ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ ​អ.ស.ប ​អន្តរាគមន៍​បញ្ហា​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត

ដោយ តាំង សារ៉ាដា និង វណ្ណ វិចារ
2013-08-20
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម បោះ​ឆ្នោត ខ្មែរ​អាមេរិក ៦១០
១៩-សីហា-២០១៣៖ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​ជួយ​​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។ RFA/Taing Sarada

ពលរដ្ឋ​ខ្មែរ​ប្រមាណ ១​ពាន់​នាក់ មក​ពី​រដ្ឋ​ផ្សេងៗ​ក្នុង​សហរដ្ឋ​អាមេរិក និង​មក​ពី​ប្រទេស​កាណាដា បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ញីវយ៉ក សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ (អ.ស.ប) ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នេះ។

ពលរដ្ឋ​ទាំង​នោះ​ក៏​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ផង​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក តាំង សារ៉ាដា អំពី​ការ​ធ្វើ​បាតុកម្ម​នេះ​ពី​ទីក្រុង​ញីវយ៉ក៖

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បើក​កិច្ច​ប្រជុំ​ដោះស្រាយ​បណ្ដឹង​របស់​បក្ស​ប្រឆាំង

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បើក​កិច្ច​ប្រជុំ​ពេញអង្គ​មួយ ដើម្បី​​ដោះស្រាយ​ជា​បន្ត​នូវ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន និង​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​ក្នុង​ពេល​បោះ​ឆ្នោត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​​សីហា ឲ្យដឹងថា ក្រុម​ប្រឹក្សាធម្មនុញ្ញ ​ដែល​ជា​ស្ថាប័ន​កំពូល​ចុង​ក្រោយ​សម្រាប់​ដោះស្រាយ​បណ្តឹង​ការ​បោះ​ឆ្នោត​នេះ បាន​​ទទួល​ពាក្យ​បណ្ដឹង​សរុប​ចំនួន ៣៣​បណ្ដឹង ហើយ​បាន​ដោះស្រាយ​រួចរាល់​ចំនួន ១៤​ពាក្យ​បណ្ដឹង។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​កំពុង​ដោះស្រាយ​ពាក្យ​បណ្ដឹង​ចំនួន ១៩​ទៀត ដែល​នៅ​ក្នុង​នោះ​មាន​បណ្តឹង​បដិសេធ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លើ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ចំនួន ០៩​ពាក្យ​បណ្តឹង ដែល​​ទទួល​បាន​កាល​​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា។

គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា បាន​រៀបចំ​សិក្ខាសាលា​មួយ​បង្ហាញ​ថា ការ​ដោះស្រាយ​បណ្ដឹង​របស់ គ.ជ.ប មិន​មាន​តម្លាភាព និង​ជួយ​បន្លំ​សន្លឹក​ឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច។

លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា បើ​សិន​ជា​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​មាន​តម្លាភាព​និង​យុត្តិធម៌​ទេ​នោះ សហគមន៍​អន្តរជាតិ​និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដែល​នឹង​ប្រកាស​ដោយ គ.ជ.ប នៅ​ពេល​ខាង​មុខ​នោះ​ឡើយ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 

What Next?

Recent Articles

11 Responses to "ខ្មែរ​នៅ​បរទេស​ធ្វើ​បាតុកម្ម​សុំ​ឲ្យ ​អ.ស.ប ​អន្តរាគមន៍​បញ្ហា​មិន​ប្រក្រតី​នៃ​លទ្ធផល​ឆ្នោត"

  1. Anonymous says:

    ខ្ញុំពិតជាមានមោនភាពណាស់ដែលបានកើតជាំកូនខ្មែរ និង​មានឈ្មាមជ័រជាខ្មែរដែលស្នេហាជាតី…. ពេលស្តាប់បទយកការណ័នេះហើយ ធ្វើអោយខ្ញុំស្រក់ទឹកភ្នែក ពីព្រោះបងប្អូនខ្មែរយើង..

  2. mission impossible says:

    i’m not surprised by protesters,, it normal for democracy country
    they had the rights to do so, let them do it, it freedom of expression…

    nothing will changes election,

  3. ពួកអារតលចោលស្រុកកាត់វាលស្រែ

    កាលស្រុកមានសង្រ្គាមពួកឯងនៅឯណា ? ម៉្តេចមិនចេញមុខបាតុកម្មផង?

