Wednesday, 21 August 2013
ចាន់ ជាត្តា
ភ្នំពេញ ប៉ុស្តិ៍
សម្ភាររណេងរណោងបន្ដោកពីលើកកង់ដៃកង់ តួកង់ដែលជាគ្រឿងបំពងសំឡេងនិងធុងការ៉េមកីមួយកំពុងតែអូសខ្លួនសន្សឹមៗតាមដងផ្លូវ។
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ បុរសលក់ការ៉េមកីកំពុងតែផ្ដល់ចំណីអារម្មណ៍យ៉ាងពិសេសដល់អតិថិជនតាមរយៈការសម្ដែងចម្រៀង និងល្ខោនបាសាក់អមដោយបទភ្លេងយ៉ាងគ្រលួច។
ទស្សនីយភាពល្ខោនបាសាក់លើកង់បែបនេះ ពិតជាអង្រួនអារម្មណ៍អ្នកដំណើរតាមដងផ្លូវ និងអ្នកប្រើហ្វេសប៊ុកមិនតិចនោះទេ។
ជាក់ស្ដែង KhenRuosជាសរសេរថា៖«គាត់ពិតជាមនុស្សគួរឲ្យសរសើរណាស់ពីព្រោះគាត់មានទេពកោសល្យក្នុងការសម្ដែងល្ខោនបាសាក់មែន!»។
ហើយHong Phengបានសរសេរថា៖ «គាត់រកស៊ីចិញ្ចឹមជីវិតដោយកម្លាំងញើសឈាមផ្ទាល់គាត់មិនលួចប្លន់ជញ្ជក់ឈាមអ្នកដទៃ។សូមសរសើរបងប្រុសដោយការគោរព»។
Momsem Lymoeun បានបន្ដថា៖ «សូមជួយលើកទឹកចិត្តគាត់ផង។នេះជាសកម្មភាពលើកស្ទួយវប្បធម៌ខ្មែរដ៏ប្រពៃបំផុត។ គាត់លក់កន្លែងណាជួយគាំទ្រគាត់ផង»។
ចំណែកឯ Siey Lean បានបញ្ចេញមតិថា៖«គាត់ពិតជាមានជំនាញពិសេសក្នុងការរកលុយមែន»។ ចំពោះ Kim Ameliaបន្ថែមថា៖ «សំឡេងរបស់គាត់ពិតជាអស្ចារ្យណាស់!ប្រសិនបើខ្ញុំនៅកន្លែងនោះឥឡូវនេះខ្ញុំនឹងទិញការ៉េមគាត់ទាំងអស់»។
ជីវិតគឺបែបនេះឯងត្រូវការឲ្យមនុស្សខំប្រឹងប្រែងទៅរកវាហើយយើងសូមកោតសរសើរគាត់ជាខ្លាំងដោយគាត់មិនចេះខ្មាសក្នុងការសម្ដែងនៅតាមផ្លូវ។
លើសពីនេះទៅទៀតយើងសង្ឃឹមថាយើងនឹងអាចអភិវឌ្ឍវិស័យសិល្បៈរបស់យើងឲ្យកាន់តែល្អដោយដាក់មនុស្សឲ្យចំកន្លែង៕
Really respected man, he do better than riches who know only get money.
I will support this activity and he is a good member of this nation.
He is better than politician want only retain in power.
សម័យនេះ នៅពេលយើងឃើញមនុស្សដទៃទៀតប្រឹងធ្វើការខ្លាំង យើងតែគោរព
គេទៅ! Respect! បើស្រីៗវិញ ចង់បានប្តីល្អរស់រួមរហូតដល់ចាស់ស្លាប់ គឺត្រូវរកមនុស្ស
ប្រភេទប្រឹងធ្វើការនេះឯង! Work hard, work smart! ពិតជាមិនខុសៗទេ នាងៗអើយ!
ហាស ហាស ហាស…ប្រយ៌ត្នទៅយកអាកូនគេស្រួលអ្នកមាន លេងម៉ាឆាវ ថ្ងៃក្រោយ
មកឡើងតុលាការលែងលះគ្នា!? ហាស ហាស ហាស!
I saw him at kampong Cham last week
តើមានមនុស្សប៉ុន្មាននាក់ចាបយកមុខរបបែបនេះ? ជាកាពិតណាស់ នេះជាកាត្រដររស់របស់ពលរដ្ឋក្រីក្រ ប្រឹងប្រែងរកចេញពីជីវិតទាល់ច្រករបស់គាត់ ការងារពិតជាមិនមែនអំពើថោកទាបទេ លួចប្លន់នឹងបោកប្រាសទើបជាអំពើរថោកទាប លេបថ្នាំសម្លាប់ខ្លួនគឺកំសាក មិនហ៊ានប្រឈមមុខនឹងជីវិតពិត