មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នាជាលើកទី២ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ត្រូវបរាជ័យ។ ប៉ុន្តែមន្ត្រីគណបក្សទាំងពីរមានជំនឿថា នឹងអាចរកច្រកចេញ ឬមានដំណោះស្រាយនៅជំនួបលើកក្រោយទៀត។
ដោយ ដែន អយុធ្យា
2013-08-20
RFA

ជំនួបរវាងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ព្រំ សុខា នាមន្ទីររដ្ឋសភា នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣។ RFA/Den Ayuthyea
ជំនួបរកដំណោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិទី៥ រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ព្រំ សុខា និងក្រុមការងារគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ ដែលមានសមាជិកម្ខាងៗចំនួន ៥នាក់ នៅល្ងាចថ្ងៃទី២០ ខែសីហា នាមន្ទីររដ្ឋសភា មិនទាន់មានលទ្ធផលគាប់ប្រសើរទេ។
សេចក្តីប្រកាសរួមមានចុះហត្ថលេខា លោក ព្រំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និង លោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២០ ខែសីហា មានខ្លឹមសារថា ក្រោយពីបានពិភាក្សាគ្នាអស់រយៈពេល ២ម៉ោងរួចមក ក្រុមការងារគណបក្សទាំងពីរបានស្វែងយល់ពីបំណង និងគោលគំនិតរបស់គណបក្សទាំងសងខាង ដើម្បីស្វែងរកការឯកភាពគ្នា។ ប្រកាសបានបញ្ជាក់ថា គណបក្សទាំងពីរនឹងធ្វើសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំគណបក្សរៀងៗខ្លួន ដើម្បីពិនិត្យលទ្ធភាពបន្តជួបពិភាក្សាគ្នានៅលើកក្រោយទៀត។
ទោះយ៉ាងណា លោក ព្រំ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចាត់ទុកជំនួបពិភាក្សាគ្នារវាងក្រុមការងារគណបក្សទាំងពីរថា អាចជាសញ្ញាឈានទៅរកការឯកភាពគ្នានៅជំនួបលើកក្រោយ ទោះបីជំនួបលើកនេះមិនទាន់ទទួលបានជោគជ័យក្តី។ លោកបន្តថា ជំនួបលើកនេះត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកនាំជាមុន មុននឹងឈានដល់ការសម្រេចលើកិច្ចការផ្សេងៗនាថ្ងៃខាងមុខ។
មិនខុសគ្នាទេ លោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ក្រោយកិច្ចប្រជុំបានបញ្ចប់ មានការខកចិត្តដែលក្រុមការងារគណបក្សទាំងពីរមិនអាចរកដំណោះស្រាយពីភាពមិនប្រក្រតី ដែលកើតមានក្នុងពេលបោះឆ្នោតបាន។ ប៉ុន្តែ លោក សុន ឆ័យ មានជំនឿថា ក្រុមការងារគណបក្សទាំងពីរនឹងអាចទម្លាយភាពទាល់ច្រកនេះក្នុងជំនួបលើកក្រោយ។
ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ មិនមានជំនឿថា ក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា អាចសម្របសម្រួលគ្នា ជុំវិញលទ្ធផលបោះឆ្នោតជាតិនេះបានទេ ដរាបណាគ្មានជំនួបរវាងមេដឹកនាំគណបក្សទាំងពីរជួបពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយនោះទេ។
លោកបញ្ចេញទស្សនៈថា បើសិនជាជំនួបរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាជំនួបផ្ដើមដោយមេដឹកនាំគណបក្សទាំងពីរ អាចមានផ្សះផ្សា និងរកដំណោះស្រាយបានខ្លះ។
កាលពីថ្ងៃទី៩ ខែសីហា ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបប្រជុំគ្នានៅមន្ទីររដ្ឋសភាម្តងរួមមកហើយ ដើម្បីរួមគ្នាបង្កើតគណៈកម្មការត្រួតពិនិត្យពីភាពមិនប្រក្រតីនៃការបោះឆ្នោតជាតិ ប៉ុន្តែ កិច្ចប្រជុំនេះមិនមានលទ្ធផលទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលបណ្ដឹងចំនួនពីររបស់បក្សសង្គ្រោះជាតិ
- តុលាការសម្រេចដោះលែងយុវជនជាប់ចោទ៤នាក់
- មន្ត្រីបក្សប្រជាជនអរគុណអាស៊ីសេរីផ្សាយបកស្រាយការកាត់តខ្សែអាត់សំឡេង
- កងកម្លាំងរាជអាវុធហត្ថហ្វឹកហ្វឺនត្រៀមទប់ទល់នឹងការធ្វើបាតុកម្ម
- ខ្មែរនៅបរទេសធ្វើបាតុកម្មសុំឲ្យអ.ស.បអន្តរាគមន៍បញ្ហាមិនប្រក្រតីនៃលទ្ធផលឆ្នោត
- អ្នកគាំទ្របក្សសង្គ្រោះជាតិត្រៀមចូលរួមធ្វើមហាបាតុកម្មអហិង្សា
- លោក កឹម សុខា ព្រមានបក្សប្រជាជនរឿងប្រើកម្លាំងយោធាប្រឆាំងបាតុករ
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- តូបអាជីវករសកម្មជនបក្សសង្គ្រោះជាតិខេត្តកណ្ដាលត្រូវគេលួចដុត
ចារឹករបស់គណៈបក្សប្រជាជនកម្ពុជាគឺបែបនិងតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាច្រើន
អាណត្តមកហើយ។ ចារឹកមិនមានការទទួលខុសត្រូវ ចារឹកហៅមហាសែនថោកទៀប។
អាងតែវាកាន់អំណាច។ អីចឹងហើយបានជាប្រទេសជាតិត្រូវរលាយហិនហោច ស្ទើគ្រប់វិស័យ។
សូមបងប្អូនកុំឆ្ងល់!
