Wednesday, 21 August 2013
សូរ សមយុទ្ធ
ភ្នំពេញ ប៉ុស្តិ៍
វាពិតជាលំបាកណាស់ នៅក្នុងការនិយាយពាក្យពិត នៅពេលដែលមនុស្សគ្រប់គ្នា ចង់ស្តាប់ ពាក្យកុហក ហើយវារឹតតែលំបាកទៅទៀត នៅពេលពាក្យពិតនេះ នឹងធ្វើឲ្យរាស្រ្តក្នុងនគរស្អប់តែកូនអ្នកស្រែ ក្មេងវត្តដែលមានតែបេះដូងធម្មតា មិនត្រូវការអ្វីសោះពីអ្នកនោះ សុខចិត្តឲ្យមនុស្សក្នុងលោកស្អប់ ក៏នៅតែនិយាយពាក្យពិតដែរ។
កាលពីមុន អ្នកមើលខ្ញុំខុសថ្ងៃនេះ អ្នកនៅតែមើលខ្ញុំខុសដដែល តែខ្ញុំ គឺនៅតែជាខ្ញុំ ខ្ញុំមិនខ្លាចអ្នកមើលខ្ញុំខុសទេ តែខ្ញុំខ្លាចខ្ញុំមិនបាន និយាយពាក្យដែលគួរនិយាយមុនពេលដែលភ្លើងចិត្តធម៌អ្នកទាំងអស់គ្នា ដែលដុតឲ្យឆេះដើម្បីការផ្លាស់ប្តូរប្រសើរឡើង ក្លាយជាភ្លើងគ្រោះ ដុតកម្លោចថ្មអង្គរទៅជាផេះ ហើយខ្ញុំបារម្ភថា តម្លៃនៃការផ្លាស់ប្តូរនេះ វាលើសពីតម្លៃដើម រីឯការលះបង់ប្រែជាអត់ន័យ។ ពេលនេះ ខ្ញុំសុំលោក សម រង្ស៊ី ឈប់និយាយថា «គណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត ទៅ» បើទោះជាការពិតនៃកម្លាំងគាំទ្របក្សប្រឆាំងមានច្រើនខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការលុបឈ្មោះរាស្ត្រ ១ លាននាក់ចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០១៣ ដោយ គ.ជ.ប. និងការបំប៉ោងឈ្មោះអ្នកបោះឆ្នោត ១ លាននាក់ មុនការបោះឆ្នោតថ្ងៃទី ២៨ នោះ វាបានកំណត់ពីការចាញ់របស់គណបក្សសង្គ្រោះជាតិ និងការឈ្នះរបស់គណបក្សប្រជាជនរួចទៅហើយ។
ពេលនោះ ខ្ញុំបានឃើញគណបក្សសង្គ្រោះជាតិ ប្រឹងតវ៉ា ដើម្បីបញ្ចូលឈ្មោះ ១ លាននាក់ចូល ក្នុងបញ្ជីវិញ តែមិនបានសម្រេច ព្រោះកម្លាំងនយោបាយខ្លួននៅខ្សោយ សមាជិកសភានៅតិច ដូចនេះ គណបក្សសង្គ្រោះជាតិ គ្មានជម្រើសអ្វីក្រៅពីការចូលរួមការបោះឆ្នោត ដើម្បីយកសំឡេងដែលនៅសល់នោះទេ។ ការតវ៉ាដោះស្រាយភាពមិនប្រក្រតី ក្នុងថ្ងៃបោះឆ្នោតជារឿងមួយ ចំណែកការតវ៉ាអំពីការលុបឈ្មោះ និងបំប៉ោងបញ្ជីឈ្មោះ គឺជារឿងដោយឡែកមួយផ្សេងទៀត ដែលចប់នីតិវិធីតវ៉ាប្តឹងប្ដល់អស់ទៅហើយ តាំងពីមុនបោះឆ្នោត។ ពេលនេះ អង្ករបានក្លាយជាបាយ។ ពេលនេះ ឈើបានក្លាយជាទូកទៅហើយ។ តើចង់ធ្វើយ៉ាងម៉េច? ចង់ដាំ មួយឆ្នាំងថ្មី? ឬចង់កាប់ព្រៃយកឈើមកធ្វើទូកថ្មីមួយទៀត?
