បក្ស​ប្រជា​ជន​ប្រកាស​ជំហរ​ចរ​ចារ​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​

ថ្ងៃ អង្គារ 20 សីហា 2013
ដោយ លាង ដឺលុច
RFI

គណបក្ស​ប្រជាជន​កម្ពុជា​បានបង្ហាញ​ជំហរ​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការបោះឆ្នោត​ដោយ​សន្តិវិធី។ គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ជំហរ​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​យប់​ថ្ងៃ​ចន្ទ​ទី១៩សីហា។

(រូបភាពឯកសារ) © សុវណ្ណារ៉ា

ជា​សេចក្តីថ្លែងការណ៍​ដែល​ច្រានចោល​ការចោទប្រកាន់​នានា ដែលថា​គណបក្សកាន់អំណាច​មួយ​នេះ​ឃុបឃិត​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​លួច​បន្លំ​សន្លឹកឆ្នោត។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ការចោទប្រកាន់​ទាំងនោះ ជាការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន។ ឆ្លើយតប​នឹង​ការប្រកាស​ជំហរ​ពិភាក្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ចម្លើយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គួរតែ​ត្រូវបានធ្វើ​យូរណាស់​ហើយ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​អ្នក​រង់ចាំ​ការពិភាក្សា​នេះ។ សម្រាប់​លោក​យឹម សុវណ្ណ ការជួបពិភាក្សាគ្នា​លើក​ក្រោយ ប្រសិនបើ​មាន​មែន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក នៅតែ​ប្រកាន់​ជំហរ​មិន​ទទួលយក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ជា​ប្រធាន​នៃ​គណកម្មការ​ពិសេស​ចំពោះ​កិច្ច ដដែល។ គជប ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់ថា ជា​អ្នកធ្វើ​អោយមាន​បញ្ហា​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត​នោះ។ ទោះយ៉ាងណា​ក៏ដោយ លោក​យឹម សុវណ្ណ​បញ្ជាក់ថា ការធ្វើ​បាតុកម្មអហិង្សា នៅតែ​ជំរើស​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដដែល ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ​នោះ។ 

នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយទៀត គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ប្រកាស​បដិសេធ​ការផ្សព្វផ្សាយ​ឯកសារ​សំឡេង​មួយ​ដែល គេ​លឺ​លោកនាយក​រដ្ឋមន្ត្រី​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បានសរសេរថា ឯកសារ​សំឡេង​នោះ គឺជា​ការរៀបចំ​ប្រឌិត​ឡើង​ប៉ុណ្ណោះ ហើយ​បាន​ស្នើអោយ​សមត្ថកិច្ច​ចាត់វិធានការ​រារាំង​ច្នៃប្រឌិត​នេះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា ជា​ការបំពានច្បាប់៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

24 Responses to "បក្ស​ប្រជា​ជន​ប្រកាស​ជំហរ​ចរ​ចារ​ជា​មួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​"

  1. បរកែវ- រតនៈគិរី says:

    យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកាន់អំណាច គឺគេមិនដែលឲ្យកងកម្លាំងប្រដាប់អាវុធបានរៀនចេះដឹង

    ជ្រៅជ្រះស្អីទេ ផ្ទុយទៅវិញឲ្យរៀនតែខាងកាប់ចាក់បាញ់ប្រហារ និងឲ្យប្រាក់ខែមិនគ្រប់គ្រាន់។​

    ព្រោះថាបើរៀនចេះដឹងក្នុងសតត្សរ៍សម័យកុំព្យូទ័រនេះ ពួកគាត់ច្បាស់ជាទទួលពត៌មានបានច្រើន

    ហើយនិងមានការពិចារណារបានល្អ អំពីផលល្អ និងផលអាក្រក់ នយោបាយល្អ និង

    នយោបាយអាក្រក់ អ្នកដឹកនាំល្អ និងអ្នកដឹកនាំអាក្រក់ ស្ថានភាពប្រទេសរីកចំរើន​ និងស្ថានភាព

    ប្រទេសហិនហោចរិចរិល។

    បើអ្នកដឹកនាំប្រទេសល្អ ពិតជាមានឆន្ទៈស្រឡាញ់ប្រជាជន ស្រឡាញ់ប្រទេសជាតិ ជួយប្រជាជន

    ជួយសង្គមជាតិ ស្មោះត្រង់ប្រជាជន ចង់ឲ្យប្រទេសក្លាយជាប្រទេសនិតិរដ្ឋនោះ គឺអ្នកដឹកនាំនោះ