បើមិនមានការផ្លាស់ប្តូរអ្នកដឹកនាំទេប្រទេសខ្មែរពិតជាធ្លាក់ចុះខ្លាំងឡើងៗ រហូតបាត់ចេញពីផែនទី
ពិភពលោកដូចនគរចំប៉ាមិនខាន។ សិទ្ធិសេរីភាពរបស់យើងបានត្រូវពួកគណៈបក្សប្រជាជននេះ
ប្លន់យកពីប្រជាពលរដ្ឋទាំងស្រស់ៗ សែនថោកមិនចេះខ្មាស់ប្រទេសមួយនគរ និងអន្តរជាតិ។
Hun Sen want Mr. Sam Rainsy to lose face once more, give up and let him stay another terms…I hope Mr. Sam Rainsy don’t do that , because people will lose faith in him, I know Mr. Hun Sen is begging…..right now!
Hun Sen has bee in power too long its time to have new leader replace him let other have a chance to serv cambodia to, don’t be selfish and don’t want to share to anybody else…Hun Sen has loss this election and he must step down! Look around us they have changed and we still having the same person for the last 28-30 years…??????????
ដើម្បីបញ្ចប់ការជួបប្រជុំនេះ គ្រាន់តែផ្តល់នូវការឈ្នះទៅគណបក្សប្រឆាំងទៅ គឺរួចរាល់ទៅហើយ
គណបក្សប្រឆាំងមិនចង់បានអ្វីទាំងអស់ពួកគេគ្រាន់តែចង់ឈ្នះនោះទេ ។
អានិយាយកាត់គេជាជំនាញរបស់ពួក CPP មិនថាលោកព្រំសុខា និង អាទិត្យ ឈានវុន តារាកំប្លែង
ប្រចាំឆ្នាំ២០១៣នោះទេ ! សុទ្ធតែពួកយ៉ាប់ !
Som Rien Sey
August 21, 2013 at 4:03 am
ដើម្បីបញ្ចប់ការជួបប្រជុំនេះ គ្រាន់តែផ្តល់នូវការឈ្នះទៅគណបក្សប្រឆាំងទៅ គឺរួចរាល់ទៅហើយ
គណបក្សប្រឆាំងមិនចង់បានអ្វីទាំងអស់ពួកគេគ្រាន់តែចង់ឈ្នះនោះទេ ។
៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧៧
គាំទ្រព្រោះCNRP ជាអ្នកឈ្នះឆ្នោតពិតប្រាកដ ឯអ្នកឡាំប៉ាសានេះគឺហុ៑នសែន ព្រោះគាត់ថា
បើចាញ់គឺមានសង្រ្គាម តែពេលនេះចល័តទព័ពេញក្រុង តើអាត្រង់ហ្នឹងវាចាញ់រឺមិនចាញ់ ?
ក្មេងវត្តត្រឡែងកែង(លង្វែក), you should know that the way of Mr. Som Rien Sey said is just knock the head of the opposition party. Mr. Som Rien Sey means CNRP just want to be a winner, no matter the election result is. That means CNRP does not follow the democracy.
បើជោគជ័យទើបចម្លែក អាឆ្កែ CPP អាណាក៏ដូចអាណាដែរ
ហ៊ុន សែន ដាក់សេណារីយ៉ូ ម៉េច ពួកអាឆ្កែទាំងនេះ ថាអញ្ចឹង មិនមែនជារបបបក្សនិយមទេ គឺរបប ហ៊ុន សែន និយម ព្រោះអាឆ្កែ ហ៊ុន សែន វាធំជាង CPP ទៅទៀត ត្រឹមសម្តេច ជា ស៊ីម ក៏វាហ៊ានយក ជើងធាក់ក្បាលដែរ ។
ចាត់ការអង្គរក្សសម្តេចជា ស៊ីម ដើម្បីគំរាម ជា ស៊ីម ជាល្បិចអារកមាន់ គំរាមស្វា
I agree with you Mr. Killer, can you kill HS as your name?
People will consider you as HERO. Best wish to you.