មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អាជ្ញាធរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្តិត​មេ​ដៃ​គាំ​ទ្រ​លទ្ធផល​បោះឆ្នោត

ថ្ងៃ អង្គារ 20 សីហា 2013
ដោយ រិទ្ធិ ម៉ូនីកា
RFI

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ខិតបង្ខំ​ប្រជាជន អោយ​ចុះហត្ថលេខា​គាំទ្រ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ដែល​បានប្រកាស​​ដោយ​គ.ជ.ប​ កាលពី​ថ្ងៃទី១២ សីហា។​ យ៉ាងណាក៏ដោយ ​មន្ត្រី​រដ្ឋា​ភិ​បាល លោក ផៃ ស៊ី​ផាន ហាក់​មិន​ជឿថា​ ប្រជាជន​កម្ពុជា​សម​យ័​នេះ​មានការ​ខ្លាចរអារ​នឹង​អាជ្ញាធរ​តំបន់​នោះទេ។

ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring

សេចក្តី រាយការណ៍​ ដោយ រិទ្ធិ ម៉ូនីកា

(01:43)

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានអោយដឹង​តាមរយៈ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី១៩ សីហា​ថា ខ្លួន​បានទទួល​របាយការណ៍​ដ៏​គួរអោយ​ព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ​ នៅ​សង្កាត់​ទឹកល្អក់១ ក្នុង​រាជធានី​ភ្នំពេញ ដែល​ទទួល​គំនាប​ពី​អាជ្ញាធរ​ក្នុងការ​ចុះហត្ថលេខា​លើ​ញត្តិ​​គាំទ្រ​លទ្ធផល​បោះឆ្នោត ។ 

សេចក្តី​ថ្លែង​ការ​នោះ បានអោយដឹងថា នៅ​សង្កាត់​ទឹកល្អក់​ទី១ អាជ្ញាធរ​បានធ្វើ​ញត្តិ​ដែល ​មានន័យ​​​គាំទ្រ​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប កាលពី​ថ្ងៃទី១២ សីហា។  ញត្តិ​នោះ​​ក៏​មានន័យ​ប្រឆាំងនឹង​អ្នកនយោបាយ ដែល​អំពាវនាវ​អោយមាន​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ផងដែរ។    

ដោយ​ការបង្ខំ​របស់​អាជ្ញាធរ ប្រជាជន​មួយចំនួន​ក្នុង​សង្កាត់​ទឹកល្អក់​ បាន​បង្ខំចិត្ត​ចុះហត្ថលេខា​លើ​ញត្តិ​នោះ ដោយ​ខ្លាច​ថា​ ប្រសិនបើ​ពួកគាត់​មិន​ព្រម​ចុះ​ហត្ថលេខា​គាំទ្រ​ញត្តិ​នោះទេ គ្រួសារ​​របស់​ពួកគាត់​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់។ ទង្វើ​បែបនេះ​ធ្វើអោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្កោលទោស​ថា វា​ពុំ​ស្របតាម​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ។

ក្រៅពី​សង្កាត់​ទឹកល្អក់ សកម្មភាព​បែបនេះ​ក៏​កើត​មាននៅ​សង្កាត់ផ្សេងៗទៀត​ដែរ នេះ​បើតាម​ការ​អោយដឹងពី​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ លោក អ៊ូ វីរៈ បាន​បន្ត​ទៀតថា លោក​បាន​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ជា​សាធារណៈ ដើម្បីអោយ​រដ្ឋាភិបាល និង គ.ជ.ប មាន​ចំណាត់ការ​​ទប់ស្កាត់។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិកា និង​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហាក់​​មិន​ជឿជាក់​លើ​របាយការណ៍​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ទទួលបាន​នោះទេ។ លោក បាន​ប្រាប់​វិទ្យុ​បារាំង​ថា រឿង​ព្រម​ ឬ​មិន​ព្រម ​គឺជា​សិទ្ធិ​របស់​ប្រជាជន គ្មាន​អ្នកណា​អាច​បង្ខំ​ពួកគាត់​នោះទេ ហើយ​លោក​មិន​ជឿ​ដាច់ខាត​ថា អាជ្ញាធរ​​ហ៊ាន​បង្គាប់​ប្រជាជន​ឲ្យ​ធ្វើបែបនេះ៕​

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

6 Responses to "មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អាជ្ញាធរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្តិត​មេ​ដៃ​គាំ​ទ្រ​លទ្ធផល​បោះឆ្នោត"

  1. ក្មេងវត្តត្រឡែងកែង(លង្វែក) says:

    នេះជាចរិកថោក ១ក្នុងចំនោម ចរិកថោករាប់រយទៀត របស់បក្សក្បត់ជាតិ អាយ៉ងយួន CPP !

  2. ស្រុក​ខ្ញុំ​បាទ says:

    ចេញ​គ្រប់​រូប​ភាព​តែ​ម្តង ហេតុ​តែ​ចង់​ឈ្នះ CPP ធ្វើអី​ក៏​ធ្វើ​បាន​​ដែរ ពិត​ជា​គំរក់​មែន!!!

  3. Cheat/JML says:

    I don’t give a shit and I don’t fucking care ! I didn’t vote for CPP, so why should I give my finger prints to support a flawed election result ?

  4. Cheat/JML says:

    Ah Kwang, your judgement day is getting closer, asshole ! . Step down from the power or our people will hack your dummy head into pieces …

  5. killer says:

    ពួកអាឆ្កែហ៊ុន សែន បើហ្អែងចង់បានមេដៃ មករកអញម៉ោ ចាំអញថែម មេជើង អោយទៀតអោយ គ្រប់តាមតំរូវការហ្អែង អាក្បត់ជាតិ ហ៊ុន សែន ។​ សារជាតិក្បត់ជាតិនៅតែក្បត់ជាតិ មិនទាន់បានស្អី ផងហៅទាហ៊ានយួនចូលពេញទួលក្រសាំង ចាំការពារ ។ អាថោក ។

  6. បរកែវ- រតនៈគិរី says:

    ផៃ ស៊ី​ផាន រដ្ឋលេខាធិកាអាច់ឆ្កែ អើយអាល្ងង់​! អានេះនៅកន្លែងនេះដោយសារបក្សពួកវាទេ

    តាមពិតវាគ្មានចេះនខ្វាក់ស្អីវាទេ។ អាញ់ប្រាប់ឯងទៅថា មានប្រឡាយបានទឹកវាហូរ

    មានសម្រាមបានឆ្កែវាជុះ ។ យីគ្រាន់តែប៉ិន្នឹងក៏ល្ងង់មិនចេះដែរ! ពួកអាថោក បោកប្រាស់ឆន្ទៈ

    ប្រជាជន ស្មោកគ្រោក ។ ទេវតាមានភ្នែកពួកឯងគង់តែបរាជ័យឆាប់ៗមិនខាន!