ដោយ៖ តាំង វីដា និង ស៊ុន ណារិន
ថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
newspaper
ដោយ៖ តាំង វីដា និង ស៊ុន ណារិន
ថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រុមសកម្មជនការពារព្រៃឈើ ព្រួយបារម្ភពីសកម្មភាពឈ្នួញទុច្ចរិត កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើប្រណិត យ៉ាងអណាធិបតេយ្យ និងបើកចំហរ អំឡុងមុនពេល និងក្រោយពេលបោះឆ្នោត ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរ។
សេចក្តីថ្លែងការណ៍រួមរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបណ្តាញយុវជនកម្ពុជា ចេញផ្សាយនៅថ្ងៃទី២១ ខែសីហានេះ ឲ្យដឹងថា ក្រុមសកម្មជនការពារបរិស្ថាន បានរកឃើញ នូវការដឹកជញ្ជូនឈើខុសច្បាប់ជាច្រើនករណី ចេញតាមច្រកអន្តរជាតិសំខាន់ៗមួយចំនួន ដោយមិនមានការទប់ស្កាត់ ព្រោះសមត្ថកិច្ចបានកំពុងមមាញឹកនឹងការងារនយោបាយ អំឡុងពេលឃោសនា និងក្រោយពេលបោះឆ្នោត។ សេចក្តីថ្លែងការណ៍ បន្តថា ភាគីពាក់ព័ន្ធនៃការកាប់បំផ្លាញព្រៃឈើមាន ដូចជា ឧកញ៉ា ថៅកែក្រុមហ៊ុន មន្ត្រីទាហាន មន្ត្រីប៉េអឹម មន្ត្រីរដ្ឋបាលព្រៃឈើ ក្រុមឈ្នួញឈើជនជាតិខ្មែរ និងវៀតណាមជាដើម ហើយសកម្មភាពទាំងនេះ ភាគច្រើនកើតមាននៅក្នុងតំបន់ព្រៃឡង់ តាមជួរភ្នំក្រវាញ និងខេត្តមួយចំនួនដែលសំបូរព្រៃស្តុក ដូចជា ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។
អភិបាលខេត្តក្រចេះ លោក ស ចំរុង បានបដិសេធការលើកឡើងនេះ ដោយថា ការដឹកជញ្ជូនជារៀងរាល់ថ្ងៃនេះ គឺធ្វើឡើងតាមច្បាប់ ៖ “វាអត់មានទេ ការដឹកជញ្ជូនហ្នឹងនោះ ឈើគេដឹករាល់តែថ្ងៃធម្មតា គេមានច្បាប់ អ្នកមានច្បាប់ក្នុងដីសម្បទាន គេដឹងទៅ អ្នកដឹករត់ពន្ធនោះ វាមិនមានទេ មានបន្តិចបន្តួច ចាប់បានអស់ហើយ”។
ចំណែកប្រធានផ្នែកការិយាល័យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោក ស៊ូ គឹមលន់ ឲ្យដឹងថា អំឡុងពេលមុន និងក្រោយបោះឆ្នោត គឺកម្លាំងសមត្ថកិច្ច បានប្រចាំការការពារ ដោយមិនបណ្តាលឲ្យមានការកាប់ឈើខុសច្បាប់ ដូចការចោទប្រកាន់នោះទេ ៖ “ទេ! ដូចជាមិនមានទេ ដូចជាស្ងៀមស្ងាត់ដែរ ហើយម្ត៉េចអ្នកណាថាដឹកឯណា ដឹកម៉េចកើតបើកម្លាំង គេមានតាមស្រុកហើយគេប្រចាំការរហូត អំឡុងពេលបោះឆ្នោតនេះ និងក្រោយបោះឆ្នោតនេះ ប្រហែលជា មិនមានអញ្ចឹងទេ”។
