ដោយ៖ ពេជ្រ សុធារី
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ខែកញ្ញានេះ បានច្រានចោលបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្តឹងមន្ត្រីបីរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) និងគូកន ពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។
នៅក្នុងលិខិតជម្រាបជូនទៅគណបក្សសង្គ្រោះជាតិ របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសរសេរថា ក្រោយពីបានពិនិត្យ និងពិចារណាទៅលើខ្លឹមសារនៃពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលប្តឹងមន្ត្រីជាន់ខ្ពស់ គជប រួច សាលាដំបូងយល់ឃើញថា ករណីនេះមិនឋិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនោះទេ។
កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹងប្តឹងមន្ត្រី គ.ជ.ប ចំនួនបីរូប គឺលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.ប និង លោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការនៃ គ.ជ.ប ព្រមទាំងគូកន ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយបានចោទលើចំណុចធំៗចំនួន៤ទាក់ទងនឹងការបោះឆ្នោត ដូចជា ទីមួយការក្លែងបន្លំឈ្មោះអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត ទីពីរ ការក្លែងបន្លំឯកសារសាធារណៈ (លិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ) និងបន្លំឲ្យបោះឆ្នោតជំនួស ទីបី ការក្លែងបន្លំលទ្ធផលនៃការបោះឆ្នោត និងទីបួន ការរំលោភច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។
ទាក់ទងនឹងករណីនេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីជាន់ខ្ពស់បីរូប ដែលរងការប្តឹងពីសំណាក់គណបក្សសង្គ្រោះជាតិ បានអះអាងថា គ.ជ.ប បានបំពេញតួនាទី និងការងារស្របតាមច្បាប់។ លោកយល់ថា ខ្លឹមសារនៃបណ្តឹង ដែលគណបក្សសង្គ្រោះជាតិ ដាក់ទៅតុលាការនោះ គឺហាក់ដូចជាត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចរួចរាល់ទៅហើយ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

បើតុលាការស្រុកខ្មែរគេច្រានចោលពាក្យបណ្តឹងទៅហើយ មានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទេ៕
hashashashaaaaaaaaaaaaaaa………
តុលាការស្រុកខ្មែរជាតុលាការអេតចាយ ជាតុលាការចោលម្សៀត
តុលាការក្បត់ឆន្ទៈប្រជាជន
តុលាការឡឺកឺ
តុលាការមិនគ្រប់ទឹក
ពួកតុលាការទាល់តែយកទៅអាក រឺដំពង ទើបល្អព្រោះពួកគេមិនបានបំរើដល់ពលរដ្ឋក្រីក្រឡើយ ក្រៅពីអ្នកមានអំណាច និងមានទ្រព្យគឺពួកគេឈ្នះហើយ
តាមពិតគេមានផែនការច្រានចោលពាក្សបណ្តឹងតាំងពីឮសូរសន្ធឹកបក្សសង្គ្រោះជាតិរៀបចំប្តឹងម្លេះ
បើតុលាការអាយ៉ងមិនទទួលពាក្យបណ្តឺងទេ យកពាក្យបណ្តឹងហ្នឹងប្តឹងទៅ ICJ ទៀត!ដើម្បីអោយអន្តរជាតិគេកាត់ក្តីម្តង!ខ្ញុំដឹងហើយថា ជីវ កេង មិនអោយទទួលពាក្យបណ្តឹងទេ!បើនរណាហ៊ាន ត្រូវផ្លាស់ទៅឆ្ងាយ ឬបញ្ឃរជើង!
សារភាព មិនហានទទួលពាក្យបណ្តឹងនោះទេ ព្រោះគ្មានបញ្ជាពីចៅហ្វាយ (យួនហាណូយ)
យួនហាណូយមិនឲ្សទទួលពាក្យបណ្តឹង នេះជាបទបញ្ជា
ហ៊ុន សែន កំពុងតែព្យាយាមបិទបាំងភាពបរាជ័យរបស់ខ្លួនដោយឥតមានអៀនខ្មាស។ ប្រការនេះកើតឡើងដោយសារតែ ហ៊ុន សែន មានមហិច្ឆតាក្រាញអំណាចតទៅទៀត ហើយខំប្រឹងរិះរកយុទ្ធសាស្ត្រសព្វបែបយ៉ាងដើម្បីក្រាញអំណាច ៕
ហ៊ុន សែន កំពុងតែព្យាយាមបិទបាំងភាពបរាជ័យរបស់ខ្លួនដោយឥតមានអៀនខ្មាស។ ប្រការនេះកើតឡើងដោយសារតែលោក ហ៊ុន សែន មានមហិច្ឆតាក្រាញអំណាចតទៅទៀត ហើយខំប្រឹងរិះរកយុទ្ធសាស្ត្រសព្វបែបយ៉ាងដើម្បីក្រាញអំណាច
ហ៊ុន សែន កំពុងតែព្យាយាមបិទបាំងភាពបរាជ័យរបស់ខ្លួនដោយឥតមានអៀនខ្មាស។ ប្រការនេះកើតឡើងដោយសារតែ ហ៊ុន សែន មានមហិច្ឆតាក្រាញអំណាចតទៅទៀត ហើយខំប្រឹងរិះរកយុទ្ធសាស្ត្រសព្វបែបយ៉ាងដើម្បីក្រាញអំណាច
តើអស់លោកអាចមានមតិចំៗឆ្លើយការពិតជូនជនរួមជាតិឲ្យបានយល់ដឹងដែរទេថា
១.គ.ជ.ប.និងក្រុមប្រឹក្សារដ្ឋធម្មនុញ ជាអង្គការឯករាជ្យនិងមានតម្លាភាពដែរឬអត់?
២. គ.ជ.ប.និងក្រុមប្រឹក្សារដ្ឋធម្មនុញ កាន់ជើងគណបក្សនយោបាយណា?
៣.គ.ជ.ប.និងក្រុមប្រឹក្សារដ្ឋធម្មនុញ ត្រូវបង្កើតដោយសារគណបក្សនយោបាយណ?
៤.គ.ជ.ប.និងក្រុមប្រឹក្សារដ្ឋធម្មនុញ អាចជាទីទុកចិត្តរបស់គណបក្សតូចៗនិងពលរដ្ឋទូទៅបាន
ដែរឬអត់?