    ពិតជាគិតពីវិស័យអំរំ វិស័យធនធានមនុស្ស និងជួយដល់កូនខ្មែរ គ្រប់ស្រទាប់វណ្ណៈ រួមតាំងកង

    កម្លាំងគ្រប់ប្រភេទ ត្រូវតែចេះរាល់ជំនាញ ពិសេសគឺសម័យកុំព្យូទ័រនេះ ត្រូវតែចេះគ្រប់ៗគ្នា។

    ប្រសិនបើប្រជាជនចេះគ្រប់គ្នា ប្រជាជនមិនល្ងង់ ប្រទេសជាតិពិតជារីកចំរើន​ ប្រទេសជាតិពិត

    ជាប្រទេសនិតិរដ្ឋ គ្មានអំពើពុករលួយ មានយុត្តិធម៌ល្អ មិនអាចជនណាមួយមករំលោភសិទ្ធិសេរី

    ភាព រំលោភលើភាពយុត្តិធម៌របស់ប្រជាជន។​ ប្រទេសជាតិគ្មានអំពើហិង្សា ប្រជាជនមានតែទឹក

    មុខញញឹមដាក់គ្នា យោគយល់គ្នា ជួយគ្នា​ ទៅកាន់ទីណាក៏មានតែសន្តិភាព និងភាពសុខសាន្ត។

    ប៉ុន្តែបងខ្ញុំ ប្អូនខ្ញុំ ចូលបំរើកងទព័ ប៉ូលិស ប៉េអិមតាំងពីក្រោយថ្ងៃរំដោះរបបខ្មែរក្រហមមក មិនចេះ

    អ្វីទាំងអស់ បានត្រឹម ឋានន្តរស័កដោយពីរជាន់ សក្ត័មួយ ហើយមិនចេះភាសា ឬការរីកចំរើនស្អី

    ទាំងអស់ គាត់ថាមកពីយើងអត់ខ្សែ អត់បក្សពួក យើងចាំតែគេប្រើ។ គេមិនដែលគិតពីការបង្កើន

    សម្ថភាបរបស់មន្ត្រីរាជការទេ ព្រោះខ្លាចចេះជាងគេ។ នេះហើយជារបៀបអ្នកដឹកនាំប្រទេស

    ល្មោភអំណាច មិនបានស្នេហាប្រជាជន ស្នេហាបានត្រឹមតែមាត់ បង្កប់គំនិតអាក្រក់គឺមិនឲ្យចេះ

    ស្រួលប្រើ​ ស្រួលគំរាម ស្រួលបំបាក់ស្មារតី គួបផ្សំនិងការបង្កើនអង្គរក្សស្រួលបង្ក្រាប

    រាល់អង្គភាព។ មើលចុះ គេធ្លាប់គំរាម ធ្លាប់ចាប់មនុស្សដាក់គុក ស្រស់ៗដោយគ្មានមូលហេតុ

    គេធ្លាប់គំរាមតុលាការ គេធ្លាប់បញ្ជារលើមេញ្ជាការគ្រប់ប្រភេទដើម្បីសម្តែងពីអំណាចទាំងខុស

    ដូចនេះ សូម្បីតែកូនឆ្កែគេក៏ដាក់ អក្សរ ហស ដែរ ឡាន ឬម៉ូតូណាដែលមានតែម ហស ក៏សំដែង

    ឬទ្ធានុភាពឲ្យគេខ្លាចញាក់សាច់ដែរ ពិសេសឡានពួកទាហ៊ានម្រាលៗ យកតែមហសមកសម្លុត

    ប្រជាជនស្លូតត្រង់ អាជ្ញាធរភូមិឃុំក៏ដូចឆ្នោះដែរ ។ គិតទៅឯណាទៅដែលស្នេហាប្រជាជន

    ស្នេហាសន្តិភាព​ រកភាពសុខសាន្តជូនជាតិ គឺគ្មានទេ! តើប្រទេសជាតិរីកចំរើនទេ? គេបំផ្លិចបំ