  4. smartman says:

    បងប្អូនខ្មែររស់នៅឯបរទេសសុំមេត្តាកុំញុសញ៉ុងខ្មែរនៅក្នុងស្រុកឲ្យឈ្លោះគ្នាអីទុកឲ្យគា្នរស់នៅ
    បានសុខផងអាងតែខ្លួនឯងរស់នៅឆ្ងាយពីកន្លែងកើតហេតុចេះតែពន្យុសគេឲ្យខាំគា្ន
    នឹងអាលខ្លួនឯងបានសើចសប្បាយចាំទទួលផល។

  5. ព្រាននារី says:

    គេនៅក្រៅអណ្តូងប្រាកដជាគេបានឃើញទិដ្ធិភាពផ្លែកៗជាងយើងខាងក្នុងអណ្តូង អ្វីៗយើងបានត្រឹមទទួលតែពីទូរទស្សន៍បោកប្រាស់យើងប៉ុណ្ណោះ។
    ដូចនេះគួតែមើលអោយគ្រប់ជ្រុងជ្រោយ។លោកម្នាក់ស្រែកក្នុងបាតុកម្មថា៖បើយើងមិនជួយខ្លួនយើងសិន គ្មានរណាគេជួយយើងទេ។ជាអាទិថ្ងៃនេះ
    បងប្អូនយើងនៅក្រៅប្រទេសបានសុខចិត្តបរិចាកពេលវេលាដ៍មានតម្លៃទៅចូលរួមធ្វើបាតុកម្មដើម្បីខ្មែរមិនមែនដើម្បីយួនទេ។គួរជូនតម្លៃនេះទៅពួកគាត់ផង
    មិនត្រូវមើលស្រាលឡើយ។

  6. smartman
    August 20, 2013 at 7:03 pm
    បងប្អូនខ្មែររស់នៅឯបរទេសសុំមេត្តាកុំញុសញ៉ុងខ្មែរនៅក្នុងស្រុកឲ្យឈ្លោះគ្នាអីទុកឲ្យគា្នរស់នៅ
    បានសុខផងអាងតែខ្លួនឯងរស់នៅឆ្ងាយពីកន្លែងកើតហេតុចេះតែពន្យុសគេឲ្យខាំគា្ន
    នឹងអាលខ្លួនឯងបានសើចសប្បាយចាំទទួលផល។
    cccccccccccccccccccccccccccccccccccccccc
    Smart man ឬ Stupidman
    គេគ្រាន់តែបាតុកម្មដើម្បីអោយអង្គការសហប្រជាជាតិមកជួយជាអាជ្ញាកណ្តាលដោះស្រាយបញ្ហាបោះឆ្នោតថាគេញុះញង់អោយខ្មែរឈ្លោះគ្នាទៅវិញ នេះបែបចង់បានលទ្ឋផលឡប់ឡែររបស់ពួក គជប មកសំរេចវាសនាប្រទេសខ្មែហើយ

  7. Srey Khmer says:

    តាតា យាយយាយ ស៊ីលុយរដ្ធ ការមិនធ្វើ គាំទ្របក្សប្រឆាំងទាំងឆ្កយតលីលា មិនដឹងខ្យលអ្វី គេអោយទៅ​ទៅអោយព្រូដូចគោស្រាំងទិច អត់ដឹងមាំងកាលាំងសោះ!!!! ចេតរ៉ូយ!!!

  8. ស្អីគេអាមួយនេះ។ អស់ធ្វើជាមេចោរហើយ ម៉េចចង់ធ្វើជាជើងកាងទៀតអី អាឆ្គួត !!!

  9. Strey Khmer says:

    They have been trying to have the contests in most of every States in the U.S.
    They wanted every States representative to bring this unfair election to talk in the Constitution, and get the help for the solution from the UN also.

  10. Strey Khmer says:

    Even thought, they have lived in the US, they never forget their nationality and where they ‘re come form. So people in Cambodia, you’re not alone, we care about you and the country and
    never forgot our background at all.

  11. siwatha says:

    He has been ruling too long for 28 years, its time to have a new change and have new leader for cambodia…New party know how to build new roads and new bridges modernise our country also…let them have their turn! Enough!