ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង នាង ចេញដីកានៅថ្ងៃទី២០ ខែសីហា សម្រេចដោះលែងយុវជន ៤នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការទាមទាររបស់មេធាវី និងគ្រួសាររបស់ពួកគេ។ អង្គការសង្គមស៊ីវិលដែលឃ្លាំមើលករណីនេះ បានសាទរចំពោះការដោះលែង ហើយស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ទៅលើយុវជនទាំងនោះឲ្យផុតបទចោទ។
ដោយ ទេព សុរ៉ាវី
2013-08-20
RFA

២០-សីហា-២០១៣៖ លោក ទត់ ចាន់បញ្ញា (ស្ដាំ) និងកញ្ញា សុខ ដាលីស (ឆ្វេង) យុវជន ២នាក់ក្នុងចំណោមយុវជន ៤នាក់ ដែលត្រូវដោះលែង បន្ទាប់ពីចាប់ខ្លួនពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។ RFA/Uon Chhin
យុវជន ៤នាក់ ដែលត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល ត្រូវបានមន្ត្រីពន្ធនាគារព្រៃស ដោះលែងកាលពីរសៀលថ្ងៃទី២០ ខែសីហា តាមដីកាសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នរបស់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ។
លោក សេង នាង បានចេញដីកាសម្រេចដោះលែងយុវជន ៤នាក់ តាមការស្នើសុំរបស់មេធាវីការពារក្តី និងគ្រួសាររបស់ពួកគេ។ ប៉ុន្តែ ពួកគេត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងត្រូវមានវត្តមានគ្រប់ពេលដែលតុលាការកោះហៅឲ្យចូលបំភ្លឺ។
ក្រោយពីដោះលែង យុវជនទាំង ៤នាក់មិនត្រូវបានផ្តល់បទសម្ភាសន៍ភ្លាមៗដល់អ្នកកាសែតទេ។ ពួកគេត្រូវបានដឹកជម្លៀសចេញពីពន្ធនាគារដោយស្ងាត់ៗ គេចពីក្រុមអ្នកកាសែត និងក្រុមយុវជនដែលគាំទ្រនៅមុខពន្ធនាគារ ហើយ ២នាក់ក្នុងចំណោមនោះ ត្រូវបានដឹកទៅស្នាក់ការអង្គការលីកាដូ (Licadho)។
លោក ទត់ ចាន់បញ្ញា យុវជនម្នាក់ក្នុងចំណោម ៤នាក់ ដែលត្រូវដោះលែង ប្រាប់អ្នកកាសែតនៅមុខស្នាក់ការអង្គការលីកាដូ ដោយអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការទេ។ លោកមិនបានឆ្លើយសំណួរ ថាតើពិតជាស្គាល់ និងធ្វើតាមការបញ្ជារបស់លោក សួន សេរីរដ្ឋា ដូចការចោទប្រកាន់របស់សមត្ថកិច្ចឬក៏អត់?៖ «ខ្ញុំអត់បានធ្វើខុស គ្រាន់តែប៉ុណ្ណឹង»។
ដៃគូ លោក ទត់ ចាន់បញ្ញា គឺកញ្ញា សុខ ដាលីស ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននៅហាងផ្កាមួយកន្លែង ខណៈដែលពួកគេទៅយកផ្កាកូឡាបសម្រាប់ត្រៀមចែកជូនកងទ័ព ឲ្យដឹងថា នាងសប្បាយចិត្តពេលត្រូវតុលាការដោះលែង។ នាងបដិសេធមិនឆ្លើយរាល់សំណួរទាំងអស់របស់អ្នកកាសែត ដោយគ្រាន់តែផ្ញើសារអរគុណដល់អ្នកគាំទ្រ និងបានជួយនាងឲ្យរួចពីពន្ធនាគារ។
យ៉ាងណា បងស្រីរបស់ កញ្ញា សុខ ដាលីស គឺអ្នកស្រី អ៊ិន សុគន្ធារី បញ្ជាក់ថា ប្អូនស្រីរបស់គាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ហើយថា ការដោះលែងរបស់តុលាការពេលនេះ ជាការត្រឹមត្រូវ និងស្នើសុំឲ្យតុលាការលើកលែងបទចោទ៖ «សុំស្នើឲ្យតុលាការ និងរាជរដ្ឋាភិបាលដោះលែងក្រៅឃុំ លើកលែងទោសតែម្តង ព្រោះប្អូនខ្ញុំអត់ខុស»។
សាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួន លោក ទត់ ចាន់បញ្ញា លោក ហ៊ើយ បូរិន កញ្ញា ឡុង លីផេង និងកញ្ញា សុខ ដាលីស កាលពីថ្ងៃទី១៧ ខែសីហា ក្រោមបទចោទថាបានញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។
មានការរិះគន់ជាច្រើនពីប្រជាពលរដ្ឋតាមបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) ចំពោះការចាប់ខ្លួនយុវជនទាំងនោះ ដោយគ្រាន់តែពួកគេមានបំណងយកផ្កាទៅចែកជូនកងទ័ពក្នុងន័យសុំសន្តិភាព។
អង្គការសង្គមស៊ីវិលជាច្រើនដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍បន្តបន្ទាប់ ថ្កោលទោសចំពោះការចាប់ខ្លួនយុវជនទាំងនោះ និងចាត់ទុកការចាប់ខ្លួននេះជាការប៉ុនប៉ងយ៉ាងច្បាស់មួយ ដើម្បីគំរាមដល់យុវជនកម្ពុជា កុំឲ្យចូលធ្វើសកម្មភាពក្នុងនយោបាយ ខណៈសន្ទុះយុវជនបានងើបឡើងចូលរួមក្នុងឆាកនយោបាយ និងក្នុងពេលដែលមានរបាយការណ៍ពីការបង្កើនកម្លាំងយោធានៅក្នុងទីក្រុងភ្នំពេញ។
ប្រធានគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ទោះជាមានការដោះលែងយុវជនទាំង ៤នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក៏ដោយ ក៏យុវជនទាំងនោះនៅតែមានបទល្មើសនៅក្នុងតុលាការ។ លោកអំពាវនាវឲ្យតុលាការលើកលែងបទចោទប្រកាន់ទៅលើពួកគេទាំង ៤នាក់៖ «ការដោះលែងនេះ គឺគេកម្រិតសិទ្ធិសេរីភាពរបស់គាត់ ព្រោះការដោះលែងក្រៅឃុំបណ្ដោះអាសន្ន គឺគេដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធតុលាការ។ អ៊ីចឹង សិទ្ធិសេរីភាពរបស់គាត់ ត្រូវបានកម្រិតដោយតុលាការ»។
កម្លាំងយុវជនកំពុងផុសផុលក្នុងការចូលរួមនៅក្នុងសង្គម។ លោក អំ សំអាត បញ្ជាក់ថា ការចាប់យុវជនដោយគ្មានហេតុផលច្បាស់លាស់ នឹងធ្វើឲ្យប៉ះពាល់ដល់ស្មារតីយុវជន ជាពិសេស អាចគំរាមកំហែងបំភិតបំភ័យក្រុមយុវជនមិនឲ្យចូលរួមបញ្ហាសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលបណ្ដឹងចំនួនពីររបស់បក្សសង្គ្រោះជាតិ
- ជំនួបរវាងក្រុមការងារបក្សប្រជាជននិងបក្សសង្គ្រោះជាតិបរាជ័យ
- មន្ត្រីបក្សប្រជាជនអរគុណអាស៊ីសេរីផ្សាយបកស្រាយការកាត់តខ្សែអាត់សំឡេង
- តុលាការខេត្តកំពង់ឆ្នាំងកោះហៅមន្ត្រីសិទ្ធិមនុស្សក្រោយធ្វើសន្និសីទកាសែត
- កងកម្លាំងរាជអាវុធហត្ថហ្វឹកហ្វឺនត្រៀមទប់ទល់នឹងការធ្វើបាតុកម្ម
- ខ្មែរនៅបរទេសធ្វើបាតុកម្មសុំឲ្យអ.ស.បអន្តរាគមន៍បញ្ហាមិនប្រក្រតីនៃលទ្ធផលឆ្នោត
- អ្នកគាំទ្របក្សសង្គ្រោះជាតិត្រៀមចូលរួមធ្វើមហាបាតុកម្មអហិង្សា
- លោក កឹម សុខា ព្រមានបក្សប្រជាជនរឿងប្រើកម្លាំងយោធាប្រឆាំងបាតុករ
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
សូមអ្នកទាំងបួនមានសំណាងល្អនិងសូមឲ្យយុវជនទំាងអស់ងើបក្រោយឈរឡើងដើម្បីទាមទាឲ្យភាពយុត្តិធម៌ក្នុងសង្គមនិងកុំឲ្យមានជនជាតិយូនរស់នៅលើទឹកដីខ្មែរខុសច្បាប់ទៀត។
As I have said, it is just a fabrication to intimidate an imminent demonstration. it is the culture of illusive judiciary working under the control of a dictator.