    ផ្លាញធនធានធម្មជាតិដាក់ត្រឹមតែតែមហស ក៏សហគម៍មិនហ៊ានធ្វើអីគេដែរ រហូតគំនំតាមបាញ់

    សម្លាប់សកម្មជនការពារទ្រព្រសម្បត្តជាតិថែមទៀត។ នេះឬដែលហៅថាស្រឡាញ់ប្រទេសជាតិ

    ស្នេហាជាតិ???? បើគិតនិកឲ្យច្រើនយើងពិតជាមានការឈឺចាប់និងសោកស្តាយច្រើនរាប់

    បើមិនអស់។ ដូចនេះ គួរតែមានការផ្លាស់ប្តូរសមស្របហើយ​តាមទឹកចិត្តរបស់ប្រជាជនទូទាំង

    ប្រទេសហើយ។

  2. Mao says:

    ខ្ញុំសូមឆ្ងល់មួយ សំដាចន៏ចង់បន្តដឹកនាំប្រជាពលរដ្ធតទៅទៀតយ៉ាងម៉េចទៅ បើប្រជាពលរដ្ធទូរទាំងប្រទេស ទាំងក្នុងទាំងក្រៅ​ លែងត្រូវការគាត់ទៀតហើយហ្នឹង

  3. Mao says:

    នៅធ្វើមុខក្រាស់ដល់ណា

  4. Mao says:

    ប្រទេសខ្មែរហ្នឹងពូជសំដាចន័បង្កើតមកមែន បានជាក្រាញននាលម្លេះ ស្ទើរតែ៣០ឆ្នាំផ្លាយហើយ វាល្មមច្អែតហើយ រហូតដល់លុយផ្ញើរនៅធនាគារគេលែងទទួលទៀតហើយហ្នឹង

  5. លោក ឈាង វុន៖ ការ​​សង់​របង​រដ្ឋ​សភា​បន្ថែម​គឺ​ជា​ទម្លាប់​តែ​ប៉ុណ្ណោះ

    មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី១៩ ព្រឹកមិញ​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​មតិ​មួយ​ចំនួន​ពី​ការ​ធ្វើ​របង​បន្ថែម​របស់​រដ្ឋសភា​នៅ​កំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​គាំង​ផ្នែក​នយោបាយ​នោះ​ថា ការ​សាង​សង់​នោះ​អនុវត្ត​តាម​គម្រោង​ដែល​រដ្ឋសភា​បាន​កំណត់​តាំង​ពី​អាណត្ត​ទី២ ដើម្បី​ទប់​ស្កាត់​ទង្វើ​អាណាធិបតេយ្យ​មួយ​ចំនួន​ទេ។ ហើយ​ម៉្យាង​វិញ​ទៀត​ការ​ធ្វើ​របង​បន្ថែម​របស់​រដ្ឋសភា​មិន​មែន​ជាការ​ធ្វើ​ឡើង​ដោយ​សារ​តែ​ព្រួយ​បារម្ភ​អំពី​ស្ថាន​ការណ៍​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ដូច​ការ​លើក​ឡើង​ពី​សំណាក់​មតិ​​មួយ​ចំនួន​នោះ​ទេ ប៉ុន្តែ​ការ​សាង​សង់​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ទំលាប់​ របស់រដ្ឋ​សភា​តែ​ប៉ុណ្ណោះ។ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ ថ្មីថ្មី

    ០០០០០០០០០០០០០០០០០០០០០០០០០០០០០០០
    នេះហើយជាសំដីបណ្ឌិតឡប់ៗវាថាធ្វើតាមទំលាប់ ស្អីក៍វាថាទំលាប់ដែរ សូម្បីតែការចូលរួមប្រជុំសភាលើកតំបូងក៍ទលាប់ដែរបានជាវាយករូបថតមកបង្ហាញដោយវាគ្មាននិយាយពីច្បាប់មាត្រាទីប៉ុន្មានគេថាអញ្ចេះ មាត្រានេះនិយាយអញ្ចោះ ផ្ទុយទៅវិញវាថាជាទំលាប់ ហាស ហា ុំនេះហើយពួកអាបណ្ឌិតបក្សប្រជាជននោះ អញ្ចឹងតើបានជាវាសុខចិត្តនៅក្រោមអំនាចបងសែនដែលមិនបានរៀនសូត្រជ្រៅជ្រះផង។

