អ្នក​ឃ្លាំមើល​​រំពឹង​ថា​​នឹង​​មាន​​លទ្ធផល​​វិជ្ជ​មាន​​ក្រោយ​ពី​​ព្រះ​មហាក្សត្រ​​សម្រប​សម្រួល​​

ដោយ៖​ ជន ស្រី​ណុច និង អ៊ឹង ប៊ុន​ថន​
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

​ក្រុម​អ្នកឃ្លាំមើល រំពឹងថា នឹង​មាន​លទ្ធផល​​ជា​វិជ្ជមាន ក្រោយ​ពី​ព្រះមហាក្សត្រ​សម្របសម្រួល​​ឲ្យ​មាន​​ជំនួប​​រវាង​​មេដឹកនាំ​​គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។​

ព្រះ​ហា​ក្សត្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​​អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​​លោក​សម រង្ស៊ី ចូលប្រជុំ នៅ​​ថ្ងៃ​ទី​១៤​​ខែ​​កញ្ញា នៅ​ព្រះ​បរម​រាជ​វាំង ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​​ប្រទេស​​ជាតិ មុន​​ការ​ចូល​ប្រជុំ​សភា​​ដំបូង​។

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍​​ដោយ​ជឿរ​ជា​ក់ថា​​ នឹង​មាន​លទ្ធផល​ល្អ​ក្រោយ​ពី​ជំ​នូ​បរ​វាង​អ្នកដឹកនាំ​កំពូល​នៃ​គណបក្ស​​ទាំងពីរ ប្រសិន​បើ​ថ្នាក់​​ដឹកនាំទាំងពីរ​​បន្ទន់​ឥរិយាបទ ដោយ​​គិត​ប្រយោជន៍​ជាតិ​ជា​ធំ​ ៖

​ប្រធាន​គណៈកម្មាធិការ​នាយក ខុម​ហ្វ្រែល លោក ធន សារាយ មានប្រសាសន៍ថា ដំណោះស្រាយ​អាច​នឹង​មាន​រហូត ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​ប្រើ​ការអត់ធ្មត់ និង​ប្រើ​ពេលវេលា​ក្នុង​ការដោះស្រាយ​បញ្ហា​ ៖

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​​ការបោះឆ្នោត ហៅ​កាត់​​ថា ខុម​​ហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា លោក​ជឿរ​ជាក់​ក្រោយពី​កិច្ចប្រជុំ​នោះ​នឹង​មាន​ភាព​វិជ្ជមាន​ព្រោះ​ក្រោម​ការសម្រប​សម្រួល​​ពី​ព្រះមហាក្សត្រ ។​

ក្នុង​បទសម្ភាសន៍​ជាមួយ​VOD ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក កឹម សុខា មានប្រសាសន៍ថា ប្រសិនបើ​មិន​មាន​គណៈកម្មការ​ចម្រុះ​ទេ នោះ​​ការចរចា​រឿង​បែង​​ចែក​​​អំណាច ក៏​មិន​មាន​ទេ​។ លោក​អះអាង​ថា មហា​បាតុកម្ម​រយៈពេល​​៣​ថ្ងៃ នឹង​នៅតែ​មាន បើទោះជា​មាន​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ក៏​ដោយ​។ លោក​បញ្ជាក់ថា ដំណោះស្រាយ​នៃ​ការចរចា គឺ​ត្រូវ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ធំ ៖

គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល បាន​៦៨​អាសនៈ ហើយ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ​។ តែ​គណបក្ស​​សង្គ្រោះ​ជាតិ បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ជា​បន្តបន្ទាប់ ដោយសារ​ការ​បើក​កញ្ចប់​សុវត្ថិភាព​”​ក​”​កន្លងមក រកឃើញ​ភាពមិនប្រក្រតី​ច្រើន​៕

សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

 

What Next?

