Tuesday, 20 August 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍
កំពង់ស្ពឺៈ សាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឲ្យកម្មករនៅរោងចក្រ សាប្រ៊ីណា ចំនួន ៥ នាក់ និងមន្ត្រីសហជីពសេរីកម្មករចំនួន ៣ នាក់ ដែលត្រូវចោទប្រកាន់ ឬមានតម្រុយពិរុទ្ធភាពពីបទ «ផ្តើមគំនិតក្នុងអំពើហឹង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងផ្តើមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស» ដែលប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣។
យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់សាលាខេត្តកំពង់ស្ពឺដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន កាលពីព្រឹកថ្ងៃទី២០ ខែសីហានេះ ដែលចុះហត្ថលេខាដោយលោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរបានបញ្ជាឲ្យ អ្នកដែលមានឈ្មោះត្រូវចូលបង្ហាញខ្លួននៅសាលាខេត្តកំពង់ស្ពឺនៅចុងខែសីហានេះ។
លោក ស៊ុន វ៉ាន់នី អាយុ ៣៣ ឆ្នាំ កម្មកររោងចក្រ សាប្រ៊ីណា ដែលទទួលបានដីកាបង្គាប់កាលពីថ្ងៃច័ន្ទបាននិយាយថា លោកមិនទាន់ច្បាស់នៅឡើយទេថា លោកនឹងចូលបង្ហាញខ្លួនតាមការបង្គាប់នេះ ឬយ៉ាងណានោះទេ។
លោកបានថ្លែងថា៖ «ខ្ញុំនឹងពិភាក្សាជាមួយនឹងមេធាវីរបស់សហជីពជាមុនសិនថា តើខ្ញុំត្រូវទៅ ឬអត់ តែខ្ញុំសម្រេចចិត្ត ៥០% ជាមុនថា ខ្ញុំនឹងចូលតាមការបង្គាប់នេះ»។
លោក ស៊ុន វ៉ាន់នី បានបន្តថា លោកមានការព្រួយបារម្ភចំពោះដីកាកោះនេះ ដោយខ្លាចលោកនឹងត្រូវគេចាប់ខ្លួន ព្រោះបន្ទាប់ពីមិត្តភក្តិរបស់លោក និងមន្ត្រីសហជីពសេរីកម្មករចំនួន ៨ នាក់ត្រូវបានចាប់ និងកំពុងតែឃុំខ្លួននៅមន្ទីរឃុំឃាំងខេត្តកំពង់ស្ពឺ លោកទទួលព័ត៌មានថា មនុស្សចំនួន ៨ នាក់ទៀតកំពុងតាមចាប់ខ្លួនផងដែរ។
លោក យ៉ាន់ រ័ត្នកែវពិសី ជាមន្រ្តីសហជីពសេរីកម្មករបាននិយាយថា លោកលឺថា មន្ត្រីសហជីព ៣ នាក់នឹងត្រូវបង្គាប់ឲ្យចូលខ្លួនដែរ តែលោកមិនទាន់បានទទួលដីកានៅឡើយទេមកដល់ពេលនេះ។
សូមបញ្ជាក់ថា កម្មកររាប់ពាន់នាក់បានធ្វើការតវ៉ា ដោយបង្កជាអំពើហឹង្សាធ្វើឲ្យកម្មករ និងមន្ត្រីសមត្ថកិច្ចរងរបួសជាច្រើននាក់ និងខូចខាតទ្រព្យសម្បត្តិរបស់រោងចក្រផងដែរ កាលពីថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៣ខែមិថុនា ឆ្នាំ២០១៣ កន្លងមក។ ជាមួយនេះក៏មានការចាប់ ឃាត់ខ្លួនកម្មករ និងមន្ត្រីសហជីពចំនួន ៨ នាក់ភ្លាមៗផងដែរ។ ពួកគេត្រូវបានចោទពីបទបង្កឲ្យមានអំពើហឹង្សា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំទេ។
កូនប្រុសកើតក្រោមពន្លឺកំដៅទឹកចិត្តរបស់ប្រជាពលរដ្ឋនិង កំហឹងរបស់អារុក្សអារក្សអ្នកតាម្ចាស់
ទឹកម្ចាស់ដីព្រៃភ្នំបឹងទន្លេនិងសមុទ្រ។ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប!
មិនអាចធ្វើបុណ្យលាងបាបបានទេ។
សូម្បីព្រះពុទ្ធសមនគោត្តមនៃយើងក៏ទ្រង់មានព្រជន្មកំណតដែរ។ មិនមានអ្វីជាអមតៈទេ!
អ្នកឈ្នះចម្បាំងមិនមែនជាមនុស្សក្លាហាន និងឆ្លាតវាងវៃឡើយ ! មានតែមនុស្សចេះស្គាល់និង
ឈ្នះចិត្តលោភលន់ របស់ខ្លួនទើបជាមនុស្សអស្ចារ្យ ។ គឺជាមនុស្សចេះរំលត់ លោភៈ ទោសៈ និង
មោហៈ នៅក្នុងខន្ធសណ្ដានទាំងប្រាំរបស់ខ្លួន។ ព្រោះខន្ធទាំងប្រាំនេះជាអ្នកបោកប្រាស់នៃចិត្ត
ពេលបែកធ្លាយរលាយខន្ធទាំងប្រាំនេះទៅ គឺមិនអាចពាំនាំទៅជាមួយអំណាច បុណ្យសក្តិ ទ្រព្យ
សម្បត្ត ប្រពន្ធកូនបានឡើយ។
ដូចនេះមនុស្សដែលឈ្នះរហូតគឺជាមនុស្សបានរំដោះខ្លួនចេញពីលោភៈ ទោសៈ មោហៈ និងមិន
ឲ្យមាននៅក្នុងខន្ធទាំងប្រាំ ទើបបានហៅថាជាមនុស្សឈ្នះឈ្នះឈ្នះរហូត និងជាអមតៈ
នេះជាធម៌អមតៈរបស់ព្រះសមនៈគោត្តមនៃយើងដែលលោកបានត្រាស់ដឹង
និងប្រៀនប្រដៅដល់សត្វលោកនិងទេវតា និងព្រហ្ម។
===================
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ!
ជ័យយោសិទ្ធិសេរីភាព! ជ័យយោយុត្តិធម៌!