ខ្ញុំសូមបួងសួងឲ្យ យុវជនទាំង ៤នាក់ចាកផុតពីការចោទប្រកាន់នេះទៅចុះ ។ ហើយខ្ញុំមិនចង់ឃើញ
ស្រមោលរឿងលោក សុខ សំអឿន និង បូន សំណាង មកតាមលងយុវជនទាំង ៤នាក់ថែមទៀតដែរ ។
សូមព្រះជួយដល់ពួកគេផង!!!
ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ
សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង
អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់
ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់
បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម
សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា
ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល
ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ
ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង
អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ
ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម
បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។
យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង
កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់
យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព
ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង ហើយ
ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង
ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!
ដូចនេះយើងជាប៉ាតុករស្នេហាជាតិ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់
មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌
តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ
ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!
ជ័យយោយុត្តិធម៌!
យូរៗទៅខ្លាចតាំងពីស្រមោល…………លោកហ៊ុនសែនពេលនេះមិនសូវទុកចិត្តប៉ូលីសនិងទាហានទេព្រោះពេលបោះឆ្នោតប៉ូលីសនិងទាហានភាគច្រើនបាននាំគ្នាបោះឆ្នោតឲ្យគណៈបក្សសង្រ្គោះជាតិ…. ណាមួយបារម្ភចំពោះខ្សែលោកជាស៊ីម…….លោក សខេង ជាប្អូនថ្លៃលោកជាស៊ីម….លោក កែ គឹមយ៉ាន ជាដន្លងរបស់លោក សខេង…..នាយទាហានភាគច្រើនស្រឡាញ់លោក កែ គឹមយ៉ាន។ មិនសូវទុកចិត្តមេ ទាហានខ្លះព្រោះខ្លាចគេអន់ចិត្តដែលខ្លួនបានតម្លើងសក្តិឲ្យកូនលឿនពេក…….ពិតជាដេកមិនសូវលក់មែន។ មានមួយចំនួនអាចទុកចិត្តបានគឺ សៅ សុខា អតីតកងឈ្លបរបស់ខ្មែរក្រហម ហ៊ីង ប៊ុនហៀង ឃាតកមុខស្រស់…..កងអង្គរក្សកញ្ជះដាច់ថ្លៃ….កម្លាំងបង្កប់របស់យួននៅក្នុងជួរ ប៉ូលីស ទាហាន ប៉េអឹម.. តែបុណ្យសក្តិដែលបានមកពីប្លន់គេពិតជាមិនពេញមុខឡើយ….រដ្ឋាភិបាលមួយដែលប្រជាពលរដ្ឋភាគ ច្រើនមិនគាំទ្រពិតជាពិបាកណាស់។ អ្វីៗទាំងអស់នៅលើលោកនេះគ្មានអ្វីអមតៈទេ….ចិនឲ្យលុយខ្ចីតែដី ចិនយកចង់អស់ហើយ…..
ទោះជាយ៉ាងណាក៍ត្រូវតែដោះលែងដែរព្រោះគ្នាមិនមែនយកអាវុធទៅជួនទាហាននោះទេគឺគ្នាគ្រាន់ តែយកផ្ការទៅជួនទាហានដើម្បីក្នុងន័យសន្តិភាពទេ។
CPP playing cool catch/release, they know the people will lose faith in their party in the future and they try to win back people’s hearts…If they don’t release these people their party will be faint…
Le premier police du cambodge a tous les pieces pour accuser ces jeunes quel gouvernement de guignol fabrique les epreuvres de tout pieces pour faire Peur les autrs ce la le vrai visage de Notre dirigent les peuples tout le royaum deteste ca chaques injustice sort de ce regime
ចង់លែង លែងភ្លាម ចង់ចាប់ ចាប់ភ្លែត ច្បាប់លើតែបបេរមាត់ ធ្វើតែអំពើរស្មោគគ្រោក មិនដឹងជាត្រូវយកច្បាប់ណាមកកាត់ទោសពួកឯងឲ្យបានសមទេពេលខាងមុខនេះ !!
Wish all of you good luck, CPP encouraging all of you.
Please stand for your justice, CPP very bad gay.
The one who should be jailed is Chhuok Bandith, not our brave youths. I very much admire these youths for their couraguos act. Good luck to all of you!
