អនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមានថា បើលោក ហ៊ុន សែន និងក្រុមរបស់លោកហ៊ានប្រើប្រាស់កម្លាំងយោធាប្រឆាំងបាតុករនោះ គឺទាំងលោកនាយករដ្ឋមន្ត្រី និងមន្ត្រីក្រោមបង្គាប់របស់លោក ត្រូវប្រឈមមុខពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ដោយ ម៉ម មុនីរតន៍
2013-08-19
RFA

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងមហាបាតុកម្ម នាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣។ RFA/Den Ayuthea
ការថ្លែងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងនៅគ្រាលោកជួបពលរដ្ឋចំនួន ២ស្រុក គឺស្រុកអង្គរជ័យ និងស្រុកឈូក ខេត្តកំពត នៅថ្ងៃទី១៩ សីហា។ លោកបន្តថាតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងមិនលើកលែងឲ្យលោក ហ៊ុន សែន ប្រសិនបើលោកនៅតែបន្តប្រើប្រាស់កម្លាំងយោធាប្រឆាំងក្រុមបាតុករពិតមែននោះ ព្រោះប្រទេសកម្ពុជា គឺជាសមាជិករបស់ស្ថាប័នមួយនេះ។
បើទោះជាបែបណា ការជួបអ្នកគាំទ្រនៅតាមមូលដ្ឋានដែលមេបក្សប្រឆាំងតែងធ្វើក្រោយថ្ងៃបោះឆ្នោត ហើយតែងធ្វើដំណើររួមគ្នានោះ នៅពេលនេះ លោក សម រង្ស៊ី មិនបានបង្ហាញវត្តមានជាមួយលោក កឹម សុខា នៅក្នុងពិធីនៅព្រឹកថ្ងៃច័ន្ទ នេះទេ។
លោក កឹម សុខា បានឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ខកខានក្នុងការចូលរួមនេះ ព្រោះត្រូវបំពេញកិច្ចការមួយចំនួនជាមួយអង្គទូតប្រចាំប្រទេសកម្ពុជា។
ផ្ទុយពីការថ្លែងរបស់លោក កឹម សុខា លោករដ្ឋលេខាធិការ ផៃ ស៊ីផាន និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីវិញ អះអាងថា បើការធ្វើការបាតុកម្មរបស់បក្សប្រឆាំងនេះស្របទៅនឹងច្បាប់ គឺពុំមានអ្វីទាស់ខុសនោះឡើយ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា បើបាតុកម្មនោះឈានដល់មានវិបត្តិកើតឡើង អ្នកដឹកនាំបាតុកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
នៅចំពោះមុខអ្នកគាំទ្រជាង ១ពាន់នាក់ នៅស្រុកឈូក និងស្រុកអង្គរជ័យ លោក កឹម សុខា និយាយថា អ្នកដែលទទួលខុសត្រូវករណីនេះ គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញទេ។ លោកចាត់ទុកថា បក្សកាន់អំណាចមួយនេះ ព្យាយាមច្រានចោលម្ដងជាពីរដងនូវយន្តការដោះស្រាយវិបត្តិនយោបាយ ដែលស្នើដោយបក្សប្រឆាំងក្នុងការទាមទារឲ្យអង្គការសហប្រជាជាតិ ចូលរួមសង្កេតការណ៍ក្នុងក្រុមគណៈកម្មការចម្រុះ ដើម្បីរកការពិតពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត។
អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី គិតថា ច្បាប់អន្តរជាតិពិតជាមានប្រសិទ្ធភាពសម្រាប់វិបត្តិនយោបាយនៅកម្ពុជា។ ទោះជាបែបណា លោកយល់ថា ភាគីទាំងពីរគួរបើកការចរចាណាមួយ ប្រសើរជាងទុកឲ្យសភាពការណ៍ទុំជោរហើយទើបដោះស្រាយ។
បរិបទនយោបាយនៅកម្ពុជា ការបោះឆ្នោតតែងជាប់គាំងក្រោយថ្ងៃបោះឆ្នោតរួចជាដរាប ក៏ប៉ុន្តែទោះជាបែបណា នៅនាទីចុងក្រោយនឹងអាចទម្លាយភាពទាល់ច្រកនេះបាន ដោយមានការសម្របសម្រួលផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកគាំទ្របក្សសង្គ្រោះជាតិត្រៀមចូលរួមធ្វើមហាបាតុកម្មអហិង្សា
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- តូបអាជីវករសកម្មជនបក្សសង្គ្រោះជាតិខេត្តកណ្ដាលត្រូវគេលួចដុត
- តើលោក ហ៊ុន សែន ពិតជានិយាយថាបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតមែនឬ?
- ប្រធានគណបក្សខ្មែរឈប់ក្រព្រមានបក្សជាប់ឆ្នោតពីអស្ថិរភាពនយោបាយ
- តុលាការសម្រេចឃុំយុវវ័យ៤នាក់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- ពលរដ្ឋមួយចំនួនកាន់តែភ័យខ្លាចចំពោះការបន្ថែមរថពាសដែក
- តួនាទីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសង្គមកម្ពុជា
- គ.ជ.ប.បញ្ចប់នីតិវិធីដោះស្រាយបណ្ដឹងរបស់បក្សនយោបាយ
Political compromise with the dictator ? impossible.
The world has been watching very closely on Hun Sen’s armies invading the Cambodian people. If they hurt the peacefully contesters, the world would soon declare war on Hun Sen. For ex, when the armies of Adolf Hitler, the Nazi ruler of Germany, invaded Poland, and sent everyone to Hitler’s death camps ,World War II. The Britain and France declare war on Germany later on the Americans and Russians join with them.
World War II ended in 1945, when Hitler’s armies were routed in the East by the Russians and in the West by the Americans and the British (English).
When Hitler knew the war was lost. To escape the “disgrace”(a shameful) of surrender the German dictator committed suicide in his Berlin headquarter.
Crazy Kim Sokha! If the demonstration is peace and safe way, no one would do anything. This is the goal of the government.
Chers compatriotes,
Ne laissez vous pas attirer par l’appel de Kem Sokha. Une telle démonstation serait très dangeureuse pour le pays et notre nation. Ce sont vous qui sont les premiers à devenir victimes du service de l’ordre, alors tandis que lui, a pu échapper sain et sauf. Finalement, il deviendrait un député qui gagnerait plus de 2 milles dollars/mois au moment que vous ne toucherez rien.
Regardez un peu plus loin de ce qui se passe ailleurs, hors du Cambodge.
Vous avez regardé à la télé de la répression massive contre les manifestants pacifiques ou violents. C’est normal, l’autorité ne laisse faire n’importe quoi. Revenez à la raison.
Crazy Former Hia Lola, u have to go ur homeland (youn) soon.