Recent Articles

6 Responses to "អ្នក​ឃ្លាំមើល​​រំពឹង​ថា​​នឹង​​មាន​​លទ្ធផល​​វិជ្ជ​មាន​​ក្រោយ​ពី​​ព្រះ​មហាក្សត្រ​​សម្រប​សម្រួល​​"

  1. Chourn says:

    គួរឲ្យអបអរសារទេនៅពេលដែលម្នាក់ៗនិយាយពីសន្តិភាព តែតថ្ថៈភាពជាក់ស្តែងមានសន្តិភាពទៅ បានទាល់តែមានភាពយុត្តិធម៌នៅក្នុងសង្គម ហើយបើគ្រាន់តែបបួលគ្នានិយាយតែពីសន្តិភាព សន្តិវិធី​លាយ​​ឡំ​​​​​ជាមួយ​​អំពើរអយុត្តិធម៌នៅក្នុងសង្គមនោះ ប្រទេសជាតិនៅតែរស់នៅក្នុង​សង្គមអស្ថេរភាព​យូរអង្វែង។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីការផ្តល់យុត្តិធម៌និងការគោរពសិទ្ធមនុស្សទូទៅបានទេ សរុបបើចង់បានសន្តិភាពនិងការអភិវឌ្ឃមាននិរន្តរភាពយូរអង្វែងអ្នកទាំងអស់គ្នាត្រូវតែប្តូរវប្បធម៌ អយុត្តិធម៌ មក យុត្តិធម៌ ពីមិនគោរពសិទ្ធមនុស្ស មក ការគោរពសិទ្ធមនុស្ស។ផ្នែកលើការៀបរ៉ាប់ខាង លើនេះខ្ញុំជឿរថា ការចរចារដើម្បីសន្តិភាពរវាងបក្សប្រឆាំងនិងបក្សកាន់អំណាចកោមការសម្រប សម្រួលនៃព្រះមហាក្សនិងប្រព្រឹត្តទៅដោយឈរលើគោលការណ៍សមៈភាព ត្រឹមត្រូវ​ យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ជាពិសេសព្រះមហាក្សត្រនិងបង្ហាញនូវឯករាជ្យភាពមិនឲ្យភាគី ណាមួយយកឋានៈអព្យាក្រឹត្យរបស់ព្រះអង្គទៅបំពានលើភាគីម្ខាងនោះទេ។

  2. ------- says:

    សូមព្រះមហាក្សត្រសម្របសម្រួលដោយទស្សពិត​យុត្តិធម៌សូមកុំលម្អៀងរកគណបក្សCPP សូមដោះ​ស្រាយតាមឆន្ទះរបស់រាស្រ្ត​សូមព្រះអង្គតម្កល់ផលប្រយោជន៏ប្រជារាស្រ្តរបស់ព្រះអង្គជាធំ។​លោក​ហ៊ុន​សែន​មានអារម្មណ៏រីករាយណាស់ដោយសំអាងព្រះមហាក្សត្រនឹងការពារផលប្រយោជន៏​និង​អំណាចរបស់បន្តទៀត​សូមព្រះអង្គផ្តល់យុត្តិធម៌អោយមានតម្លាភាព​នោះព្រះអង្គជាក្សត្ររបស់ប្រជា​រាស្រ្តខ្មែរពិតៗ​តែបើលោកការពារផលប្រយោជន៏​និងអំណាចអោយលោកហ៊ុនសែន​និងគណបក្ស​CPP ទេ​នោះព្រះមហាក្សត្រលែងជារបស់ប្រជារាស្រ្តខ្មែរ​ទៀតហើយ​នោះព្រះអង្គក្លាយជាក្សត្ររបស់​​លោកហ៊ុន​សែន​និងពួកCPP តែប៉ុណ្ណោះ។

  3. Anonymous says:

    Thank you, King! I hope you could find a good solution for the sake of the whole country.
    National unity is what we desire. Also, i believe that both parties’leader will soften their attitude for interest of our people. Cambodian people have suffered for many generations up to now.

