Tuesday, 20 August 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ក្រោយការបាញ់ប្រហារយ៉ាងសាហាវកាលពីឆ្នាំ២០០៣ ទូច ស៊ុននិច បានរងរបួសរ៉ាំរ៉ៃរហូតត្រូវប្រើម៉ាស៊ីនជួយដកដង្ហើម ហូបអាហារដោយដាក់ទុយោ និងរងភាពឈឺផ្សាត្រង់មុខរបួសគ្រាប់កាំភ្លើងចំនួន៣គ្រាប់។ ប៉ុន្តែភាពឈឺចាប់នៃរបួសនេះ ត្រូវបានលោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរដែលទៅជួប និងសួរសុខទុក្ខ ស៊ុននិច និងគ្រួសារដោយផ្ទាល់នៅសហរដ្ឋអាមេរិកកាលពីពីរខែមុននេះបញ្ជាក់ឲ្យដឹងថា របួសរបស់ទូច ស៊ុននិច បានជាសះស្បើយពីការបាញ់ប្រហារដោយគ្រាប់គីមីហើយ។
នៅក្នុងបេសកកម្មទៅសហរដ្ឋអាមេរិកលោក សុះ ម៉ាច បានទៅជួបជជែកលេងក្នុងភាពស្និទ្ធស្នាលបំផុតជាមួយនឹង ទូច ស៊ុននិច ដោយផ្ទាល់មុននឹងលោកមកស្រុកខ្មែរវិញ។ លោកបានឲ្យដឹងថា ទូច ស៊ុននិច នៅពេលនេះបានជាសះស្បើយពីរបួសអស់ហើយ ហើយនាងអាចនិយាយស្តីធម្មតា ប៉ុន្តែនាងមិនអាចក្រោក ឬក៏មានចលនាបានទេ។
លោក សុះ ម៉ាច និយាយថា៖«ខ្ញុំបានទៅជួបទូច ស៊ុននិច និងឪពុករបស់នាងក្នុងភាពស្និទ្ធស្នាលបំផុត ខ្ញុំចង់បញ្ជាក់ថា នាងជាហើយ បើតាមសម្តីជជែកគ្នា គ្មានអ្នកណាម្នាក់ថា ស៊ុននិច មានបញ្ហាទេ គ្រាន់តែនាងមិនអាចកម្រើក ឬក៏ដើរបានប៉ុណ្ណោះ»។
គួរបញ្ជាក់ថា តារាចម្រៀងគ្រងតំណែងកំពូលក្នុងអំឡុងឆ្នាំ២០០០ នាង ទូច ស៊ុននិច បានទទួលរងការវាយប្រហារយ៉ាងសាហាវពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅថ្ងៃទី២១ តុលា ឆ្នាំ២០០៣ នៅខណៈពេលដែលនាង និងម្តាយដើរចេញពីហាងលក់ទំនិញមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ នៅពេលនោះម្តាយរបស់តារាចម្រៀងរូបនេះបានទទួលរងការបាញ់ប្រហាររហូតស្លាប់នៅនឹងកន្លែងកើតហេតុរីឯទូច ស៊ុននិចបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនិងបានទទួលការជួយសង្គ្រោះភ្លាមៗផងដែរ។
ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ លោក សុះ ម៉ាច បានឲ្យដឹងក្រោយបានជួបផ្ទាល់នឹងទូច ស៊ុននិច និងឪពុកថា គ្រាប់កាំភ្លើងដែលខ្មាន់កាំភ្លើងប្រើនោះមិនមែនជាគ្រាប់ធម្មតាទេ គឺជាគ្រាប់ដែលមានសារធាតុគីមីម្យ៉ាងដែលគេប្រើកុំឲ្យមនុស្សមានចលនា។
លោកនិយាយថា៖«បើនិយាយពីគ្រាប់កាំភ្លើងនោះ គឺឧក្រិដ្ឋជនប្រើដើម្បីបំផ្លាញមនុស្សនោះជាគ្រាប់កាំភ្លើងមិនអាចព្យាបាលបាន ខ្ញុំចង់និយាយអ៊ីចឹង។ គ្រាប់នោះគឺគ្រាប់គីមី បើទោះជាគាត់ជារបួសក៏មិនអាចកម្រើកបានដែរ»។