បាត់អាជាតិទៅណាហើយ?
18 Mars , perfect ideas
សូមចូលរួមត្រេកអរចំពោះអ្នកទាំង៤នាក់។ពួកយើងសូមអរគុណចំពោះសន្ដានចិត្តរបស់ពួកអ្នក។
តែពួកយើងមានបទបញ្ជាដ៏ម៉ឺងមាត់មួយ។ក្នុងកាលៈទេសៈ
នេះពួកអ្នកកុំខ្វល់ពីពួកយើង ហើយព្យាយាមនៅឲ្យឆ្ងាយពីពួកយើង។សូមអ្នកកុំបារម្ភពីវត្តមានរបស់ពួកយើង។អ្នកត្រូវ
ចងចាំថាពួកយើងភាគច្រើនក៏មានឈាមជ័រដូចអ្នកដែរ។នេះ
ជាពាក្យពិតនៅក្នុងដួងចិត្តរបស់យើងដែលចង់បង្ហាញដល់អ្នក។
I think Ah Soy Sopheap should be lock up also for running his large-mouth….I encourage Mr. Sam Rainsy not to joint CPP like Ah Soy Sopheah saying….This elections were widespread fraudulent by CPP corrtupted officials help cover up, I urge Mr. Sam Rainsy not to joint or agree on anything…This election is belonge to MR. Sam Rainsy and Cambodian people in cambodia and around the world…Don’t Joint!!
ហាស ហាស ហាស! សុំសើច១ចុះ ! យូៗទៅ សូម្បីតែផ្កា១ទងទឹក១ដបក៏ អាចធ្វើអោយលោក សែន
ភយ័បានដែរ ហើយវាបញ្ចាក់រឹតតែច្បាស់ថាអាគាត់ហ្នឹង ! លែងទុកចិត្តពូលីសទាហានហើយ បាន
ជាដើរគំរាមសំឡុតយុវជនខ្មែរដោយគ្រាន់តែពួកគាត់ចង់អោយខ្មែរស្រឡាញ់គ្នានោះ ហាស ហាស !
តើអ្នករាល់គ្នា មានដឹងថា អាcheath និង អា khmer Family វាទៅណាទេ ?
នែ អា ។។ អញថាយល់ល្អហ្អែងគួរតែទៅប្រដៅ អាមេបក្សLDP ហ្អែង វិញទៅល្អជាងអា !
កុំអោយ អាខឹមវាសនា វាដើរជេរប្រដូចរាស្រ្តទៅនិងសត្វតិរិច្ឆាន ដោយគ្រាន់តែគេ
មិនគាំទ្រវានោះ !
លោក Cheth គាត់លែងមានមុខអីមកចូលក្នុង Camnew ទៀតហើយ។ ប្រហែលជាគាត់កាត់ក្បាល អោយឆ្កែស៊ីបាត់ហើយ។
អាcheath និង អា khmer Family វាទៅស៊ី អាចម៌…Lol
អាcheath និង អា khmer Family វាទៅដល់ក្រុង ហាណូយហើយ កាលពីមួយអាទិត្យកន្លងមកនេះ តើដឹងថាមានហេតុការណ៏អ្វី ?
ពួកវាឡើងទៅរៀនវគ្គនយោបាយបន្ថែម ។
ចង់លែង លែងភ្លាម ចង់ចាប់ ចាប់ភ្លែត ច្បាប់លើតែបបេរមាត់ ធ្វើតែអំពើរស្មោគគ្រោក
សុទ្ធតែសកម្មជនសង្រ្គោះជាតិបំពាក់ផ្កា
មីមួយពាក់អាវខ្មៅយួនសុទ្ធ
ហ្វេសប៊ុកវាឈ្មោះIlovecambodiahotnews
Mr. Cheath still here, now he’s using Srey Khmer, Khmerologist, and The Man With No Name to
post instead of his name Cheath. However, we still recognize his writing style very well.
អាងអីឡើង អាងនិយាយរឿងការពារអធិប្បតៃយជាតិ ការពារច្បាប៉ជាតិ។ចុះរឿងយួននៅខុសច្បាប់ក្នុងស្រុកខ្មែរ អាហ្នឹងមិនរំលោភលើអធិប្បតៃយជាតិទេឬឺ?
តើនៅស្រុកខ្មែមាន៖
១)អណិកជនយួន មានសញ្ញាតិខ្មែរប៉ុន្មាន?
២)អណឹកជនយួនកាន់កតយួនប៉ុន្មាន?