ហេតុដែលត្រូវឈប់និយាយគឺដើម្បីកុំឲ្យភ្លើងចិត្តរាស្ត្រឆេះខ្លាំងជាងនេះ ទីមួយ ចំណែកទីពីរ គឺ អាចឲ្យរាស្ត្រជួយសង្គ្រោះជាតិបាន។ មានភ្លើងខ្លះ បើដុតហើយ អាចពន្លត់វិញបាន តែមានភ្លើងខ្លះ បើឆេះហើយ សូម្បីតែទេវតា ក៏ពន្លត់មិនបានផង នោះគឺភ្លើងចិត្ត។ ចំណុចស្លាប់រស់ តែមួយគត់ដើម្បីរំដោះគ្រោះធំ ក្នុងនគរបានពេលនេះគឺការបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ ការចង់ឲ្យអង្គការសហប្រជាជាតិ ធ្វើអាជ្ញាកណ្តាល ទៅមិនរួច ការចង់ឲ្យអង្គការឯករាជ្យធ្វើអាជ្ញាកណ្តាល ទៅមិនរួច ដូចនេះសង្គ្រោះជាតិ ត្រូវថយមួយជំហានគឺយករូបមន្ត ២:២:១ មានន័យថា ប្រ.ជ. និង គ.ជ.ប. បូក ស.ជ. និង ខុម ហ្វ្រែល បូក អ.ស.ប.។ ទុក គ.ជ.ប. ជាអាជ្ញាកណ្តាល ព្រោះសិទ្ធិ អំណាច តួនាទី និងនីតិវិធីដោះស្រាយជម្លោះត្រូវបានរដ្ឋធម្មនុញ្ញ ព្រមជាមួយ នឹងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានផ្តល់សមត្ថកិច្ចឲ្យ តែខុម ហ្វ្រែល និង អ.ស.ប. មិនមែនគ្រាន់តែជាអ្នកសង្កេតការណ៍ទេ តែមានសិទ្ធិអំណាច បោះឆ្នោតសម្រេចលើលទ្ធផលដែលរកឃើញ ដូចគណបក្សទាំងពីរ និង គ.ជ.ប. ដែរ។ បើធ្វើដូចនេះ គឺគណបក្សប្រជាជន នៅតែមានមុខមាត់ព្រោះ គ.ជ.ប. ដែលជាអាជ្ញាធរជាតិមួយនៃរដ្ឋាភិបាលដែលដឹកនាំដោយខ្លួន មិនត្រូវបានគេទាត់ចោលចំណែក សង្គ្រោះជាតិ នឹងបានរកឃើញនូវភាពមិនប្រក្រតីមួយចំនួនដើម្បីឲ្យរាស្ត្រស្ងប់ចិត្ត នឹងបើកផ្លូវឲ្យបក្សទាំងពីរចូលតុចរចា។
ចំណែកគណបក្សប្រជាជន បានដឹងខ្លួនឯងច្បាស់ណាស់ថា កន្លងទៅខ្លួនបានធ្វើអ្វីខ្លះ ពេលនេះរាស្ត្រទុកផ្លូវរស់មួយដល់ខ្លួន ហេតុអ្វីក៏ត្រូវបង្ខំខ្លួនឯងឲ្យដើរដល់ផ្លូវទាល់ច្រក? រីឯ គណបក្សសង្គ្រោះជាតិ ដាច់ខាតមិនអាចអូសបន្លាយពេលវេលាច្បាំង តាមគណបក្សប្រជាជនបន្តទៀតទេ តែត្រូវកំណត់កម្មវត្ថុនយោបាយ ចុងក្រោយ ហើយវាយយកក្នុងល្បឿនលឿន ព្រោះចម្បាំងយូរ មិនឈ្នះគណបក្សប្រជាជនទេ អូសពេលកាន់តែយូរ ប្រ.ជ. កាន់តែចំណេញ ហើយសង្គ្រោះជាតិ កាន់តែខាត ព្រោះកូនអុករបស់សង្គ្រោះជាតិ កំពុងត្រូវបានមេទ័ពនៃគណបក្សប្រជាជន ហ៊ុមព័ទ្ធ រង់ចាំឱកាសដើម្បីកម្ទេចចោល។
កម្មវត្ថុនយោបាយ កំណត់ការចាញ់ឈ្នះ របស់សង្គ្រោះជាតិនៅ ៥ ឆ្នាំក្រោយគឺ ទី១.យកអំណាចសភា ប្រធានសភា អនុប្រធានសភាទី ១ និងទី ២ និងគណៈកម្មការសភាចំនួន ៤ រួមមាន៖ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកិច្ចការបរទេស ព័ត៌មាន ហើយនិង អប់រំ យុវជនព្រមទាំងនីតិកម្ម យុត្តិធម៌ ទី២. ដាច់ខាតមិនចូលក្នុងរដ្ឋាភិបាល តែដាក់បញ្ចូលគោលនយោបាយ ៧ ចំណុចក្នងគោលនយោបាយជាតិអាណត្តិទី ៥ ធ្វើបានឬមិនបាន ទុករាស្ត្រអ្នកសម្រេច។ កម្មវត្ថុនយោបាយកំណត់ការរក្សាអំណាចរបស់បក្សប្រជាជនគឺ ទី១. គ្រប់គ្រងគណៈកម្មការសភាចំនួន ៥ ហើយបីក្នុងចំណោម ៥ គឺ មហាផ្ទៃ ការពារជាតិ និងផែនការ វិនិយោគ អភិវឌ្ឍន៍ជនបទ ហើយនិងទូរគមនាគមន៍ ថាមពល ពាណិជ្ជកម្ម ព្រោះខ្លួនបានកាន់រដ្ឋាភិបាលទាំងមូល។
