ដោយ៖ ណាត សុភាព និងស៊ុន ណារិន
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
ប្រជាសហគមន៍បឹងកក និងបុរីកីឡា ដែលមានជម្លោះដីធ្លីដ៏រាំរ៉ៃ នៅថ្ងៃសុក្រនេះ បរាជ័យជួបអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងការទាមទាររកដំណោះស្រាយ តាមការសន្យា។
អតីតអ្នកបុរីកីឡា និងអ្នកបឹងកក់ ជិត១០០នាក់ បានចេញមុខជាថ្មី តវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយលើបញ្ហាដីធ្លីកន្លងមក បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស សន្យាជាមួយសកម្មជនដីធ្លីទាំងនោះថា នឹងដោះស្រាយជួនពួកគេ បន្ទាប់ពីបោះឆ្នោតរួចហើយ។
សកម្មជនដីធ្លីអ្នកបឹងកក់ កញ្ញា សុង ស្រីលាប ឲ្យដឹងថា សាលារាជធានី បានសន្យាដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់នៅតំបន់បឹងកក់ បន្ទាប់ពីបោះឆ្នោតរួច ប៉ុន្តែរហូតមកដល់ពេលនេះ ការសន្យារបស់សាលារាជធានី មិនមានដំណោះស្រាយនៅឡើយទេ។ កញ្ញា សុង ស្រីលាប សម្តែងការខកចិត្តចំពោះការដែលមន្ត្រីសាលារាជធានីភ្នំពេញ មិនមានឆន្ទៈដោះស្រាយជូនពួកគាត់ ៖
អ្នកតំណាងសហគមន៍បុរីកីឡា អ្នកស្រី ហាស់ សុខចាន់ដា ពន្យល់ថា ពួកគាត់មកសាលារាជធានីភ្នំពេញ ក្នុងគោលបំណងជួប លោក ប៉ា សុជាតិវង្ស ប៉ុន្តែមិនបានជួបដូចការគ្រោងទុកទេ។ អ្នកស្រីបន្តថា មន្ត្រីសាលារាជធានី លើកឡើងថា អាជ្ញាធរនឹងជួបប្រជុំរកដំណោះស្រាយនៅក្រោយថ្ងៃប្រជុំសភា ដោយសារស្ថានភាពនយោបាយឥឡូវនេះ មានភាពតានតឹងនៅឡើយ ៖
អ្នកតវ៉ាម្នាក់មកពីសហគមន៍បឹងកក់ អ្នកស្រី សែន ទូច អះអាងថា បើមន្ត្រីសាលារាជធានីមិនរកដំណោះស្រាយឲ្យពួកគាត់ទេ នោះពួកគេនឹងបន្តតវ៉ារហូតមានដំណោះស្រាយ។
VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដើម្បីអធិប្បាយលើករណីនេះនៅឡើយទេ ដោយលោកលើកទូរស័ព្ទឆ្លើយថា ជាប់រវល់ប្រជុំ។ ចំណែក លោក ប៉ា សុជាតិវង្ស ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ។
អ្នកឃ្លាំមើលជាន់ខ្ពស់អង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា សាលារាជធានីគួរតែដោះស្រាយឲ្យអ្នករងគ្រោះ ដោយសារដីធ្លីឲ្យបានឆាប់ ដើម្បីកុំឲ្យមានការតវ៉ាបន្តទៀត ៖
អតីតអ្នកបុរីកីឡា អះអាងថា ពួកគេ៤៥គ្រួសារក្នុងចំណោម ១០៧គ្រួសារ មិនទាន់បានទទួលសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច ហើយកំពុងរស់នៅកន្លែងចាស់ ដែលពួកគាត់ធ្លាប់រស់នៅមុនពេលក្រុមហ៊ុន បានបណ្ដេញចេញកាលពីដើមឆ្នាំ២០១២។
ចំណែកការអូសបន្លាយទំនាស់ដីធ្លីរបស់ ប្រជាសហគមន៍បឹងកក់ តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយសារមានប្រជាពលរដ្ឋ ជាង៦០គ្រួសារទៀត មិនទាន់ទទួលបានសំណង ឬដំណោះស្រាយសមរម្យ ពីក្រុមស៊ូកាគូអ៊ីន ដែលទទួលបានសិទ្ធិអភិវឌ្ឍតំបន់ ហើយពលរដ្ឋនៅតែបន្តតវ៉ា៕
សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
នែ៎ ! លោក ប៉ា សុជាតិវង្សុ។ បើលោកឯង គ្មានថវិកា ដើម្បីដោះស្រាយការទាមទារ ពី
ប្រជាសហគមន៍ដីធ្លីចំនួនពីរ ដដែលៗ នេះទេ សូមកុំចេញវាចា សន្យា ច្រំដែលៗ ចាំពេល
នេះ ចាំពេលនោះ តទៅទៀត។ បើមេរបស់លោកឯង ឈ្មោះ ហ៊ុន សែន គ្មានលុយជួយ
ដោះស្រាយការទាមទារ របស់ប្រជាសហគមន៍ដីធ្លីចំនួនពីរ ពិតប្រាកដមែន លោកឯងហ្នឹង
គួរតែចូលទៅក្រាបសំពះ និងទូលក្បាលលោកឯងក្រោមបាតជើងលោកស្រី ជូឡុង សូមួរ៉ា
ទៅ ! អ្នកកាន់អំណាចនេះ អីក៏ក្ររហមរហាម ថោកទាបខ្លាំងម្លេះ !។
ថាមែនមែន ពួកអា CPP គ្មានសុឆន្ទះដោះស្រាយទេ ពួកវាគ្រាន់តែបោកយកសន្លឹកឆ្នោតអ្នកបឹងកក់ ខ្លះ ដែលល្ងង់សុខចិត្តធ្វើសេចក្តីថ្លែងការ និងប៉ាតុកម្មអ្នកស្រី ទេព វន្នី ហើយភ្លើយកលិខិតទៅដាក់ នៅស្ថានទូតអាមេរិក កុំអោយគាំទ្រ ប៉ាតុកម្មទាមទារដីធី្លរបស់អ្នកស្រី ទេព វន្នី ។ ពេលនេះភ្ញាក់ខ្លួន ហើយនៅ ? កូនចៅអាខ្វាក់ហ៊ុន សែន គឺអញ្ចឹង ។
ប៉ា សុជាតិវង្ស មិនចូលចិត្តប្រើអំពើរហឹង្សារដូចកែប ជក់ម៉ា ទេ ប៉ុន្តែល្បិចសាហាវពូកែជាង កែប ជក់ម៉ា រាប់សិបដង អោយដឹងខ្លះទៅ (ប្រភពពីអ្នកជិតដិត និងធ្លាប់ធ្វើការជាមួយ លោកសុជាតិវង្ស)។
មុនបោះឆ្នោតពួកគេសន្យាដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋតែក្រោយបោះឆ្នោត
សូម្បីពលរដ្ឋរងគ្រោះសុំជួបក៏មិនបាន នេះគេហៅថាសន្យាខ្យល់-ជាល្បែងនយោបាយពិតៗ!!!