ប្រជាពលរដ្ឋ ឬម្ចាស់ឆ្នោត មួយចំនួន បង្ហាញឆន្ទៈចូលរួមធ្វើមហាបាតុកម្មអហិង្សា បើសិនគ្មានដំណោះស្រាយជុំវិញភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ដោយ ដែន អយុធ្យា
2013-08-19
RFA

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅកណ្ដាលហ្វូងអ្នកគាំទ្រ នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១៣។ RFA/Mom Sophon
ស្របពេលនេះដែរ មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បង្ហាញឆន្ទៈបន្តជួបពិភាក្សាគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយដោយសន្តិវិធី មុននឹងឈានដល់ធ្វើមហាបាតុកម្ម។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនអះអាងថា បើបក្សប្រឆាំងមិនទទួលយកវត្តមានរបស់មន្ត្រី គ.ជ.ប ឲ្យធ្វើជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយទេ ពួកគេមិនចូលរួមឡើយ។
មហាបាតុកម្មអហិង្សារបស់ម្ចាស់ឆ្នោតទំនងជានឹងអាចកើតមាន ប្រសិនបើភាពមិនប្រក្រតីដែលកើតមានក្នុងពេលបោះឆ្នោតសភាអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ផ្នែកពាក់ព័ន្ធមិនបានដោះស្រាយនោះទេ។
នៅតាមវេទិកាជួបជាមួយម្ចាស់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទ ទី១៩ ខែសីហា នាខេត្តកំពត និងខេត្តផ្សេងៗ ប្រជាពលរដ្ឋបានត្រៀមលក្ខណៈចូលរួមធ្វើមហាបាតុកម្មជាស្រេច ដើម្បីទាមទារឲ្យមានដំណោះស្រាយចំពោះលទ្ធផលបោះឆ្នោត។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់សុខចិត្តលះបង់ពេលវេលា ថវិកា និងកម្លាំងកាយចិត្ត ដើម្បីទៅចូលរួមធ្វើមហាបាតុកម្មនៅពេលគណបក្សសង្គ្រោះជាតិ កំណត់ពេលវេលាច្បាស់លាស់។
មិនមែនមានតែប្រជាពលរដ្ឋខេត្តកំពតទេ ដែលបង្ហាញឆន្ទៈចូលរួមធ្វើមហាបាតុកម្មអហិង្សា ម្ចាស់ឆ្នោតនៅរាជធានី ខេត្តផ្សេងៗទៀត មានដូចជានៅខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រៃវែង កំពង់ចាម កណ្តាល និងនៅរាជធានីភ្នំពេញ ជាដើម ក៏បានត្រៀមខ្លួនចូលរួមមហាបាតុកម្មអហិង្សា ដើម្បីតវ៉ាលទ្ធផលឆ្នោតនេះដែរ។
បន្ថែមលើនេះ ម្ចាស់ឆ្នោតបានស្នើដល់មេដឹកនាំបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាទេ បើភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិទី៥ មិនទាន់បានដោះស្រាយដោយយុត្តិធម៌នោះ។
ម្ចាស់ឆ្នោតឲ្យដឹងថា ពួកគេមិនញញើត ឬមិនព្រួយបារម្ភចំពោះសកម្មភាពពង្រាយកងកម្លាំងចម្រុះ និងសព្វាវុធរបស់រដ្ឋាភិបាលក្នុងប៉ុន្មានថ្ងៃមកនេះ ដើម្បីត្រៀមទប់ស្កាត់មហាបាតុកម្មនោះទេ។ នៅក្នុងវេទិកាជួបជាមួយម្ចាស់ឆ្នោតនាទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែសីហា ម្ចាស់ឆ្នោតក៏បានប្រកាសចូលរួមគាំទ្រគម្រោងធ្វើមហាបាតុកម្មអហិង្សា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និង គ.ជ.ប ផ្ដល់យុត្តិធម៌លើលទ្ធផលឆ្នោតនេះដែរ។