គណបក្សប្រជាជនមិនចង់ចែក ក៏ត្រូវតែចែក ព្រោះកត្តាពីរយ៉ាងធំ ទី១. បើយកច្បាប់រដ្ឋធម្មនុញ្ញមាត្រា ៧៦ មាត្រា ៨២ ថ្មី មាត្រា ១១៩ ថ្មី ធម្មនុញ្ញបន្ថែមមាត្រា ៣ និង ៦ ហើយនិងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា ១១៨ ថ្មី រួមជាមួយនឹងមាត្រា ២៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ គឺគ្មានលទ្ធភាពផ្លូវច្បាប់ណាមួយ អាចឲ្យគណបក្សប្រជាជន បង្កើតរដ្ឋសភានីតិកាលទី ៥ និងរាជរដ្ឋាភិបាលអាណត្តិទី ៥ ដោយគ្មានវត្តមានសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ដើម្បីគ្រប់ ១២០ នាក់ តាមមាត្រា ៧៦ នោះបានឡើយ។ ទី២. ដើម្បីរក្សាការគាំទ្រពីរាស្រ្តម្ចាស់ឆ្នោតសម្រាប់អាណត្តិ ២០១៨ គឺការ បម្រើរាស្ត្រ ការពាររាស្ត្រ ក្នុងនាមរាជរដ្ឋាភិបាល ដែលគណបក្សប្រជាជននៅតែកាន់អំណាច មិនមែនរដ្ឋសភាទេ។
ចំណែកអំណាចតុលាការវិញ គឺត្រូវរៀបចំឡើងដោយឯករាជ្យផ្តាច់ចេញពីអំណាចរដ្ឋាភិបាល។ ដូចនេះ ដើម្បីដើរមកដល់ចំណុចនេះបាន គឺចាំបាច់ត្រូវទម្លុះភាពជាប់គាំងនៃការបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលគណបក្ស ទាំងពីរព្រមចូលរួម និងព្រមទទួលយក។ អ្នកណាដែលមានគំនិតធ្វើឲ្យរាំងស្ទះដល់ការបង្កើតគណៈកម្មការស៊ើបអង្កេត គឺជាជនក្បត់ជាតិ ព្រោះមានបំណងទុច្ចរិតចង់អូសនគរទម្លាក់ចូលក្នុងភ្លើង មានទោសក្បត់រាស្ត្រ កុហកស្តេច ព្រោះតែមហិច្ឆតានយោបាយចង្អៀតចង្អល់របស់ខ្លួន។ ក្នុងនាមជាអ្នកគាំទ្រនៃគណបក្សនយោបាយមួយ ពលរដ្ឋគ្រប់គ្នាត្រូវតែហ៊ាននិយាយ ទូន្មាន ដល់មេដឹកនាំនៃគណបក្សរបស់ខ្លួន បើឃើញថាកំពុងដើរទៅរកផ្លូវស្លាប់ជាតិ ហើយការចូលរួម ត្រូវតែមានការទទួលខុសត្រូវខ្ពស់។ គណបក្សនយោបាយណាដែលមានក្រុមហៃអើ អាជ័យ ធ្លាក់ទឹក ច្រើនជាងគេ គឺជាគណបក្សបរាជ័យនៅឆ្នាំ ២០១៨៕
និស្សិតក្មេងវត្ត កូនអ្នកស្រែ សូរ សមយុទ្ធ sosamyuth@gmail.com កំពង់ឆ្នាំង
votre texte est tres qualite education
les problemes du cambodge sont hun sen, enlever hun sen le cambodge se retrouver la paix et la prosperite,les institutions du pays sont mort,un pays dirige par un seul home hun sen ce n’est jamais bon,
I fully support your idea So Samyuth!
