ដោយ៖ ស៊ុន ណារិន
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃសុក្រនេះ ប្រកាសឲ្យប្រជាពលរដ្ឋខ្លួន ដែលស្នាក់នៅ និងធ្វើដំណើរក្នុងប្រទេសកម្ពុជា ប្រុងប្រយ័ត្ននឹងបញ្ហាសន្តិសុខ ខណៈអាជ្ញាធរកម្ពុជា បានប្រទះឃើញគ្រាប់បែកនៅក្បែរវត្តភ្នំ និងក្បែរវិមានរដ្ឋសភា។
សារសន្តិសុខរបស់ស្ថានទូត ចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថា ស្ថានទូតអាមេរិក ជំរុញឲ្យប្រជាពលរដ្ឋអាមេរិក ជៀសវាងការធ្វើដំណើរនៅក្បែរវត្តភ្នំ និងក្បែរវិមានរដ្ឋសភា និងមានការប្រុងប្រយ័ត្នគ្រប់ពេល។
នៅព្រឹកថ្ងៃសុក្រនេះ កម្លាំងសមត្ថកិច្ច បានរកឃើញគ្រាប់ M79 ចំនួនបីគ្រាប់ នៅលើសួនខាងកើតស្ពាននាគក្បែរវត្តភ្នំ និងម្ស៉ៅ ដែលសង្ស័យថាមានជាតិផ្ទុះមួយប៊ូដុង នៅមុខរដ្ឋសភា។
សេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា គ្រាប់ M79 ដែលគេបានរកឃើញនៅលើសួនខាងកើតស្ពាននាគនោះ ត្រូវបានជនមិនស្គាល់មុខដាក់នៅក្នុងថង់ខ្មៅមួយ ក្បែរគុម្ពផ្កា ហើយខណៈនេះ សមត្ថកិច្ចចម្រុះប្រមាណ ៥០នាក់ កំពុងត្រួតពិនិត្យ និងឡោមព័ទ្ធ ដើម្បីរក្សាសន្តិសុខ។ តែទោះជាយ៉ាងណា នៅម៉ោង ១១:៣០នាទី ក្រុមស៊ីម៉ាក់ បានយកគ្រាប់នោះចេញពីកន្លែងកើតហេតុ ដើម្បីរក្សាទុក។
នៅព្រឹកនេះដែរ កម្លាំងសមត្ថកិច្ចខណ្ឌចំការមន ក៏បានរកឃើញរកឃើញម្ស៉ៅដែលមានជាតិផ្ទុះមួយប៊ីដុង ដែលគេប្លុងចោលនៅមុខមន្ទីររដ្ឋសភាផងដែរ។ នៅម៉ោង ១០នឹង៤៥នាទីព្រឹក ក្រុមជំនាញស៊ីម៉ាក់ បានរៀបចំបាវខ្សាច់ និងឧបករណ៍មួយចំនួន ដើម្បីបំផ្ទុះបំផ្លាញម្សៅរំសេវ TNT រួចរាល់ហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ ជនមិនស្គាល់មុខ បានផ្លុងគ្រាប់បែកមួយគ្រាប់ នៅជិតកន្លែងជួបជុំរបស់គណបក្សសង្គ្រោះជាតិ ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខណៈដែលមេដឹកនាំគណបក្សជំទាស់ចុះស្ទង់មតិប្រជាពលរដ្ឋដែលនឹងចូលរួម មហាបាតុកម្មលើកទី២ នៅចុងសប្តាហ៍នេះ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ករណីនេះប្រសិនបើសមត្ថកិច្ចស្រាវជ្រាវរកជនដែលដាក់គ្រាប់និងម្សៅTNT នោះមិនឃើញទេ មិតិជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរអាចចោទថា សមត្ថកិច្ចជាអ្នកដាក់ដោយខ្លួនឯង !
