ដោយ៖ ពេជ្រ សុធារី
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
គណៈសង្ឃគណៈមហានិកាយ និងគណៈសង្ឃគណៈធម្មយុត្តិកនិកាយ ព្រមានដាក់ទោសទណ្ឌចំពោះបព្វជិតទាំងឡាយណា ចូលរួមគាំទ្រមហាបាតុកម្ម និងផ្តល់ទីស្ថានសម្រាប់ជួបប្រជុំក្រៅផ្លូវព្រះពុទ្ធសាសនា និងច្បាប់រដ្ឋ។
នៅក្នុងព្រះរាជានុស្សវនកម្មវាចា(សេចក្តីណែនាំ) របស់គណៈសង្ឃគណៈមហានិកាយ និងគណៈសង្ឃគណៈធម្មយុត្តិកនិកាយ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ មានថេរដីកាថា កន្លងមក មានទីវត្តអារាមមួយចំនួន បានប្រើទីស្ថានជួបប្រជុំក្រៅផ្លូវព្រះពុទ្ធសាសនា និងផ្លូវរដ្ឋ ហើយមានព្រះសង្ឃមួយចំនួនបានប្រព្រឹត្តល្មើស ដោយចូលរួមគាំទ្របាតុកម្មអហិង្សា ដែលជាទង្វើផ្ទុយនឹងច្បាប់ព្រះពុទ្ធសាសនា និងច្បាប់រដ្ឋជាធរមាន។
ក្នុងន័យនេះ គណៈសង្ឃទាំងពីរគណៈ បានមានព្រះរាជានុស្សវនកម្ម (សេចក្តីណែនាំបន្ថែម)ដល់បព្ធជិតទាំងឡាយ គួរមានស្មារតីលើកកម្ពស់ការគោរពប្រណិបត្តិឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀតនូវព្រះរាជសង្ឃប្រកាស ចុះថ្ងៃទី៥កញ្ញាឆ្នាំ២០១៣ និងច្បាប់រដ្ឋ ដែលមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដែលចែងថា “បព្ធជិត…អាចចូលជាសមាជិកនៃគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។ គណបក្សនយោបាយមិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងក្នុងស្ថាប័នសាសនា…ទេ”។
ព្រះរាជានុស្សវនកម្ម (សេចក្តីណែនាំបន្ថែម) បានព្រមានដាក់ទោសានុទោសតាមច្បាប់ពុទ្ធសាសនា និងច្បាប់រដ្ឋ ចំពោះបព្ធជិតទាំងឡាយណាដែលចូលរួមមហាបាតុកម្ម និងប្រព្រឹត្ត ផ្ទុយពីព្រះរាជសង្ឃប្រកាស និងច្បាប់រដ្ឋនេះ។
គួរបញ្ជាក់ថា ការព្រមាននេះ បានធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃ គឺថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣ ទាមទារបង្កើតគណៈកម្មការពិសេសឯករាជ្យមួយ ដើម្បីស៊ើបសង្កេតរកការពិតនិងយុត្តិធម៌ពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣កន្លងមក៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
ហ្នឹងក៏ចោលម្សៀតដែរ ដោះស្បង់ពាក់អាវផាយវិញទើបសម។
លោកសង្ខស៊ិខាយយួន
សង្ឃ ែខ្ម បំ រើ យួន
សម្តេចសង្ឃអើយ ណឹងម៉ោពីគេឃើញភាពអយុត្តិធម៌ក្នុងសង្គមខ្មែរណឹងវាច្រើនលើសលុបពេក តើសម្តេចសង្ឃអែង មិនដែលឃើញទែឫ ? ចោលម្សៀតមែន!!
ដាក់ទោសក៏ទៅដែរ គេក៏មានសិទ្ធិ ដូចអាសំដាច់សង្ឃឯងដែរ អាសំដាច់សង្ឃទៅណាយកអង្ករក្សទៅ
អោយច្រើនប្រយ័ត្នប្រជាជនចាប់ស្រាតស្បង់ចេញវើយ អាសំដាច់សង្ឃ៧មករា ហាហា
(ខ្ញុំចេះតែថាតាមគេទេ ព្រោះអីកើតអត់ទាន់៧មករាផង )
Stupid , why all of you respected a man one eye?