You are always encouraging people,
Can I contact you through email to learn more from you?
Appreciate your word. But when we rethink on what your team is trying to fight to get the power as prim minister for Rinsy , we acknowledge that your team is not the real nationalist. If Cambodia has the leader like you is the deep sin of ours country.
ទ្រឹស្ដីឡប់ៗ
ការដណ្តើមជ័យជំនះនេះមិនមែនដើម្បីបក្សទេ គឺជាជោគជ័យរបស់ជាតិទាំងមូល ។ ការជោគជ័យរវាងខ្មែរ និងបរទេស ។ ហើយនេះជាឪកាសដែល ល្អបំផុតសំរាប់ជនជាតិខ្មែរ
“សុខចិត្តឲ្យនគរភ្លេចខ្ញុំតែខ្ញុំមិនភ្លេចនគរទេ”
គណបក្សប្រឆាំង (លោកសមរង្ស៊ី) មកពីសាលា”ថា” មិនមែនមកពីសាលា”ធ្វើ”នោះទេ
គាត់ថា “មិនភ្លេចនគរទេ” ប៉ុន្ដែនៅពេលដែលប្រទេស មានបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងរបបខ្មែរក្រហម គាត់បានរត់ទៅសង្រ្គោះខ្លួនគាត់នៅប្រទេសបារាំង។ មានតែហ៊ុនសែន ដែលបានសង្រ្គោះប្រទេសជាតិ។ ឥឡូវនេះគាត់និយាយថា គាត់បានស្រឡាញ់ប្រទេសជាតិ។
លោកសមរង្ស៊ីពិតជាស្រឡាញ់ប្រទេសជាតិ ប៉ុន្តែគាត់ខ្លាចស្លាប់។ គាត់មិនចង់ស្លាប់ដើម្បីប្រទេសជាតិនោះទេ
លោកសមរង្ស៊ីពិតជាស្រឡាញ់ប្រទេសជាតិ ប៉ុន្តែគាត់រង់ចាំឱ្យគេ ដោះស្រាយបញ្ហាមុន ទើបគាត់ត្រឡប់មកវិញ ធ្វើជាស្រឡាញ់ជាតិតាមក្រោយ។
sam rainsy he ‘s good leader for our khmer peoples and we are so Lucky that we had a good leader like sam rainsy to rescue our khmer nation from danger .. we need a leader like him and he is a honest leader as we seeing so far ..sam raisny he went to FRANCE in 1965 as i still remembered that date … our khmer nation would be in peace and progress in the future ..if all of khmer politicians stop smear each other and turn their conscience to serve the khmer peoples interest ..and if all the khmer intelligence and wisdom still continue to sell their brain and their conscience for materialist or money… our khmer peoples would become a TRIBE , minority on our khmer homeland …it would be the same CHAMPA and laos country nowsday …
នេះគឺឣាម្សៀ សម រង្សី វាដើរតាមពាក្យចាស់ធ្លាប់តំណាលថា៖ ពេលស្រុកសង្រ្គាម ត្រូវការឣ្នក
ក្លាហាន ពេលស្រុកសាន្តត្រាណត្រូវការឣ្នកចេះដឹងនុះឣី! តែត្រង់ចំណុចនេះវាមិនមែនឣ្នកចេះ
ដឹងទេ! វាជាឣាឆ្ឣឹងទទឹងកសោះ មកបង្កបញ្ហា មកបំផ្លាញសន្តិសុខជាតិ មិនខុសពីឣាក្បត់ឪវា
ប៉ុន្មានទេ!
The ball is in Sam Raingsy foot, if he shows his intend to play soccer, he would pass the ball to other soccer players. Now he is keeping the ball in his foot and leave other soccer players as his hostage.