អ្នកសម្របម្រួលលេខាធិការដ្ឋានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ឲ្យដឹងតាមការរកឃើញថា សកម្មភាពកាប់ព្រៃឈើ និងដឹកជញ្ជូនខុសច្បាប់ គឺកើនឡើងធ្ងន់ធ្ងរខ្លាំង អំឡុងពេលយុទ្ធនាការឃោសនា និងក្រោយការបោះឆ្នោត ដោយសារសមត្ថកិច្ច មិនបានរារាំង ហើយថែមទាំងចូលដៃ ដើម្បីទទួលបានផលប្រយោជន៍ថែមទៀត ៖ “គាត់ដឹងទាំងអស់ ហើយគាត់ដឹងថា ឡាននោះចេញម៉ោងប៉ុន្មាន នៅពេលណា កន្លែងណាទៅទៀត ដោយសារតែពួកគាត់ជាសមត្ថកិច្ច។ ប៉ុន្តែអ្វីដែលពួកគាត់នេះ គឺគាត់មិនធ្វើ គាត់បណ្តោយឲ្យអញ្ចឹង ដោយសារតែគាត់ទទួលបានលាភសក្ការៈ ហើយវាជាឱកាសដែលពួកគាត់ រកស៊ីផងដែរ នៅអំឡុងពេលនោះ ដើម្បីឈ្មួញទាំងអស់នោះ បានផ្តល់ប្រាក់ ឬក៏កម្រៃអ្វីផ្សេងៗ លាភសក្ការៈផ្សេងៗនោះ ជូនគាត់ អញ្ចឹងជាឱកាសដែលពួកគាត់ឆ្លៀតរកស៊ី”។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសដកតំណែង លោកទី សុគន្ធ ពីប្រធានរដ្ឋបាលព្រៃឈើ ខណៈដែលបទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើប្រណីតៗ ត្រូវបានសមត្ថកិច្ចចម្រុះរុករកឃើញ និងចាប់មេព្រៃថ្នាក់ក្រោមៗដាក់ពន្ធនាគារអស់ជាច្រើននាក់៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
ប្រឹងកាប់ទៅកនយើង ទាន់មិនទាន់មានរដ្ឋាភិបាលថ្មី ។ មិនអោយប្រឹងម៉េច បើអាឆ្កែហ៊ុន សែន ទូរស័ព្ទមកទារលុយម្នាក់ បី លានដុល្លារ បាត់ទៅហើយ ។ ប្រភពពីអ្នកកាប់ឈើខុសច្បាប់នៅខេត្តមណ្ឌលគីរី ដែលត្រូវអាហ៊ុន សែន ទូរស័ព្ទមកទារលុយដោយផ្ទាល់ ដោយមិនចាំបាច់ប្រើឆ្កែវាទារអោយទេ ប្រហែល ជាអាឆ្កែហ៊ុន សែន វាត្រូវការលុយខ្លាំងណាស់ហើយ ទៅតេទៅទារលុយដោយខ្លួនឯងបែបនេះ ។
ប្រឹងកាប់ទៅកនយើង ទាន់មិនទាន់មានរដ្ឋាភិបាលថ្មី ។ មិនអោយប្រឹងម៉េច បើអាឆ្កែហ៊ុន សែន ទូរស័ព្ទមកទារលុយម្នាក់ បី លានដុល្លារ បាត់ទៅហើយ ។ ប្រភពពីអ្នកកាប់ឈើខុសច្បាប់នៅខេត្តមណ្ឌលគីរី ដែលត្រូវអាហ៊ុន សែន ទូរស័ព្ទមកទារលុយដោយផ្ទាល់ ដោយមិនចាំបាច់ប្រើឆ្កែវាទារអោយទេ ប្រហែល ជាអាឆ្កែហ៊ុន សែន វាត្រូវការលុយខ្លាំងណាស់ហើយ ទៅតេទៅទារលុយដោយខ្លួនឯងបែបនេះ ។ អាក្បត់ជាតិ ហ៊ុន សែន នឹងដល់ថ្ងៃអន្សារមិនខាន ។
សូមថាឲ្យអាមួយឈ្មោះសិស្សធនញ្ជ័យអាច់ឆ្កែម្នាក់!
