លោក សម រង្ស៊ី ប្រកាស​សុំ​យោបល់ និង​អនុសាសន៍​ពី​អ្នកគាំទ្រ សម្រាប់​ទូល​ព្រះមហាក្សត្រ​​

ដោយ៖​ ស៊ុន ណារិន​​
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

សម រង្ស៊ី កាលពីកន្លងទៅ

សម រង្ស៊ី កាលពីកន្លងទៅ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​នៅ​លើ​ហ្វេ​សប៊ុក​របស់លោក ដោយ​សុំ​ជា​អនុសាសន៍ និង​យោបល់​ប្រជាពលរដ្ឋ ក្នុង​ការ​ពិចារ​ណា សម្រាប់​ការចរចា​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​លោក សម រង្ស៊ី សរសេរថា នៅ​ថ្ងៃ​សៅរ៍​ទី​១៤ ខែ​កញ្ញា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប មាន​ទាំង​រូប​លោក​ផង នឹង​ចូលគាល់​ព្រះមហាក្សត្រ នៅ​ព្រះបរមរាជវាំង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​៣​រូប នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​សម រង្ស៊ី បន្ត​សរសេរថា សូម​បងប្អូន​កូនក្មួយ មេត្តា​ជួយ​ផ្តល់​ជា​យោបល់ ឬ​អនុសាសន៍ ឲ្យ​ខ្ញុំ​អាច​យកមក​ពិចារណា ឲ្យបាន​មុន​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​។​

​លោក សម រង្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​គណបក្ស រួមមាន អនុប្រធាន កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​(​ភរិយា​របស់​លោក សម រង្ស៊ី​) នឹង​ទៅ​ចូលរួម​ប្រជុំ ថៃ្ង​ទី​១៤ កញ្ញា ២០១៣ នៅ​ព្រះបរមរាជវាំង​។​

​លោក សម រង្ស៊ី នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាសថា លោក​នឹង​ចូលរួម​ការចរចា ក្រោម​អធិបតីភាព​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ទូល​ព្រះមហាក្សត្រ​ពី​ការទាមទារ​របស់​ប្រជារាស្ត្រ និង​ដំណោះស្រាយ​នៃ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​។​លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា​៖«​យើង​នឹង​ទូល​ព្រះអង្គ​ថា​យើង​អត់​សុខចិត្ត​ទេ ដរាបណា​អត់​មាន​ដំណោះស្រាយ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត មិនចាំបាច់​ជជែក​រឿង​អី​ផ្សេងទៀត​ទេ អត់​ចង់​ដឹង​ទេ អ្វី​ដែល​សំខាន់​គឺ​គោរព​ឆន្ទៈ​ប្រជារាស្ត្រ​»​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ លោក កឹម សុខា មានប្រសាសន៍ថា ប្រសិនបើ​មិន​មាន​គណៈកម្មការ​ចម្រុះ​ទេ ការចរចា​រឿង​បែងចែក​អំណាច មិន​អាច​មាន​ទេ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​បញ្ហា​នេះ​ទៅ​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បន្តថា មហា​បាតុកម្ម​រយៈពេល​៣​ថ្ងៃ នៅតែមាន បើទោះជា​មាន​ព្រះរាជសារ​របស់​ព្រះអង្គ​ក៏​ដោយ​។​

​ព្រះ​ហា​ក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី ចូល​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មុន​ការ​ចូល​ប្រជុំ​សភា​ដំបូង​។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ បង្ហាញថា សូម​អញ្ជើញ លោក ហ៊ុន សែន និង​សហការី​ចំនួន​ពីរ​រូប​ទៀត និង​លោក សម រង្ស៊ី ព្រមទាំង​សហការី​ពីរ​រូប​ទៀត ចូលរួម​ប្រជុំ ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ក្រោម​អធិបតីភាព​របស់​ព្រះអង្គ នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ភ្លាមៗ នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ដឹកនាំ​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ ដើម្បី​ចរចា​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨​ខែ​កញ្ញា គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨ ភាគ រយ នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ជា​បន្តបន្ទាប់​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles

15 Responses to "លោក សម រង្ស៊ី ប្រកាស​សុំ​យោបល់ និង​អនុសាសន៍​ពី​អ្នកគាំទ្រ សម្រាប់​ទូល​ព្រះមហាក្សត្រ​​"

  1. Former Hia lola says:

    ពិតជាឆ្កួត។ ប្រសិនបើចង់បានយុត្តិធម៌ យើងគួរតែស្តាប់ភាគីទាំងពីរខាង មិនមែនតែផ្នែកម្ខាងនោះទេ។

  2. Former Hia lola says:

    ពិតជាឆ្កួត។ ប្រសិនបើចង់បានយុត្តិធម៌ យើងគួរតែស្តាប់ភាគីទាំងពីរខាង មិនមែនតែផ្នែកម្ខាងនោះទេ។
    ហេតុអ្វីបានជា លោកសមរង្ស៊ី មិនប្រកាស​សុំ​យោបល់ និង​អនុសាសន៍​ពី​អ្នកគាំទ្រ CPP សម្រាប់​ទូល​ព្រះមហាក្សត្រ​​ផងដែរទៅ ទើបមានស្មើភាពនិងយុត្តិធម៌?