  6. Kon Khmer says:

    អាឈាង វុន ឡប់ហ្នឹង អាឡប់

  7. Chourn says:

    ខ្ញុំគាំទ្រឲ្យបក្សទាំងពីបើកការចរចារគ្នាគ្រាន់បើជាងការប្រើអំពើរហឹង្សាដាក់គ្នា ប៉ុន្តែកន្លងមកបក ប្រឆាំងមិនដែលចរចារគ្នាជាមួយបក្សប្រជាជនដោយបានស្មើរមុខស្មើរមាត់និងស្មោះត្រង់និងគ្នា នោះទេ បក្សប្រជាជនអាងតែបក្សប្រឆាំងមានកំលាំងខ្សោយគឺតែងតែប្រើអំណាចនិងបំភិតបំភ័យ មុនចរចារជាមួយបក្សប្រឆាំង។ បានន័យថាបក្សប្រជាជនគេមិនចងចរចារជាមួយបក្សប្រឆាំងនោះ ទេព្រោះកាលណោះបក្សប្រឆាំងមានសម្លេងក្នុងសភាតិច។ ទីបំផុតត្រូវបានមេដឹកនាំបក្សប្រជាជន រិះគន់និងចំអកលើមេដឹកនាំបក្សប្រឆាំងយ៉ាងចាស់ដៃទៀតព្រោះតែបក្សប្រឆាំងចាញ់ល្បិចខ្លួន ដូចជាហៅលោកសមរង្សីថា (អាល្ងង់ អាភ្លើ បើធ្វើនយោបាយល្ងង់អញ្ចឹង សូមបង្រៀនថាធ្វើ នយោបាយឲ្យវាឆ្លាតបន្តិច ហើយបើល្ងង់ៗយ៉ាងហ្នឹងទៅដឹកនាំគេម្តេចកើតហើប្រទេសនិង ក្រឡាប់ចាក់ហើយ មកជួយកែរដ្ឋធម្មនុញ្ញពី២ភាគ៣ មក៥០បូក១ដូចជួយរំដោះភាពជាប់ គាំងនយោបាយឲ្យបក្សប្រជាជនអញ្ចឹង) ពាក្សទាំងនេះហើយដែលលោកហ៊ុនសែនធ្លាប់ ចំអកឲ្យលោកសមរង្សី។ តែឥឡូវបក្សប្រឆាំងមិនដូចមុនទេគឺមានកំលាំងខ្លាំងជាងមុនហើយ ប្រហែលជាបក្សប្រឆាំងបានរៀនបទពិសោធន៍ច្រើនពីបក្សប្រជាជនហើយប្រហែលជាបក្សប្រជា ជនពិបាកនិងលួងលោមបោកប្រាស់ដូចមុនទៀតហើយ បើទោះបីជាបក្សប្រជាជនអំពាវនាវ សូមចរចារជាមួយបក្សប្រឆាំងក៍ប្រហែលជាបក្សប្រឆាំងចង់ឲ្យមានការចរចារដោយស្មោះត្រង់ ស្មើរភាពនិងមិនឲ្យបក្សប្រជាជនកេងចំនេញពេកដែរមើលទៅ។

  8. one khmer says:

    មហាបាតុកម្មគឺជាជំរើសចុងក្រោយប្រសិនបើគ្មានដំណោះស្រាយសមរម្យនោះ។
    ខាងលើនេះគឺជាពាក្សសំដីដែលមេដឹកនាំគណបក្សសង្រ្គោះជាតិតែងតែនិយាយប្រាប់
    អ្នកសារពត៏មាន។ដូច្នេះគណបក្សប្រជាជនគួរតែមានភាពឆ្លាតវៃដើម្បីរកដំណោះស្រាយ
    បែបណាដែលយល់ឃើញថាវាសមរម្យបំផុតចំពោះគាត់(គណបក្សសង្រ្គោះជាតិ)
    នោះបញ្ហានឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហស័ជាមិនខាន។

  9. siwatha says:

    He pretend to be soft and want people to have pitty on him…He has lost this election 100% and the whole world know that to…People start to realize how bad he is now, people don’t have faith or trust him and his party anymore…Widespread fraudulent!!