អាសិស្សធនញ្ជ័យអាច់ឆ្កែនេះ ល្ងង់ទេកុំនិយាយ អញស្គាល់ចារឹកថោកពួកឯងហើយ។ សម្តីសជាតិ
មាយាទសពូជ។ ពូជអញពូជលីដែកប្រហោងការពារជាតិ ការពារប្រជាជន រកសុខសន្តិភាពជូនជាតិ
សម្តីពួកឯងនិយាយចេញមកគឺគ្មានស្គាល់ពីជីវិតប្រជាជនតាមជនបទ និងបានត្រូវពួកអាក្បត់ឯង
ជិះជាន់និងបិទសិទ្ធិសេរីភាពដែលធ្វើឲ្យការតស៊ូររបស់យើងមានការខកចិត្តជាខ្លាំង។ ប្រទេសជាតិ
ហិនហោចគ្រប់វិស័យ ហើយនៅអ៊ួតខ្លួនថារីកចំរើនម៉ែវាស្អី??? ព្រៃក៏អស់ ដីក៏អស់ ប្រជាជនស្ទើរក
កន្លែងរស់គ្មាន។ ខ្មែរម្ចាស់ស្រុករត់ទៅរស់នៅតាមដងអូរ និងព្រៃរហោស្ថាន ឯវៀតណាមនៅទីក្រុង
និងឬថាស្នេហាជាតិ ស្រឡាញ់ប្រជាជន ការពារទឹកដីមិនឲ្យបាត់មួយមីលីម៉ែត ពិតហើយវាតិច
ណាស់បើបាត់រាប់គីឡូម៉ែត្របានត្រូវ បាត់ទាំងកណ្ដាលទីក្រុងបណ្តើៗហើយនៅមិនទាន់ដឹងខ្លួន
ទៀត។ ជំពាក់បំណុលគេក៏ជំពាក់ ខ្ទិចខ្ទីក៏ខ្ទិចខ្ទីអស់សម្បត្តធម្មជាតិ ក្នុងសង្គមមានតែវប្បធម៌
ពាល និងពាលា ពង្វក់ស្មារតីប្រជាជនឲ្យឈ្លក់និងថ្នាំញៀនរូចហើយធ្វើជាឬកទៅចាប់ ចាប់ម៉ែវា
ស្អីចាប់មិនចេះអស់អីចឹង។ កលល្បិចបក្សបំផ្លាញជាតិស្មោះ! កោតតែប្លន់លទ្ធផលការបោះឆ្នោត
របស់ប្រជាជនទៅរួច ហើយអាងចល័តទព័មកគំរាមគេ យីអីក៏ថោកទាបខ្លាំងម្លេះ????
បើចិត្តសឿងពិតជាអ្នកស្នេហាជាតិ ស្មោះត្រង់ សូមធ្វើការរាប់សន្លឹកឆ្នោតតាមការិយាល័យមួយៗ
ឡើងវិញម្តងទៀតឲ្យបានច្បាស់មក កុំបន្លំ។ ប្រជាជនភ្នែកម្នាស់ណា! កុំថាប្រជាជនភ្លើដូចពួក
អាថោកស្មោគគ្រោកឯងនេះ គេលែងស្តាប់ហើយពត៌មានរបស់ពួកអាបោកប្រាស់ឯងនេះ។
ល្បិចនេះគេដឹងតំាពីអាណត្តមុនៗ
មកម្លេះអាគំរក់អើយ! ពួកឯងពិតជាត្រូវបណ្តាសារប្រជាជនរាល់ថ្ងៃពុំខានទេ។
Mr. Hun Sen, did you know it or you were the person who ordered to do this? I think so.
Regular people don’t have a gut to chop down tree like this…except a green light from ek o’dum ass tell them to do…Our forest destroyed now people have to cross to Thailand and Lao chop their tree, no wonder people got shot and killed like animals…because of corrupted officials buying them with $$$ upfront!?