ដោយ៖ លោក ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013
http://vodhotnews.com
អង្គការសមាគមមិនមែនរដ្ឋាភិបាលជាង១០ សម្តែងការខក ចិត្តជាខ្លាំង និងសូមថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរដែនដីនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្ត មួយចំនួន ដែលបង្ខំម្ចាស់ឆ្នោតអោយផ្តិតមេដៃលើញត្តិគាំទ្រលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលនៅមានវិវាទនៅឡើយ។
អង្គការទាំងនោះ មានដូចជាគណៈកម្មាធិការនាយកខុមហ្វ្រែល អង្គការខុមហ្វ្រែល អង្គការនិកហ្វិក អង្គការតម្លាភាពកម្ពុជា វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល អង្គការលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការ ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ឲ្យដឹងថាមានការរាយការណ៍ពីសំណាក់ម្ចាស់ឆ្នោតថា បច្ចុប្បន្នមានការគំរាមកំហែង នៅក្នុងតំបន់មួយចំនួនដូចជា សង្កាត់អូរឬស្សី សង្កាត់ស្រះចក សង្កាត់ពងទឹក សង្កាត់បឹងប៉ាយ៉ាប សង្កាត់ទួលស្វាយព្រៃ១ សង្កាត់បឹងកេង កង២ និងសង្កាត់ចាក់អង្រែលើ និងនៅតាមខេត្តមួយចំនួន។
អង្គការទាំងនោះ ចាត់ទុកទង្វើនេះ គឺជាការបំភិតបំភ័យធ្ងន់ធ្ងរថ្មីមួយទៀត ក្រោយថ្ងៃបោះឆ្នោតជាការរំលោភច្បាប់ និងជាការរំលោភ យ៉ាងធ្ងន់ធ្ងរ ទៅលើសេរីភាពបញ្ចេញមតិរបស់ម្ចាស់ឆ្នោតនៅកម្ពុជា។ សេចក្តីថ្លែងការណ៍បន្តថា ទង្វើនេះបានគំរាម កំហែងដល់សិទ្ធិរក្សាការសម្ងាត់របស់ម្ចាស់ឆ្នោត និងបង្កើននូវភាពតានតឹង និងការភ័យខ្លាចដែលកំពុងកើតមាន និងវាកាន់តែធ្វើអោយខូចដល់សុច្ចរិតភាព នៃកិច្ចដំណើរការបោះឆ្នោត។
បន្ទប់ស្ថានការណ៍នៃអង្គការសមាគមមិនមែនរដ្ឋាភិបាល សូមអំពាវនាវឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ចាត់វិធាន ការណ៍ ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះនិងភាពមិនប្រក្រតីផ្សេងទៀតដែលប្រព្រឹត្តដោយអាជ្ញាធរមូលដ្ឋាន។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន ពលរដ្ឋនៅសង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ប្រាប់VODថា មេភូមិរបស់ខ្លួន ដែលដើរបង្ខំឲ្យផ្តិតមេដៃទាំងយប់ ហាមចូលរួមបាតុកម្ម ហើយត្រូវទទួលស្គាល់លទ្ធផលបោះឆ្នោតថាត្រឹមត្រូវ និងយុត្តិធម៌។
មិនទាន់មានការឆ្លើយតបជាផ្លូវការយ៉ាងណា ពីរដ្ឋាភិបាលទេ តែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហានេះ មិនពាក់ព័ន្ធនឹងថ្នាក់លើទេ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ហ្នឹងហើយឬ?ប្រជាធិបតេយ្យអាស្រ័យការបាញ់កាប់ចាក់របស់ព្រះរាជាណាចក្រចម្លែក(king of wonder).
ដែលដឹកនាំដោយមនុស្សកាកសង្គមដែលធ្លាប់មេចោរលួចមាន់(អាណាល់)និងមេចោរលួចគោ(អាវឹក)។
តែខ្ញុំ បងប្អូនខ្ញុំ៩នាក់ និងមិត្តក្នុងភូមិមិនមានអ្នកណាបង្ខំសោះ។ គេគ្រាន់តែសួរ បើគាំទ្រយើងផ្តិតទៅមិនគាំទ្រយើងដើរចេញទៅ។ ពួកខ្ញុំផ្តិត ហើយព្រោះលទ្ធផលនោះក៏យើងយល់ថាមានសម្លេងពួកយើង។
You know, at private universities in Phnom Penh, most lecturers and directors (CCP members) forced students to do thumprint in order to support this election. This is the true information because I am a student at there. How bad they are.