ប៉ុន្តែទោះបីជាយ៉ាងណា ទូច ស៊ុននិច នៅមានសង្ឃឹមនឹងអាចមានចលនាឬក៏សកម្មភាពវិញ ដោយសារតែនាងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលអាមេរិក ហើយនៅពេលនេះ រដ្ឋាភិបាលអាមេរិកកំពុងចាត់វិធានការស្រាវជ្រាវស្វែងរកការផលិតថ្នាំដើម្បីជួយសង្គ្រោះនាង។
លោកនិយាយថា៖«នៅពេលនេះ ទូច ស៊ុននិច ពឹងលើរដ្ឋាភិបាលអាមេរិក គេស្វែងរកថ្នាំជួយព្យាបាលនាង ព្រោះគេបានពិនិត្យហើយ ឃើញថា នោះជាគ្រាប់គីមី។ ខ្ញុំចាត់ទុកថា នោះជាអំពើឧក្រិដ្ឋកម្មដ៏ថោកទាបបំផុត ខ្ញុំសូមថ្កោលទោស ខ្ញុំសោកស្តាយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ពួកគាត់ជានារីទន់ខ្សោយ ហេតុអ្វីធ្វើបែបនោះលើពួកគាត់?»។
ជាមួយគ្នានោះ លោក សុះ ម៉ាច ជំនួសមុខឲ្យសិល្បករខ្មែរសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិក ដែលបានជួយទូច ស៊ុននិច ក៏ដូច តាត ម៉ារីណា និងសិល្បករខ្មែរផ្សេងទៀត។ លោកនិយាយថា៖«ទូច ស៊ុននិច បើនិយាយទៅ រដ្ឋាភិបាលអាមេរិកជួយគាត់គ្រប់បែបយ៉ាង គាត់អត់មានរឿងបារម្ភពីជីវភាពអីទេ ឪពុកគាត់ក៏មានប្រាក់ខែ អ្នកតាមថែរក្សាគាត់ក៏មានប្រាក់ខែសមរម្យ ហើយសូម្បីតែឆ្កែដែលទូច ស៊ុននិច ស្រឡាញ់នៅស្រុកខ្មែរ ក៏រដ្ឋាភិបាលអាមេរិកជួយធានាមកអាមេរិកដែរ។ ឆ្កែទូច ស៊ុននិច មានប៉ាស្ព័រអាមេរិក»។
ដោយឡែកពាក់ព័ន្ធនឹងមុខសញ្ញាអ្នកនៅពីក្រោយខ្នងនៃការបាញ់ប្រហារនេះ លោក សុះ ម៉ាច សុំមិននិយាយ តែលោកបានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើននឹងបានដឹងពីរឿងនេះមិនខាន។
រហូតមកទល់នឹងពេលនេះការបាញ់សម្លាប់លើទូច ស៊ុននិច មានរយៈពេល១០ឆ្នាំហើយ តែការស្វែងរកមុខឧក្រិដ្ឋជននិងអ្នកបង្គាប់បញ្ជាពីក្រោយខ្នងនៅមិនទាន់រកឃើញ និងនាំយកទៅកាត់ទោសទៅតាមមាត្រានៃច្បាប់នៅឡើយ ដោយខាងសមត្ថកិច្ចនៅតែបន្តនិយាយថា កំពុងស្វែងរកនិងតាមវែកមុខ។
លោក សុះ ម៉ាច បានលើកយកសម្តីរបស់ទូច ស៊ុននិច និងគ្រួសារមកនិយាយថា៖«ពួកគេប្រាប់ថា មិនមែនពួកគេគ្មានទំនុកចិត្តលើរដ្ឋាភិបាលខ្មែរទេ តែពួកគេហាក់ដូចជាគ្មានសង្ឃឹមនឹងអាចលាតត្រដាងរឿងនេះ ដើម្បីរកយុត្តិធម៌ទេ»។
ក្រោយការបាញ់របស់ឧក្រិដ្ឋជន ដោយសារមានការភ័យខ្លាចចំពោះបញ្ហាសុវត្ថិភាពទូច ស៊ុននិច ត្រូវបានលោក ពុង គិត និងប្រជាជនខ្មែរក្នុងសមាគមខ្មែរនៅសហរដ្ឋអាមេរិក ធ្វើការធានារូបនាងឲ្យបានទិដ្ឋាការចេញទៅរស់នៅគេចចេញពីការតាមយាយីសម្លាប់ជាថ្មីម្តងទៀត ហើយរូបនាងក៏បានទទួលសិទ្ធិស្នាក់នៅសហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួន បន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ UNHCR ដែលមានស្នាក់ការនៅប្រទេសថៃទទួលស្គាល់រូបនាងនោះ។
