ដោយ៖ តាំង វីដា និងដួង សុខា
ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្មកររោងចក្រសំលៀកបំពាក់ SL១ និង SL២ ប្រមាណ ៣០០០នាក់ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅព្រឹកថ្ងៃអង្គារនេះ បន្តបាតុកម្ម បិទកំណាត់ផ្លូវលេខ ៣៧១ ជាថ្មីម្តងទៀត ដើម្បីទាមទារដំណោះស្រាយស្តីពីលក្ខខណ្ឌការងារពីក្រុមហ៊ុន។
អគ្គលេខាធិការសម្ព័ន្ធសហជីព ស៊ីខៅឌូ(CCAWDU) លោក អួន នឿន ប្រាប់VODថា កម្មកររោងចក្រទាំងពីរ ដែលមានថៅកែតែម្នាក់ បន្តបាតុកម្ម ស្របតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអនុញ្ញាតឲ្យកម្មករបន្តការទាមទាររបស់ខ្លួន រយៈពេល៤៨ម៉ោង គិតចាប់ពីម៉ោង២រសៀលថ្ងៃចន្ទម្សិលមិញនេះ មុននឹងកម្មករសម្រេចចូលធ្វើការវិញ។ លោកបញ្ជាក់ថា មូលហេតុចម្បងដែលកម្មករសម្រេចបិទកំណាត់ផ្លូវលេខ ៣៧១ ជាថ្មីនេះ គឺដោយសារភាពភ័យខ្លាចចំពោះការដាក់កម្លាំងប្រដាប់អាវុធ ក្រោមការគ្រប់គ្រងរបស់ លោក មាស សុថា ដែលជាទីប្រឹក្សាផ្ទាល់របស់ថៅកែក្រុមហ៊ុន ៖ "គាត់មកកាន់កាប់នៅរោងចក្រនេះ រយៈពេលប្រហែលជាជិត២ខែនេះ គឺមានកងកម្លាំងប្រដាប់ គឺមកជាមួយគាត់តែម្តង ខ្ញុំមិនដឹងថា គាត់ហ្នឹងមានចេតនាយ៉ាងម៉េចទេ ពីបញ្ហាដែលគាត់យកកងកម្លាំងប្រដាប់អាវុធ ដែលពាក់អាវឯកសណ្ឋាន គឺចូលមកបរិវេណរោងចក្រនេះ គឺគាត់ដើរគ្រប់តែផ្នែក ដល់ពេលអញ្ចឹង ធ្វើឲ្យមានសតិអារម្មណ៍មួយ មិនសប្បាយចិត្តនឹងអ្វីដែលកងកម្លាំងប្រដាប់អាវុធ ដែលចុះចូលមកនៅក្នុងក្រុមហ៊ុន ហើយណាមួយស្ថានភាពប្រទេសជាតិយើង កំពុងតែមានបញ្ហា ពាក់ព័ន្ធការលេចលឺដំណឹងពីព័ត៌មានមួយទៅព័ត៌មានមួយ ធ្វើឲ្យគាត់ហ្នឹង គេហៅថា មិនសប្បាយចិត្តនៅក្នុងអារម្មណ៍របស់គាត់ហ្នឹង" ។
កម្មកររោងចក្រទាំងពីរ ដែលមានគ្នាជាង ៣០០០នាក់នេះ បានបិទកំណាត់ផ្លូវលេខ ៣៧១ ចាប់ពីម៉ោងជាង ៧និង៣០នាទីព្រឹកនេះ ដោយលើកបដាទាមទារ និងបោះតង់អង្គុយពេញដងផ្លូវ និងបង្កការស្ទះចរាចរណ៍ខ្លះៗ។
អភិបាលរងខណ្ឌមានជ័យ លោក ហៀក ចន្ទលាង ឲ្យដឹងថា លោកបានចុះទៅសម្របសម្រួលជាថ្មី ដើម្បីឲ្យមានការបើកផ្លូវ តែក្រុមកម្មករ បានបដិសេធ។ ទោះយ៉ាងណា សមត្ថកិច្ចបានសម្រួលដល់ចរាចរណ៍ តាមច្រកផ្សេងៗ ដោយមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ៖ "មានទាំងកម្លាំងជួយសម្របសម្រួលបើក ប៉ុន្តែបងប្អូនហ្នឹងគាត់អត់សូវស្តាប់ទេ អញ្ចឹងខ្ញុំ តាមនីតិវិធី មានតែបញ្ចៀសចរាចរណ៍ កុំឲ្យបងប្អូនស្ទះ ដូចអ្នកដែលទៅពីខាងផ្លូវពីកើតទៅ ពង្វៀងឲ្យគាត់ចុះតាមផ្លូវតូចៗ ហើយអ្នកមកពីស្ពានចំការដូង ឲ្យគាត់ទៅតាមផ្លូវមុន្នីរ៉េតវិញ" ។