    In Lon Nol regime, people suffered from war and national division.
    In Pol Pot regime, people suffered from starvation, killing, severe working…
    In Hun Sen’s regime, people suffered from land grabbing, land eviction, pervasive corruption, social injustice, dictatorship, deforestation.

    Thus, the leaders have to compensate them. They will really want to live in peace and want to see the country to progress as other countries in the world. I appeal to all political leaders to place a national interest ahead of them.

  4. siemreap says:

    ម៉ែវាឣ្ហា!ស្អែកហ្លួងហៅចូលវាំង​​ ឯងទៅដែរវើយ។ ឪវា​!​ឯងម្តេចក៍មិនហៅ​កូនចៅឯងទៅ​​?
    យេ!យីនេះចាស់ទៅកាន់តែភ្លើរតើ រឿងឣីនាំគ្នាទៅច្រើន​ ឯងភ្លើរទេឣ្ហី គ្នាច្រើននិយីឣុយគ្នាកើត?
    ឯងនិងឣញរាប់ថាម្នាក់ ចាំ​តែឣាខាវាទៅជុះនោម​យើងនិយីគ្នាឲមែនទេនទៅណាស់ និយីគ្នាតាមទូរស័ព្ទឣាគាំងវាស្តាប់លឺ វាលួចប្រាប់ឣាខា ពិបាកនិយីគ្នាណាស់ម៉ែវាឣើយសព្វថ្ងែ

  5. one khmer says:

    យើងគិតថានេះជាឧកាសដ៏ប្រសើរបំផុតមួយសំរាប់គណបក្សនយោបាយទាំងពីរជួបគ្នាដើម្បីដោះ
    ស្រាយនូវបញ្ហារាំងស្ទះទាំងឡាយដែលមាននាពេលបច្ចុបន្បហើយក៏ជាពេលដែលគណបក្ស
    ទាំងពីរត្រូវហ៊ានលះបង់នូវមហិច្ឆិតារាងៗខ្លួនដើម្បីស្វែងរកនូវចំណុចកណ្ដាលរួមមួយដែលអាច
    ទទួលយកបានសំរាប់ឲ្យរាជរដ្ឋាភិបាលថ្មីអាចចេញដំណើរទៅបានដោយរលូន។យើងមិនសង្ឃឹមថា
    ការទាមទារតែម្យ៉ាងឲ្យបង្កើតគណះកម្មការឯករាជ្យដើម្បីស្វែងរកភាពមិនប្រក្រតីនៃការបោះឆ្នោត
    នោះអាចចេញទៅរួចនោះទេបើទោះបីជាមានបាតុកម្មទាមទារយ៉ាងណាក៏ដោយព្រោះគណបក្ស
    ប្រជាជនបានប្តេជ្ញាចិត្តរួចទៅហើយក្នុងការប្តូរផ្តាច់ការពារលទ្ធផលនៃការបោះឆ្នោតដែលបាន
    ប្រកាសដោយគជបដូច្នេះមិនថាត្រូវចំណាយក្នុងតំលៃប៉ុណ្ណាក៏គណបក្សមួយនេះត្រូវហ៊ានលះបង់ដែរគឺមិនខុសអីពីគណបក្សសង្រ្គោះជាតិនោះទេ។លទ្ធផលនៃភាពរឹងរូសនឹងនាំឲ្យប្រទេសជាតិ
    មានការបែកបាក់អំពើហឹង្សានឹងកើតមានឡើងជាបន្តរបន្ទាប់ហើយចុងបញ្ចប់តើអ្នកណាជាអ្នក
    បានទទួលជោគជយ័អ្នកណាខ្លះទទួលភាពសោកសៅគឺជារឿ្មងដែលគ្មាននណាម្នាក់អាចប៉ាន់
    ស្មានដឹងនៅឡើយ។

  6. Neak Srer says:

    គិតសព្វៗទៅពួកអា CPP ឈាមថោកអស់ហ្នឹងម្ងៃៗ វាគិតរកតែរឿងបំភ្លៃស្ថានការណ៍ ! គំនិតថោកជាងឆ្កែឆ្កួតទៅទៀត!