  10. smartman says:

    ខ្ញុំយល់ថាដើម្បីប្រទេសជាតិនិងប្រជាជនបានសេចក្ដីសុខគឺមានតែការធ្វើសម្បទាននយោបាយ
    ឲ្យគា្នទៅវិញទៅមករវាងគណបក្សនយោបាយទាំងពីរឲ្យដល់កំរិតខ្ពស់បំផុតមួយតែប៉ុណ្ណោះ។
    បើជាអ្នកស្នេហាជាតិពិតប្រាកដសូមកុំឲ្យប្រទេសជាតិលិចលង់ដោយការបែកបាក់គ្នា។

  11. សន្តិភាព says:

    ដើម្បីឲ្យអស់មន្ទឹលសង្ស័យ នៅពេលយើងធ្វើប៉ាតុកម្មទាមទាយុត្តិធម៌និងសិទ្ធិសេរីភាព ពិសេសគឺ

    សម្លេងសន្លឹកឆ្នោតដែលឈ្នះរបស់គណៈបក្សសង្គ្រោះជាតិ យើងសូមអំពាវនាវរាល់ប្រជាជនទាំង

    អស់ដែលស្ម័គ្រចិត្តចូលរួមក្នុងប៉ាតុកម្មនោះផ្តាច់ជ្ញារចិត្តទាំងអស់គ្នាកុំប្រើអាវុធ កាំបិទ ពូថៅ ឬគប់

    ចោលដុំថ្មទៅលើក្រុមអ្នកដែលមករារាំងយើងឲ្យសោះ គឺយើងគ្រាន់តែស្រែកនិងពោលពាក្យចង់

    បានតំណោះស្រាយយុត្តិធម៌ដោយសន្តិភាព ដោយឲ្យរដ្ឋាភិបាលនិងក្រុមគ.ជ.ប អនុវត្តឲ្យមានក្រម

    សិលធម៌ និងតម្លាភាពនៅចំពោះមុខប្រជាជនទទូទាំងប្រទេស។ គឺយើងធ្វើប៉ាតុកម្មដោយអហឹង្សា

    ទាំងអស់គ្នា រួចហើយយើងចាំឃ្លាំមើលថាតើក្រុមណា បក្សណា កងកម្លាំងសមត្ថកិច្ចណាដែល

    ហ៊ានប្រើអំពើហឹង្សាមកដាក់លើប្រជាជនយើងមុនគេ។ យើងចងចាំថាទោះជាយ៉ាងណាក៏ដោយ

    ក៏យើងមិនប្រើហឹង្សាដាក់ពួកជនពាលទាំងនោះវិញដែរ។ យើងទុកឲ្យអ្នកសង្កេតការជាតិ និង

    អន្តរជាតិគេមើលថាក្រុមណាផ្តាច់ការ ប្រហារជាតិសាសន៍របស់ខ្លួន! ពេលនោះយើងនិងឃើញ

    ការពិតច្បាស់ជាមិនខាន។ យើងចាំមើលថាតើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលត្រៀម

    បំរុងកំចាត់ក្រុមប៉ាតុករយើងនេះគេហ៊ានលើដៃវាយប្រហារយើងក្នុងភាពសន្តិភាពនេះទេ។

    យើងជឿជាក់ថាពិតជាមានក្រុមមនុស្សខិលខូច មនុស្សពាលចេញមុខនិងញុះញុងឲ្យកង

    កម្លាំងទាំងនោះធ្វើសកម្មភាពមកលើប៉ាតុករយើងមិនខាន។ ទទន្ទឹមនិងនេះយើងក៏ជឿជាក់

    យ៉ាងមុតមាំថាក៏មានក្រុមកងកម្លាំងប្រដាប់អាវុធដែលស្រឡាញ់ជាតិ ស្រឡាញ់សិទ្ធិសេរីភាព

    ប្រាកដជាចេញមកការពារយើងមិនខាន ។ គឺចេញពីក្រុមដែលមករារាំងយើងនិងតែម្តង​ ហើយ

    ប្រហែលជាពួកគេមិនប្រណីដល់ពួកដែលចេញមុខនិងញុះញុងពួកគេឲ្យមកប្រហារយើងផង

    ក៏មិនដឹង។ នេះគេហៅថា ពេលវេលាកាំបិតចិតដងឯងហើយ!