ម្តេចមិនដាក់ទោសបុព្វជិតណាដែលបាននិមន្តទៅបោះឆ្នោតផងទៅ ព្រោះពេលសង្ឃសំរេចចិត្តបោះឆ្នោតនោះគឺ មានន័យថាគាំទ្រឬបដិសេធគណបក្សណាមួយហើយ ហើយហានិភ័យនឹងកើតមានឡើងនៅពេលគណបក្សណាមួយចាញ់ឬយ៉ាងណា ក្រុមណាមួយមិនពេញចិត្ត និងកេណ្ឌមនុស្សមកចូលរួមតវា៉ ? តើមនុស្សប្រភេទណាខ្លះនឹងមកចូលរួម ? ។
សង្ឃអធម៌
ដាក់ទោសស្តេចសង្ឃហ្នឹងបានត្រូវព្រោះពួកវាជាមេគេ
ហើយអោយសភាចេញច្បាប់កុំឱ្យសង្ឃទូទាំងប្រទេសបោះឆ្នោត
អ្នកឯងរៀនខ្លាំងពេកទៅជាបណ្ឌិតភ្លីភ្លើ រកលេខដាក់គ្មាន
ពេលទៅជួបព្រះពុធនៅឋាននរក ដឹងតែអាយះក្បាលផស់ព្រះពុធហើយហ្អែង
លោកទេព វង្ស សូមលោកលាលែងពីប្រធានបក្សសង្ឃគណៈបក្សប្រជាជនកម្ពុជាជាមុនសិន ចាំមកប្រដៅគេ និងសង្ឃដទៃកុំអោយធ្វើនយោបាយ ។
Dear beloved chief monks,
Please allow our monks to engage with our citizens to demand for an end to social injustice, human right abuses, endemic corruptions, etc.
Respectfully yours.
ពេលភ្ជុំបិណ្ឌខាងមុខមានចង្ហាន់ឆាន់ឬអត់ លោកគង់នៅតាមវត្ត តើប្រជាពលរដ្ឋគិតយ៉ាងណា ចំពោះព្រះសង្ឃ ប្រសិនលោកនិមន្តចូលរួមឬមិនចូលរួមមហាបាតុកម្ម ? តើមានម្ហូបអាហារឆាន់ឬអត់បើសិនប្រជាពលរដ្ឋមិនចូលចិត្តព្រះសង្ឃ ? នៅពេលនោះនឹងមានអី្វកើតឡើង ។ សូមចូលរួមជួយគិតទាំងអស់គ្នា ៕
I. សុំសួរសម្តេចសង្ឃទាំងពីរអង្គនេះ ចុះនរណាគេផ្ញើរលិខិតអបអរសារទរជ័យជំនះរបស់លេខ៤ សកម្មភាពបែបនេះគេហៅថាយ៉ាងម៉េចដែរ សូមលោកសង្ឃទាំង២អង្គបកស្រាយមើល?
II. សកម្មភាពនេះមានចែងក្នុងគម្ពីរណាដែរ?ត្រូវតែពន្យល់! ហើយត្រូវមានទោសចាប់សម្តេចទាំង២អង្គនេះសឹកអត់?
Chief of the monk , himself already involves in the POLITIC as he respects the law of Cambodian party so he is hypocrite, big fart liar ……. and it is AGAINST THE buddhist teaching theories.
Chief of the monk himself is already accept the law of cambodian people party
គម្ពីរព្រះពុទ្ធសាសនា: យើងគួរផ្តល់ឱ្យពរជ័យ ប៉ុន្តែយើងមិនគួរបន្ទោសប្រឆាំងអ្វីនោះទេ។ គម្ពីរព្រះពុទ្ធសាសនា គ្មានប្រឆាំងនឹងទេ។
Chief of monk himself accept only Cambodin people party and he is also involve in politic himself and he threat and abuse the right of the other monks to do the same as him.
chief of monk is big fart liar and it is against the buddhist teaching.