លោក សម រង្ស៊ី លោក កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា នឹង​ចូល​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​​

ដោយ៖​ ស៊ុន ណារិន​​
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា លោក សម រង្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​គណបក្ស រួមមាន អនុប្រធាន កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​(​ភរិយា​របស់​លោក សម រង្ស៊ី​) នឹង​ទៅ​ចូលរួម​ប្រជុំ ថៃ្ង​ទី​១៤ កញ្ញា ២០១៣ នៅ​ព្រះបរមរាជវាំង​។​

​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​សម រង្ស៊ី ចូល​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មុន​ការ​ចូល​ប្រជុំ​សភា​ដំបូង​។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ បង្ហាញថា សូម​អញ្ជើញ លោក ហ៊ុន សែន និង​សហការី​ចំនួន​ពីរ​រូប​ទៀត និង​លោក សម រង្ស៊ី ព្រមទាំង​សហការី​ពីរ​រូប​ទៀត ចូលរួម​ប្រជុំ ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ក្រោម​អធិបតីភាព​ព្រះអង្គ នៅ​ថ្ងៃ​ទី​១៤​ខែ​កញ្ញា វេលា​ម៉ោង​៩​ព្រឹក នៅ​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ភ្លាមៗ នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដោយ​នឹង​ដឹកនាំ​មន្ត្រី​ពីររូប គឺ​លោក  ស ខេង និង​លោក សាយ ឈុំ ដើម្បី​ចរចា​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​VOD​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក កឹម សុខា មានប្រសាសន៍ថា ប្រសិនបើ​មិន​មាន​គណៈកម្មការ​ចម្រុះ​ទេ ការចរចា​រឿង​បែងចែក​អំណាច មិន​អាច​មាន​ទេ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​បញ្ហា​នេះ​ទៅ​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​បន្តថា មហា​បាតុកម្ម​រយៈពេល​៣​ថ្ងៃ នៅតែមាន បើទោះជា​មាន​ព្រះរាជសារ​របស់​ព្រះអង្គ​ក៏​ដោយ​។

​លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​៖«​យើង​នឹង​ទូល​ព្រះអង្គ​ថា​យើង​អត់​សុខចិត្ត​ទេ ដរាបណា​អត់​មាន​ដំណោះស្រាយ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ទាក់ទង​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត មិនចាំបាច់​ជជែក​រឿង​អី​ផ្សេងទៀត​ទេ អត់​ចង់​ដឹង​ទេ អ្វី​ដែល​សំខាន់​គឺ​គោរព​ឆន្ទៈ​ប្រជារាស្ត្រ​»​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៨​ខែ​កញ្ញា គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។ តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles

32 Responses to "លោក សម រង្ស៊ី លោក កឹម សុខា និង​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា នឹង​ចូល​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​​"

  1. SASA says:

    Why you chose your wife as a member in this meeting when there have many people are waiting to your public activities? You should choose another person who is not your wife to participate your meeting with the King and prime minister Hun Sen. The public will blame you when the meeting is not succeed. You are the public man, what you done and thought should be reflected as mirror to the ideas of the public populations. This is the sign of corruption and your party, media and public will complaint you and your wife.

  2. កូនអ្នកស្រែ says:

    សាសា និយាយត្រូវហើយ ហេតុអីមិនយកអ្នកផ្សេងក្រៅពីភរិយារបស់លោក?ធ្វើដូចនេះហាក់បីដូចជានិយមបក្សពួកពេកហើយ លោក សម រង្សុី

  3. 23 October says:

    Yes, his wife is also a member of parliament, one leader, one deputy and one member of party (Parliament member) that is enough. And she was a good relationship and friendly with our king. The important thing is a gender. The ladies have a right to participate all events.

