KTV ឧទ្យាន​ជាតិ​បូកគោ​ធ្វើ​ទារុណកម្ម​បុគ្គលិក

Friday, 13 September 2013
សែន ដាវិត
ភ្នំពេញ ប៉ុស្តិ៍

130913_02

លោក គង់​ ប៊ុនថា ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​បន្ទាប់​ពី​បណ្តេញ​ចេញពីការងារ​។ រូបថត មិនា​

កំពតៈ បុរស​អាយុ ៣០ ឆ្នាំ​ម្នាក់​ជា​បុគ្គលិក​បម្រើការ​នៅ​ក្លិប​ខារ៉ាអូខេ រមណីយដ្ឋាន​ភ្នំ​បូកគោ ស្ថិត​ក្នុង​ខេត្ត កំពត ត្រូវ​បាន​មេការ​ម្នាក់​បញ្ជា​ឲ្យ​សន្តិសុខ​ធ្វើ​ទារុណកម្ម​ដាក់​ខ្នោះ មួយ​យប់​កាល​ពី​ថ្ងៃ​ទី ២៧​ខែ សីហា ដោយ​សារ​ខ្លួន​បាន​លុប​កម្មវិធី​កុំព្យូទ័រ​បញ្ជា​ភ្លើង​ពណ៌ និង​បទ​ចម្រៀង​ក្រោយ​ពី​បណ្តេញ​ចេញ​ពី​ការងារ។

លោក គង់ ប៊ុនថា អាយុ ៣០ ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ភ្នំពេញ បាន​និយាយ​ថា​ខ្លួន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ខេត្ត កំពត និង​អង្គការ​សិទ្ធ​មនុស្ស អាដហុក ឲ្យ​ជួយ​អន្តរាគមន៍​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​លោក​បាន​មក​សម្រាក​ព្យាបាល​មុខ​របួស​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​ទៅ​ធ្វើ​ការ​ជា DJ ក្នុង​ក្លិប​ខារ៉ាអូខេ​ក្នុង​ឧទ្យានជាតិ បូកគោ ខេត្ត កំពត ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ធ្វើ​បាប​ដោយ​សារ​រឿង​លុប​កម្មវិធី​កុំព្យូទ័រ​បញ្ជា​ភ្លើង​ពណ៌​និង​បទ​ចម្រៀង​កាល​ពី​ថ្ងៃ២៧ ខែ សីហា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ក្លិប»។

លោក​បាន​រៀប​រាប់​ថា លោក​បាន​ធ្វើ​ការ​ជា DJ នៅ​ក្លិប​ខារ៉ាអូខេ បូកគោ ចាប់​ពី​ខែ កុម្ភៈ ឆ្នាំ​២០១៣ ក្រោយ​មក​នៅ​ថ្ងៃទី ២៧ ខែ សីហា មេការ​បាន​បណ្តេញ​រូប​លោក​ចេញ​ពី​ការងារ។ នៅ​ថ្ងៃ​នោះ​លោក​បាន​ប្រមូល​ឯកសារ​របស់​ខ្លួន ហើយ​ក៏​ជ្រុល​ដៃ​លុប​កម្មវិធី​ក្នុង​កុំព្យូទ័រ​ដែល​ខ្លួន​បង្កើត​អំឡុង ពេល​ធ្វើ​ការងារ​សម្រាប់​បញ្ជា​ភ្លើង​ពណ៌​និង​បទ​ចម្រៀង។ លោក​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​នោះ​មេការ​ខឹង​ក៏​បញ្ជ​សន្តិសុខ​បី​បួន​នាក់ ដេញ​ចាប់​ខ្ញុំ​វាយ​ធ្វើ​បាប​ខ្ញុំ ហើយ​យក​ខ្ញុំ​ទៅ​ឃុំ​ក្នុង​បន្ទប់​ដោយ​ដាក់​ខ្នោះ​គ្មាន​អាហារ​ទឹក​នោះ​ទេ ក្រោយ​ពី​វាយ​តប់​ខ្ញុំ​រួច។ បន្ទាប់​មក​ខ្ញុំ​ត្រូវ​បាន​មិត្តភក្តិ​ស្រី​ជួយ​ដាក់​ពាក្យ​បណ្តឹង ទៅ​ប៉ូលិស​និង​អង្គការ​ទើប​បាន​មេការ​នោះ​ដោះលែង​ខ្ញុំ»។