    ដូចនេះយើងជាប៉ាតុករស្នេហាជាតិ​ ស្នេហាប្រទេសជាតិ និងព្រះមហាក្សត្រត្រូវប្រកាន់ធម៌ស្ងប់

    មិនតតាំង អ្វីទាំងអស់ គឺយើងគ្រាន់តែកាន់បដា ពាក្យស្លោក និងស្រែករកសន្តិភាព រកយុត្តិធម៌

    តែប៉ុណ្ណោះបានហើយ! ។ អំពើល្អ និងភាពយុត្តិធម៌នឹងកើតមានដល់យើងមិនខាន! ជ័យយោ

    ប្រជាជនខ្មែរ! ជ័យយោព្រះរាជាណាចក្រកម្ពុជា! ជ័យយោព្រះមហាក្សត្រ! ជ័យយោសិទ្ធិសេរីភាព!

    ជ័យយោយុត្តិធម៌!

  12. លឹង្គនាគរាជ says:

    ត្រង់ភ្ជាប់ខ្សែអាត់លោកកឹមសុខាបានអត់អីទេ ដល់គេភ្ជាប់ខ្សែអាត់ខ្ឡួនអែងវិញស្រាប់តែស្ទុះរកច្បាប់ទំលាប់។ខ្មែក្រហមចេះរកច្បាប់ទំលាប់ដែរហ្ន?។

  13. Anonymous says:

    CPP no way to go, very bad, silly.
    No one consider to Mr. HS.

  14. បញ្ជូនទាហានយួន!!!!!! បញ្ជួនទាហានយួន!!!! ចូលមកទៀតហើយ ។

  15. Srey Khmer says:

    ចេះតែថាហ្មងអាឡប់ ពុលក្ដួចអស់នេះ!!!

  16. ម៉ែនសូក says:

    អីយ៉ាអាពូសែនគេចេះធ្វើមុខសុភាបអីផងហ្ន៎? ហាស ហាស ហាស ហាស ហាស
    មាត់គេរាងដូចក្តិតមាន់មែនណា ហាស ហាស ហាស
    ប៉ុន្តែប្រយត្ន័អាពូសែនមិនដែលកាន់ពាក្យសច្ចៈម្ដងណាទេ ឱ្យតែមានពេលអាពូសែនកាប់គេតែឥឡូវណឹង
    គាត់ថាភ្នាល់កាត់ក្បាលចោលព៉ុន្មានដងហើយ ប៉ុន្តែចេះតែខ្លាចឈឺ ហាស ហាស ហាស ហាស ហាស ហាស ហាស

  17. ម៉ែនសូក says:

    អីយ៉ាអាពូសែនគេចេះធ្វើមុខសុភាបអីផងហ្ន៎? ហាស ហាស ហាស ហាស ហាស
    មាត់គេរាងដូចក្តិតមាន់មែនណា ហាស ហាស ហាស
    ប៉ុន្តែប្រយត្ន័អាពូសែនមិនដែលកាន់ពាក្យសច្ចៈម្ដងណាទេ ឱ្យតែមានពេលអាពូសែនកាប់គេតែឥឡូវណឹង
    គាត់ថាភ្នាល់កាត់ក្បាលចោលប៉ុន្មានដងហើយ ប៉ុន្តែចេះតែខ្លាចឈឺ ហាស ហាស ហាស ហាស ហាស ហាស ហាស

  18. ខ្សុច says:

    ចរចារជាមួយពួកកុម្មុនីស្ត សង្ឃឹមផ្កាយលើមេឃវិញទៅល្អជាង

  19. Srey Khmer
    says:
    August 20, 2013 at 8:35 pm ចេះតែថាហ្មងអាឡប់ ពុលក្ដួចអស់នេះ!!!

    …………………………………………………………………………………………………………………………

    អាល្ងើ ហ្អែងបើភ្លើហើយ នៅតែឬកភ្លើងាប់មុខទៀតទៅ!!!!!

  20. អញពុលក្តួចវាប្រសើរជាងពួកអាហ្អែងវាវង្វេងខួរ !!! សូមធ្វើឬកភ្លើរបស់ហ្អែងទៀតចុះ ។

  21. Anonymous says:

    Really crazy CPP

  22. Kmeng Peal says:

    មាត់ដូចទើបក្រោកពីជញ្ជក់គូថស្រីយួន….។

  23. siwatha says:

    Hun Sen fake crocodile tear can’t fool people!!!!!!!….People said we had enough of your dirty tricks including corrupted NEC!