តុលាការខេត្តពោធិ៍សាត់ បានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនដីធ្លី និងធនធានធម្មជាតិ លោក គុជ វេង ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់សំណងចំនួន ៤.៥០០ដុល្លារ ក្រោមបទចោទឆបោក បន្ទាប់ពីបានបើកសវនាការអស់រយៈពេលជិត ៣ម៉ោង នៅព្រឹកថ្ងៃទី២០ សីហា។ មេធាវីការពារក្ដីឲ្យជនជាប់ចោទ និងសង្គមស៊ីវិលតាមដានដំណើរការជំនុំជម្រះនេះ បានចាត់ទុកសាលក្រមរបស់ចៅក្រមថា មិនបានផ្ដល់យុត្តិធម៌ដល់ លោក គុជ វេង ឡើយ។
ដោយ ជិន ជេដ្ឋា
2013-08-20
RFA

ប្រជាពលរដ្ឋ និងតំណាងសហគមន៍ កំពុងអង្គុយនៅមុខសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរង់ចាំស្ដាប់លទ្ធផលសវនាការលោក គុជ វេង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣។ RFA/Chhin Chetha
ចៅក្រមជំនុំជម្រះរឿងក្ដីឆបោករបស់សកម្មជនដីធ្លី និងព្រៃឈើ លោក គុជ វេង បានប្រកាសផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ក៏ប៉ុន្តែអនុវត្តទោសនៅក្នុងពន្ធនាគារតែរយៈពេល ៣ខែ ១៥ថ្ងៃប៉ុណ្ណោះ។
សង្គមស៊ីវិលបញ្ជាក់ថា ការសម្រេចទោសនេះ គឺធ្វើឡើងដោយពុំមានភាពយុត្តិធម៌ ពីព្រោះចៅក្រមបានផ្អែកតែទៅលើសាក្សីដាក់បន្ទុកម្នាក់ និងមិនបានយកចម្លើយសាក្សីដោះបន្ទុកទៅអនុវត្ត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា សាក្សីដាក់បន្ទុកមានរហូតដល់ ៤នាក់ ក៏ប៉ុន្តែបានមកចូលរួមក្នុងសវនាការតែម្នាក់ ហើយចម្លើយសាក្សីដាក់បន្ទុកពុំមានភាពច្បាស់លាស់នោះទេ៖ «មានសាក្សីជាច្រើនបានបញ្ជាក់ថា លោក គុជ វេង មិនបានប្រព្រឹត្ត ហើយសាក្សីសម្រាប់សាក្សីដាក់បន្ទុកនោះ គឺអត់បានបង្ហាញជាក់លាក់ថា គុជ វេង ប្រាកដជាប្រព្រឹត្តអីចឹងមែន»។
ចំណែកមេធាវីការពារក្ដីឲ្យចុងចោទ លោក ចាន់ សុជាតិ បានបញ្ជាក់ថា កូនក្ដីរបស់លោកមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ហើយលោកនឹងសួរយោបល់កូនក្ដីលោកបន្តទៀតថា តើត្រូវប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត ឬយ៉ាងណា៖ «វាអត់មានអីស៊ីសង្វាក់ទេ ដោយសារវាដាច់ដោយឡែកពីគ្នា ត្រង់ថាពេលវេលានៃការចោទប្រកាន់ ហើយពេលវេលាដែលគាត់មានវត្តមានខុសគ្នា ព្រោះថាអាថ្ងៃដែលគេចោទថាគាត់ទៅយកលុយ គឺថ្ងៃហ្នឹងគាត់មកប្រជុំនៅអង្គការលីកាដូ (Licadho) ខេត្តពោធិ៍សាត់។ អីចឹង មនុស្សអត់ស្ថិតនៅក្នុងពេលវេលា និងទីកន្លែងគ្នា អីចឹងវាអត់អាចមានបទល្មើសកើតឡើងទេ»។
ចៅក្រមជំនុំជម្រះក្ដី លោក ម៉ៅ ស៊ីណា បានបដិសេធមិនអត្ថាធិប្បាយជុំវិញដីកាសម្រេចទោស លោក គុជ វេង នោះទេ នៅរសៀលថ្ងៃទី២០ សីហា ដោយលោកបានជំរុញឲ្យវិទ្យុអាស៊ីសេរី ទៅសួរតំណាងអយ្យការនៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ដើម្បីបកស្រាយបន្ថែមលើសាលក្រមនេះ។
ចំណែក លោក ប៉ង់ ចាន់សុយុទ្ធារ៉ា មានប្រសាសន៍យ៉ាងខ្លីថា សំណុំរឿងនៅក្នុងដៃរបស់ចៅក្រម ហើយចៅក្រមជាអ្នកសម្រេច ដោយផ្អែកលើការដាក់បន្ទុក ឬដោះបន្ទុកយ៉ាងណានោះ គឺជារឿងរបស់ចៅក្រម៖ «បើថាការហ្នឹងពិនិត្យឃើញថា វាមិនអាចទទួលយកបាន យើងអាចឲ្យពិរុទ្ធជនហ្នឹងប្ដឹងឧទ្ធរណ៍ទៅដើម្បីឲ្យខាងលើគេពិនិត្យទៀត»។