បញ្ហានេះដែរ សម្រាប់មន្ត្រីប៉ូលិសចូលនិវត្តន៍រស់នៅរាជធានីភ្នំពេញ ដែលបានតាមដានព្រឹត្តិការណ៍នយោបាយជាប់ជានិច្ចក្រោយការបោះឆ្នោតបានបញ្ចប់ បានស្នើដល់គណបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភាពីការបោះឆ្នោតសភាអាណត្តទី៥ ត្រូវជួបពិភាក្សាគ្នារកដំណោះស្រាយឲ្យបានឆាប់ និងសហការគ្នាដឹកនាំប្រទេសឲ្យបានរីកចម្រើន។
ត្រង់ចំណុចនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ម្ចាស់ឆ្នោតបានគាំទ្រការធ្វើមហាបាតុកម្មអហិង្សា បើគ្មានដំណោះស្រាយពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត។ លោកបញ្ជាក់ថា តាមវេទិកាសាធារណៈនៅតាមរាជធានី ខេត្តនានា ពិសេសនៅខេត្តកំពត នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែសីហា ម្ចាស់ឆ្នោតបានទាមទារមិនឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សប្រជាជនទេ បើលទ្ធផលបោះឆ្នោតមិនដោះស្រាយឲ្យបានត្រឹមត្រូវជាមុននោះទេ។
លោក កឹម សុខា ឲ្យដឹងថា បក្សសង្គ្រោះជាតិ មិនមានចេតនាឲ្យមានធ្វើមហាបាតុកម្មកើតឡើងទេ។ ប៉ុន្តែលោកថា មហាបាតុកម្មនឹងមិនអាចជៀសផុតទេ បើភាពមិនប្រក្រតី ឬការលួចបន្លំសន្លឹកឆ្នោតដែលបក្សប្រឆាំងស្នើឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យដើម្បីស៊ើបអង្កេតមិនបានដោះស្រាយនោះ។ មេបក្សប្រឆាំងរូបនេះបានបង្ហាញឆន្ទៈបន្តជួបពិភាក្សាគ្នាជាមួយគណបក្សប្រជាជន ពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីបញ្ចប់វិវាទផ្សេងៗ។ លោក កឹម សុខា បញ្ជាក់ថា ជម្រើសធ្វើមហាបាតុកម្មអហិង្សារបស់ម្ចាស់ឆ្នោតប្រឆាំងលទ្ធផលបោះឆ្នោត គឺជាជម្រើសចុងក្រោយ។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលមួយចំនួនបានផ្ដល់គំនិតដល់មេដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យរក្សាជំហររបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ អាចនឹងបាត់បង់សំឡេងគាំទ្រនៅថ្ងៃអនាគត។
លោក សន ជ័យ មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិច បានរិះគន់ការអនុវត្តការងាររបស់ស្ថាប័ន គ.ជ.ប ថាមិនឯករាជ្យនិងគ្មានតម្លាភាព។ លោកស្នើឲ្យមេដឹកនាំបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន ត្រូវជួបជជែកគ្នាដើម្បីរកដំណោះស្រាយលើលទ្ធផលបោះឆ្នោតឲ្យបានត្រឹមត្រូវនិងសន្តិវិធី។
មិនខុសគ្នាទេ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាននិយាយថា ទាំងស្ថាប័ន គ.ជ.ប និងគណបក្សនយោបាយដែលទទួលបានអាសនៈក្នុងរដ្ឋសភា គួរជួបពិភាក្សាដោះស្រាយបញ្ហាឲ្យបានឆាប់ ដើម្បីជៀសវាងទំនាស់រីករាលដាលកាន់តែធំ។