ក្រែងលោជាលេសគំរាមកំហែងអ្នកបួងសួងសុំសន្តិភាព និងបាតុករណ៍ទេដឹង ?…………………
ប៉ូលីសខ្មែរត្រូវតែវែកមុខអោយឃើញ ជនដែលផ្លុងគ្រឿងផ្ទុះទាំងនេះ កុំចេះតែចោទគេរួចយកលេសចាប់ គេខុស!!!???សង្ស័យល្បិចស្វាស៊ីបាយលាបមាត់ពពែទេ???ទាន
Shit politic , shit police
ល្បិចយួនលេងទៀតហើយសូមកុំយកមកធ្វើសង្រ្គាមនៅស្រុកខ្មែរសូមតាមរកមុខជនប្រព្រឹត្តអោយមានតម្លាភាព។សូមបញ្ឈប់វប្បធម៌លាបពណ៌ដ៏ខ្មៅក្រខ្វក់នេះអោយអស់ទៅ។
វាជារឿងដដែលៗនៅក្នុងសង្គមខ្មែរនៅពេលស្ថានការណ៍នយោបាយមានភាពតានតឹង។ វប្បធម៌នៃ ការបំភិតបំភៃជីវិតមនុស្សត្រូវតែប្តូរ ហើយបែរមកនិយាយគ្នាឈរលើភាពយុត្តិធម៌និងច្បាប់ជាមូល ដ្ឋាន។ ខ្ញុំមិនជឿទាល់តែសោះថា សម័យនេះមនុស្សមិនអាយកឈ្នះគ្នាដោយប្រើវិធីហឹង្សានិងកាប់ សម្លាប់គ្នាដូចប៉ុន្មានទស្សន៍វត្សមុននោះទេ។ ដូច្នេះចូរប្តូរនៅទង្វើរទាំងនោះចោលវានាំឲ្យខាតពេល នោះទេ ការហ៊ានប្រឈមមុខគ្នានៅចំពោះមុខយុត្តិធម៌និងប្រសិទ្ធភាពការអនុវត្តិច្បាប់ទាំងអស់គ្នា និងនាំឲ្យប្រទេសជាតិមានការអភិវឌ្ឃន៍លឿននិងនិរន្តរភាពសន្តិភាពយូរអង្វែង។
តើអស់លោកអស់លោកមានយោបល់យ៉ាងម៉េចទៅអំពីការនាំយកគ្រាប់បែកនិងជាតិផ្ទុះមកដាក់
នៅកន្លែងនានាក្នុងរាជធានីភ្នំពេញនាពេលនេះ ក្រៅពីជាការគំរាមគំហែងគណបក្សសង្គ្រោះជាតិ
នឹងបណ្ដាអ្នកគាំទ្រ ពាក្យថា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរត្រូវជួយខ្មែរ ឬខ្មែរត្រូវលើកតម្កើងខ្មែរ តែសព្វថ្ងៃ
នេះហេតុអីបានជាខ្មែរនៅតែចង់សម្លាប់ខ្មែរគ្នាឯងចឹង ឬមកពីមានមនយស្សមួយចំនួនចង់បាន
អំណាចខ្លាំងពេក។
អសន្ដិសុខណាស់វើយ ស្រុកខ្មែរឥឡូវ។ កន្លែងដែលមានមនុស្សដើរម៉ាគគោគ អត់ដឹងអ្នកដាក់។។។។
Intimidation skill belongs to CPP. The culture of intimidation will continue to exist if the country is under the current leadership.
Hun Sen must stop immediately of these oldest bad threats actions. Dose Vietnamese told you to do that?
If you don’t know for sure who did this, save your finger and shut your mouth off.
Samrangsi play the died game.He don’t like khmer people.He does every thing for his power only.We don’t believe on him,don’t sacrify your live for this traitor
កម្ពុជាមិនអាចនាំមកអំពើភេរវកម្មបានទេ ត្រូវតែវែកមុខអំពើភេរវកម្មនេះឲ្យឃើញ មិនអាចបណ្ដោយឲ្យកម្ពុជាក្លាយជា
ប្រទេសអ៊ីរ៉ាក់ទីពីរបានទេ វាជាគ្រោះថ្នាក់ដ៏ធំចំពោះពលរដ្ឋខ្មែរ
A Remorseless Ruler!
CPP have to responsible all of matter. It is clear.
HS has not killer people for some year, now he like more.
បើគេព្រមានប្រាប់មុនថាមានគ្រាប់បែកហើយគួរតែយើងប្រុងប្រយត្ន័ទៅចៀសវាងគ្រោះថ្នាក់
តិចថាគេមិនបានប្រាប់ចុះ។