  3. colab says:

    យើងអាចដឹងមុនពេលស្តាប់ ព្រោះពួកគេគឺជាអ្នកគាំទ្រលោកសមរង្ស៊ី។ ពួកគេតែងតែនិយាយល្អពីលោកសមរង្ស៊ី គ្មានអ្វីចម្លែកនោះទេ។

  4. Anonymous says:

    mr samrainsy he is good leader he is Khmer hero so all Khmer people support him

  5. លោកប្រធាន សមរស្ស៊ី គិតខុស? says:

    លោកប្រធាន​ និង​ តំណាងរាស្ត្រទាំង៥៥នាក់ របស់លោកគឺតំណាងអោយអ្នកគាំទ្ររបស់លោកហើយ។ ដូច្នេះអស់លោកមានសិទ្ធិនិងអំណាចគ្រប់គ្រាន់ក្នុងការធ្វើសេចក្តីសំរេចចិត្ត។ អស់លោកមិនត្រូវដើរយកយោបល់មនុស្ស ៥០០០០ទៅ៦០០០០នាក់មកតំណាងអោយពួកគាត់រាប់លាននាក់ទេ ទង្វើរលោកប្រធានកំពុងតែដើរនេះ ពិតជាខុសពីគន្លងលិទ្ធិប្រជាធិបតេយ្យដោយពុំដឹងខ្លួនហើយ។ នរណាៗក៏ពុំដឹងពីស្ថានភាពនយោបាយជាងលោកនិងតំណាងរាស្ត្ររបស់លោកដែរ។ អ្នកនៅជុំវិញលោកហេតុម្តេចបានជាមិនជួយដាស់តឿនលោកផង បានជាទុកអោយធ្លាក់ទឹកទាំងប៉ី ទាំងទ្រ យ៉ាងដូច្នេះ។ តើលោកដឹកនាំប្រទេសយ៉ាងម៉េចទៅ នៅអណត្តិទី៦បើលោកគិតមិនត្រូវតាំងពីពេលនេះទៅហើយនោះ។

    *គ្នាច្រើនអន្សមខ្លោត
    *គ្រូច្រើនជំងឺរឹត

    សុំទទួលការរិះគន់ពីគ្រប់មជ្ឈដ្ឋាន!

    ពីខ្ញុំ គិតរាស្ត្រផង(សូមគិតថា សុខទុក្ខរាស្ត្រជាសុខទុក្ខរបស់អស់លោក) ឈប់អោយរាស្ត្រយំសោកទៀតទៅ! ឈប់សាងបាបកម្មទៀតទៅ! តើអស់លោក លោកស្រីធ្វើបុណ្យបានប្រយោជន៍អ្វី បើអស់លោក លោកស្រីសាងតែបាបកម្មយ៉ាងដូច្នេះ? អស់លោកមានលុយច្រើនណាស់ ទុកគ្រាន់តែសប្បាយ បង្អួតសម្ភារះទំនើបៗដាក់គ្នាទៅវិញទៅមក ចុះពួកគាត់ក្រីក្រសុំតែរស់ហេតុអ្វីក៏មិនអត់អោនអោយគាត់ផង បែរជានាំគ្នាទៅដណ្តើមយកដីធ្លីផ្ទះសំបែងពីពួកគាត់ទៀត។ ចូរចងចាំថា រាស្ត្រសុខចៅហ្វាយស្រុកក៏រីករាយដែរ!
    បើអស់លោកទាំងសងខាងក្បត់ឆន្ទះរាស្ត្រ ក្បត់ឧត្តមគតិជាតិ អស់លោកនឹងវិនាសស្លាប់តៃហោង!

  6. Strey Khamen says:

    2.9 million < 3.2 million!

  7. Anonymous says:

    It is the same. CPP done very bad matter. CPP will has no good words to say, because all the that they do always bad, no one accepted.