ក្រៅពីនេះ លោក រ៉ុង ឈុន ក៏បានរិះគន់ស្ថាប័ន គ.ជ.ប ដែលមិនបានបង្ហាញឯករាជភាពរបស់ខ្លួន បើពិតជាដំណើរការរាប់សន្លឹកឆ្នោត ឬការអនុវត្តផ្សេងៗ ប្រព្រឹត្តទៅបានត្រឹមត្រូវមែននោះ។ លោកគាំទ្រចំពោះសំណើបង្កើតគណៈកម្មការចម្រុះឯករាជ្យ ដើម្បីស៊ើបអង្កេតលើលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
យ៉ាងណាក៏ដោយលោក ជាម យៀប មន្ត្រីជាន់ខ្ពស់និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សំណើបង្កើតគណៈកម្មការស៊ើបអង្កេតលើលទ្ធផលនៃការបោះឆ្នោតរបស់គណបក្សប្រឆាំងមិនអាចទៅរួចទេ បើគ្មានវត្តមាន គ.ជ.ប ជាអាជ្ញាកណ្ដាល។ លោកបន្តថា កិច្ចប្រជុំរវាងក្រុមការងារនៃគណបក្សទាំងពីរពាក់ព័ន្ធនឹងការបោះឆ្នោត នឹងត្រូវធ្វើឡើងបន្តទៀតនៅពេល គ.ជ.ប អញ្ជើញភាគីនីមួយៗឲ្យចូលរួម។
ទោះយ៉ាងណា លោក កឹម សុខា បញ្ជាក់ថា បក្សសង្គ្រោះជាតិ មិនអាចទទួលយក គ.ជ.ប មកធ្វើជាអាជ្ញាកណ្ដាលក្នុងគណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតជាតិនេះទេ ដោយសារតែការអនុវត្តរបស់ គ.ជ.ប មិនឯករាជ្យ ទើបបក្សសង្គ្រោះជាតិ ស្នើឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យការងារបោះឆ្នោតជាថ្មី។
កាលពីថ្ងៃទី៩ ខែសីហា ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបប្រជុំគ្នានៅមន្ទីររដ្ឋសភា ដើម្បីរួមគ្នាបង្កើតគណៈកម្មការត្រួតពិនិត្យពីភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិ។ ប៉ុន្តែកិច្ចប្រជុំនេះ មិនមានលទ្ធផលទេ រហូតមកដល់ពេលនេះ។
ត្រង់ចំណុចនេះ អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យ បានវិភាគថា មហាបាតុកម្មអហិង្សារបស់ម្ចាស់ឆ្នោតអាចនឹងកើតឡើងដោយសារតែបញ្ហាដែលកើតមានជុំវិញការបោះឆ្នោតសភាអាណត្តិទី៥ គណបក្សទទួលបានអាសនៈក្នុងរដ្ឋសភា មិនជួបជជែកគ្នាបញ្ចប់បញ្ហាទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក កឹម សុខា ព្រមានបក្សប្រជាជនរឿងប្រើកម្លាំងយោធាប្រឆាំងបាតុករ
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- តូបអាជីវករសកម្មជនបក្សសង្គ្រោះជាតិខេត្តកណ្ដាលត្រូវគេលួចដុត
- តើលោក ហ៊ុន សែន ពិតជានិយាយថាបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតមែនឬ?
- ប្រធានគណបក្សខ្មែរឈប់ក្រព្រមានបក្សជាប់ឆ្នោតពីអស្ថិរភាពនយោបាយ
- តុលាការសម្រេចឃុំយុវវ័យ៤នាក់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- ពលរដ្ឋមួយចំនួនកាន់តែភ័យខ្លាចចំពោះការបន្ថែមរថពាសដែក
- តួនាទីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងសង្គមកម្ពុជា
- គ.ជ.ប.បញ្ចប់នីតិវិធីដោះស្រាយបណ្ដឹងរបស់បក្សនយោបាយ
– តើ Cam News ផ្សាយព័ត៌មាននេះឬទេ? The Free Press Magazine publishes both sides. The Cam News publishes only one side.
