តុលាការ​បើក​សវនាការ​សកម្មជន​ដីធ្លី​ព្រឹក​នេះ

Tuesday, 20 August 2013
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

9-story1

ពល​រដ្ឋ​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​ទាម​ទារ​ឲ្យ​តុលា​​ការ​​ដោះ​លែង​លោក ​គុជ វេង​​​ កាល​ពី​ខែ​មិថុនា​។ រូបថត អង្គការ ​អាដ​ហុក

ពោធិ៍សាត់ៈ នៅ​ថ្ងៃ​នេះ សាលា​ដំបូង​ខេត្ត ពោធិ៍សាត់ ត្រូវ​បើក​សវនាការ សំណុំ​រឿង​លោក គុជ វេង សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល ៩៥ ថ្ងៃ​មក​ហើយ ពី​បទ​ឆបោក បន្ទាប់​ពី​តុលាការ​ដដែល​នេះ បាន​ប្រកាស​ពន្យារ​ពេល​សវនាការ​ម្តង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី ១០ ខែ មិថុនា។

យោង​តាម​ដីការ​ដែល​ចុះ​ហត្ថលេខា ដោយ​លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះ​រាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត ពោធិ៍សាត់ បាន​បង្គាប់​ឲ្យ​មេធាវី ចូល​មក​កាន់​សាលា​ដំបូង​ខេត្ត នៅ​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​នេះ​ដើម្បី​ការពារ​កូន​ក្តី​របស់​ខ្លួន លោក គុជ វេង នៅ​ក្នុង​សវនាការ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១០។

សុំណុំ​រឿង​នេះ តុលាការ បាន​កំណត់​បើក​សវនាការ​ម្តង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី ១០ ខែ មិថុនា ប៉ុន្តែ​ចៅក្រម​ជម្រះ​ក្តី បាន​លើក​ពេល​សវនាការ​វិញ​បន្ទាប់​ពី​មាន​ប្រជាជន​ប្រមាណ ៣០០ នាក់ មក​ពី​ខេត្ត​ចំនួន ១១ ដែល​មាន​ទំនាស់​ដីធ្លី បាន​នាំ​គ្នា​ឡើង​មក​តវ៉ា នៅ​សាលា​ដំបូង​ខេត្ត ពោធិ៍សាត់​ទាមទារ​ឲ្យ​ដោះលែង លោក គុជ វេង ដោយ​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​រូប​នេះ ថា​ជា​ការ​ប្រើ​ប្រព័ន្ធ​តុលាការ គំរាម​កំហែង​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

អ្នក​ស្រី ឡោន ស៊ីវី តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​ស្រុក ក្រគរ ដែល​មក​ជាមួយ​ប្រជា​ពលរដ្ឋ​ប្រមាណ ៣០ នាក់ ដើម្បី​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​នេះ​បាន​ថ្លែង​ថា៖ «ខ្ញុំ​សង្ឃឹម​ថា តុលាការ នឹង​មិន​លើក​ពេល​សវនាកា​ទៀត​ទេ​ហើយ​ខ្ញុំ​សង្ឃឹម​ថា តុលាការ​និង​ប្រកាន់​នូវ​ឯករាជ្យភាព​របស់​ខ្លួន ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ដោយ​ត្រូវ​ដោះ​លែង​គាត់​ឲ្យ​មាន​ សេរីភាព​វិញ»។ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​រូប​លោក​គុជ វេង គឺ​អយុត្តិធម៌​ណាស់​ពីព្រោះ​គាត់​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ ប្រកាន់​នោះ​ទេ។

យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បណ្តាញ​សហគមន៍​ការពារ​សិទ្ធិ​ មនុស្ស និង​ធនធាន​ធម្មជាតិ​បាន​ឲ្យ​ដឹង​ថា លោក គុជ វេង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៩ ខែ ឧសភា នៅ​វេលា​ម៉ោង​ជាង ៩ ព្រឹក រួច​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត ពោធិ៍សាត់ ដោយ​ពុំ​មាន​ដីកា​ឃាត់​ខ្លួន​នៅ​ខណៈ​ដែល​គាត់​បាន​ទៅ​ជួប​អ្នក​ភូមិ ដែល​កំពុង​មាន​បញ្ហា​ដីធ្លី នៅ​ត្រង់​ចំណុច ដំណាក់ព្រីង ភូមិ ក្រឡាញ់ ឃុំ ក្បាលត្រាច។

លោក ម៉ៅ ស៊ីណា ចៅក្រម​ជម្រះ​ក្តី ក្នុង​សុំណុំ​រឿង​នេះ បាន​ឲ្យ​ដឹង​ថា​ការ​បើក​សវនាការ​នេះ គឺ​ត្រូវ​ដំណើរការ​ដូច​អ្វី​ដែល​បាន​គ្រោង​ទុក។ លោក​បន្ត​ថា៖ «យើង​បើក​សវនាការ​ជា​សាធារណៈ គឺ​មនុស្ស​គ្រប់​គ្នា​អាច​ចូល​រួម​ស្តាប់ និង​យក​ព័ត៌មាន​បាន តែ​ហាម​មិន​ឲ្យ​ថត​នោះ​ទេ​»។

លោក ភួង សុធា មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត ពោធិ៍សាត់ បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក គុជ វេង គឺ​តែង​តែ​ចេញ​មុខ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច​ដើម្បី​ការពារ​ដី​ស្រែ​ដី​ចម្ការ និង​ផល​ប្រយោជន៍​ប្រជាជន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ ក្រុមហ៊ុន ក៏​ដូច​ជា​អ្នក​មាន​អំណាច ទើប​គេ​ត្រូវ​តែ​យក​ប្រព័ន្ធ​តុលាការ មក​គំរាម​គាត់​។ លោក​បាន​និយាយ​ថា៖ «ការ​ដែល​យក​ប្រព័ន្ធ​តុលាការ សម្រេច​ឃុំ​ខ្លួន​លោក គុជ វេង នេះ​គឺ​ដើម្បី​បំបាក់​ស្មារតី ទៅ​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ដែល​រស់​ក្នុង​ជម្លោះ​ដីធ្លី កុំ​ឲ្យ​ចេញ​តវ៉ា»៕

 

What Next?

Recent Articles

2 Responses to "តុលាការ​បើក​សវនាការ​សកម្មជន​ដីធ្លី​ព្រឹក​នេះ"

  1. សន្តិភាព says:

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!

    ជ័យយោយុត្តិធម៌!

  2. Strey Khmer says:

    We must stand together to eliminate the corrupted government and culture disease of using court for threatening people’s rights.