ដួង សុខគា រៀប​ពិធី​សាងផ្នួស​យ៉ាង​ធំ​នៅ​ស្រុក​កំណើត

Tuesday, 20 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

130820_20b

ពិធី​ករ​ ដួង សុខគា កោរ​សក់​បួស​រយៈ​ពេល​៧​ថ្ងៃ​នៅ​វត្ត​ប្រាសាទ​នាង​ខ្មៅ។ រូបថត សហ​ការី

តាកែវៈ ទើប​តែ​ធ្វើ​ជា​ពិធីករ​នៅ​លើ​ឆាកតន្ត្រី​ក្នុង​កម្មវិធី​អាណាចក្រតារា​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៣ សោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៨ សីហា កន្លងមក​នេះ ពិធីករ​បែប​កំប្លែង​លោក ដួង សុខគា បាន​រត់​ទៅ​បួស​យ៉ាង​ប្រញាប់ប្រញាល់​នៅក្នុង​វត្ត​មួយ​នៅ​ខេត្ត​តាកែវ​។ ទស្សនិកជន​បាន​លើក​ឡើង​ជា​ចម្ងល់​ថា​ហេតុអ្វី ដួង សុខគា បួស​?

កូនចៅ​នៅ​សម្អាង​ការ​ដួង សុខគា បាន​ឲ្យ​ដឹង​ថា លោក ដួង សុខគា បាន​រៀបចំ​ពិធី​បំបួស​នៅ​ក្នុង​វត្ត​ប្រាសាទ​នាងខ្មៅ ដែល​ស្ថិត​នៅ​ក្បែរ​នឹង​ស្រុកកំណើត​របស់​លោក​ស្ថិត​នៅក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា​។ តែ​យ៉ាង​ណា កូនចៅ​ដែល​លើក​ទូរស័ព្ទ​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ដែល​លោក​ដួង សុខគា ចេញ​បួស​នោះ​ទេ​។

ដោយឡែក​តារាកំប្លែង​មាន​ឈ្មោះ​ល្បី​នាយ ក្រូច ដែល​បាន​ចូលរួម​ក្នុង​ពិធី​បំបួស​លោក ដួង សុខគា បាន​ឲ្យ​ដឹង​ថា​៖​«​គាត់​បួស​នៅ​ជិត​ផ្ទះ​គាត់​ដែរ​ហ្នឹង ហើយ​ពិធី​បំបួស​នោះ​គឺ​ធ្វើ​ធំ​ខ្លាំង​ណាស់ មាន​ស្ទើរ​គ្រប់​ពិធី​មាន​បុកល័ក្ត ធ្វើ​ធ្មេញ ពិធី​លែង​សត្វ ជាដើម​»។

តារា​រូប​នេះ​បញ្ជាក់​ថា​៖​«​គាត់​បួស​៧​ថ្ងៃ តែ​ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ ថា គាត់​បួស​សងគុណ បួស​លាបំណន់ ឬ​ក៏​បួស​នៅ​ពេល​គាត់​រកស៊ី​មាន​បាន​នោះ​ទេ ព្រោះ​គាត់​មាន​តែ​ម្តាយ​ប៉ុណ្ណោះ​»៕​

 

What Next?

Recent Articles

One Response to "ដួង សុខគា រៀប​ពិធី​សាងផ្នួស​យ៉ាង​ធំ​នៅ​ស្រុក​កំណើត"

  1. socheat says:

    បងសុខគាពិតជាកូនកត្តញ្ញូមែនសូមសរសើរដោយស្មោះ ។