  4. ------- says:

    តាមគំនិតខ្ញុំមកពីគណបក្សCNRP គិតថាលោជំទាវ​ភរិយាឯកឧត្តម​សមរង្សី​ជាមនុស្សដែលមាន​សាច់​​ញ្ញាតិធ្លាប់បំរើក្នុងរាជវាំងនិងជាមន្ត្រីជាន់ខ្ពស់​​​របស់​ជាតិ​និងធ្លាប់មានគុណសម្បត្តិជាមួយព្រះបរមរាជ​​វាំង។

  5. sunrise says:

    មកពី លោកជំទាវ ជូ​ឡុង សូ​មួ​រ៉ា ជាអ្នកទទួលសិទ្ធិមើលការខុសត្រូវមរតករបស់សម្តេចមហាចក្រី

    ញឹក ជូឡុង បានរក្សាទុកក្នុងធនាគារប្រទេសក្រៅ ដែលស្ទើរតែក្លាយជាអ្នកមានសមត្ថភាពគ្រប់គ្រង

    ពិភពលោកទាំងមូលបាន។ យល់ហើយឫនៅ បងប្អូន ជាអ្នកកើតជំនាន់ក្រោយ ? …។

  6. Kobe says:

    តើមានពេលណាខ្លះដែល សម រង្សី ព្រមទទួលយកលទ្ឋផលនៃការបោះឆ្នោត

  7. Real Khmerologist says:

    Sumora’s father, Samdech Nhek Choulong was a very close friend of the former King, Norodom Sihanouk…

  8. Real Khmerologist says:

    When did Hun Xen ever accepted the irregularities of the election ?

  9. sunrise says:

    កិច្ចការរបស់អ្នកធ្វើនយោបាយ ពីអតីតកាល ពួកគាត់មិនសុញគំនិត ចាល់ច្រក ស្លាប់ក្រឡាទាំងអស់គ្នានោះឡើយ។

    បើមានម្នាក់ធ្វើខុស ដើរខុស មិនលូតលាស់រីកចំរើន ដល់ពេលវេលាអ្នកជំនាន់ក្រោយ ច្បាស់ជាមានម្នាក់ទៀតចូល

    មកធ្វើត្រូវ ដើរត្រូវ ជាក់ជាមិនខាន។ សូមបងប្អូន ជាអ្នកកើតជំនាន់ក្រោយ រីករាយដោយក្តីសង្ឃឹម…។

  10. siemreap says:

    តោះឣូនទៅpicnicក្នុងវាំងម្តង។

  11. Sothea says:

    Easy to answer you Dear, because H.E not yet be elected parliament member but his wife is. However he is the precident of party that what related to political decision. But othe legitimacy right , his wife is full capacity. Thanks.

  12. siemreap says:

    ស្ឣីគេsunrise!”មកពី លោកជំទាវ ជូ​ឡុង សូ​មួ​រ៉ា ជាអ្នកទទួលសិទ្ធិមើលការខុសត្រូវមរតករបស់សម្តេចមហាចក្រី

    ញឹក ជូឡុង បានរក្សាទុកក្នុងធនាគារប្រទេសក្រៅ ដែលស្ទើរតែក្លាយជាអ្នកមានសមត្ថភាពគ្រប់គ្រង

    ពិភពលោកទាំងមូលបាន”។

    សម្តេចមហាចក្រីញឹក ជូឡុង ដែលចេះតែលុញក្ត​គេមួយជីវិតនោះហាស?មានលុយនៅក្រៅស្រុកនោះ​បានមកពីណា?ញុំឣត់ដែលឃើញគាតរកស៊ីឣុយផង។

    ឣោ!គាតរកបានក្នុងសម័យឆ្នាំ60ឣ្ហា!ដែលគាតធ្វើធំនុះហាស!

  13. Sothea says:

    The politicians sometime need not to listen you. Answer to Kobe. You know ? WHENEVER CPP has stolen people vote just less or more. 1998 CPP get only 57 seats but stolen 6 seats=63….if don’t believe go to ask M r. Nov Kasy tov.
    Samraingsy will not playing rolls in parliament but he let H.E Kem Sokha and his wife to do. He will continue s to strengthen the party out side. Kom crazy pek.

  14. កូនខ្មែរ says:

    ហេតុអី​បានជាមិនយកលោក​យឹម​សុវណ្ណេទៅ​?
    បែជាយកប្រពន្ឋទៅវិញ​​ សែនមហាឆ្លល់​?