៣)អណឹកជនជាតិយួនក្រៅប្រព័ន្ធច្បាប់ប៉ុន្មាន?
ម៉ារដូវឃោសនាបោះឆ្នោត ដែលទើបតែកន្លងផុតទៅថ្មីៗនេះ បានធ្វើឱ្យនាយខ្វែកស្រកទម្ងន់ អស់ជិត ៥គីឡូក្រាម ដោយមិនបាច់ហាត់ប្រាណ ឬលេបថ្នាំសម្រកទម្ងន់អ្វីនោះទេ រហូតដល់ប្រពន្ធនិងមិត្ដ ភក្ដិខ្លះចង់កើតរោគឆ្ងល់ ព្រោះតែ មួយខែសោះ នាយខ្វែកចុះគីឡូស្រឺតៗ ស្មានតែនាយខ្វែកកើតជំងឺ ស្រាល។
តាមពិតសំឡេងស្រែក “ដូរ ឬមិនដូរ ! ដូរចេញទៅ! យួនចូលពេញស្រុក…! មួយខែយួនរំកិលព្រំដែន ចូល១គីឡូ! យើងជា យុវជនបាត់បង់ការងារ ដោយសារតែយួនខុសច្បាប់ ចូលដណ្ដើមការងារយុវជន ខ្មែរអស់ហើយ…” ។ល។ វាគឺជាថ្នាំសម្រក ទម្ងន់របស់នាយខ្វែក នៅក្នុងរយៈពេលមួយខែ ឃោសនា បោះឆ្នោតសោះ។ មិនឱ្យស្រកទម្ងន់ម្ដេចកើត បើតាំងពីព្រលឹម ស្រាងៗ រហូតដល់កណ្ដាលអធ្រាត្រ ថ្ងៃ ណាក៏ឮសូរសម្រែកខាងលើនេះ ចូលតម្លង់សោតារបស់នាយខ្វែកដែរ ធ្វើឱ្យនាយខ្វែក ដេកម៉េចនឹងលក់! …! តែដេកមិនលក់ រឿងអីមិនស្រកគីឡូ ដូចពាងដាក់ទឹកធ្លាយគូថនោះ។ ទោះបីដំណេកនាយខ្វែកត្រូវ បាន រំខានដោយសម្រែកខាងលើ ដែលភាគច្រើនជាសម្រែក របស់យុវជនក្ដី តែនាយខ្វែកមិនទោមនស្ស អ្វីនោះទេ ហើយលួច សរសើរថែមទៀតផងថា យុវជនខ្មែរសម័យនេះ ពិតជាចេះដឹង ពិតជាក្លាហាន ពិត ជាខំប្រឹងប្រែងស្រឡាញ់ជាតិ ស្រឡាញ់ ទឹកដីមែន មិនដូចយុវជនសម័យមុនៗនោះទេ។
ថ្ងៃអាទិត្យកន្លងទៅនេះ មិត្ដភក្ដិទំនងរវល់ជូនប្រពន្ធកូនដើរលេងហើយ ធ្វើឱ្យនាយខ្វែកក៏ទំនេរមួយថ្ងៃ ដែរ។ ដោយសារតែ ទំនេរ នាយខ្វែក ក៏ទាញអាចង្រិតជិះវឹង ទៅរកទិញកាសែត ទិញសៀវភៅ នៅតូប ក្រោយសាលាស៊ីសុវត្ថិអាន។ កំពុងតែរក មើលសៀវភៅ ស្រាប់តែនាយខ្វែក ឮសំឡេងចេញពីយុវជន មួយក្រុម ដែលឈប់ម៉ូតូពពាក់ពពូនគ្នាក្បែរនោះ ជជែកគ្នា ឡើងវ៉ែ។ ពេលនោះយុវជនម្នាក់ បានស្រែក ឡើងថា “ម៉ោង៩ហើយ ហេវណាស់ ទៅរកស៊ីនំបញ្ចុកមុខវត្ដបុទុម ម្នាក់មួយ ចានសិន” (ប្លុកលក់នំបញ្ចុក សម្លការី សម្លខ្មែរ) ស្រាប់ តែយុវជនម្នាក់ទៀត ស្រែកឡើងថា “ស៊ីនំបញ្ចុកសម្លខ្មែរហួសសម័យ ហើយ… តើស! ទៅស៊ីនំបញ្ចុកយួន នៅផ្សារតាប៉ាងវិញ ឆ្ងាញ់ជាង” (ម្ដុំអតីតកន្លែងភ្នាល់បាល់ក្បែរផ្សារតាប៉ាង សម្បូរគេលក់នំ បញ្ចុក យួន)។ បន្ទាប់មកក៏ឮសំឡេងស្រែកបន្ទរ “តើសស៊ីនំបញ្ចុកយួនផ្សារតាប៉ាងវិញ ហើយហ្វឺ (គុយទាវវៀតណាម) ទីនោះក៏ ឆ្ងាញ់ ដែរ។ ក្រោយពីក្រុមយុវជនទាំងអស់នោះ ចេញបាត់ នាយខ្វែកក៏ប្រមូលអារម្មណ៍ មកពិនិត្យចំណងជើង សៀវភៅ រួច ហើយទិញបានពីរក្បាល យកមកអង្គុយអានលើបង់វត្ដភ្នំ ហើយមើលក្រុមយុវជនមួយក្រុម ទៀត កំពុងលេងទាត់បាល់។ អាន ទើបតែបានបួនដប់ទំព័រ ស្រាប់តែក្រុមយុវជនដែលកំពុងទាត់បាល់ នាំ គ្នាឈប់ ហើយនាយខ្វែកក៏បានឮសំឡេង ចេញពីក្រុម យុវកីឡាករទាំងនោះ ដោយសំឡេងមួយបន្លឺឡើង ថា “ស្រេកទឹកណាស់! តើស ទៅរកផឹកទឹកអំពៅមុខសាលាវត្ដភ្នំ! ស្រាប់តែ សំឡេងបីបួនទៀត ស្រែក កាត់ឡើងថា ទៅផឹកកាហ្វេយួនជាប់របង ស៊ីឌីស៊ី វិញ មានស្រីយួនស្លៀកខ្លីៗ ឱ្យមើលសាច់សផង” ហើយសំឡេងភាគច្រើនក៏ស្របតាម ទើបពួកគេនាំគ្នាជិះម៉ូតូចេញបាត់អស់ទៅ ធ្វើឱ្យនាយខ្វែកមាន អារម្មណ៍មូល អានសៀវ ភៅបន្ដទៀត។
ល្ងាចឡើង ដោយចង់លំហែខួរក្បាលខ្លះ នាយខ្វែកក៏ទាញអាចង្រិត រួចហើយដកតាប់រ៉ាស៊ូ … ទូរស័ព្ទទៅអាខ្វៃ ដែលជា សម្លាញ់អាប់តាំងពីសម័យ៧៩ ទៅរកដាក់សាច់គោអាំងលើចង្ក្រាន និងបៀរថូ ដែលគេល្បីថា ហាងថោកនៅក្បែរផ្សារមាន់ អាំង។ មានអីហាងល្បីថោក មិនសូវសម្បូរចាស់ៗចូល ស៊ីផឹកឯណា គឺសុទ្ធតែក្មេងៗ ដែលបច្ចុប្បន្នគេនិយមហៅថា ក្រុម យុវជន ទោះបីជាស្ដ្រីភេទក៏ដោយ នោះ។ ផឹកស៊ីមានទៅស្រួលចិត្ដឯណា ក្បាលកញ្ចាស់ដូចនាយខ្វែក និងអាខ្វៃ ដែល ផឹកស៊ី រកកន្លែងស្ងាត់ៗ ដល់ មកជួបជាមួយក្រុម យុវជនផឹកស៊ីឡូឡា គ្មានខ្លាចចិត្ដអ្នកណាម៉ារៀល ពេលខ្លះលើកកែវជល់គ្នា ចង់ រំលងក្បាលនាយខ្វែកទៀតផង។
ក្រោយពីឃើញចានទ្រថូស្រាបៀរ គរកម្ពស់ចង់មួយចំអាម អ្នកខ្លះស្រវឹងស្ទើរតែចង់ឱ្យបាយឆ្កែរួចមក ពួកយុវជនទាំងអស់នោះ ក៏ហៅម្ចាស់ហាងគិតលុយ ធ្វើឱ្យនាយខ្វែករៀងធូរចិត្ដបន្ដិច ព្រោះមិនសូវថ្លង់ ត្រចៀកតទៅទៀត។ ក្រោយពីគិតលុយហើយ ទំនងនៅសល់លុយ ស្រាប់តែយុវជនម្នាក់ស្រែកឡើងថា “តើសរកទៅដាក់ម្នាក់មួយអី!… ដាក់នៅឯណា? ទៅត្រឡោកបែក ទៅជិតហ្នឹងថោកផង!” ស្រាប់តែសំឡេងមួយទៀត ស្រែកឡើងថា “ទៅត្រឡោកបែក សុទ្ធតែស្រីខ្មែរ គគ្រិចចង់ងាប់ ខ្មៅគ្លីក អ្នកខ្លះលាបម្សៅចង់ស្មើជាង បៀកថ្នាំបាញ់ឡាន… ទៅកន្លែងលក់កាហ្វេមុខប្រៃសណីយ៍វិញ ស្រីយួនស្អាតៗណាស់ គ្រាន់តែ ចូលក្នុងបន្ទប់ ក្លិនទឹកអប់ ឡើងឈ្ងុយ សាច់សខ្ចីញិញទៀត” បន្ទាប់មកក៏មានសំឡេងជាច្រើនស្រែកគាំទ្រ ដោយម្នាក់ៗស្រែក ឡើងថា “តើស ទៅរកស្រីយួនវិញល្អជាង ហើយចេះបម្រើយកចិត្ដយើងទៀត”។