បើពួកលោកស្រឡាញ់ជាតិ ម្តេចមិនធ្វើឲ្យប្រទេសកម្ពុជា ងើបចាកផុតពីការត្រួតត្រារបស់យួនកុមុយនីស្ត ហើយម្តេចមិនទប់ស្កាត់ការបំផ្លាញជាតិពីសំណាក់ប្រទេសចិន និង យួនទៅ។
លោកសម រង្ស៊ីគ្មានកំហុសអ្វីទាំងអស់ ជាអ្នកស្នេហាជាតិស្អាតសស្អំ មិនរណបចង់សុខ មិន បណ្តោយឲ្យជាតិលិចលង់នោះដាច់ខាត សូមអណ្តាតរបស់ពួកលោក កុំចេះតែក្រលាស់ ប្រយ័ត្នទទួលបាបកម្ម
ពួកលោកមិនមានវីរភាពដូចលោកសម រង្ស៊ីនោះទេ
ពួកលោកត្រូវតែដេកគិត ហើយយកដៃគងថ្ងាស ថាតើ អញ និង សម រង្ស៊ីអ្នកណាមានប្រយោជន៍សម្រាប់សង្គមជាតិជាង!
អើុយ អាល្ងង់ វិធាន ! ភ្លើ អី ភ្លើ យ៉ាងនេះ!!!!!!!
រូបថតខាងលើ លោក សម រង្សុី ខ្សឹបប្រាប់លោក កឹម សុខាថា នែល្បិច ខាឯងយកត្រីទូចស្ទូចសុីត្រីធំនោះទៅមិនរួចទេ!អញដឹងអស់ហើយ! ហើយអារឿងចរចារជាមួយគណបក្សប្រជាជន គឹទុកអោយអញ!លោកឯងកុំចេះ! អញជាប្រធានបក្ស!
វាគ្រាន់តែជាវីរភាព សំរាប់មនុស្សប្រភេទស៊ីជោរជ្រុល ឬក្រុមភ្នែកកើតរោគស្បែកបាំង!
ចំពោះមនុស្សខ្មែររាប់លាន គេគិតផ្សេង វាមិនឣាចមកខំកាឡៃរឿងពិតបានស្រួលៗនោះទេ។
មនុស្សខ្លះ ទោះជាគេបង្ហាញឣ្វីជាក់ស្តែង បែរជាមើលមិនឃើញ តែឣាចមើលឃើញឣ្វីដែល
រាងព្រិលៗ ដែលមិនច្បាស់លាស់ទៅវិញ ហើយចូលចិត្តការស្រមើស្រមៃប្លែកៗ រួចខំយកមកឣួត
ប្រាប់គេឯងថា ជារឿងពិត ពិតជាយ៉ាប់ណាស់ឣាធុននេះ មុខជាយ៉ាបទៀតហើយខ្មែរ!។
ប្រជាជនខ្មែកាន់សាសនាព្រះពុទ្ធ តែចុលចិត្តសាងអំពើរបាបគ្រ ប់សម័យ
ការមានបានក៏ដោយសារតែការសាងអំពើបាប តើពេលណាទើបបង បងទាំងអស់គ្នា
ឈប់ប្រព្រឹត្តិអំពើបាប មូលហេតុអ្វីបាននាំគ្នាចូលចិត្តតែចោទគេជាមនុស្សអាក្រក់ តើបងវិញ
យ៉ាងដូចម្តេចដែរ ? កុំធ្វើការនៅក្រសួងណា យកក្រសួងនោះធ្វើជាយីហោ
ហើយបន្លំធ្វើចោរនៅទីកន្លៀត មនុស្សបែបនេះសំគិះណាស់
ទោះមានបា្រក់វាល់លានក៏មិនថ្កើនថ្កាន ថោកទាបដល់ញាត្តិព្រានសណ្តាន
ដែលគ្នាខំកើតនៅក្នូងវង្សត្រកូលនោះ រស់ព្រោះសំណូកុ៕
ព្រោះសម រង្សី រត់ចោលស្រុកនិងឯងបានជាលទ្ធផលបានដូចពេលនេះបើមិនប្រហែលបិតទ្វារវ៉ៃឆ្កែ
បាត់ទៅហើយកុំយកពាក្យរត់ចោលស្រុក-ថាអត់ធើស្អីៗណឹងមកនិយាយទុកបង្រៀនប្រ/ជដែលគ្នា
មិនមានព័ត៌មានគ្រប់គ្រាន់ក្នុងការវិភាគស្តាប់ទៅក្រែងអាណត្តិក្រោយបាន១០-២០កៅអីខ្លះ
លោកសូរ សមយុទ្ធ វិភាគពិតជាត្រឹមត្រូវចំពោះខ្មែរនិងខ្មែរ !