  15. Chourn says:

    ឮថាប្រជាជនជាច្រើនមានក្តីកង្វល់ថាបក្សសង្គ្រោះជាតិត្រូវតែប្រុងប្រយត្ន័ក្នុងការចរចារគ្នាថ្ងៃស្អែក ព្រោះពួកគេជឿរថា ចិន ព្រះមហាក្សត្រ និង បក្សប្រជាជនគឺតែមួយ ស្រួលមិនស្រួលព្រះមហាក្សត្រ និងជួយរាយអន្ទាក់ពទ្ធ័បក្សសង្គ្រោះជាតិមិនឲ្យរើរួច ហើយអ្វីៗនិងចប់។ យ៉ាងណាក៍ដោយខ្ញុំនៅតែ មានជំនឿរថាព្រះអង្គនិងជួយស្វែងរកយុត្តិធម៌ដល់គូរបក្សដិបក្សទទួលយកបានទាំងសងខាង។ អព្យាក្រឹត្យភាពរបស់ព្រះអង្គនិងត្រូវបានគាំទ្រដោយរាស្ត្រទូទាំងប្រទេសប្រសិនបើព្រះអង្គ ប្រកាន់ នូវទស្សពិតរាជ្យធម៌ក្នុងការដោះស្រាយទំនាស់នយោបាយរបស់បក្សទាំងពីរនៅថ្ងៃស្អកនោះ។

  16. sunrise says:

    មិនខ្ចីឆ្លើយតប។ មិនច្រឡោត តបទៅវិញ។ មិនចេះខឹងក្រោធ នឹងអ្វីទាំងអស់។ ទុកសិន មិនព្រមនិយាយ។

    ពីព្រោះមិនចង់អោយខូចកិច្ចការដ៏ត្រឹមត្រូវ របស់ឯកឧត្តម និងលោកជំទាវ បង សម រង្ស៊ី។ ព្រោះបងទាំង

    ពីរនេះ ពូកែវិភាគយល់ អំពីសំដីសំណេរនេះ ជាសម្តីរបស់បុគ្គលឈ្មោះអីហើយ។ ខ្ញុំមិនងាយច្រឡោត ទេ !។

    ខ្ញុំមិនមែនជាអ្នកចូលចិត្តអួតក្អេងក្អាងឡើយ។ គង់តែដឹង …។

  17. Some Better Nothing=SBN says:

    Dear Mr.Kem Sokha and Mr.Sam Ransy,

    I think you both have been done very well for our Cambodia , I will do assumption that if you are both love the country you will find suitable solution and with suggestion of majesty but if you love the power you will do continue your demonstration but I think the final result=0 , you are win ready because from 26 now came up 55 seats , you have a nearly balance to fight each other in the national assembly , you only step behind only one step you will win next election but if you are strong you will loss in next election !!!!!!! You must think that CCP look like child cry for the sugar but if you do not provide the sugar they will cry until got sick . You want your baby fall in sick?????

  18. sunrise says:

    មតិរបស់លោក Some Better Nothing=SBN ខាងលើ គឺគាត់មិនចង់អោយមាន

    ការបង្កើតគណកម្មការចំរុះ ស៊ើបអង្កេតឯករាជ្យ ការបោះឆ្នោតក្នុងអាណត្តិទី៥ នេះ។

    មកពីសុញនឹងការគ្មានថវិកា ឫក៏ ខ្លាចគេរកឃើញថា មានកំហុស ?។ ខ្ញុំថា ពួកគាត់នេះ

    ខ្លាចគេរកឃើញ កំហុសច្រើនជាង។

  19. 23 October says:

    I am fully agreed with SUNRISE. Some Better Nothing=SBN I know what was behind of your comment.