“គណបក្សសង្គ្រោះជាតិបរាជ័យលើការបង្កើតគណៈកម្មាធិការចម្រុះដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត”
(ចេញផ្សាយថ្ងៃទី 19-08-2013, 6:02 pm) | ដោយ៖ អភិសេរី វឌ្ឍនៈ
កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះគណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបដិសេធទាំងស្រុងចំពោះសំណើររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលគណបក្សទាំងពីរនេះបានស្នើទៅ គ.ជ.ប ដើម្បីអោយ គ.ជប. ដោះស្រាយបណ្ដឹងរបស់ពួកគេជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោត នៅអាណត្តិទី៥ ឆ្នាំ២០១៣។
ការបដិសេធមិនព្រមដោះស្រាយភាពជម្រោងជម្រះរវាងគណបក្សទាំងពីរទាក់ទងនឹងលទ្ធផលឆ្នោតនោះ ដោយ គ.ជ.ប បានបកស្រាយថា វាផុតពី«ដែនសមត្ថកិច្ច»របស់ គ.ជ.ប។ ក្នុងនោះដែរ គ.ជ.ប ក៏បានធ្វើការណែនាំដល់គណបក្សទាំងពីរស្នើបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីដោះស្រាយបណ្ដឹង។
កាលពីថ្ងៃទី១៧ ខែសីហា កន្លងទៅអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយក្រោយពេលបោះឆ្នោត ដោយក្រុមប្រឹក្សាធម្មនុញ្ញបានជម្រាបអោយដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្ដឹងចំនួន៣៣ ហើយបច្ចុប្បន្ននេះ ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយរួចរាល់បានចំនួន១៤ករណីហើយ។
ចំពោះរឿងនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍តាមបណ្ដាញហ្វេសប៊ុកថា«ខ្ញុំគិតថាគឺដល់ពេលវេលាសម្រាប់លោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ផ្តើមនិយាយដោយផ្ទាល់ជាមួយលោក ហ៊ុនសែន និងលោក ស ខេង ហើយគួរតែផ្តោតជាសំខាន់លើការ យល់ព្រមកំណែទម្រង់គន្លឹះសំខាន់ៗ: គ.ជ.ប, ការផ្សព្វផ្សាយ, យុត្តិធម៌»។
ជាមួយគ្នានេះដែរមជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅប្រទេសកម្ពុជាក៏បានធ្វើសេចក្ដីរំពឹងទុកថា ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលក្នុងការដោះស្រាយបណ្ដឹងក្រោយការបោះឆ្នោតនេះ នឹងមានវិធានការល្អ សម្រាប់ការដោះស្រាយបណ្ដឹងប្រកបដោយភាពសុក្រឹត និងយុត្តិធម៌ដើម្បីអោយគណបក្សទាំងពីរអាចទទួលយកបាន៕
ដើម្បីឱ្យមានសន្តិភាព យើងគ្រាន់តែផ្តល់អំណាចឱ្យទៅគណបក្សប្រឆាំងទៅ រួចគ្នាទៅហើយ។ គណបក្សប្រឆាំងគឺគ្រាន់តែចង់ឈ្នះ ប្រសិនបើឈ្នះនោះទេ សន្តិភាពក៏គ្មានដែរ
ប្រសិនបើមានបាតុកម្មអហិង្សាពិតប្រាកដនោះ ក៏គ្មានអ្វីកើតឡើងរវាងយោធានិងបាតុករឡើយ
ការតាមដានរបស់ខ្ញុំជុំវីញការបោះឆ្នោត តំណាងរាស្រ្តអាណត្តិទិ៥ បានយល់ឃើញថាទាំងCPPនិង
CNRP សុទ្ធតែមានអ្នកសង្កេតការណ៍របស់ខ្លួននៅតាមការីយាល័យបោះឆ្នោតដើម្បីតាមដានការបោះ
ឆ្នោតនិងការរាប់សន្លឹកឆ្នោតបើករណីមានភាពមិនប្រក្រតីយើងត្រូវដាក់ពាក្សបណ្តឹងតាមនិតិវិធីដែលចែងក្នុងច្បាប់ ។មកដល់ពេលនេះទាំងគជបនិងក្រុមប្រឹក្សាធម្មមនុញ្ញកំពុងធ្វើការដោះស្រាយ
បណ្តឹង ហេតុនេះថ្នាក់ដឹកនាំCNRP ត្រូវតែព្យាយាមជួបជា មួយសម្តេច តេជោ ហ៊ុន សែន ដោះស្រាយ
អ្វីដែលនៅសេសសល់ ដើម្បីនាំប្រទេស មាន សន្តិភាព និង ស្ថេរភាពនយោបាយ កុំនាំគ្នាំធ្វើបាតុកម្ម
គ្មានអ្វីចំណេញទេ! សូមគិតទៅដល់មតិ អន្តរជាតិ មាន UN,EU,USA ជាដើមដែលចង់អោយមានការ
ចរចារ និងបញ្ចៀសអោយបាននូវអំពើហឹង្សាកើតទ្បើង ហើយអារម្មណ៍ប្រជាជនក៍ចង់បានសន្តិភាពដែរ
I don’t think the demonstration will happen. Both sides must have some agreement somehow.