តំណាងសហគមន៍ដែលបានធ្វើដំណើរមកពីបណ្ដាខេត្តផ្សេងៗជាង ២០នាក់ ក្នុងគោលបំណងមកចូលរួមស្ដាប់សវនាការនៅសាលាដំបូងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ សីហា បានសម្ដែងក្ដីបារម្ភចំពោះដីកាសម្រេចរបស់ចៅក្រមថា បានដាក់សម្ពាធកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសារ និង លោក គុជ វេង។
តំណាងសហគមន៍ម្នាក់មកពីខេត្តបន្ទាយមានជ័យ អ្នកស្រី ភឿង គឹមហួយ បញ្ជាក់ថា ក្រុមប្រជាពលរដ្ឋ និងតំណាងសហគមន៍ ទន្ទឹងចាំមើលការដោះលែង លោក គុជ វេង ចេញពីពន្ធនាគារនៅក្នុងរយៈពេល ១៥ថ្ងៃ ក្រោយការប្រកាសសាលក្រមនេះ៖ «ខ្ញុំត្រេកអរណាស់ដែលគេបានដោះលែង លោក គុជ វេង ប៉ុន្តែដែលខ្ញុំបារម្ភមួយទៀត គឺទាក់ទងទៅនឹង ១៥ថ្ងៃ ហើយខ្លាចអត់បានដោះលែង ហើយមួយទៀតបែរជាឲ្យគាត់សងលុយទៅដើមបណ្ដឹង ៤.៥០០ដុល្លារ អីចឹងសម្រាប់ លោក គុជ វេង គាត់អត់បានយក គាត់មិនដឹងបានលុយពីណាសងគេទេ»។
ការចាប់ខ្លួនរបស់សកម្មជនដីធ្លី និងព្រៃឈើ ប្រចាំស្រុកក្រគរ លោក គុជ វេង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន ចេញសេចក្ដីថ្លែងការណ៍ជំរុញឲ្យមានការដោះលែង ដោយសង្គមស៊ីវិលទាំងនោះបានចាត់ទុកករណីចោទប្រកាន់នេះ គឺកើតចេញពីភាពសកម្មនិយមរបស់លោកក្នុងការការពារដីធ្លី និងព្រៃឈើ ពីសំណាក់អ្នកមានលុយ និងមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការសម្រេចដោះលែងយុវជនជាប់ចោទ៤នាក់
- តុលាការខេត្តកំពង់ឆ្នាំងកោះហៅមន្ត្រីសិទ្ធិមនុស្សក្រោយធ្វើសន្និសីទកាសែត
- តុលាការពិចារណាដោះលែងយុវជនជាប់ចោទបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- តុលាការសម្រេចឃុំយុវវ័យ៤នាក់ពីបទញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធ
- ពលរដ្ឋបារម្ភអំពីផលប៉ះពាល់នៃការអភិវឌ្ឍអាងកំពីងពួយ
- មន្ត្រីនៅពោធិ៍សាត់រងការចោទថាគំរាមពលរដ្ឋមិនឲ្យធ្វើកសិកម្មលើដីធ្លាប់កាន់កាប់
- អ្នកមានបញ្ហាដីធ្លីទាមទារតុលាការដោះស្រាយសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា
- មន្ត្រីសិទ្ធិមនុស្សស្នើឲ្យអាជ្ញាធររកដំណោះស្រាយដល់ពលរដ្ឋដែលត្រូវបណ្ដេញចេញ
- អ្នកភូមិបឹងកក់១ប្រកាសជាថ្មីពីការតាមគំរាមសម្លាប់
ils sont tous les voleurs, surtous le criminel hun sen vole tous les richesses de notre pays qui oser parler il va eliminer,assasiner,ex, mr chouth vuthy . maintenant ses enfents ont fait le parie qui a gagne le plus d’argent entre ses freres et soeurs ,maintenant, hun maneth trafic et coupe les bois dans tous le pays hun manith les bois ,hun mana tous les recettes du commerce dans le pays y compri les paneaux publicites,et bun rany la grose diable avoir le carnet personel pour regler le note pour son compt les commerce les petroles les bois les banques et les tax de tous sorts,familles hun sen recoupe et vole tous, et tous, pour une seul famille c’est beaucoup,…voir les services public rien,rien,rien pour les peuples…