លោក​ស្រី វ៉ៃ សុផា អាយុ ៥៥ ឆ្នាំ ត្រូវ​ជា​ម្តាយ​និយាយ​ថា បើ​ទោះ​បី​កូន​អ្នក​ស្រី​ធ្វើ​ខុស មេការ​មិន​គួរ​បញ្ជា​សន្តិសុខ​វាយ​តប់​នោះ​ដែរ​ត្រូវ​ប្តឹង​តាម​ផ្លូវ​ច្បាប់ ហើយ​ក្រុមហ៊ុន​បែរ​ជា​មក​ប្តឹង​កូន​អ្នក​ស្រី​ទាមទារ ៣៨០០ ដុល្លារ​រឿង​បំផ្លាញ​កម្មវិធី​ក្រុមហ៊ុន។

លោក​ស្រី​ថា៖ «ខ្ញុំ​អាណិត​កូន​ខ្ញុំ​ណាស់។ ទោះ​កូន​ខ្ញុំ​ខុស​ក៏​មិន​ត្រូវ​ធ្វើ​បាប​គ្នា​ដូច​សត្វ​វាយ​គ្នា​ដាក់​ឃុំ​អ៊ីចឹង​ដែរ»។

លោក ប្រាក់ សារ៉ាន់ មន្រ្តី​សម្រប​សម្រួល​សមាគម អាដហុក ប្រចាំ​ខេត្ត កំពត បាន​ថ្លែង​ឲ្យ​ដឹង​ថា អាដហុក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​ដែល​ជា​ករណី រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា៖ «យើង​ជួយ​រៀបចំ​ពាក្យ​បណ្តឹង​ដើម្បី​រក​យុត្តិធម៌​ព្រោះ​នេះ​ជា ករណី​រំលោភ​សិទ្ធ​មនុស្ស បើ​ទោះ​ជា​ធ្វើ​ខុស​យ៉ាង​ណា​ក៏​មេការ​មិន​ត្រូវ​ឃុំ​ខ្លួន​ធ្វើ​ទារុណកម្ម នោះ​ទេ»។

លោក ជាវ សាមិត្ត ស្នងការ​រង​ខេត្ត កំពត បាន​ថ្លែង​ថា​ប៉ូលិស​នឹង​ធ្វើ​ការ​អន្តរាគមន៍​នៅ​ពេល​ឃើញ​ពាក្យ​បណ្តឹង​ជន​រងគ្រោះ។

មិន​អាច​សុំ​ការ​ទាក់ទង​ដើម្បី​បំភ្លឺ​ពី​ភាគី​ក្លិប KTV នៅ​ភ្នំ បូកគោ បាន​នោះ​ទេ តែ​ស្រ្តី​ម្នាក់​លើក​ទូរស័ព្ទ​មិន​ប្រាប់​ឈ្មោះ​អះអាង​ថា ក្លិប KTV មិន​បាន​ឃុំ​ខ្លួន​បុរស​ឈ្មោះ គង់ ប៊ុនថា នោះ​ទេ តែ​ក្លិប ខារ៉ាអូខេ ពិត​ជា​បាន​បណ្តេញ​បុរស​រូប​នេះ​ពី​ការងារ​មែន៕

 

What Next?

Recent Articles

7 Responses to "KTV ឧទ្យាន​ជាតិ​បូកគោ​ធ្វើ​ទារុណកម្ម​បុគ្គលិក"

  1. Chourn says:

    ឧញ្ញាសុខគង់ដែលមានសិទ្ធវិនិយោគភ្នំបូកគោនោះត្រូវតែកែរប្រពន្ធ័គ្រប់គ្រងព្រោះឮមានបញ្ហាររហូត ដូចជាអនុញ្ញាតឲ្យជនជាតិវៀតណាមទៅបង្កើតទីសការះរបស់គេនៅលើភ្នំបូកគោរ​​នោះហើយឥឡូវ មានរឿងចាប់មនុស្សឃុំធ្វើទារុណកម្មទៀត តើទៅថ្ងៃក្រោយនិងមានបញ្ហាអ្វីនៅទីនោះ…………..

  2. Siren says:

    This is a life in Cambodia. There’s no justice. Justice is depended on $$$$ or Power.
    If this happended on your family member, how would feel Mr. Ang Vongvathana, the Minister of Justice? You should at least have some feeling as human being Mr. Minister of Justice!

  3. Strey Khmer says:

    Lawless country, the rich can do whatever they want, they are always the winner at the justice.
    The poor people are always suffer and lost in justify in the court in the era of dejoo Sen.

  4. Tyrone says:

    the company has the rights to file law suite but there is no rights to beat up the employee
    it is against the law has to be poisoned and fine. who ever do like this , it is the criminal
    and against the human rights.

  5. Strey Khamen says:

    a foolished man namming Strey Khmer with yoyo, hahahahahaha……is fucked by ah Real Khmerologist!!!

  6. Chomrong says:

    Absolutely Right, Siren & Strey Khmer.

  7. អាចម៍អាត្តម្ភ says:

    តិចទៀតដឹងប្រឹងជាងហ្នឹងទៀត!!!!​