ដំបូងតារារូបនេះ និងក្រុមគ្រួសារបានទៅរស់នៅក្នុងទីក្រុង Sacramento រដ្ឋកាលីហ្វ័រនីញ៉ា ហើយក្រោយមកក៏បានផ្លាស់ទៅរស់នៅទីក្រុងឡូសអេនជឺលេស ហើយពេលនេះរស់នៅទីក្រុង Sacramento ដដែលវិញ។
ទាក់ទងនឹងហេតុផលដែលនាំឲ្យមានការប៉ងបាញ់សម្លាប់តារាចម្រៀងរូបនេះ លោក សៀង ទូច ឪពុកទូច ស៊ុននិចបានលើកការបញ្ជាក់កន្លងមកថា សូមជម្រាបដល់អ្នកទាំងអស់គ្នាថា កុំឲ្យមានការភាន់ច្រឡំ កូនស្រីរបស់លោកមិនមានជាប់ពាក់ព័ន្ធនឹងរឿងយកប្តីគេទេរឿងនេះគឺកើតឡើងដោយសារតែកូនរបស់លោកមិនព្រមលក់កិត្តិយស។
ឪពុករបស់ ទូច ស៊ុននិចនិយាយថា៖«ទូច ស៊ុននិច អត់មានអត្តចរិតរបៀបទៅយកប្តីគេហើយប្រពន្ធគេមកសម្លាប់ទេ។ ស្រុកខ្មែរបើសិនមានស្រីម្នាក់មានអ្នកធំទៅយក អ្នកធំហ្នឹងយកមិនបាន អ្នកធំហ្នឹងទៅសម្លាប់នាងហ្នឹង តែបើអ្នកធំហ្នឹងយកនាងហ្នឹងបាន ប្រពន្ធអ្នកធំហ្នឹងទៅសម្លាប់នាងហ្នឹងទៀត។ អ៊ីចឹងនារីដែលគេមានបំណងចង់យកនោះ មិនយកគេក៏ងាប់ យកគេក៏ងាប់ តើមានយុត្តិធម៌ទេរឿងហ្នឹង?»៕

10ឆ្នាំដែលទូចសូនិចត្រូវគេបាញ់រកមុខអ្នកបាញ់មិនឃើញ បើត្រឹមកឹមសុខាមានស្រីដឹងភ្លាម។ពូកែតែខាងអត់ប្រយោជន៍រដ្ធាភិបាលចោរ។
There are lot of victims that justice can’t give them…too many victims have no justice in cambodia.
ប្រហែលជាអ្នកជួលសម្លាប់ធំពេកហើយមើលទៅ
Yes!I think so.
អាណិតនាងណាស់ ត្រូវ អា ហ៊ុន តូ ចាប់យកធ្វើបាបទៅកំពង់សោម ហើយ ត្រូវកូនចៅអាហ៊ុន សែន តាមសម្លាប់ទៀត គិតទៅអាត្រកូលហ៊ុន គឺថោកទាប សាហាវព្រៃផ្សៃខ្ឡាំងណាស់ អោយ តែមានឪកាស នឹងកាត់ក្បាលពួកវាទាំងពូជតែម្តង ។ អាឆ្កែហ៊ុន តូ ជាកំពូលជើងខ្លាំងខាងចាប់រំលោភ ស្រីនៅកំពង់ចាម នៅភ្នំពេញ និងគ្រប់ខេត្តក្រុង អោយតែវាទៅដល់ មានពេលមួយវាចាប់កូនចៅហ្វាយស្រុក ប្រុងយកទៅរំលោភ តែឪពុកគេតាមបាញ់ ទើបវាទំលាក់ចោលវិញ នេះជាប្រវត្តិដ៏ថោកទាបរបស់វា ។ ជាប្រវតិ្តដ៏ថោកទាបរបស់អាត្រកូល ហ៊ុន ចំណែកឯលោកតាកញ្ចាស់ ហ៊ុន នាង ក៏ល្មោភស្រីមិនធម្មតា ត្រឹមយាយភូ ដ៏ថោកទាប ក៏ត្រូវកញ្ចាស់ ហ៊ុន នាង ចាត់ហើយយ៉ាងឆ្ងាញ់ដែរ ។ ជាថ្នូរវិញយាយភូ ប្រពន្ធឡៅ ម៉េងឃិន ទទួលបានការសុំទោស ជាទ្រព្យសម្បតិ្ត និងការសំរួលលើការរកស៊ី យ៉ាងរលូន ពីអាកូនក្រៅខោ ហ៊ុន សែន ដើម្បីជួយសុំទោស ជំនួសឪពុកវា ។ អាត្រកូលហ៊ុន គឺតិរិច្ឋានបែបនេះ នៅមានរឿងច្រើនទៀត ដែលរៀបរាប់មិនទាន់ អស់ ។
You have a good explaination, Killer!
ឃាតករជាមកពីប្រទេសទី២