Cam News & អាអ្នកតា វាងចង់ឲ្យកម្ពុជាក្លាយជាអេហ្សីព និងស៊ីរី
បើព័ត៌មានមិនពិតសូមកុំបំប៉ោងសភាពការណ៍
លោក អ៊ូ វីរៈ good comment
ប្រសិនបើដោះស្រាយបញ្ហាមិនចេញគណបក្សសង្រ្គោះជាតិនឹងធ្វើមហាបាតុកម្មអហឹង្សា។ចុះបើ
ធ្វើមហាបាតុកម្មហើយនៅតែដោះស្រាយមិនចេញទៀតសួរថាតើត្រូវធ្វើអីទៀត?ឬមួយត្រូវចចារគ្នា
ដើម្បីចែកអំណាចម្ដង?បើគង់តែអីចឹ្ចងដដែលចចារគ្នាឲ្យហើយទៅមិនចាំបាច់ទៅធ្វើបាតុកម្មនាំវេទនា
ខ្លួននិងប្រជាពលរដ្ឋធ្វើអី?ព្រោះបើតាមស្ទង់សភាពការណ៏មើលទៅគណបក្សបក្សប្រជាជនក៏មាន
ជំហ៊រមិនកែប្រែដែរចំពោះការត្រូវតែបង្រ្គាបអ្នកដែលប៉ុនប៉ងនឹងប្រើហឹង្សាលាយឡំក្នុងពេល
ធ្វើបាតុកម្មនោះ។ក្នុងអណត្តិនេះគណបក្សប្រជាជនពិតជាមិនព្រមចាញ់គណបក្សសង្រ្គោះជាតិ
នោះទេដូច្នេះអ្វីដែលសំខាន់គឺគណបក្សសង្រ្គោះជាតិត្រូវធ្វើគឺត្រូវចចារគ្នាដាក់លក្ខណ៏យ៉ាងណា
ជាមួយគណបក្សប្រជាជនដើម្បីរាបចំឲ្យគ.ជ.បនិងស្ថាបបន៏តុលាការទៅជាស្ថាបន៏មួយ
ឯករាជ្យពិតប្រាកដសំរាប់បំរើដល់ការបោះឆ្នោតនៅអណត្តិក្រោយទទួលបានជោគជយ័ទាំងស្រុង។
សូមអោយខ្មែរឃើញពន្លឺប្រជាធិបតេយ្យពិតប្រាកដនៅអាណត្តិទី៥នេះដែលមានការដឹកនាំដោយ
កូនខ្មែរដែលស្នេហាជាតិ ស្រឡាញ់ទឹកដី ស្អប់អំពើពុករលួយ ស្អប់បក្សពួកនិយមលក់ជាតិ…។
សូមប្រជាពលរដ្ឋខ្មែរគិតដល់ជាតិជាធំ ។
ថ្វីត្បិតតែការចូលរួមធ្វើបាតុកម្មគ្រាន់តែសម្តែងឆន្ទៈមិនពេញចិត្តរបស់ខ្លួនក៏ដោយ
ប៉ុន្តែលទ្ធផលដែលទទួលបាននៃការធ្វើបាតុកម្មនោះ យើងមើលមិនទាន់ឃើញទេ។
ចំនុចវិជ្ជមានគឺ
ពលរដ្ឋខ្មែរ និងអន្តរជាតិបានឃើញអំពីគោលបំណងដែលធ្វើបាតុកម្មតែប៉ុណ្ណោះ
ដោយឡែកចំនុចអវិជ្ជមានតើវានឹងលេចចញជាផលវិបាលអ្វីខ្លះ ? ហិង្សា អស្ថិរភាពនយោបាយ
ចលាចល ចោរលួច ចោរប្លន់ សេដ្ឋកិច្ចធ្លាក់ចុះ អ្នកវិនិយោគដកខ្លួន បាត់បង់ការងារ
កង្វះជីវភាពជាដើម។
តើនរណាទទួលខុសត្រូវ អ្នកនយោបាយ ឬក៏ខ្លួនឯង?
