ដោយ៖ ជន ស្រីណុច និង ស៊ុន ណារិន
ថ្ងៃចន្ទ័ ទី19 ខែសីហា ឆ្នាំ2013
http://vodhotnews.com
មន្ត្រីជាន់ខ្ពស់របស់ស្ថានទូតអាមេរិក ជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកនាំប្រទេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ផ្តោតការយកចិត្តទុកដាក់ដល់ការលើកម្ពស់គុណភាពវិស័យអប់រំ ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលបាននូវជំនាញការងារកាន់តែខ្ពស់ និងមានប្រាក់ខែកាន់ច្រើន។
លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ដូច្នេះ នៅលើគេហទំព័រស្ថាទូត ជាការឆ្លើយតបនឹងសំណួរទាក់ទងនឹងកំណែទម្រង់សេដ្ឋកិច្ច និងការធ្វើការរួមគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោក William E. Todd មានប្រសាសន៍ថា ការធ្វើឲ្យមានភាពរីកចម្រើនដ៏មានន័យក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នឹងលុបបំបាត់នូវឧបសគ្គ ដល់ការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងអភិបាលកិច្ចល្អ។លោកបញ្ជាក់ថា៖«ការបង្កើនប្រាក់បៀវត្សដល់មន្ត្រីរាជការ គឺជាវិធីសាស្ត្រមួយដែលអាចកាត់បន្ថយនូវការប៉ុនប៉ងរបស់គេក្នុងការ ប្រព្រឹត្តអំពើពុករលួយ ដើម្បីរកប្រាក់ បន្ថែមខាងក្រៅ»។
លោក William E. Todd សរសេរបន្ថែមថា ថ្វីត្បិតតែមានអ្នកខ្លះ ប្រហែលចាត់ទុកការមិនចុះសម្រុងគ្នារវាងគណបក្សទាំងពីរនៅពេលនេះថាជាបញ្ហាប្រឈមក្តី តែលោកចាត់ទុកស្ថានភាពនេះថា ជាឱកាសពិសេសមួយ សម្រាប់ការធ្វើកំណែទម្រង់ដ៏មានន័យ ដែលអាចបង្កើនល្បឿននៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយផ្តល់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
លោក William E. Todd បន្តថា នាយករដ្ឋមន្ត្រី ថ្មីៗនេះ បានប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការថ្នាក់ក្រោមដែលមានប្រាក់ខែទាប ដែលនេះជាជំហានវិជ្ជមានទីមួយ នៅក្នុងរបៀបវារៈកំណែទម្រង់ដ៏មានន័យ។ លោកបន្ថែមថា៖«ការដំឡើងប្រាក់ខែនៅក្នុងរដ្ឋាភិបាលនេះ គឺជាភស្តុតាងបង្ហាញឲ្យឃើញថា ការផ្លាស់ប្តូរក្នុង ការឆ្លើយតបទៅនឹងសំលេងរបស់ប្រជាជន គឺអាចធ្វើទៅបាន»។
VOD មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំ លោក អ៊ឹម សិទ្ធី ដើម្បីអធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលទទួលបានអាសនៈក្នុងសភា លោក កឹម សុខា មានប្រសាសន៍ថា គណបក្សប្រឆាំងទទួលបានអាសនៈច្រើន ដែលអាចមានសំឡេងជំរុញឲ្យមានការផ្លាស់ប្តូរវិស័យអប់រំ។លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ នឹងជំរុញឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធនៃថ្នាក់ដឹកនាំអប់រំ ការបំបាត់អំពើពុករលួយ ការផ្តល់ឱកាសបន្ថែមដល់សិស្សកម្ពុជារៀននៅក្រៅប្រទេស និងការផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ក្រសួងអប់រំ ត្រូវតែចាត់វិធានការលើបញ្ហាពុករលួយក្នុងវិស័យអប់រំ ដើម្បីធ្វើឲ្យការអប់រំរបស់កម្ពុជា មានគុណភាព។
ក្រោយពីការបោះឆ្នោត កាលពីថ្ងៃទី០២ខែសីហា លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងធ្វើកំណែទម្រង់លើ ចំណុចជាច្រើន ក្នុងការដឹកនាំប្រទេសនៅអាណត្តិទី៥នេះ ដើម្បីលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ និង ធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ចជាតិ៕
សរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈchornsreynoch@vodhotnews.com

វាដល់ពេលហើយដែលរដ្ឋាភិបាលថ្មីត្រូវតែបង្កើនប្រាក់បៀវត្សន៍ដល់មន្រ្តីរាជការអោយរស់នៅ
សមរម្យ ប្រកបដោយភាពថ្លៃថ្នូរ ។
USA needs to support khmer governments for this changes
USA needs to send skills -experiences peoples to cambodia to helps
Do not believe HS what that he said, becuase he never had experience on education, how can he lead country and people live with him.
How can be people live with the top leader without education?
Really bad for country and people.
កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាម្ចាស់
ទឹកម្ចាស់ដីព្រៃភ្នំបឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!
មិនអាចធ្វើបុណ្យលាងបាបបានទេ។
សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!
អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង
ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង
មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត
ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ
សម្បត្ត ប្រពន្ធកូនបានឡើយ។
ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន
ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ
នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង
និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។
===================
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!
ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!