  20. siemreap says:

    ម៉ែវាឣ្ហា!ស្ឣែកហ្លួងហៅចូលវាំង​​ ឯងទៅដែរវើយ។ ឪវា​!​ឯងម្តេចក៍មិនហៅ​កូនចៅឯងទៅ​​?
    យេ!យីនេះចាស់ទៅកាន់តែភ្លើរតើ រឿងឣីនាំគ្នាទៅច្រើន​ ឯងភ្លើរទេឣ្ហី គ្នាច្រើននិយីឣុយគ្នាកើត?
    ឯងនិងឣញរាប់ថាម្នាក់ ចាំ​តែឣាខាវាទៅជុះនោម​យើងនិយីគ្នាឲមែនទេនទៅណាស់ និយីគ្នាតាមទូរស័ព្ទឣាគាំងវាស្តាប់លឺ វាលួចប្រាប់ឣាខា ពិបាកនិយីគ្នាណាស់ម៉ែវាឣើយសព្វថ្ងែ

  21. សំដីលោក  siemreap ពីមុន អានទៅដូចជាស្រគត់ស្រគំ អន្ទងចិត្តអ្នកអាន។ ថ្ងៃនេះ អានយូរទៅ

    កាន់តែ មិនមែនជាលោក siemreap ដូចមុន។ ហាស ហាស ! អា ចៀត ៗ កុំបន្លំ ! ។

  22. ប្រយោជន៏ជាតិ says:

    ប្រពន្ធគាត់មានឥទ្ធិពលខ្លាំងណាស់នៅក្នុងបក្សកុំច្រឡំឲ្យសោះ។

  23. Neak Srer says:

    គិតសព្វៗទៅពួកអា CPP ឈាមថោកអស់ហ្នឹងម្ងៃៗ វាគិតរកតែរឿងបំភ្លៃស្ថានការណ៍ ! គំនិតថោកជាងឆ្កែឆ្កួតទៅទៀត!

  24. The Man With No Nam says:

    អា Real Khmerologist អោយតែវាមកស្រុខ្មែរ គេមុខតែចាប់វាហើយ។ វាជាភេរវករមួយដ៏ឃោឃៅនៅអាមេរិក!!!

  25. dara says:

    In the first parliamentary the king sihanuk make a new formula.government have
    two P M. but now is different because sam ransy is different norodm ranarith. I believe

  26. មិនមែនបក្សពួកទេ គេហៅថាគ្រួសារនិយម says:

    ***វាចារពេជ្ររំលេចដោយអត្ថន័យ***

    *លោកប្រធានខំអោនពេក ធ្វើអោយគូទបាស់ឡើងខ្ពស់!sic
    *សត្វខ្លាអោយតែក្បាលទាបគូទខ្ពស់ គឺបំរុងលោតសង្រុបហើយ ដូច្នេះសូមម្រឹកគីម្រឹកគា នៅខាងមុខចូរប្រុងប្រៀបខ្លួន!sic
    *អាពាងក៏ដូចជាអាប៉ោតបញ្ឆោតអោយតែគេដាក់ទឹកអោយ!sic

    សូមអភ័យទោសចំពោះការប៉ះពាល់អារម្មណ៍ ខ្ញុំគ្រាន់តែចង់ដាស់តឿនអ្នកនយោបាយខ្លះអោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើសេចក្តីសំរេចចិត្ត!

  27. Strey Khmer says:

    Can we trust the King who is favorite in China, and the CPP as Hun Sen?
    Have the King ever understand and talk about the people’s problem?
    Have the King ever responsibility to make positive Chang in the Cambodia?
    Have the King ever focus on the community gains instead of Hun Sen gains?
    Should we trust and believe the King who is ignored and not brave to find the solution for us?
    So people should not give up easily in the fight for freedom, justice, democracy for our autonomy from the cruel Prime Minister Hun Sen.
    ” God Helps Those Whose Helps Themselves.”

  28. Strey Khmer says:

    We should not trust the King who is very vain, his favorite in China, and the CPP as Hun Sen.
    1. The King had ever understand and talk about the people’s problem.
    2. the King has ever responsibility to make positive Chang in the Cambodia.
    3. The King ever focus on the community gains instead of Hun Sen gains?
    So Sam Rainsy should not give up easily in the fight for freedom, justice, democracy for our autonomy from the cruel Hun Sen, and do not believe the King who was very vain.
    ” God Helps Those Whose Helps Themselves.”

