកCPPត្រូវតែហ៊ានកាត់ដៃជើងដែលមានជំងឺមហារីកចោល បើមិនដូច្នេះទេនឹងនាំអោយស្លាប់ទាំងខ្លួនតែម្តង។
ពីខ្ញុំ មូ ដិន!