ក្រោយពីក្រុមយុវជនទាំងអស់នោះចេញអស់ អាខ្វៃ ក៏បបួលនាយខ្វែកយើង លើកដាច់មួយកែវ រួចហើយ ចាប់ចំណិតស្ពៃក្ដោប អាំងលើចង្ក្រាន ដាក់ចូលមាត់ក្លែម រួចហើយស្រាប់តែវាបន្លឺឡើងថា ៖
នាយខ្វៃ ៖ សង្ឃឹមអីទៀត… យុវជនសម័យឥឡូវ… មិនថាកូនអញ កូនគេ សូម្បីតែស្រីខូច ក៏ពួកគេពេញ ចិត្ដទៅរកស្រីយួន ដែរ។ បន្ទាប់ពីដកដង្ហើមធំមួយឃូស អាខ្វៃ វាបន្ដថា “ពីដើមនៅរៀន កូនសិស្សដែល គេចាត់ទុកជាក្រុមយុវជននោះ សូម្បីតែ សក់ក៏កាត់ហោតិល ឡុងសុង ដៃចាប់មិនជាប់ទេ… អ្នកណាទុក សក់វែង ច្បាស់ជារងនូវការពេបជ្រាយពីចាស់ទុំ និងមិត្ដភក្ដិ រហូតដល់មានពាក្យមួយ ឱ្យតែប្រុសៗទុក សក់វែង គេហៅថា ទុកសក់ដូចយួនទៀតផង។ តែយុវជនសម័យឥឡូវ អ្នកខ្លះសក់ វែងដូចស្រី ខ្លះគៀប ត្រង់ដូចស្រី ខ្លះអ៊ុតរួញដូចអាហ្វ្រិក ខ្លះទៀតលៀបពណ៌ដូចសត្វ ហើយចោះក្រវិលពាក់ទៀត”។ ក្រោយ ពីចាក់បៀរ ចូលកែវលើកដាច់លើកទីពីរ អាខ្វៃ វាបន្ថែមថា ៖
នាយខ្វៃៈ កាលឃោសនា បោះឆ្នោត អញឃើញក្រុមយុវជនយើង មិនថាគណបក្សគាំទ្រ ឬគណបក្ស ប្រឆាំងនោះទេ ដូចជា ស្វាហាប់ណាស់ ជាពិសេសយុវជនគណបក្សប្រឆាំងតែម្ដង ជាតិនិយមពេញខ្លួន មួយម៉ាត់ណា ក៏ស្នេហាជាតិដែរ ឃោសនា ស្រែកសុទ្ធតែការពារទឹកដី មិនឱ្យយួនឈ្លានពាន… មិនឱ្យយួន ចូលស្រុក… ដេញយួនចេញពីស្រុក ទោះជាពាក្យខ្លះខុស ច្បាប់ជាតិអន្ដរជាតិ រើសអើងពូជសាសន៍ក៏ដោយ ក៏គេមិនខ្លាចនឹងស្រែកដែរ។ តែមិនដឹងថា យុវជនផឹកស៊ី ដែលនាំគ្នាចេញ ទៅរកដោះកូយ ជាមួយស្រីខូច យួនអម្បាញមិញ នេះ មិនដឹងថា ពេលឃោសនាបោះឆ្នោត ចូលរួមស្រែកនូវពាក្យខាងលើ នេះដែរ ឬអត់ យ៉ាងណានោះទេ។ តែបើពួកគេជាក្រុមស្រែកពាក្យជាតិនិយមទាំងអស់នោះមែន ក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរទៅ លើពួកគេ ច្បាស់ជារលាយលើសដើមមិនខាននោះទេ។ ហើយគេក៏ឈប់បន្ទោសស្ដេច ជ័យ ជេដ្ឋា ទី២ កាលពីឆ្នាំ ១៦០០ជាង ថាជាអ្នកធ្វើឱ្យបាត់កម្ពុជាក្រោម ដោយសារតែ “ដួនយោះ” តទៅទៀត ទៅ។