  29. ចង់ទៀតឬអី? says:

    មិនដឹងជាដាក់ឈ្មោះ មើលឃើញ ឣាចម៍ក្តឣីទេឣាពងក្តឣ្ហើយ! ឣញឆ្អើមឣ្ហែងជាងឣាចម៍ទៀតឣ្ហា៎!
    ឣញធ្លាប់បានឮឣ្ហែងឣួតថា ឣាចមើលដឹងពីមនុស្សដែលបានចូលបញ្ចេញមតិនៅក្នុងcamnewsនេះ
    បើបានស្តាប់ឣំណះឣំណាងទៅ ដូចគួរសមដែរ! តែដល់មកមើលយូរៗដូចមិនដែលថាឱ្យចំម៉ាំងៗ
    សោះដូចរាងចាក់ខ្សែយ៉ាងម៉េចមិនដឹង! បើយកល្អដូរដាក់ថា ឣាប៉ោកៗវិញទៅសមជាងឣ្ហែង!។
    ឣញចង់តបទៅឣ្ហែងវិញថា រឿងសំពះសុំឣង្វរមេបក្សនិងប្រពន្ធមេឣ្ហែងហ្នឹង មានតែពួកឣាខ្លៅស៊ីជោរ
    ឣស់ឯងទេដែលសុខចិត្តថោកឣញ្ចឹងៗនោះ ព្រោះពួកឣ្ហែងជាពូជថោកជជុះ ជ្រុះគ្មាននរណាគេរើស!។
    ចំណែកឣញវិញ ប្រាប់ពួកឣ្ហែង ឱ្យបានដឹងទៅចុះថ្ងៃនេះ វាជារឿងពិតនៃជីវិតនិងមនោគតិរបស់ឣញ
    គ្មានស្ថិតក្រោមគំនាប នៃបុគ្គលណាមួយឬមេបក្សណាមួយឡើយឣាឣូន! គឺជាជីវិតសេរីភាពណាឣា
    ព្រលឹង! កត់ចំណាំឈ្មោះនិងពាក្យពេជន៍របស់ឣញ រួចប្រាប់បក្សពួកនិងគ្នារបស់ឣ្ហែងឱ្យបានដឹងផង។
    ឣញចង់សុំរំលឹកដល់ពួកឣាបំបង់បាយ ម្តាយខំចិញ្ចឹមមកឣស់ឯងថា សូម្បីតែមេបក្សរបស់ពួកឣ្ហែងក៏
    រស់គ្មានសេចក្តីសុខ និងស្ថិតក្រោមបញ្ជាគេដែរមានឣ្វីមកស្មើនិងរូបឣញនោះ វាមានពូជគេប្រើក្បាល
    រស់ដោយបញ្ញាខ្លួនឯងមិនបានក្ស័យប្រាណឣត់បានការ មានឣីឣួតបើដេកដីមុនវ័យឣញ្ចឹងៗនោះ!។

  30. ប្រយោជន៏ជាតិ says:

    ថ្នាក់ដឹកនាំបើយកប្រពន្ធដឹកមុខហើយគឺចេញក្រឡាយ៉ាប់ហើយចាំមើលចុះដូចជាមន្រ្តីខ្លះខាង
    CPP ក៏មានអីច្ចឹងដែរដល់ឥឡូវខាង CNRP យកគំរូតាមមើលទៅវាឌៀរតែខ្នូចទេ។

  31. ការពិត says:

    គណបក្សសង្រ្គោះជាតិបើគ្មានលោកកឹមសុខាដឹកនាំកុំអីគ្មានថ្ងៃនេះទេដូច្នេះបើសិនជា
    គណបក្សសង្រ្គោះជាតិមានសំណាងបានកាន់អំណាចមែនគួរតែលោកកឹមសុខាទេ
    ដែលសក្កិសមជានាយករដ្ឋមន្រ្តីនោះ។

  32. 18 Mina says:

    ញឹកជូឡុងហៅលោកតាបឺត។ បឺតសាក់សុីស្បោងឡើងចាស់ដៃជំនាន់នោះ។