អគ្គលេខាធិការគណៈកម្មការដោះស្រាយវិវាទបាតុកម្ម កូដកម្មនៃក្រសួងការងារ លោក សឹង ម៉ុន មានប្រសាសន៍ថា គណៈកម្មការកំពុងចូលរួមដោះស្រាយបញ្ហានេះ ដែលទាមទារពេលវេលា ដើម្បីឲ្យភាគីទាំងសងខាងអាចទទួលយកបាន ៖ "ករណីទាមទារនីមួយៗ មិនដោះស្រាយឆាប់ទេ វានៅតវ៉ាចុះឡើង បន្តឹងបន្ទើស ដល់ថ្ងៃនេះទៀតនៅតែដោះមិនរួចចឹង គ្រាន់ថា ក្រុមយើងព្យាយាម យើងព្យាយាមដោះស្រាយបន្តិចម្តងៗ ធ្វើម៉េចឲ្យដោះភ្លាម ចេញភ្លាមវាមិនងាយទេ" ។
តាមញត្តិទាមទារ លក្ខខណ្ឌការងារ ទាំង៨ចំណុចនោះ រួមមាន ស្នើឲ្យក្រុមហ៊ុនបែងចែកវេនធ្វើការឲ្យបានត្រឹមត្រូវ និងមានការឯកភាពពីកម្មករ និងកម្មការិនី។ កម្មករស្នើឲ្យក្រុមហ៊ុន ដកកម្លាំងប្រដាប់អាវុធ ចេញពីបរិវេណរបស់ក្រុមហ៊ុន ហើយបើកប្រាក់ឈ្នួលនៅថ្ងៃទី៧ ជារៀងរាល់ដើមខែ។ កម្មករស្នើឲ្យក្រុមហ៊ុនផ្តល់ប្រាក់ថ្លៃបាយចំនួន៣ដុល្លារអាមេរិក និងពិភាក្សាឡើងវិញ រាល់អ្នកដែលពាក់ព័ន្ធនឹងកិច្ចសន្យាម៉ោងការងារថ្មី (ពី១២ម៉ោងមកត្រឹម ១០ម៉ោង៣០នាទីវិញ)៕


(រូបថតដោយ វីដា)
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

សម្តីសជាតិ មាយាទសពូជ។ សម្តីខាងលើបញ្ជាក់ថាត្រកូលថោក ជាតិថោកមិនមែនជាជាតិខ្មែរទេ
ជាត្រកូលនាយទុន ត្រកូលជិៈជាន់ប្រជាពលរដ្ឋ ត្រកូលបោកប្រាស់ ចេញពីសាលាថោក
ចេញពីក្រសួងអប់រំថោក ។ បើថោកតែខ្លួនបានហើយកុំឲ្យប៉ះពាល់ដល់ប្រទេសយើង
ដល់ជាតិយើង។ កុំអាងអីអាងអំណាចគំរាមនិងបិទសិទ្ធិរបស់គេទាំងថោកទាបខ្លាំងពេក!
ព្រោះតែយើងស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព ស្រឡាញ់សិទ្ធិសេរីភាព ស្រឡាញ់យុត្តិធម៌ ទើប
យើងធ្វើប៉ាតុកម្ម។ ព្រោះតែយើងឆ្លងកាត់ យើងដឹងយើងឮ យើងឃើញពីភាពអយុត្តិធម៌ច្បាស់រាប់
រដូវកាលមកហើយៗពេលនេះទៀតនៅទូទាំងប្រទេសនិងសាកលលោកគេបានដឹងនិងឃើញពី
ទង្វើព្រៃផ្សៃបំភ្លៃការពិត លួចនិងបន្លំលទ្ធផលសមិទ្ធផលរបស់ប្រជាជនទូទាំងប្រទេសទើបគេ
ងើបឡើងធ្វើប៉ាតុកម្មទាមទាសិទ្ធិនិងយុត្តិធម៌។
==================
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!
ជ័យយោយុត្តិធម៌!