ដោយមិនចង់ ឱ្យបែកអារម្មណ៍ពេលផឹកស៊ី នាយខ្វែក ក៏បបួលអាខ្វៃ លើកកែវមួយហើយមួយទៀត រហូតដល់អស់២ថូម្នាក់ ហៅអ្នកលក់គិតលុយ ចែកផ្លូវគ្នាទៅដេកយកកម្លាំង ព្រោះព្រឹកស្អែកត្រូវ ងើបពីព្រឹកទៅធ្វើការរៀងៗខ្លួន។ តែម៉ោងរំលង អធ្រាត្រទៅហើយ នាយខ្វែកដេកមិនលក់សោះ ហើយ ចេះតែគិតឃើញតែរឿងយុវជនកាលពីថ្ងៃ “នំបញ្ចុកខ្មែររែកលក់តាមផ្លូវ ហួសសម័យនឹងស៊ី ឥឡូវគេស៊ីនំបញ្ចុកយួន មានជើងជ្រូកស៊ី ហ្វឺយួនឆ្ងាញ់ជាងគុយទាវ…ទឹកអំពៅខ្មែរកិនលក់ផឹកមិនឆ្ងាញ់ ទេ គេទៅអង្គុយផឹកកាហ្វេហ្វីនយួន ស្ដាប់ចម្រៀងបទ ងឺយអើយ!…ៗៗ! មានស្រីយួនស្លៀកខ្លីលើខ្លី ក្រោម បញ្ចេញសាច់ខ្ចីឱ្យមើល ទៀត សូម្បីតែស្រីខូចសោះ ក៏យុវជនខ្មែរ បបួលគ្នាទៅរកស្រីខូចយួនដែរ… តើការគិតរបស់អាខ្វៃជាការត្រឹមត្រូវ ដែរឬអត់?
ឪវា!ៗ! ក្រោកឡើងម៉ោងជាង៨ហើយ តិចទៅធ្វើការមិនទាន់ គេកាត់ប្រាក់ខែអស់។ នាយខ្វែកយើងសើងមមើង ឡើងថ្ងៃចាំង ចូលបន្ទប់ទៅហើយ ទើបដឹងថា អម្បាញ់មិញនាយខ្វែកយល់ សប្ដិសោះ ស្មានតែជាការពិត ខំតែភ័យ ៕
ក្រុមថៅកែបាតុកម្មនេះ ទាល់តែ ពួកយួនកាត់ក្បាលយកទៅដាំតែអុងទើបវាដឹង។ល
ក្រុមពួកអាបំផ្លាញជាតិនេះ មានតែសារជាតិឃោឃៅ គេបញ្ជាឲ្យព្រុសចេះតែព្រុស ដូចសត្វឆ្កែ វាគ្មានចេះប្រើខួក្បាលទេ
អាជាតិគ្រូប៉ោកមកទៀតហើយតែដូរឈ្មោះ
មិនចាំបាច់និយាយច្រើន ម្នាក់មួយត្បូងចប់គឺស្រេច កុំប្រើកាំភ្លើងខាតគ្រាប់ ពីព្រោះ
ប្រទេយើងនៅក្រណាស់ ចំណែកកាំភ្លើងនឹងគ្រាប់ដែលចិនឲ្យនោះទុកសម្រាប់បាញ់មេៗវាវិញ។
They are too young to understand politic set by the crook politicians!!!!!
Ah Real Khmerologist was paid to join the protest. He got a coke and a sandwitch free plus $5 for taxi!!!He acceted it because he is so poor and lives on SSI!!!
Fuck you, ah Cheat ! shut the fuck up !
សូមកោតសរសើរចំពោះវីរៈភាពរបស់យុវជនខ្មែរទាំងបួននាក់នេះ សូមយុវជនផ្សេងៗយកគំរូតាម ពួក
គេទាំងបួននាក់នេះគេស្រឡាញ់សន្តិភាពណាស់ ។គ្រាន់តែយកផ្កាជូនគ្នាតើខុសដែរឬ ?