តែលោក ដូចភ្លេចគិតអំពី ចៅហ្វាយហុ៑នសែន យួនហាណូយហើយ
ដូចជា ការបង្កាប់អោយលោកសមរង្សុីឈប់ប្រកាសពីជ័យ ជំនះ
ពិតរបស់ខ្លួនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត រួចអោយបក្សសង្រ្គោះជាតិ ដាល់លក្ខណ័
និងទទួលស្គាល់CPPជាអ្នកឈ្នះឆ្នោតទៅវិញ។
តែលោកមិនដឹងរឺក៏លោកធ្វើមិនលឺ អំពីប្រតិកម្មដ៏ខ្លាំងរបស់ប្រជាពលរដ្ឋចំពោះការប្រកាស
លិទ្ធិផលរបស់ គ ជ ប ចំពោះបក្សសង្រ្គោះជាតិ ? មានប្រជាជនជាច្រើនដែលមិនសុខចិត្ត
បាន ទៅជួមជុំគ្នានៅទីស្នាក់ការបក្សសង្រ្គោះជាតិដើម្បីតវ៉ាលិទ្ធផលនេះ ? តើនណា១
ដែលមិនដឹងថាCPPជាអ្នកចាញ់ ? នេះឪកាសល្អនិងចុងក្រោយបង្អស់របស់ខ្មែរដែលត្រូវ
រើបំរាស់ចេញពីយួន ចុះ បើលោកសុខចិត្តអោយគេ ចាញ់វិញនោះតើ៥ឆ្នាំទៀតយួន
វារៀបក្រលាបំផ្លាញដូចម្តេចខ្លះ? តើរាស្រ្តខ្មែរត្រូវរស់ពិបាលវេទនា៥ឆ្នាំទៀតរឺ ? តើ
អាណត្តិក្រោយខ្មែរអាចមានសំណាងដូចពេលនេះទេ ? រឺលោកគ្រាន់តែជាអ្នកវិភាគ
អោយCPP ទេ ? គំនិតលោកខ្មុំមិនគាំទ្រទេ ! ព្រោះជាការវិភាគមិនគ្រប់ជ្រុងជ្រោយ
រឺ វិភាគបែបមុជមិនជ្រៅទៅមិនឆ្ងាយពីក្រោមកន្ទុយក្បិនយួននិងចិន ! រឺនិយាយ
អោយខ្លីកំនិតលោកកឺ សុខចិត្តធ្វើអាយ៉ងយួនអោយបក្សពួកខ្លួនបានសុខ ខ្មែរដ៏ទៃវេទនា
គឺមិនខ្វល់។
សូរ សមយុទ្ធ = អាសាច់ជុនខ្លាទើបនៅស្រុខបាន រួចពេលខ្លាឃ្លានវានិងមកសុំសាច់លោក
សូរ សមយុទ្ធសល់តេឆ្អឹង ព្រោះយួននិងហុ៑នសែននិងរុកកួនបក្សសង្រ្គោះជាតិនៅពាក់
កណ្តាលអាណត្តិ មិនថានៅស្ថាបណ័ចំរុះCPP រឺ ផ្តាច់មុខទេ ហើយវាសនាចុងក្រោយ
និងដូចបក្សស្តេចអត់បានការ១នោះជាមិនខាន ។
ប្រសិនបើប្តូរលោកហ៊ុនសែនចេញ យើងគួរតែស្វែងរកបេក្ខជន ផ្សេងផ្សេងទៀត ដាច់ខាតមិនមែនលោកសមរង្ស៊ីនោះទេ។ បើលោកសមរង្ស៊ីកាន់អំណាច ប្រទេសកម្ពុជានឹងត្រូវរលាយ
តើលោកសមរង្ស៊ីបានធ្វើអត្ថប្រយោជន៍អ្វីដល់កម្ពុជាខ្លះ? ឬគាត់បានតែរត់ចោលស្រុក ទុកឱ្យប្រជាជនចូលគុកដោយសារតែគាត់?
អើុយ អាក្មេងវត្តត្រឡែងកែង! ហ្អែងមិនចេះខ្មាស់គេទេហ្អី! ហ្អែងខំព្រុស និងខំបោកប្រាស់គេដល់ណាទៀត ហ្អែងមិនឃើញ ស្ថាបន័ជាតិ អន្តរជាតិ គេធ្វើលិខិតជូនពរជាបន្តបន្ទាប់ទេហ្អី! ឆ្កួតតែឯងបានហើយ គ្មាននរណគេទៅឆ្កួតជាមួយទេអាឡប់
KF to much crazy, uneducated man.