មុននឹងចូលរួមធ្វើបាតុកម្ម ត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន ។
ខ្មែរណាមួយដែលមិនពុករលួយ? លោកសមរង្ស៊ីបានសន្យាថា នឹងផ្តល់កៅអីទៅអ្នកដែលជួយគាត់ នៅពេលដែលគាត់បានឈ្នះឆ្នោត។ តើនេះគឺជាបក្សពួកនិយម ឬអ្វីដែ?
បើព័ត៌មានមិនពិតសូមកុំបំប៉ោងសភាពការណ៍
សូមសួរថាពេលកាន់សម រង្សី កាន់អំណាចតើមិនពុករលួយទេ? គាត់យកលុយខ្មែរនៅបរទេស
ចឹងគាត់ត្រូវឲ្យពួកនោះមានតំណែងចុះខ្មែរក្នុងស្រុកដែលខំស្រែកដូរមិនដូរបានអី ? នោះច្បាស់ជា
ឈ្លោះគ្នាជាមិនខាន ?
សូមCam News ព័ត៌មានមិនពិតសូមកុំបំប៉ោងសភាពការណ៍
ពិតណាស់យើងចង់បានសន្តិភាពតែបើសន្តិភាពតែមួយរយះពេលខ្លីក៍មិនអាចធ្វើឲ្យប្រទេសមាន ស្ថេរភាពសន្តិភាពយូរអង្វែងនោះទេ។ ដូច្នេះសូមមេត្តាបក្សទាំងពីរកវិធីសាស្ត្រណាដែលធ្វើឲ្យ ប្រទេសមានសន្តិភាពយូរអង្វែង ហើយខ្ញុំមិនអាចហាមបក្សប្រឆាំងមិនឲ្យធ្វើបាតុកម្មនោះទេ ព្រោះបាតុកម្មវាអាចជំរុញអ្នកពាក់ពន្ធ័ឲ្យចូលរួមដោះស្រាយនូវភាពជាប់គាំងដើម្បីធានាឲ្យបាន នូវសន្តិភាពយ៉ូអង្វែង។ ការចូលរួមអ្នកពាក់ពន្ធ័ទាំកំរិតថ្នាក់ជាតិ អន្តរជាតិ និងសង្គមសុីវិល នៅក្នុងការដោះស្រាយភាពជាប់គាំងនយោបាយនេះវាគ្រាន់បើជាងការដោះស្រាយតែជាមួយ ភាគីជំលោះទាំងពីហើយមានសន្តិភាពរយះពេលខ្លីនោះទេ។ ការសម្របសម្រួលជាមួយភាគីចំរុះ ជាភស្តុតាងនិងសាក្សីមិនឲ្យបក្សជំលោះទាំងពីរចោទប្រកាន់ដាក់គ្នាដោយគ្មានមូលដ្ឋាន។
កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាព្រៃភ្នំ
បឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!
មិនអាចធ្វើបុណ្យលាងបាបបានទេ។
សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!
អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង
ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង
មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត
ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ
សម្បត្ត ប្រពន្ធកូនបានឡើយ។
ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន
ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ
នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង
និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។
===================
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!
ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!
We all in the US have been contributing the benefit to support CNRP from our heats of love
the country. We are not looking for power or good seat in government to dominate on people like CPP party behaviors to hurt our people in the society at this present time.
Hia lola is crazy very crazy
He is the same piece of shit, Ah Cheat/JML .