  8. ចន្ធូ says:

    អាសត្វពីរក្បាលខាងលើ បើគ្មានគំនិតទេ ម៉េចមកបញ្ចេញcommentធ្វើអ្វី

  9. ឈាមខ្មែរ says:

    ខ្ញុំចង់សូមព្រះមហាក្សត្រ បង្កើតគណះកម្មកាត្រួតពិនិត្យសារឡើងវិញ នូវការិយាល័យដែលដែលគណបក្សជំទាស បានស្នើសុំ ហើយព្រមហាក្សត្រ ជាឧត្តមអញ្ញាកណ្តាលឯករាជ្យមិនលំអៀង ខ្ញុំចង់បានយុតិធម៏របស់ពួកខ្ញុំមកវិញ ធ្វើអោយអ្នកឈ្នះ ឈ្នះដោយកិតិ្តយស អ្នកចាញ់ ចាញ់ដោយអស់ចិត្ត មិនមែនឈ្នះដោយអំពើលាមក ជាចោលួចគៃបំបាត់ បន្លំនោះទេ

  10. Anonymous says:

    Mr. Rainsy knew already, if Cpp supporters give message to the king , It will be give more land to veitnam.

  11. Has!has!has! says:

    CN independent!

  12. Lion Sea says:

    តើលោក សម រាំងស៊ី ស្តាប់សំដីយើងជាអនុសាសន៍ដែររឺអី? បើរាល់អាណត្តិបោះឆ្នោតគាត់បង្កការភ័យខ្លាចស្ទើរលែងហ៊ានទៅបោះឆ្នោតទៀតហើយ។ កាលសម្តេចតានៅមានព្រះជន្មគាត់មិនស្តាប់ផង…

  13. សិស្សធនញ្ជ័យ says:

    អ្នកចេះពេលខ្លះរបេះក្បាច់ ឯការរបេះក្បាច់ចំពោះរឿងជាតិមិនយកមកសើរតាមតែចិត្តនឹកឃើញ
    សូម្បីតែរៀបចំការកូនចៅ ពេលណាហៅភ្ញៀវមកពិសារអាហារហើយ គេចូលបានកួចដៃ ជួយថវិការ
    កត់ណងដៃរួច ស្អែកឡើងមានគ្រួសារម្ខាងសុំ តាមដានសើររើឡើងវិញគឺមិនអាចទៅរួច
    សោះ មិនខុស
    ពីហែខ្មោចទៅដុត បែជាហែខ្មោចមកវិញ វានាំអោយចង្រៃ តកូនតចៅ រកស៊ិមិនរីកចំរើន ។ បើសួរថាក្រុមប្រឆាំងហ៊ានស្បថថា ពួកអស់លោកកន្លងមានធ្លាប់ធ្វើអំពើ
    ពុករលួយ ធ្លាប់មានស្រីញីលួចលាក់ដែរឫអត់ ??
    រឿងប្រទេសជាតិមិនអាចចេះតែទទួលសំណូមពរដោយខ្វះនៅការវិភាគដោយហ្មត់ចត់បានទេ?
    មិនអាចងាយដូចសើររើការដេញថ្លៃ ឡូនេសាទ ដេញថ្លៃភាស៊ីផ្សារ ឡើងវិញ តែនេះជារឿងប្រទេស
    ជាតិកាន់តែបង្កើនកំហឹង ភ្លើងក៏កាន់ចង់ឆេះ សូមកុំចង់បានត្រូវដោយមិនចេះយោគយល់ក្នុងនាមជាខ្មែរ តែដល់ករ អាចប្រើកម្លាំងបាយ ។

  14. Chourn says:

    ខ្ញុំគិតថាបើមិនដោះស្រាយឲ្យដាច់ស្រឡះនោះទេការបោះឆ្នោតលើកក្រោយៗវាមិនអាចជៀសផុត ពីបញ្ហានោះទេ។ ដូច្នេះបើមិនចង់ជួបបញ្ហាលើកក្រោយៗ ត្រូវតែកែទំរង់គជបមួយដែលធានាពីភាព ស្អាតស្អំនិងយុត្តិធម៌មិនជួយលួចសន្លឹកឆ្នោតបក្សណាមួយទៅគឺវាស្រួលទាំងអស់គ្នា។ ហើយបើការ បោះឆ្នោតនៅតែមានភាពមិនច្បាស់លាស់ដូចជាបាត់ឈ្មោះអ្នកបោះឆ្នោត មានអ្នកបោះឆ្នោតជំនួស មានការបិទទ្វារាប់សន្លឹកឆ្នោត ហិបការពារសុវត្ថិភាពាសន្លឹកឆ្នោតរបើកទាំងអស់។ល។និ។ល។ ទាំង អស់នេះហើយដែលធ្វើឲ្យបក្សដែលចាញ់ឆ្នោតចាញ់ដោយមិនអស់ចិត្ត។ សំណូមពរតើកាបោះឆ្នោត លើកក្រោយធ្វើឲ្យបានប្រហែលវិធីការបោះឆ្នោតដូចនៅប្រទេសថៃនិងប្រទេសអូស្ត្រាលីបានទេ!!!!

  15. Khmeng Watt says:

    ធនញ្ជ័យស្លាប់យូរហើយ ម្តេចមានសិស្សដូចជាឆ្កួតជ្រូកពីអង្កាល់?